ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ឫសដូងបាតក្នុងជាជំងឺបណ្តាលមកពីការហូរឈាមមិនប្រក្រតីក្នុងវ៉ែនអេម៉ូរ៉ូអ៊ីត(Hemorrhoid)នៅចុងពោះវៀនធំ។ ជាធម្មតាវាមិនបង្កឲ្យឈឺទេប្រសិនបើវាមិនទាន់ក្លាយជាកំណកឈាម។
ឫសដូងបាតកើតឡើងប្រសិនបើកំណកឈាម ឬដុំឈាមកកនៅក្នុងសរសៃហើម។ វាធ្វើឲ្យសម្ពាធកើនឡើងខ្ពស់ក្នុងចុងពោះវៀនធំ និងធ្វើឲ្យមានការឈឺចាប់។
សូមពិភាក្សាជាមួយគ្រូពេទ្យដើម្បីបានព័ត៌មានបន្ថែម។
អត្ថបទពាក់ព័ន្ធ៖
រោគសញ្ញាដែលកើតឡើងជាញឹកញាប់មានដូចជា៖
ហូរឈាមទ្វារលាមក៖
វាជារោគសញ្ញាដំបូងនៃជំងឺរសដូងបាតក្នុង ចាប់ផ្ដើមដោយការហូរឈាមដែលយើងអាចសង្កេតឃើញនៅលើក្រដាសអនាម័យ។ ការវិវត្តនៃជំងឺនេះ នាំឲ្យឈាមហូរកាន់តែច្រើននិងបន្តហូរទៅតាមលាមក។
ការឈឺចាប់៖
នៅដំណាក់កាលដំបូង យើងមានអារម្មណ៍ឈឺនៅពេលបត់ជើងធំ។ ប្រសិនបើយើងមិនបានព្យាបាលទាន់ពេលទេ តំបន់រលាកនៃឫសដូងបាតនេះនឹងហើមកាន់តែខ្លាំងធ្វើឲ្យកាន់តែឈឺគ្រប់ពេលនិងទ្រាំពុំបានទោះដើរ ឬអង្គុយ។
មានអារម្មណ៍ដូចមានវត្ថុចំលែកក្នុងខ្លួននិងរមាស់៖
រោគសញ្ញាមួយដែលយើងឃើញគឺមានអារម្មណ៍ដូចមានវត្ថុប្លែកមួយនៅផ្នែកខាងក្រោមចុងពោះវៀនធំ។ ដោយសារការរលាកភ្នាស់ពោះវៀនដែលជាមូលហេតុនាំឲ្យរមាស់ និងក្រហាយនៅជុំវិញកន្លែងឫសដូងបាតក្នុង។
ជ្រាបលាមក៖
ការកន្ត្រាក់រន្ធគូទក៏ជារោគសញ្ញានៃជំងឺនេះផងដែរ។ វាបណ្តាលមកពីការចុះខ្សោយសាច់ដុំនៅដំបន់គូទផងដែរ។
ការស្រុតសរីរាង្គ៖
ការធ្វេសប្រហេសនៃរោគសញ្ញាខាងលើ នាំឲ្យមានផលវិបាកធ្ងន់ធ្ងរនៅពេលឫសដូងបាតហើមខ្លាំង និងលាតសន្ធឹងដល់រន្ធគូថ។ ស្ថានភាពនេះហៅថាធ្លាក់ឫសដូងបាត និងត្រូវការថ្នាំសក្ដិសមព្យាបាល ឬពេលខ្លះត្រូវការវះកាត់។
ក៏មានរោគសញ្ញាខ្លះមិនមានក្នុងការរៀបរាប់ខាងលើដែរ។ ប្រសិនបើមានចម្ងល់ពីរោគសញ្ញា សូមពិភាក្សាជាមួយគ្រូពេទ្យ។
ប្រសិនបើយើងមានរោគសញ្ញាខាងលើ ឬមានសំនួរ សូមទៅពិភាក្សាជាមួយគ្រូពេទ្យ។ មនុស្សគ្រប់រូបពុំមានរោគសញ្ញាដូចៗគ្នាទេ។ វិធីដែលល្អទៅពិភាក្សាជាមួយគ្រូពេទ្យ។
មូលហេតុចម្បងមានដូចជា៖
ប្រឹងបត់ជើងធំ៖ ជាធម្មតាកើតពេលទល់លាមក ឬរាកដែលប៉ះពាល់សាច់ដុំ និងសរសៃឈាមនៅក្នុងរន្ធគូទ។
មិនសូវឈរ៖ ប្រសិនបើអ្នកអង្គុយធ្វើការច្រើនពេក ឈាមហូរនៅតំបន់នោះស្ទះ។ វាសំខាន់ណាស់អ្នកគួរឈរ ឬដើរឲ្យបានច្រើន។
មិនសូវហាត់ប្រាណ៖ ពេលខ្លះគ្រាន់តែដើរមិនទាន់គ្រប់គ្រាន់ទេ។ សាច់ដុំទាំងអស់នៅក្នុងខ្លួនត្រូវការកន្រ្តាក់ យើងអាចធ្វើបានពេលហាត់ប្រាណ។
មិនសូវញ៉ាំអាហារដែលមានជាតិសរសៃ៖ ប្រសិនបើរបបអាហារមិនសូវមានជាតិសរសៃ យើងប្រឈមខ្ពស់នឹងការទល់លាមក។ លាមកទន់គឺជាភ្នាក់ងារចម្បងក្នុងការបង្ការ ឫសដូងបាត ហើយចំនួនជាតិសរសៃគឺសំខាន់ណាស់។
ការលើសទម្ងន់៖ មនុស្សធាត់មានសម្ពាធខ្លាំងទៅលើប្រព័ន្ធទាំងអស់ រួមទាំងប្រព័ន្ធបេះដូង។ សរសៃឈាមមានបញ្ហាច្រើនក្នុងករណីនេះ ជាញឹកញាប់មកពីស្ទះសរសៃឈាម។
មានផ្ទៃពោះនិងពិបាកកើតកូន៖ ការកើតកូន ធ្វើឲ្យសម្ពាធកើនឡើង នោះក្នុងសរសៃឈាម ពេលខ្លះខូចខាតដែលបណ្ដាលមកពីការស្ទះ។ ការពិបាកកើតកូនធ្វើឲ្យជំងឺនេះកាន់តែធ្ងន់ធ្ងរ នឹងធ្វើឲ្យប្រឈមកាន់តែខ្លាំងនឹងជំងឺនេះ។
អាយុ៖ មនុស្សកាន់តែចាស់ ជាលិកាកាន់តែខ្សោយ ធ្វើឲ្យប្រឈមមុខខ្ពស់។ ជាលិកាយឺតនិងខ្សោយ ហើយងាយខូចខាត។
អត្ថបទពាក់ព័ន្ធ៖ ញ៉ាំអាហារកែច្នៃពេលពពោះ អាចធ្វើឲ្យកូនកើតអូទីស្សឹម
សូមពិភាក្សារជាមួយគ្រូពេទ្យដើម្បីទទួលបានព័ត៌មានជាក់លាក់។
ពត៌មានទាំងនេះមិនអាចប្រើជំនួសដំបូន្មានផ្នែកវេជ្ជសាស្ត្របានទេ។ សូមទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីព័ត៌មានលម្អិត។
សូមពិភាក្សារជាមួយគ្រូពេទ្យដើម្បីទទួលបានព័ត៌មានជាក់លាក់។
ជំងឺឫសដូងបាតក្នុងនេះអាចព្យាបាលបានដោយមិនបាច់វះកាត់ ឬតាមវីធីវះកាត់ក៏បាន ហើយក៏អាចព្យាបាលនៅផ្ទះ ដោយមិនចាំបាច់វះកាត់ទេប្រសិនបើរោគសញ្ញាដំណាក់កាលដំបូង។ ប្រសិនបើមិនយកចិត្តទុកដាក់ និងថែរទាំឲ្យត្រឹមត្រូវទេ ជំងឺនេះអាចបង្កបញ្ហាទៅជាធំនិងឈឺខ្លាំង។ ក្នុងករណីនេះយើងត្រូវព្យាបាលបន្ទាន់។
ក្រៅពីវះកាត់ក៏មានវិធីបង្ការខ្លះដែរ រួមបញ្ចូលទាំងការព្យាបាលនៅផ្ទះ ថ្នាំបំបាត់ការឈឺចាប់ ថ្នាំធ្វើឲ្យលាមកទន់ និងថ្នាំផ្សេងទៀតដូចជា ថ្នាំក្រមួន ក្រែម និង ថ្នាំសុល។ ថ្នាំទាំងនេះអាចជូយពង្រឹងសរសៃឈាម រំញោចកំណកឈាមឲ្យស្រូបទៅវិញ សម្រួលការហើម រលាកនិងការហូរឈាម។ យើងគួរប្ដូររបបអាហារ និងការរស់នៅ និងព្យាយាមធ្វើឲ្យស្ថានភាពជំងឺកាន់តែល្អប្រសើ។ ទាំងនេះជាវិធីជួយការពារសម្រាប់យើង៖
ការព្យាបាលផ្សេងទៀតអាចជាការព្យាបាលនៅផ្ទះដូចជា៖
វិធីទាំងនេះប្រើរូមផ្សំជាមួយថ្នាំ។ ប្រសិនជាមានសំនួរ សូមពិភាក្សាជាមួយគ្រួពេទ្យដើម្បីកាន់តែច្បាស់ពីស្ថានភាពសុខភាព។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕