backup og meta

Acute Pharyngitis (ជំងឺរលាកបំពង់កស្រួចស្រាល)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 15, 2020

    Acute Pharyngitis (ជំងឺរលាកបំពង់កស្រួចស្រាល)

    ១-តើអ្វីជាជំងឺរលាកបំពង់កស្រួចស្រាល?

    ជំងឺ​រលាក​បំពង់​ក​ គឺ​ជា​ការ​រលាក​នៅ​ផ្នែក​ខាង​ក្រោយ​របស់​បំពង់​ក ដែល​ជាទូទៅ​​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់ និង​មាន​អារម្មណ៍​មិន​ស្រួល​នៅ​កន្លែង​ក និង​ពិបាក​ក្នុង​ការ​លេប​ចំណី​អាហារ​។

    ជំងឺ​រលាក​បំពង់​ក​កើង​ឡើង​ញឹក​ញាប់​ណាស់ ដែល​ជាទូទៅ​​បណ្ដាល​​មក​ពី​ការ​ចម្លង​រោគ​របស់​វីរុស។ ក្នុង​ករណី​កម្រ​ខ្លះ ជំងឺ​មួយ​នេះ​បណ្ដាល​មកពី​ការ​បង្ក​រោគ​របស់​បាក់​តេរី ហើយ​ភាគ​ច្រើន​ជំងឺនេះ​​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ក្នុង​អំឡុង​ពេល​មួយ​សប្ដាហ៍ ប៉ុន្តែ​មាន​ករណី​ខ្លះ ​អាច​មាន​រយៈ​ពេល​យូរ ហើយ​នឹង​ធ្វើ​ឲ្យ​អ្នក​ជំងឺមាន​បញ្ហា​ឈឺ​បំពង់​ក​រ៉ាំ​រ៉ៃ។

    អត្ថបទពាក់ព័ន្ធ៖

  • Pharyngitis (ជំងឺរលាក​បំពង់ក)
  • Acute Bronchiolitis (ជំងឺរលាកទងសួតស្រួចស្រាល)
  • ២-ស្វែងយល់អំពីរោគសញ្ញា

    ២.១-តើរោគសញ្ញារបស់ជំងឺរលាកបំពង់កមានអ្វីខ្លះ?

    ជំងឺ​រលាក​បំពង់​ក​មាន​រោគ​សញ្ញា​ច្រើន។ រោគ​សញ្ញា​មាន​ដូច​ជា៖

    • ឈឺ​បំពង់​ក
    • ឈឺ ឬ​ពិបាក​ពេល​លេប ឬ​និយាយ
    • ហើម និង​ឈឺ​ក្រពេញ​នៅ​តាម​ក ឬ​នៅ​បំពង់​ក
    • ហើម​ក្រពេញ​ថុងស៊ីល
    • សំឡេង​ស្អក
    • ឡើង​​បន្ទះ​ស ឬ​ប្រផេះ​នៅ​ផ្នែក​ខាង​ក្រោយ​របស់​បំពង់​ក

    ក្នុង​ករណី​ធម្មតា ជំងឺ​រលាក​បំពង់​ក​​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួន​ ដូច​ជាជំងឺ​ផ្ដាសាយ​ជាដើម។ បញ្ហា​ឈឺ​ក​មាន​សញ្ញា​ស្រដៀង​គ្នា​ជាមួយ​ជំងឺ​រលាក​បំពង់​ក​ដែរ។ ប៉ុន្តែ​ពេល​ខ្លះ​វា​មាន​តែ​រោគ​សញ្ញា​តែ​ប៉ុណ្ណោះ។

    ៣-មកដឹងអំពីមូលហេតុ

    ៣.១-តើមូលហេតុរបស់ជំងឺរលាកបំពង់កមានអ្វីខ្លះ?

    មូល​ហេតុ​របស់ជំងឺរលាក​បំពង់ក​​គឺ​ស្រដៀង​គ្នា​ជាមួយ​រោគ​សញ្ញា​របស់​ជំងឺ​ផ្ដាសាយ​ដែរ​ ដូច​នេះ​វា​ពិបាក​ឲ្យ​យើង​ដឹង​អំពី​មូលហេតុ​ពិត​ប្រាកដ​​ខ្លាំង​ណាស់។ បន្ថែម​ពី​នេះ​ទៀត​​ការ​ជក់​បារី (រួម​ទាំងvaping ដែរ) និង​ការ​ប៉ះ​ជាមួយ​សារធាតុ​រំខាន​ក្នុង​ខ្យល់​អាកាស គឺ​អាច​បណ្ដាល​ឲ្យ​កើត​ជា​ជំងឺ​រលាក​បំពង់​ក​បាន​ដូច​គ្នា។ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ ជំងឺនេះ​​អាច​បណ្ដាល​មក​ពី​ពពួក​បាក់​តេរី​ដែរ។

    អត្ថបទពាក់ព័ន្ធ៖

    ៣.២- ការចម្លងរោគដោយវីរុស

    លក្ខខណ្ឌ​វីរុស​ដែល​អាច​បណ្ដាល​ឲ្យ​កើត​ជា​ជំងឺ​រលាក​បំពង់​ក​មាន​ដូច​ជា៖

    • ជំងឺ​ផ្ដាសាយ​ធំ
    • ជំងឺ​ផ្ដាសាយ
    • កញ្ជ្រិល
    • អុតស្វាយ
    • ជំងឺម៉ូណូនុយក្លេអូស៊ីស
    • ជំងឺរើមបង្ក​ដោយ​វីរុស
    • ការ​បង្ក​រោគ​ដោយ​ពពួក​វីរុស​ក្នុង​ពោះ​វៀន

    វីរុស​ដែល​បង្ក​ជំងឺ​នេះ​គឺ​ងាយ​ឆ្លង​ខ្លាំង​ណាស់ ហើយ​ជា​ធម្មតា​វីរុស​ឆ្លង​ទៅ​អ្នក​ផ្សេងដោយ​​ចេញ​ពី​ច្រមុះ និង​មាត់​របស់​អ្នក​ជំងឺ។ លើស​ពី​នេះ​ទៀត វីរុស​ក៏​អាច​ឆ្លង​​ទៅ​កាន់​មនុស្ស​មាន​សុខភាព​ល្អ ​តាម​រយៈ​ការ​ប៉ះ​ពាល់​សម្លៀក​បំពាក់ ប្រើ​ប្រាស់​របស់​របរ​ចូល​គ្នា ជា​ពិសេស​ពេល​អ្នកជំងឺ​​យក​ដៃ​ទៅ​ប៉ះ​ច្រមុះ និង​មាត់​របស់​អ្នកទាំងនោះ។ ជំងឺ​រលាក​បំពង់​ក ពេល​ខ្លះ​ក៏​មាន​ទាក់​ទង​ជាមួយ​ជំងឺអេដស៍​ដែរ។

    ៣.៣- ការចម្លងរោគដោយបាក់តេរី ដូចជាពពួក strep ជាដើម

    មាន​បាក់​តេរី​មួយ​ចំនួន​ក៏​អាច​ធ្វើ​ឲ្យ​កើត​ជំងឺ​រលាក​បំពង់​ក​បាន​ដែរ ហើយ​បាក់​តេរី​ដែល​គេ​ឃើញ​ច្រើន​ជាង​គេ​គឺ Streptococcal ដែល​គេ​ស្គាល់​ថា Group A streptococcal។ ចំណែក​ឯ​ប្រភេទ Group B streptococcus វិញ​គឺ​មិន​សូវ​ទាក់​ទង​ជាមួយ​ការ​រលាក​បំពង់​ក ឬ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្សេង​ឡើយ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី Group B នៅ​តែ​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​រលាក​បំពង់​ក​ រលាក​ថុង​ស៊ីល និង​ហើម​កូន​កណ្ដុរ​នៅ​តាម​ក​បាន​ដូច​គ្នា។

    អត្ថបទពាក់ព័ន្ធ៖ 

    ៤-ស្វែង​យល់​អំពី​ការ​ធ្វើ​រោគ​វិនិច្ឆ័យ និង​ការ​ព្យាបាល

    ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

    ៤.១-តើត្រូវធ្វើរោគវិនិច្ឆ័យជំងឺរលាកបំពង់កដូចម្ដេច?

    ជា​ទូទៅ​គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ទៅ​តាម​ការ​ពិនិត្យ ដែល​មា​នដូច​ជា៖

  • ពិនិត្យ​បំពង់​ក​ ត្រចៀក និង​រន្ធ​ច្រមុះ​យ៉ាង​ហ្មត់​ចត់
  • ពិនិត្យ​រក​មើល​ក្រពេញ​ឡើង​ហើម
  • ប្រើ stethoscope ដើម្បីស្ដាប់​អំពីការ​ដក​ដង្ហើម
  • គ្រូពេទ្យ​អាច​នឹង​ប្រើ​ប្រដាប់​បៀក​យក​សំណាក​លើ​បំពង់​ក​ដើម្បី​ពិនិត្យ​រក​មើល​បាក់​តេរី ប្រសិន​បើ​គ្រូពេទ្យ​សង្ស័យ​ថា​អ្នក​ជំងឺ​រលាក​បំពង់​ក​ដោយ​សារ​បាក់​តេរី។

    ៤.២- តើការ​ព្យាបាលជំងឺរលាកបំពង់កដូចម្ដេច?

    ភាគ​ច្រើន​នៃ​ជំងឺ​រលាក​បំពង់​ក​នឹង​ជា​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ក្នុង​អំឡុង​ពេល​មួយ​សប្ដាហ៍ ហើយ​ថ្នាំ​ផ្សះ​មិន​អាច​ព្យាបាល​ជំងឺ​រលាក​បំពង់​ក​បណ្ដាល​មក​ពី​វីរុស​បាន​ឡើយ។

    លើស​ពី​នេះ​ទៀត​ ក្នុង​ករណី​រលាក​បំពង់​ក​ដោយ​សារ​បាក់​តេរី គឺ​​អាច​ប្រើ​ថ្នាំ​ផ្សះ​បាន ប៉ុន្តែ​នៅ​មិនទាន់មានការបញ្ជាក់​​ច្បាស់​អំពី​ប្រសិទ្ធ​ភាព​របស់​ថ្នាំនេះ ហើយ​ថែម​ទាំង​អាច​បណ្ដាល​ឲ្យ​មាន​ផល​រំខាន​របស់​ថ្នាំ​ផ្សះ​កើត​ឡើង​ថែម​ទៀត​ផង។

    ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ដ​ថា​អ្នកជំងឺ​​ចាំ​បាច់​ត្រូវ​ការ​ប្រើ​ថ្នាំ​ផ្សះ​ឬ​អត់ គ្រូពេទ្យ​នឹង​ពិនិត្យ​រក​មើល​សញ្ញា​​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

    • ឈឺ ឬ​ឡើង​តឹង​តាម​ក្រពេញ​នៅ​ជុំ​វិញ​ក
    • មាន​ខ្ទុះ​នៅ​ក្នុង​ថុង​ស៊ីល
    • អ្នក​ជំងឺ​មិន​មាន​បញ្ហា​ក្អក
    • មាន​ក្ដៅ​ខ្លួន

    ដើម្បី​ព្យាបាល​ករណីនេះ​ គេ​ប្រើ​វិធី​ងាយ​ៗ​នៅ​ផ្ទះ​មួយ​ចំនួន​ដូច​ជា៖

    • ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បីផ្ដល់​ជាតិ​ទឹក​គ្រប់​គ្រាន់​ និង​កុំ​ឲ្យ​ស្ងួត​បំពង់​ក ដែល​​អាច​ធ្វើ​ឲ្យ​អាការៈ​កាន់​តែ​ធ្ងន់​ធ្ងរ។
    • ផឹក​ថ្នាំ​បំបាត់​ឈឺ​ចាប់​ ដូច​ជា paracetamol ឬ ibuprofen ដើម្បី​គ្រប់​គ្រង​ការ​ឈឺ​ចាប់ ឈឺ​ក្បាល និង​ក្ដៅ​ខ្លួន
    • បៀម​ស្ករ​បំបាត់​ឈឺ​ក

    ៤.៣- តើជំងឺរលាកបំពង់កស្រួចស្រាលពិតជាមានគ្រោះថ្នាក់មែនឬយ៉ាងណា?

    ជា​ទូទៅ​ជំងឺ​រលាក​បំពង់​ក មិន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ ហើយ​ជំងឺនេះ​នឹង​ជា​ទៅ​វិញ​ដោយ​មិន​បន្សល់​បញ្ហា​អ្វី​ទាំងអស់។ ប៉ុន្តែ​ក្នុង​ករណី​កម្រ​ខ្លះ ក៏អាច​វិវត្ដ​ និង​បណ្ដាល​ឲ្យ​មាន​ផល​វិបាក​ ដូច​ជាការ​ចម្លង​មេរោគ​រាល​ដាល​ពី​ក្នុង​បំពង់​ក ចេញ​ទៅ​តំបន់​​ជិត​ៗ (ដូច​ជា​រលាក​ត្រចៀក រលាក​ស៊ីនុស ឬ​រលាកសួត)។ ប្រសិន​បើ​រោគ​សញ្ញា​មិន​បាត់​ទៅ​វិញ ឬ​មើល​ទៅ​មាន​សភាព​ធ្ងន់​ធ្ងរ អ្នក​ជំងឺគួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បន្ថែម។

    ៥- ការ​ព្យាបាល​តាម​រយៈ​ការ​ប្ដូរ​របៀប​នៃ​ការ​រស់​នៅ និង​ប្រើ​ថ្នាំ​នៅ​ផ្ទះ

    តើ​ការ​​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ ឬ​វិធី​ព្យាបាល​នៅ​ផ្ទះ​​បែប​ណា​ខ្លះ​ដែល​អាច​ជួយ​ការ​ពារ​ពី​ជំងឺ​រលាក​បំពង់​កបាន?

    ដោយ​សារ​តែ​ជំងឺ​មួយ​នេះ​ងាយ​ឆ្លង​ទៅ​អ្នក​ដទៃ ដូច​នេះ​វិធី​មួយ​ចំនួន​ខាង​ក្រោម​អាច​ជួយ​ការ​ពារ​អ្នកជំងឺ​​ចម្លង​មេរោគ​ទៅអ្នក​ផ្សេង​បាន៖

    • វិធី​ទី​មួយ មិន​ត្រូវ​ប្រើ​ប្រាស់​របស់​របរ​ អាហារ ឬ​ភេស្ជៈ​ចូល​គ្នា​ឡើយ
    • វិធី​ទី​ពីរ មិន​ត្រូវ​ប៉ះ​ពាល់​ជាមួយ​អ្នក​កើត​ជំងឺ​នេះ
    • វិធី​ទី​បី​ និង​ជាវិធី​សំខាន់​ជាង​គេ ត្រូវ​លាង​ដៃ​ឲ្យ​ស្អាត និង​ញឹក​ញាប់ ជា​ពិសេស​បន្ទាប់​ពី​ ក្អក កណ្ដាស់ ឬ​មុន​ និង​ក្រោយ​ពេល​ញ៉ាំ​អាហារ។

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Jul 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម