backup og meta

ឥណ្ឌូណេស៊ី ផ្អាកលែងឲ្យពលរដ្ឋប្រទេសលើកលែង​ទិដ្ឋាការចូល ៣០ ថ្ងៃ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Mar 26, 2020

    ឥណ្ឌូណេស៊ី ផ្អាកលែងឲ្យពលរដ្ឋប្រទេសលើកលែង​ទិដ្ឋាការចូល ៣០ ថ្ងៃ

    ស្ថានឯកអគ្គរដ្ឋទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ឲ្យ​បាន​ដឹង​ថា រដ្ឋាភិបាល​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ផ្អាក​មិន​ឲ្យប្រជាពលរដ្ឋ​ប្រទេស​ ដែល​មាន​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​លើកលែង​ទិដ្ឋាការ​ចូល ដើម្បី​ទប់ស្កាត់​វីរុស COVID-19។

    ការ​ផ្អាក​មិន​ឲ្យ​​មាន​រយៈពេល ៣០ ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី ២០ ខែ មីនា នេះ​តទៅ ហើយ​បើ​ពលរដ្ឋកម្ពុជាមាន​ភារកិច្ចចាំបាច់ដែល​ត្រូវ​ចូល​​​ឥណ្ឌូណេស៊ី ពលរដ្ឋ​កម្ពុជា​ត្រូវ​ស្នើ​សុំ​ទិដ្ឋាការ​ពី​ស្ថានទូត​ជាមុន​សិន និង​មាន​ភ្ជាប់​ជាមួយ​លិខិត​បញ្ជាក់​សុខភាព ថា​គ្មាន COVID-19 ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជាមួយ​ផង។

    ស្រប​​ពេល​ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​វៀតណាម​បាន​សម្រេច​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​បណ្តោះ​អាសន្ន​ដល់​ជនបរទេស​ទាំង​អស់ រយៈពេល​៣០​ថ្ងៃ ដោយ​គិត​ចាប់​ពីថ្ងៃទី ១៨ ខែមីនា​នេះ ដើម្បី​ទប់​ស្កាត់​ការ​ចម្លង COVID-19។

    នៅ​ក្នុងលិខិត​របស់​ស្ថានឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម បាន​បញ្ជាក់​ថា អ្នក​ជំនាញ​ដែល​ទទួល​បាន​ទិដ្ឋាការ (ជនជាតិ​វៀតណាម​និង​គ្រួសារ អ្នក​ជំនាញ​ការ និង​អ្នក​ជំនាញ) ត្រូវ​បង្ហាញ​វិញ្ញាបនប័ត្រ​បញ្ជាក់​សុខភាព​ថា​គ្មាន​ជំងឺ COVID-19 ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន នៃ​ប្រទេស​ដែល​ពួកគេ​រស់នៅ ហើយ​ត្រូវ​មាន​ការ​យល់​ព្រម​ពី​អាជ្ញាធរ​វៀតណាម មុន​ពេល​មក​ដល់​វៀតណាម។

    អ្នក​ដំណើរ​ចូល​វៀតណាម​ទាំងអស់​នឹង​ទទួល​បាន​ការ​ត្រួត​ពិនិត្យ​សុខភាព និង​វិធានការ​បង្ការ​​ផ្សេង​ទៀត ឬ​ការ​ដាក់​ឲ្យ​ដាច់​ដោយ​ឡែក ស្រប​តាម​បទ​បញ្ជា​របស់​វៀតណាម។

    ខាង​ក្រោម​នេះ ជា​សេចក្តី​ជូន​ដំណឹង​របស់ស្ថានឯកអគ្គរដ្ឋទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី៖

    COVID-19

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Mar 26, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម