ជំងឺលើសសម្ពាធឈាម

ជំងឺ​លើស​សម្ពាធ​ឈាម - ឬ​ហៅ​ថា​ជំងឺ​លើស​ឈាម។ ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​លើស​(សម្ពាធ)​ឈាម ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺ​រ៉ាំរ៉ៃ​ប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺលើសសម្ពាធឈាម

នៅសុខៗអាចលើសសម្ពាធឈាមដោយមិនដឹងខ្លួន បើយប់ឡើងគេងមិនលក់

ការ​គេង​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់​ ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព។ ផ្ទុយ​ទៅ​វិញ មាន​កត្តា​ផ្សេង​ៗ​ ដែល​ធ្វើ​ឲ្យ​គ្នា​​យើង​ពិបាក​គេង ដែល​បញ្ហា​នេះ អាច​មាន​ទំនាក់ទំនង​​ទៅ​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជា​ច្រើន​ រួម​មាន​ការ​លើស​សម្ពាធ​ឈាម​ ជំងឺ​បេះដូង ជំងឺ​តម្រង​នោម​ ទឹក​នោម​ផ្អែម​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឡើង​ទម្ងន់​ ហឺត និង​បាក់ទឹកចិត្ត​ ជា​ដើម។ យ៉ាង​ណា​មិញ ការ​សិក្សា​ចុងក្រោយ​មួយ​ ដោយ​ក្រុម​​អ្នក​ស្រាវជ្រាវ Brigham បាន​រក​ឃើញពី​​ទំនាក់ទំនង​នៃ​រោគសញ្ញា​គេង​មិន​លក់​ និង​ការ​លើស​សម្ពាធ​ឈាម​ចំពោះ​ស្ត្រី។ ជាក់ស្តែង លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​ អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ហេតុអ្វី​បាន​ជា​ការ​គេង​មិន​គ្រប់គ្រាន់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម? ​​ពិត​ណាស់​ បច្ចុប្បន្ន​នេះ ទាំង​ការ​លើស​សម្ពាធ​ឈាម​ និង​វិបត្តិ​ដំណេក​ កើត​ឡើង​ជា​ទូទៅ​ចំពោះ​មនុស្ស​ពេញ​វ័យ​។ ថ្វី​ត្បិត​តែ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​រក​ឃើញ​​មូលហេតុ​ជាក់លាក់​ពី​ផល​ប៉ះពាល់​នៃ​​ការ​គេង​មិន​គ្រប់គ្រាន់​ ដែល​បង្ក​ហានិភ័យ​នៃ​​ការ​លើស​សម្ពាធ​ឈាម​ក៏​ពិត​មែន​ ប៉ុន្តែ​បញ្ហា​នេះ អាច​​បណ្តាល​មក​ពី​ការ​កើន​ឡើង​នៃ​ការ​ចាល់​ជាតិ​អំបិល រឹង​សរសៃ​ឈាម​ និង​ការ​ច្របាច់​បេះដូង​មាន​សភាព​ខ្សោយ ដែល​ជា​ឫសគល់​បណ្តាល​ឲ្យ​កើត​ជា​ជំងឺ​លើស​ឈាម។ [embed-health-tool-heart-rate] បន្ថែម​ពី​នេះ យោង​តាម​ការ​សិក្សា​ដដែល​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ជួប​បញ្ហា​ពិបាក​គេង ក៏​មាន​សន្ទស្សន៍​ម៉ាស​រាងកាយ​ខ្ពស់​​ កង្វះ​សកម្មភាព​រាងកាយ និង​របប​អាហារ​​មិន​ល្អ​ផង​ដែរ​។ ដូច្នេះ​ហើយ​ ប្រការ​ចម្បង​ គ្នា​យើង​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ​​ចាប់​ពី​៧​ម៉ោង​ឡើង​ទៅ​នៅ​ក្នុង​មួយ​ថ្ងៃ ទើប​អាច​ជៀស​ឆ្ងាយ​ពី​បញ្ហា​សុខភាព​ជាក់លាក់​មួយ​ចំនួន​។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល […]

ស្វែងរក ជំងឺលើសសម្ពាធឈាម

ជំងឺលើសសម្ពាធឈាម

មានជំងឺលើសសម្ពាធឈាម ហើយជក់បារីទៀត កាន់តែគ្រោះថ្នាក់

ជក់បារី​ប៉ះពាល់​ដល់​សម្ពាធ​ឈាម​បែប​ណា? មិន​ថា​យើង​​មាន​ជំងឺ​លើស​សម្ពាធ​ឈាម ឬ​អន់​នោះ​ទេ ការ​ជក់​បារី​បង្ក​ផល​វិបាក​ច្រើន​យ៉ាង​ចំពោះ​សុខ​ភាព។ បើ​សិន​ជា​​យើង​​កំពុង​មាន​ជំងឺ​លើស​សម្ពាធ​ឈាម ហើយ​ជក់​​បារី​ទៀត​កាន់​តែ​គ្រោះ​ថ្នាក់​ថែម​ខ្លាំង​​។ ហេតុ​អ្វី? ១. អ្វី​ជា​ជំងឺ​លើស​សម្ពាធ​ឈាម​ ដើម្បី​ឲ្យ​ងាយ​យល់​យើង​អាច​ប្រៀប​ធៀប​សរសៃឈាម​អាក់​ទែ​ទៅ​នឹង​ទុយយោ​ទឹក​​ ដែល​មាន​មាន​នាទី​នាំ​ឈាម​ទៅ​កាន់​បេះ​ដូង​ និង​គ្រប់​កន្លែង​នៃ​រាង​កាយ​។ សម្ពាធ​ឈាម គឺ​ការ​កើន​ឡើង​នៃ​កម្លាំង​របស់​​ឈាម​ដែល​ដាក់​ទៅ​លើ​ជញ្ជាំង​នៃ​សរសៃឈាម​។ បើ​សិន​ជា​ឈាម​រត់​ឆ្លង​កាត់​សរសៃ​ឈាម ដោយ​មាន​កម្លាំង​ខ្លាំង​ជាង​ធម្មតា​នោះ​មាន​ន័យ​ថា​យើង​មាន​សម្ពាធ​ឈាម​ខ្ពស់​។ ​មិន​ថា​ក្មេង ឬ​ចាស់ គួរតែ​ពិនិត្យ​សម្ពាធ​ឈាម​របស់​ខ្លួន ពិសេស​អ្នក​មាន​វ័យ​ចាប់ពី​២១​ឆ្នាំ​ឡើង​គួរ​ពិនិត្យ​យ៉ាង​តិច​ម្ដង​ក្នុង​មួយ​ឆ្នាំ និង​សម្រាប់​អ្នក​ធ្លាប់​មាន​ប្រវត្តិ​លើស​ឈាម​ គួរ​តែ​ពិនិត្យ​ឲ្យ​បាន​ញឹក​ញាប់​ជាង​នេះ​។ ជំងឺ​លើស​សម្ពាធ​ឈាម​អាច​ធ្វើ​ឲ្យ​ខូច​សរសៃឈាម​អាក់​ទែ និង​សរសៃឈាម​វែន​ ឬ​និយាយ​ខ្លី​ថា​ធ្វើ​ឲ្យ​ខូច​សរសៃឈាម​។ ការ​ខូច​ខាត​សរសៃឈាម​អាច​ធ្វើ​ឲ្យ​យើង​មាន​ហានិភ័យ​ជួប​បញ្ហា​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរក្បាល ខូច​តម្រង​នោម ជំងឺ​បេះដូង និង​គាំង​បេះ​ដូង​។ ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​វិញ គ្រូពេទ្យ​អាច​ណែ​នាំ​ឲ្យ​អ្នក​ជំងឺ​ផ្លាស់​ប្តូរ​បែប​បទ​រស់នៅ​មួយ​ចំនួន ដូច​របប​អាហារ និង​ហាត់​ប្រាណ​ជា​ប្រចាំ ជា​ដើម ប៉ុន្តែ​បើ​ការ​ផ្លាស់​ប្ដូរ​នេះ​មិន​ជួយ​បានទេ គ្រូពេទ្យ​អាច​​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ប្រាស់​ថ្នាំ​ ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​។ ២. ជក់បារី​ប៉ះពាល់​បែប​ណា​លើ​អ្នក​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​? ជាតិ​នីកូទីន​នៅ​ក្នុង​បារី​ និង​ថ្នាំ​ជក់​​ ធ្វើ​ឲ្យ​សរសៃឈាម​រួម​តូច និង​ធ្វើ​ឲ្យ​បេះដូង​ដើរ​ញាប់ ជា​ធម្មតា ជា​ហេតុ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​កាន់​តែ​ខ្ពស់​។ មិន​ថា​យើង​ជក់​បារី ឬ​ស្រូប​ផ្សេង​បារី​នោះ​ទេ វា​នឹង​បង្ក​ហានិភ័យ​ក្នុង​ការ​កកើត​ឡើង​នៃ​ដុំ​កំណក​ខ្លាញ់​នៅ​ក្នុង​សរសៃ​ឈាម​​របស់​​អ្នក​ជក់ ឬ​អ្នក​ស្រូប​ផ្សេង​បារី ដែល​នេះ​ក៏​ជា​មូលហេតុ​ធ្វើឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ​រាល់​ពេល​ជក់​បារី ​អ្នក​ជក់​បារី​នឹង​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ជា​បណ្ដោះអាសន្ន​ផង​ដែរ​។ បើ​សិន​ជា​យើង​ឈប់​ជក់​បារី ឬ​ប្រើ​ថ្នាំ​ជក់ នោះ​យើង​អាច​បន្ថយ​កម្រិត​សម្ពាធ​ឈាម និង​ហានិភ័យ​ជំងឺ​បេះ​​ដូង និង​អាការៈ​គាំង​បេះដូង​បាន​ដែរ​។ ​​ក្រៅពី​បារី ការ​ផឹក​គ្រឿង​ស្រវឹង ក៏​ធ្វើ​ឲ្យ​ឡើង​សម្ពាធ​ឈាម​ដែរ​សម្រាប់​មនុស្ស​មួយ​ចំនួន ហើយ​អ្នក​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​មិន​គួរ​ផឹក​ស្រាបៀរ​លើស​ពី​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ និង​បើ​ផឹក​ហើយ ឃើញ​ថា​សម្ពាធ​​ឈាម​ឡើង គួរតែ​ឈប់​ផឹក​​ជា​ជម្រើស​ល្អ​បំផុត​។


ជំងឺលើសសម្ពាធឈាម

គន្លឹះសំខាន់ៗ ​រក្សា​សម្ពាធឈាម​ឲ្យ​នៅ​កម្រិត​ល្អចំពោះសុខភាព

នៅ​ពេល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ កម្លាំង​ដែល​ឈាម​បុក​នឹង​ជញ្ជាំង​សរសៃ​ឈាម​អាក់ទែ​ក៏​ខ្លាំង​ដូច​គ្នា​។ បើ​បញ្ហា​នេះ​មិន​មាន​ការ​ព្យា​​បាល​បាន​ត្រឹម​ត្រូវ សម្ពាធ​ឈាម​ខ្ពស់​នឹង​ធ្វើ​ឲ្យ​ខូច​សរសៃ​ឈាម​អាក់ទែ បេះដូង ​តម្រង​នោម និង​សរីរាង្គ​ផ្សេងៗ​ទៀត​។ ការណ៍​នេះ នឹង​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​បញ្ហា​គាំង​បេះ​ដូង ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​ខ្សោយ​តម្រង​នោម។ បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ដែល​មិន​ទទួល​ការ​ព្យាបាល​បាន​ត្រឹម​ត្រូវ​ ក៏​បង្ក​ឲ្យ​មាន​បញ្ហា​ខ្សោយ​គំហើញ និង​ការ​ចងចាំ ខ្សោយ​លិង្គ ទឹក​ក្នុងស្រោម​សួត ​ឈឺ​ទ្រូង និង​បញ្ហា​សុខ​ភាព​ផ្សេងៗ​មួយ​ចំនួន​ទៀត​។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​មួយ​ចំនួន​ជួយ​ឲ្យ​យើង​រក្សា​សម្ពាធ​ឈាម​ឲ្យ​នៅ​ទាប​ក្នុង​កម្រិត​សុខភាព​ល្អ​៖ ១. របប​អាហារ​ សម្រាប់​អ្នក​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ គួរ​មាន​រប​ប​អាហារ​ដែល​សម្បូរ​ដោយ​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ សាច់​មាន់​មិន​ជាប់​ស្បែក និង​សាច់​គ្មាន​ខ្លាញ់។ ដូច​គ្នា​ដែរ អ្នក​មាន​បញ្ហា​​នេះ​ត្រូវ​កម្រិត​ការ​ញ៉ាំ​អាហារ​ប្រៃ អាហារ​មាន​ខ្លាញ់​ឆ្អែត និង​ខ្លាញ់​ចម្រាញ់ និង​អាហារ​ ឬ​ភេសជ្ជៈ​មាន​បន្ថែម​ជាតិ​ស្ករ ដូច​ជា​ភេសជ្ជៈ​កំប៉ុង ជា​ដើម​។​ ជា​ការ​ណែ​នាំ មនុស្ស​យើង​មាន​សុខភាព​ធម្មតា​គួរ​ញ៉ាំ​អំបិល​ត្រឹម​២៣០០​ក្រាម​ក្នុង​មួយ​ថ្ងៃ និង​១៥០០​ក្រាម​ក្នុង​មួយ​ថ្ងៃ​ ចំពោះ​អ្នក​មាន​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ២. ហាត់​ប្រាណ​ជា​ប្រចាំ​ បើ​សិន​ជា​យើង​មាន​ជំងឺ​បេះដូង ឬ​បញ្ហា​សុខភាព​ផ្សេងទៀត​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ចាប់​ផ្ដើម​ហាត់​ប្រាណ​ក្នុង​ទម្រង់​ណា​មួយ​។ បើ​យើង​មិន​ធ្លាប់​ហាត់​ប្រាណ​ពី​មុន​មក​ទេ យើង​ត្រូវ​ចាប់​ផ្ដើម​ហាត់​ប្រាណ​យឺត​ៗ​កុំ​បង្ខំ និង​ចាប់​ផ្ដើម​ហាត់​បន្តិចម្ដងៗ​។ នៅ​ពេល​យើង​ស៊ាំ យើង​អាច​ហាត់​ប្រាណ តាម​ប្រភេទ​ដែល​យើង​ចង់ ដូច​ជា​រត់ ជិះកង់ ឬ​ដើរ ឲ្យ​បាន​៣០​នាទី​ក្នុង​មួយ​ថ្ងៃ និង​ធ្វើ​ឲ្យ​បាន​ច្រើន​ដង​ក្នុង​មួយ​សប្ដាហ៍​។​​​​​ ៣. តាម​ដាន​ទម្ងន់​ខ្លួន​ បើ​យើង​ជា​មនុស្ស​លើស​ទម្ងន់ ការ​ស្រក​គីឡូ​តិច​តួច ប្រហែល​ជា​៥​ភាគ​រយ​នៃ​ទម្ងន់​ខ្លួន​​ក៏​មាន​ប្រយោជន៍​ដល់​​សម្ពាធ​ឈាម​ដែរ​។ ៤.​គ្រប់​គ្រង​ស្ត្រេស​ឲ្យ​បាន​ល្អ​ ស្ត្រេស​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើន​ឡើង ដូច​នេះ​យើង​គួរ​គ្រប់​គ្រង​ស្ត្រេស​ឲ្យ​បាន​ល្អ​។​ លំហាត់​ប្រាណ និង​ការ​គេង​បាន​គ្រប់​គ្រាន់​អាច​ជួយ​កាត់​បន្ថយ​ភាព​តា​តឹង​ក្នុង​ចិត្ត​បាន​។ មួយ​វិញ​ទៀត​យើង​ក៏​អាច​រក​ពេល​សម្រាក​នៅ​កន្លែង​ស្ងាត់​ឲ្យ​បាន​១៥​នាទី​ក្នុង​មួយ​ថ្ងៃ […]


ជំងឺលើសសម្ពាធឈាម

មានជំងឺលើសសម្ពាធឈាម គួរធ្វើម៉េចខ្លះទើបមិនគ្រោះថ្នាក់ធ្ងន់ធ្ងរ?

លើស​សម្ពាធ​ឈាម ជា​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ដែល​អាច​បង្កើន​ហានិភ័យ នៃ​ជំងឺ​បេះដូង សរសៃឈាម ខួរក្បាល តម្រង​នោម និង​​ជំងឺ​​ដទៃ​​ទៀត នេះ​បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO)។ ចំពោះ​អ្នក​មាន​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម គួរ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម​នេះ ទើប​មិន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព។ ១. ពិនិត្យ​សម្ពាធ​ឈាម​ឲ្យ​បាន​ញឹក​ញាប់ អ្នក​មាន​ជំងឺ​លើស​ឈាម​ត្រូវ​វាស់​សម្ពាធ​ឈាម​ដោយ​ខ្លួន​ឯងឲ្យ​បាន​ញឹក​ញាប់ តែ​មុន​នឹង​វាស់​ត្រូវ​សម្រាក ៤-៥នាទី ចៀស​វាង​ការ​វាស់​សម្ពាធ​ឈាម​ពេល​មាន​អារម្មណ៍​មិន​ស្រួល ធុញ​ថប់​ជា​ដើម។ ២. ញ៉ាំ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​រាល់​ថ្ងៃ លើស​សម្ពាធ​ឈាម​ជា​ជំងឺ​រ៉ាំរ៉ៃ​ដែល​ទាមទារ​ឲ្យ​ប្រើ​ថ្នាំ​មួយ​ជីវិត ហើយ​អ្នក​ជំងឺ​ត្រូវ​លេប​ថ្នាំ​បញ្ចុះ​ឈាម​រាល់​ថ្ងៃ​តាម​វេជ្ជបញ្ជា ទោះបី​សម្ពាធ​យើង​វាស់​ទៅ​ឃើញ​ធម្មតា​ក៏​ដោយ។ ៣. បញ្ចុះ​ទម្ងន់​បើ​លើស ឧស្សាហ៍​ថ្លឹង​គីឡូ​មើល៍ បើ​សិន​សង្កេត​ឃើញ​គីឡូ​ឡើង​លើស​នោះ ត្រូវ​ប្រញាប់​បញ្ចុះ​ទម្ងន់ និង​ញ៉ាំ​អាហារ​សុខភាព ដូចជា​អាហារ​សម្បូរ​កាក​សរសៃ​ច្រើន មាន​បន្លែ​ផ្លែឈើ ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​តិច កាត់​បន្ថយ​ចំណី​អាហារ និង​ភេសជ្ជៈ​មាន​កាឡូរី​ខ្ពស់។ ៤. កាត់​បន្ថយ​ការ​ញ៉ាំ​ប្រៃ អាហារ​ប្រៃ​បង្កើន​ហានិភ័យ​ដល់​សម្ពាធឈាម ដូច្នេះ​ទាំង​អ្នក​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម ឬ​មិន​មាន​ក៏​ដោយ ត្រូវ​កាត់​បន្ថយ​អំបិល​ក្នុង​ការ​ចម្អិន​អាហារ មិន​ត្រូវ​ញ៉ាំ​ប្រៃ​ខ្លាំង​នោះ​ទេ។ ក្នុង១ថ្ងៃ អង្គការ​សុខភាព​ពិភព​លោក ណែនាំ​ឲ្យ​ញ៉ាំ​អំបិល​ត្រឹម​តែ ៥ក្រាម ឬ ១ស្លាបព្រា​កាហ្វេ​ប៉ុណ្ណោះ។ ៥. បញ្ឈប់​ការ​ជក់បារី-កាត់​បន្ថយ​គ្រឿង​ស្រវឹង ការ​ផ្លាស់​ប្តូរ​របៀប​រស់​នៅ​ជា​រឿង​សំខាន់ ក្នុងនោះ​ការ​ឈប់​ជក់​បារី អាច​ការពារ​ជំងឺ​បេះដូង សរសៃ​ឈាម និង​ជំងឺ​ផ្សេងៗ​ជា​ច្រើន​ទៀត។ ចំណែក​ការ​ផឹក​គ្រឿង​ស្រវឹង​ជា​ប្រចាំ ឬ​ច្រើន​លើស​កម្រិត អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​អ្នក​ជំងឺ​កើន​ខ្ពស់ និង​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ថយ​ចុះ។ ៦. ហាត់​ប្រាណ​ឲ្យ​ទៀង​ទាត់ និង​ត្រូវ​កាត់​បន្ថយ​ស្ត្រេស យើង​គួរ​ហាត់​ប្រាណ​យ៉ាង​តិច ៣០នាទី/ថ្ងៃ ដូចជា ដើរ រត់ […]


ជំងឺលើសសម្ពាធឈាម

វិធីថែសុខភាពអ្នកមានបញ្ហាសម្ពាធឈាមខ្ពស់ ក្នុងវិបត្តិកូវីដ១៩

ក្នុង​រយៈពេល​នៃ​ការ​បិទ​ខ្ទប់​ដោយសារ​វីរុស​កូវីដ១៩ រាតត្បាត​នេះ​ អ្នក​មាន​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​គួរ​តែ​ខិត​ខំ​ថែរក្សា​សុខភាព​បន្ថែម​ទៀត។ ការ​សិក្សា​ថ្មីៗ​នេះ​រក​ឃើញ​ថា​អ្នក​មាន​បញ្ហា​នេះ​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុសកូវីដ១៩ មាន​ចេញ​រោគ​សញ្ញា​ធ្ងន់ធ្ងរ និង​ងាយ​ស្លាប់​ដោយ​សារ​ការ​ឆ្លង​នេះ​។ ១. មូល​ហេតុ​ សម្ពាធ​ឈាម​ខ្ពស់ ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មួយ បើ​យើង​ទុក​មិន​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​នឹង​នាំ​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ​ជា​ច្រើន​ទៀត​។ បញ្ហា​សុខភាព​ដែល​ទាក់ទង​នឹង​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​មាន​ដូច​ជា​ជំងឺ​បេះដូង គ្រោះថ្នាក់​សរសៃឈាម​ខួរ​ក្បាល​ និង​បញ្ហា​ភ្លេចភ្លាំង​ជាដើម​។​​ ការ​សិក្សា​ថ្មីៗ​នេះ​បង្ហាញ​ទៀត​ថា អ្នក​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ ហើយ​គ្រប់​គ្រង​មិ​ន​បាន​ល្អ​ កាន់​តែ​ប្រឈម​ខ្ពស់​នឹង​ការ​ធ្លាក់​ខ្លួន​ឈឺ​​ធ្ងន់​ធ្ងរ​បើ​មាន​ឆ្លង​កូវីដ​១៩​។ ជា​ការ​កត់សម្គាល់ អ្នក​មិន​បាន​ថែទាំ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ឲ្យ​បាន​ល្អ ពេល​ឆ្លង​កូវីដ១៩ មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ជាង​អ្នក​ដែល​អាច​គ្រប់​គ្រង​សម្ពាធ​ឈាម​បាន​ល្អ​។ ប្រ​ព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​ជា​មួល​ហេតុ​មួយ​របស់​អ្នក​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ និង​បញ្ហា​សុខ​ភាព​ផ្សេងៗ​ទៀត ដែល​នាំឲ្យ​មាន​ហានិភ័យ​ខ្ពស់​ពេល​ឆ្លង​កូវីដ១៩​។ ការ​មាន​បញ្ហា​សុខភាព​យូរអង្វែង ឬ​មនុស្ស​វ័យ​ចំណាស់ ច្រើន​មាន​ប្រ​ព័ន្ធ​ភាព​ស៊ាំ​ខ្សោយ នាំ​ឲ្យ​ពិបាក​ប្រឆាំង​នឹង​វីរុស​ពេល​ឆ្លង​ចូល​ក្នុង​រាងកាយ​។ ​​ ​បើសិនជា​គ្នា​យើង​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ រឿង​សំខាន់​ណាស់​ដែល​ត្រូវ​គ្រប់​គ្រង​ស្ថាន​ភាព​សុខភាព​ឲ្យ​បាន​ល្អ។ ចូរ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ និង​ការ​ពារ​ខ្លួន​ពី​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ ជា​ពិសេស​ជំងឺ​កូវីដ១៩​។ ២. តិចនិច​ថែទាំ​សុខភាព ការ​ប្រើ​ប្រាស់​ថ្នាំ​ទៅ​តាម​ការណែនាំ និង​ការ​ផ្លាស់​ប្ដូរ​របៀបរបប​រស់​នៅ​មួយ​ចំនួន​មាន​ឥទ្ធិ​ពល​ក្នុង​ការ​ការពារ និង​កាត់​បន្ថយ​បញ្ហា​សុខភាព​កើត​ពី​សម្ពាធ​ឈាម​ខ្ពស់​។ ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខភាព​បេះដូង៖ ចូរ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន ព្រម​ជា​មួយ​នឹង​គ្រាប់​ធញ្ញជាតិ បសុបក្សី ត្រី និង​អាហារ​ធ្វើ​ពី​ទឹក​ដោះ​មាន​ជាតិ​ខ្លាញ់​ទាប​។ កាត់​បន្ថយ​អំបិល​ក្នុង​អាហារ៖ ព្យាយាម​កាត់​បន្ថយ​ការ​ញ៉ាំ​អំបិល​ឲ្យ​នៅ​តិច​ជាង​២ ៣០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។ សម្រក​ទម្ងន់៖ បើ​គ្នា​យើង​ធាត់ ឬលើស​ទម្ងន់ ជា​ការ​ល្អ​ណាស់​បើ​យើង​អាច​សម្រក​ទម្ងន់​បាន​។ ការ​សម្រក​ទម្ងន់​អាច​កាត់​បន្ថយ​សម្ពាធ​ឈាម​។ ហាត់​ប្រាណ៖ ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ​ជួយ​កាត់បន្ថយ​ស្ត្រេស​ និង​សម្រក​ទម្ងន់​។​ កាត់​បន្ថយ​ស្ត្រេស៖​ ពេល​យើង​កើត​ស្ត្រេស​ ធ្វើ​ឲ្យ​យើង​មាន​សុខភាព​មិន​ល្អ […]


ជំងឺលើសសម្ពាធឈាម

វាស់សម្ពាធឈាមខ្លួនឯង ត្រូវចេះអានលទ្ធផលទាំងនេះ​

បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ ពេ​ល​ខ្លះ​ត្រូវ​គេ​ចាត់ទុក​ថា​ជា​ «ឃាត​ករ​លាក់​មុខ» ហើយ​មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​ថា​ខ្លួន​លើស​សម្ពាធ​ឈាម​នោះ​ដែរ​។ សមាគម​សុខ​ភាព​បេះដូង​អាមេរិក​លើក​ឡើង​ថា​ភាគ​ច្រើ​​ន​បញ្ហា​លើ​ស​សម្ពាធ​ឈាម​មិន​មាន​ចេញ​រោគ​សញ្ញា​នោះ​ទេ​។ ដើម្បី​ដឹង​ថា​យើង​មាន​សម្ពាធ​ឈាម​ខ្ពស់​ឬ​យ៉ាង​ណា គឺ​មាន​តែ​ការ​វាស់​សម្ពាធ​ឈាម​ដោយ​គ្រូពេទ្យ ឬ​វាស់​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​។ ១. លទ្ធ​ផល​នៃ​ការ​វាស់​សម្ពាធ​ឈាម​ មុន​នឹង​ឈាន​ដល់​លទ្ធ​ផល​វាស់​សម្ពាធ​ឈាម​​ យើង​ត្រូវ​ចេះ​អាន​លេខ​នៅ​លើ​ឧបករ​ណ៍​វាស់​ជាមុន​សិន​។ ឧទាហរណ៍​ថា​​ពេល​វាស់​សម្ពាធ​ឈាម យើង​បាន​ឃើញ​លទ្ធផល​១២០/៨០មិលីម៉ែត្របារ៉ត។ លេខ​១២០​គេ​ហៅ​ថា​លេខsystolic ​ និង​៨០​គេ​ហៅ​ថា​លេខdiastolic ។ ​សមាគម​សុខ​ភាព​បេះដូង​អាមេរិក​​បញ្ជាក់​ថា​៖ សម្ពាធ​ឈាម​ធម្មតា៖ លេខ​Systolic ​នៅ​ក្រោម​១២០ និង​លេខ diastolic នៅ​ក្រោម​៨០​ សម្ពាធ​ឈាម​ខ្ពស់​ជាង​ធម្មតា៖ លេខ​Systolic ​នៅ​ចន្លោះ​១២០-១២៩ និង​លេខ diastolic នៅ​ក្រោម​៨០។ សម្ពាធ​ឈាម​ខ្ពស់​កម្រិត​១​៖ លេខ​Systolic ​នៅ​ចន្លោះ​១៣០-១៣៩ និង​លេខ diastolic ចន្លោះ​៨០-៨៩។ សម្ពាធ​ឈាម​ខ្ពស់​កម្រិត​​២៖ លេខ​Systolic ​នៅ១៤០-ខ្ពស់​ជាង​នេះ និង​លេខ diastolic​នៅ​៩០ ឬ​លើស​ពី​នេះ។ សម្ពាធ​ឈាម​ក្នុង​កម្រិត​គ្រោះថ្នាក់៖ លេខ​Systolic​ខ្ពស់​ជាង​១៨០ និង​លេខ diastolic​​ខ្ពស់​ជាង​១២០​។ សម្រាប់​អ្នក​មាន​សម្ពាធ​ឈាម​ក្នុង​កម្រិត​គ្រោះ​ថ្នាក់​ត្រូវ​ប្រញាប់​ស្វែង​រក​ការ​សង្គ្រោះ​ពី​គ្រូពេទ្យ​ជា​បន្ទាន់។​​ ដូច​គ្នា​ដែរ អ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់​នៅ​ដំណាក់កាល​ដំបូងៗ ក៏​អាច​ប្រឈម​នឹង​កើត​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ទៅ​ថ្ងៃ​ខាង​មុខ​ផង​ដែរ​។ ២. មូល​ហេតុ​លើស​សម្ពាធ​ឈាម​ ការ​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម​អាច​នាំ​ឲ្យ​មាន​ការ​កកើត​ខ្លាញ់​នៅ​ក្នុង​សរសៃ​ឈាម និង​ធ្វើ​ឲ្យ​សរសៃឈាម​ចង្អៀត​។ ដូច​នេះ នៅ​ពេល​សរសៃឈាម​កាន់តែ​ចង្អៀត សម្ពាធ​ក៏​កើន​ឡើង​កាន់​តែ​ខ្លាំង​ដែរ​។ ដូច​គ្នា​ដែរ កាលណា​សរសៃឈាម​រង​សម្ពាធ​កាន់តែ​ខ្លាំង ការ​បញ្ជូន​ឈាម​ទៅ​កាន់​កន្លែង​សំខាន់ៗ​នៃ​រាង​កាយ​ក៏​ពិបាក​ដូច​គ្នា ដែល​ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​​ភ្នែក ជើង […]


ជំងឺលើសសម្ពាធឈាម

លើស​ឈាម ​ប្រើ​ថ្នាំផ្សំ​ច្រើន​មុខ ​បង្កគ្រោះថ្នាក់​អត់?

នែ៎​គ្នា​យើង! បើ​មាន​ម៉ាក់​ប៉ា ឬ​អ៊ំៗ កើត​ជំងឺ​លើស​ឈាម ត្រូវ​ប្រើ​ថ្នាំ​ជា​ប្រចាំ​នោះ មាន​ដឹង​ថា ប្រើ​ថ្នាំ​យ៉ាង​ម៉េច​ទើប​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ បញ្ចុះ​សម្ពាធ​ឈាម​បាន​ល្អ​អត់? បើ​មិន​ដឹង​ទេ ចង់​ឲ្យ​ម៉ាក់​ប៉ា អ៊ំៗ សុខ​ភាព​ល្អ អាន​អត្ថបទ “Hello គ្រូពេទ្យ” មួយ​នេះ​អាច​ជួយ​បាន។ តាម​ការ​ស្រាវ​ជ្រាវ​ថ្មីៗ​នេះ បង្ហាញ​ថា ​ប្រើ​ប្រាស់​ថ្នាំ​ពីរ​មុខ​បញ្ជូល​គ្នា ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម ​ល្អ​ជាង​​ប្រើ​ថ្នាំ​តែ​មួយ​មុខ។ បច្ចុប្បន្ន មាន​ថ្នាំជា​ច្រើន​សម្រាប់​ប្រើ​លាយ​គ្នា​បញ្ចុះ​​សម្ពាធ​ឈាម​យ៉ាង​មាន​ប្រសិទ្ធភាព ថែម​ទាំង​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​ និងដាច់​សរសៃ​ឈាម ថែម​ទៀត​ផង។ ១- គួរតែប្រើថ្នាំ២មុខលាយគ្នានៅពេលណា? ករណី​ប្រើ​ថ្នាំ​មួយ​មុខ ​ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​ មាន​ប្រសិទ្ធ​ភាព​លើ​ម៉ាក់​ប៉ា អ៊ំៗ មាន​ជំងឺ​លើស​ឈាម​កម្រិត​ស្រាល​ប៉ុណ្ណោះ។ ​ករណី​ខ្លះ គ្រូពេទ្យ​នឹង​ដំឡើង​កម្រិត​ថ្នាំ​ ឬ​ដូរ​ថ្នាំ​ថ្មីដើម្បី​គ្រប់​គ្រង​ស្ថានភាព​ជំងឺ​ឲ្យ​ប្រសើរ​ បើ​​សម្ពាធ​ឈាម​នៅ​តែ​ខ្ពស់​ដដែល គ្រូពេទ្យ​នឹង​បន្ថែម​ថ្នាំ​មួយ​មុខ​ទៀត លាយ​គ្នា​ជា​មួយ​ថ្នាំ​ធ្លាប់​ប្រើ​ ដើម្បី​បង្កើត​ប្រសិទ្ធ​ភាព​ខ្ពស់​ជាង​មុន។ ការ​ប្រើ​ប្រាស់​ថ្នាំ​ ២មុខ​ លាយ​គ្នា​បែប​នេះ គឺ​អាស្រ័យ​លើ​ស្ថាន​ភាព​ជំងឺ​ម៉ាក់ប៉ា អ៊ំៗ ដើម្បី​អាច​គ្រប់​គ្រង​សម្ពាធ​ឈាម​ ហើយ​មាន​ផល​រំខាន​តិច​តួច​ប៉ុណ្ណោះ។ ដោយ​សារ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ខ្លាំង ម៉ាក់ប៉ា អ៊ំៗយើង ​អាច​ត្រូវ​ពេទ្យ​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ​ ២​មុខ ​តាំង​ពី​ដំបូង​ក៏​មាន។ ២- ថ្នាំប្រភេទណាខ្លះអាចប្រើរួមគ្នាព្យាបាលលើសឈាម? គ្រូពេទ្យ​ម្នាក់ អាច​ប្រើ​ប្រភេទថ្នាំ​ ក៏ដូច​ជា​កម្រិត​ថ្នាំ​ផ្សេងៗ​គ្នា ដើម្បី​ព្យាបាល​ ផ្អែក​លើ​​ស្ថានភាព​ជំងឺ។ ថ្នាំ​បញ្ចុះ​ទឹក​នោម​ប្រភេទ […]


ជំងឺលើសសម្ពាធឈាម

ការសិក្សា៖ មានសម្ពាធឈាមខ្ពស់ អាចធ្វើឲ្យ​ខ្សោយការចងចាំ

មនុស្ស​យើង​មិន​តិច​នាក់​ទេ ដែល​បាន​ជួប​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់។ បញ្ហា​នេះ​អាច​បង្ក​ឡើង​ដោយសារ​ទាំង​កត្តា​ហ្សែន និង​របៀប​របប​រស់​នៅ​ប្រចាំ​ថ្ងៃ។ សម្ពាធ​ឈាម​ឡើង​ខ្ពស់​អាច​ធ្វើ​ឲ្យ​មុស្ស​យើង​ជួប​​ហានិភ័យ​ជំងឺ​មួយ​ចំនួន​ដូច​ជា​ជំងឺ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ខ្សោយ​តម្រង​នោម ជំងឺ​សរសៃ​ឈាម​បេះដូង និង​អាច​មាន​ជំងឺ​ភ្លេច​ភ្លាំង​ផង​ដែរ​។ ក្រៅ​ពី​នេះ ការ​សិក្សា​មួយ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​សមាគម​បេះ​ដូង​អាមេរិក​បាន​លើក​ឡើង​ថា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ក៏​ទំនង​ជា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ការ​ចង​ចាំ​របស់​មនុស្ស​វ័យ​កណ្ដាល​ និង​ចំណាស់​ផង​ដែរ​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ធ្វើ​ឲ្យមា​ន​ហានិភ័យ​កើត​បញ្ហា​ធ្លាក់​ចុះ​ការ​ចងចាំ និយាយ​ស្ដី​មិន​រលូន​ល្អ បាត់​បង់​ការ​យក​ចិត្ត​ទុកដាក់ និង​ផ្ចង់​អារម្មណ៍​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង បើ​តាម​ការ​សិក្សា​ អ្នក​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​នៅ​វ័យ​ក្មេង ហើយ​អាច​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​នឹង​អាច​ជួយ​កាត់​បន្ថយ​ការ​វិវត្ត​ទៅ​រក​បញ្ហា​ធ្លាក់​ចុះ​នៃ​ការ​ចង​ចាំនេះ​បាន។ ដូចគ្នា​ដែរ​ ទោះ​នៅ​វ័យ​ណា​ក៏​ដោយ​ ការ​ការពារ​ខ្លួន​កុំឲ្យ​កើត​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ឬ​ការ​ទទួល​បាន​ការ​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​បាន​ត្រឹម​ត្រូវ សុទ្ធតែ​មាន​ប្រយោជន៍​ដល់​ដំណើ​រការ​នៃ​ប្រ​ព័ន្ធ​ចងចាំ​របស់​អ្នក​ទាំង​នោះ​។


ជំងឺលើសសម្ពាធឈាម

សម្ពាធឈាមខ្ពស់ប៉ះពាល់​សុខភាព ចុះសម្ពាធឈាមទាបម៉េចដែរ?

​គ្នាយើង​ទំនង​​តែង​គិត​ថា​ ​​ការ​មាន​សម្ពាធ​ឈាម​ខ្ពស់​ធ្វើ​​គ្រោះ​ថ្នាក់​ដល់​សុខភាព​។ ប៉ុន្តែ​ គ្នា​យើង​ដែល​ដឹង​ទេ​ថា​ការ​មាន​សម្ពាធ​​ឈាម​ទាប​ ក៏​ធ្វើ​ឲ្យ​យើង​មាន​​បញ្ហា​សុខភាព​មិន​ចាញ់​គ្នា​ដែរ​? យោង​តាម​សមាគម​​ផ្នែក​បេះដូង​​អាមេរិក​ (AHA) សម្ពាធ​​ឈាម​ធម្មតា​ គឺ​ធ្វើ​ឡើង​ដោយ​ការ​វាស់​សម្ពាធ​​ឈាម​​ចំនួន​ពីរ គឺ​សម្ពាធ​​ឈាម​លើ (Systolic) និង​សម្ពាធ​ឈាម​ក្រោម(Diastolic)។​​ ជាមួយ​គ្នា​នេះ​ដែរ​ សម្ពាធ​​ឈាម​ធម្មតា​ គឺ​នៅ​ពេល​ដែល​សម្ពាធ​ឈាម​លើ​ស្ថិត​ក្រោម​១២០ និង​សម្ពាធ​ឈាម​ក្រោម​ស្ថិត​ក្រោម​៨០​។ រី​ឯ​អ្នក​មាន​សម្ពាធ​ឈាម​ទាប​វិញ​ គឺ​មាន​​តួ​លេខ​ត្រឹម​តែ​៩០/៦០​ប៉ុណ្ណោះ​។ សម្ពាធ​ឈាម​ទាប​បណ្ដាល​មក​ពី​អ្វី? ​វិទ្យាស្ថាន​ឈាម​ សួត​ និង​បេះដូង​ថ្នាក់​ជាតិ​​អាមេរិក​ បាន​ឲ្យ​ដឹង​ថា​ អ្នក​ខ្លះ​មាន​សម្ពាធ​ឈាម​ទាប​​នៅ​គ្រប់​ពេល​ទាំងអស់​ ដែល​នេះ​គឺ​ជា​រឿង​ធម្មតា​សម្រាប់​ពួក​គាត់​ទៅ​ហើយ​ ពី​ព្រោះ​វា​មិន​មាន​រោគ​សញ្ញា​ និង​​គ្រោះថ្នាក់​ណា​មួយ​ឡើយ​។ ជាទូទៅ​ អ្នក​ដែល​មាន​រូបរាង​ស្គម​ និង​សកម្ម​ច្រើន​តែ​មាន​សម្ពាធ​ឈាម​ទាប​។​ ប៉ុន្តែ​ ក្នុង​ករណី​ខ្លះ​ សម្ពាធ​ឈាម​​ទាប​មិន​មែន​ជា​រឿង​ធម្មតា​នោះ​ទេ​ តួយ៉ាង​ដូច​ជា​នៅ​ក្នុង​លក្ខខ័ណ្ឌ​ខាងក្រោម​នេះ​៖ ការ​ឆ្លង​មេរោគ ជា​ពិសេស ​នៅ​ក្នុង​ករណី​ដែល​បាក់តេរី​ចូល​ក្នុង​​​ចរន្ត​ឈាម​ រោគ​ខ្វះ​គ្រាប់​ឈាម​ក្រហម​ អាលែកហ្ស៊ី​ធ្ងន់ធ្ងរ​ ចង្វាក់​បេះដូង​ដើរ​មិន​ទៀង​ ជំងឺ​ខ្សោយ​បេះដូង ការ​ថយ​ចុះ​បរិមាណ​ឈាម​ ខូច​ក្រពេញ​អង់ដូគ្រីន​ និង​អ័រម៉ូន​ទីរ៉ូអ៊ីត​ថយ​ចុះ ក៏​ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ​ ​​​​​​តើ​មាន​រោគសញ្ញា​អ្វី​ខ្លះ​? អ្នក​មាន​សំពាធ​ឈាម​ទាប​ គឺ​ច្រើន​តែ​វិល​មុខ​ និង​ដួល​សន្លប់​ ដែល​បណ្ដាល​មក​ពី​សម្ពាធ​ឈាម​លើ​​មាន​កម្រិត​ទាប​ខ្លាំង​​ និង​មិន​មាន​លំហូរ​ឈាម​គ្រប់គ្រាន់​ទៅ​កាន់​​ខួរ​ក្បាល​។ លើស​ពី​នេះ​ ​អ្នក​ជំងឺ​ក៏​អាច​មាន​រោគ​សញ្ញា​ដូច​​ខាងក្រោម​នេះ​ផង​ដែរ​។ ចេះ​តែ​ចង់​ក្អួត […]


ជំងឺលើសសម្ពាធឈាម

គ្រាន់តែផ្លាស់ប្ដូររបៀបរស់់នៅបែបនេះ លែងបារម្ភរឿងលេបថ្នាំលើសឈាមរាល់ថ្ងៃ

គ្នា​យើង​កើត​ជំងឺ​លើស​ឈាម​ខ្លះ ព្រួយ​បារម្ភ​រឿង​លេប​ថ្នាំ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ ព្រោះ​បើ​ភ្លេច​លេប​អាច​ធ្វើ​ទុក្ខ​សុខភាព។ យើង​ត្រូវ​ដឹង​ថា របៀប​រស់​នៅ​រាល់​ថ្ងៃ​ដើរ​តួ​នាទី​សំខាន់​ក្នុង​ការ​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​របស់​យើង។ ប្រសិន​បើ​យើង​គ្រប់​គ្រង​វា​បាន​ជាមួយ​ការ​រស់​នៅ​ល្អ យើង​អាច​ចៀស​វាង ឬ​កាត់​បន្ថយ​តម្រូវ​ការ​ថ្នាំ​បាន។ ១. សម្រក​ទម្ងន់ និង​តាម​ដាន​ប្រវែង​ចង្កេះ ជា​រឿយៗ បើ​យើង​ឡើង​ទម្ងន់ សម្ពាធ​ឈាម​ក៏​ឡើង​តាម​ហ្នឹងដែរ។ កាល​ណា​ឡើង​ទម្ងន់ ក៏​អាច​រំខាន​ដល់​ការ​ដក​ដង្ហើម​ពេល​គេង​បាន ជាហេតុ​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់។ ដូច​នេះ ការ​សម្រក​ទម្ងន់​ជា​វិធី​មាន​ប្រសិទ្ធភាព​មួយ ជួយ​កាត់​បន្ថយ​ការ​ឡើង​សម្ពាធ​ឈាម។ ក្រៅ​ពី​ការ​ស្រក​ទម្ងន់ យើង​ក៏​ត្រូវ​តាម​ដាន​ប្រវែង​ចង្កេះ​ដែរ បើ​ត្រង់​កន្លែង​ចង្កេះ​មាន​ទម្ងន់​ច្រើន អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​លើស​ឈាម​ខ្ពស់។ ២. ហាត់ប្រាណ​ទៀងទាត់ ការ​ហាត់​ប្រាណ​ជា​ប្រចាំ ៣០នាទី/ថ្ងៃ អាច​កាត់​បន្ថយ​សម្ពាធ​ឈាម​ពី៥-៨ មិល្លីម៉ែត្របារត ប្រសិន​បើ​យើង​មាន​ជំងឺ​សម្ពាធ​ឈាម។ វា​ជា​ការ​ចាំ​បាច់​មួយ​ដែល​យើង​ត្រូវ​ហាត់​ប្រាណ​ជា​ប្រចាំ បើ​មិន​ដូច្នោះ​ទេ សម្ពាធ​ឈាម​នឹង​អាច​រើ​ឡើង​ម្ដង​ទៀត ។ បើ​យើង​មាន​សម្ពាធ​ឈាម​កើន​ឡើង ការ​ហាត់​ប្រាណ​រាល់​ថ្ងៃ អាច​ចៀស​វាង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​លើស​ឈាម ហើយ​បើ​យើង​កើត​លើស​ឈាម​ហើយ​នោះ ហាត់​ប្រាណ​អាយ​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​យើង ឲ្យ​ធ្លាក់​ចុះ​មក​នៅ​កម្រិត​សុវត្ថិភាព។ ៣. ញ៉ាំ​របប​អាហារ​ល្អ ការ​មាន​របប​អាហារ​ដែល​សម្បូរ​ដោយ​គ្រាប់​ធញ្ញជាតិ បន្លែ ផ្លែ​ឈើ និង​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​រហូត​ដល់​ទៅ ១១ មិល្លីម៉ែត្របារត បើ​យើង​ឈឺ​សម្ពាធ​ឈាម។ ការ​ដែល​ផ្លាស់​ប្ដូរ​ទម្លាប់​ញ៉ាំ​មិន​មែន​ងាយ​ស្រួល​ទេ តែ​គ្នា​យើង​អាច​ចាប់​ផ្ដើម​អនុវត្ត​តាម​តិចនិក​នេះ​បាន​ដោយ កត់​ទុក​នូវ​អាហារ​ដែល​ត្រូវ​ញ៉ាំ បន្ថែម​ជាតិ​ប៉ូតាស្យូម អាន​នូវ​ពាក្យ​ណែនាំ​រាល់​ទំនិញ​ដែល​ទិញ និង​កាត់​បន្ថយ​ជាតិ​សូដ្យូម​ (អំបិល) ដែល​យើង​ញ៉ាំ។ ៤. កាត់​បន្ថយ​ផឹក​គ្រឿង​ស្រវឹង គ្រឿង​ស្រវឹង​អាច​ជា​អាវុធ​មុខ​ពីរ​សម្រាប់​សុខភាព​យើង ព្រោះ​វា​ផ្ដល់​ទាំង​ផល​ល្អ និង​ផល​អាក្រក់ […]


ជំងឺលើសសម្ពាធឈាម

មិនថាចាស់ ឬក្មេង បើមិនខ្វល់រឿងទាំងនេះ តិចលើសឈាម

លើស​សម្ពាធ​ឈាម​ជា​ជំងឺ​រ៉ាំរ៉ៃ កើត​ឡើង​ពេល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​រហូត ដោយ​មិន​ពាក់​ព័ន្ធ​ជាមួយ​អ្វី​ដែល​យើង​ញ៉ាំ ឬ​សកម្មភាព​ដែល​យើង​ធ្វើ​នោះ​ទេ។ ជំងឺ​លើស​សម្ពាធ​ឈាម​ព្យាបាល​មិន​ជា​ដាច់ ១០០% នោះ​ទេ ​ការ​ព្យាបាល ដើម្បី​គ្រប់​សម្ពាធ​ឈាម​កុំ​ឲ្យ​ប៉ះពាល់​ទៅ​លើ​ជញ្ជាំង​សរសៃ​ឈាម នៃ​សរីរាង្គ​ផ្សេង​ប៉ុណ្ណោះ។ មក​ដល់​បច្ចុប្បន្ន​នេះ មូលហេតុ​ពិត​ប្រាកដ​ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ គ្រាន់​តែ​មាន​កត្តា​ប្រឈម​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​កត្តា​រស់​នៅ​ប្រចាំ​ថ្ងៃ​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុកដាក់ បើ​មិន​អ៊ីចឹង​ទេ ជំងឺ​សម្ពាធ​ឈាម​នៅ​ជិត​យើង​បង្កើយ។ កត្តា​ប្រឈម​នាំ​ឲ្យ​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​មាន៖ - ជក់​បារី - លើស​ទម្ងន់ - ញ៉ាំ​ប្រៃ - ផឹក​គ្រឿង​ស្រវឹង​លើស​កំណត់ - ស្ត្រេស - មិន​ហាត់​ប្រាណ - ក្រុម​គ្រួសារ​មាន​ប្រវត្តិ​លើស​សម្ពាធ​ឈាម - មាន​ជំងឺរ៉ាំរ៉ៃ យោង​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) លើស​សម្ពាធ​ឈាម ជា​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ដែល​អាច​បង្កើន​ហានិភ័យ នៃ​ជំងឺ​បេះដូង ខួរក្បាល តម្រង​នោម និង​ជំងឺ​ដទៃ​ទៀត។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស