backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Heart palpitations (ញ័រទ្រូង)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Jul 26, 2022

Heart palpitations (ញ័រទ្រូង)

និយមន័យ

១- អ្វីជាសញ្ញា​ញ័រ​ទ្រូង?

ជា​អារម្មណ៍​បេះដូង​លោត ឬ​កន្រ្តាក់​ញាប់​ខុស​ពី​ធម្មតាក្នុង​រយៈពេល​ខ្លី​ ប៉ុន្មាន​វិនាទី​ ឬ​ប៉ុន្មាន​នាទី​ ពេលខ្លះ​ក៏​អាច​មាន​អារម្មណ៍​ញ័រ​នៅ​ក ​ឬ​បំពង់​កដូច​គ្នា។ ករណី​ញ័រ​ទ្រូង​អាច​ជា​សញ្ញា​ផ្តល់​ដំណឹង​គ្រោះ​ថ្នាក់ ប៉ុន្តែ​ករណី​ខ្លះ​ក៏មិន​មែន​ជា​សញ្ញា​គ្រោះ​ថ្នាក់​ដែរ។

២- ​កើត​ញឹកញាប់​ដែរទេ?

ធម្មតា​​សញ្ញា​ញ័រ​ទ្រូង​អាច​កើត​​ញឹកញាប់ ប៉ុន្តែ​យើង​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ប្រាកដ​​ថា​វា​គ្រោះ​ថ្នាក់ ​ឬ​អត់។

រោគសញ្ញា

៣- រោគ​សញ្ញា​មាន​អ្វី​ខ្លះ?

​មាន​អារម្មណ៍​ថា​បេះដូង​​កំពុង​តែ៖

– ញ័រ​ខ្លាំង

– លោត​ញាប់​ពេក

– លោត​រំលង​ចង្វាក់

– កន្ត្រាក់​ខ្លាំង​ជាង​រាល់​ដង

​អាច​ញ័រ​ឡើង​គ្រប់​ពេល ត្រង់​ដើម​ទ្រូង​ដល់​ក ឬ​បំពង់​ក មិន​ថា​អ្នក​កំពុង​ធ្វើ​ការ ​ឬ​សម្រាក ​ឈរ អង្គុយ​ ឬ​ដេក​នោះ​ទេ។

លើស​ពី​នេះ​មាន​សញ្ញា​ផ្សេង​ទៀត​ក្រៅ​ពី​សញ្ញា​ខាង​លើ បើ​យើង​ប្រទះ​ឃើញមាន​សញ្ញា​ស្រដៀង​នេះ​ សូម​ទៅ​ ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។

កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ

កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

ពេលមាន​សញ្ញា​ដូច​ខាង​ក្រោម​នេះ កុំ​អែ​អង់​ឆាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់៖

– ហត់

– វិល​មុខ

– ឈឺ​ដើម​ទ្រូង

– សន្លប់

បេះដូងមហារីក

មូលហេតុបង្ក

៥- អ្វីខ្លះជាមូលហេតុបង្ក?

មូលហេតុ​ធ្វើ​ឲ្យ​ញ័រ​ទ្រូង​មាន​ច្រើន ​ទូទៅ​ទាក់ទង​សុខភាព​បេះដូង បើ​ទោះ​ជា​មានកត្តា​ច្រើន​ទៀត​មិន​ត្រូវ​គេ​រក​ឃើញ ប៉ុន្តែ​មូលហេតុ​ចម្បង​មាន​ដូច​ជា៖

– អារម្មណ៍​រសាប់​រសល់ ភ័យ​ខ្លាច​ ឬ​ស្ត្រេស​ ពិសេស​ពេល​ភ័យ​ស្លន់ស្លោ​ម្តងៗ

– ធ្វើ​ការ ​ឬ​ហាត់​ប្រាណ​ធ្ងន់​លើស​កម្រិត

– បង្ក​ដោយ​សារធាតុ​​កាហ្វេអ៊ីន នីកូទីន អាល់កុល ឬ​ថ្នាំញៀន​ប្រភេទ ​កូកាអ៊ីន ​និង​អំហ្វេតាម៉ីន

ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត ជាតិ​ស្ករ​ក្នុង​ឈាម​តិច កង្វះ​គ្រាប់​ឈាម​ក្រហម សម្ពាធ​ឈាម​ទាប ក្តៅ​ខ្លួន ​និង​ខ្វះ​ជាតិ​ទឹក​

– ផ្លាស់​ប្តូរ​អ័រម៉ូន​ពេល​មក​រដូវ ឬ​មុន​ពេល​អស់​រដូវ ពេល​កំពុង​ពពោះ​ អាច​ជា​សញ្ញា​​កង្វះ​គ្រាប់​ឈាម​ក្រហម

– ថ្នាំ​សម្រក​ទម្ងន់ រំលាយ​អាហារ ព្យាបាល​ជំងឺ​ហឺត និង​ថ្នាំ​ការពារ​ជំងឺ​បេះដូង​លោត​ខុស​ចង្វាក់ ឬ​ថ្នាំជំងឺ​ក្រពេញទីរ៉ូអ៊ីត

– ឱសថ​បុរាណ និង​ថ្នាំ​បំប៉ន​មួយ​ចំនួន

– កម្រិត​សារធាតុ​រ៉ែ អេឡិចត្រូលីត​ ក្នុង​ខ្លួន​មិន​ប្រក្រតី។

ករណីខ្លះអាច​ញ័រ​ទ្រូង​ក្រោយ​ពេល​ញ៉ាំ​ចំណី​មាន​ជាតិ កាបូអ៊ីដ្រាត​ ស្ករ​ ឬ​ខ្លាញ់​ច្រើន។ ញ៉ាំ​ប៊ីចេង អំបិល និង​សារធាតុ​នីដ្រាតច្រើន​ពេក ​អាច​បង្ក​ឲ្យ​ញ័រ​ទ្រូង​បាន​ដូច​គ្នា។ គួរ​ចៀស​វាង​អាហារ​ទាំង​នោះ​ បើ​យើង​មិន​ចង់​មាន​បញ្ហា​ញ័រ​ទ្រូង។

ករណី​ខ្លះ​អាច​បណ្តាល​មក​ពីជំងឺ​បេះដូង ​​ទាក់ទង​បញ្ហា​ចង្វាក់​បេះដូង​ដើរ​មិន​ទៀង​ និងបញ្ហា​មួយ​ចំនួន​ទៀត​​ដូច​ជា៖

– ធ្លាប់​គាំង​បេះដូង​ពី​មុន៉

– ជំងឺ​សរសៃ​ឈាម​ចញ្ចឹម​បេះដូង

– ខួច​បេះដូង

បញ្ហា​ប្រឺស​បេះដូង

– បញ្ហា​សាច់​ដុំ​បេះដូង

កត្តាប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

– ស្ត្រេស​ខ្លាំង

– មាន​ជំងឺ​ថប់​បារម្ភ ឬ​ធ្លាប់​មាន​ជំងឺ​ស្លន់ស្លោ

– កំពុង​ផ្ទៃ​ពោះ

– លេប​ថ្នាំ ផ្តាសាយ ឬថ្នាំ​ហឺត​

– ក្រពេញ​ទីរ៉ូអ៊ីត ធ្វើ​ការ​លើស​កម្រិត (Hyperthyroidism)

– បញ្ហា​បេះដូង​ផ្សេង​ទៀត​ដូច​ជា ចង្វាក់​បេះដូង​លោត​មិនប្រក្រតី ឬ​ធ្លាប់គាំង​បេះដូង។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

ប្រសិន​បើ​គ្រូពេទ្យ​គិត​ថា​អ្នក​មាន​ជំងឺ​នេះ គាត់​នឹង​ស្ទង់​ស្ដាប់​បេះដូង​អ្នក​ដោយ​ប្រើ​ Stethoscope ​ហើយ​ស្វែង​រក​សញ្ញា​វេជ្ជសាស្ត្រ​ផ្សេង​ទៀត​ ​ធ្វើ​ឲ្យបេះដូង​យើង​ញ័រ ដូច​ជា ហើម​ក្រពេញ​ទីរ៉ូអ៊ីត​ ជាដើម។

តេស្ត​ផ្សេងទៀត​អាចនឹងធ្វើឡើងរួម​មាន៖

– វាស់​ចង្វាក់​បេះដូង (ECG) ជាមួយ​​ឧបករណ៍​តូចៗ​មួយ​ចំនួន​លើ​ទ្រូង​​ ដើម្បី​ថត​ចរន្ត​អគ្កិសនី​បេះដូង និង​ដំណើរ​លោតនៃចង្វាក់​បេះដូង។

– ម៉ាស៊ីន ECG អាច​ដឹង​ពី​បញ្ហា​មិន​ប្រក្រតី​ចង្វាក់​បេះដូង​ និង​រចនា​សម្ព័ន្ធ​បេះដូង ហើយ​ការ​តេស្ដ​ដោយ​ប្រើ​ម៉ាស៊ីន​នេះ អាច​តម្រូវ​ឲ្យ​អ្នក​នៅ​ស្ងៀម​ ឬ​ត្រូវ​ហាត់​ប្រាណ (Stress electrocardiogram)។

– ប្រើ Holter Monitoring ជា​ឧបករណ៍​ដាក់​តាម​ខ្លួន​​អាច​ចាប់​សញ្ញា​ម៉ាស៊ីន ECG បាន​ដល់​ទៅ ២៤-៧២ ម៉ោង។ ទូទៅ​គេ​ប្រើ​សម្រាប់​វាស់​ចង្វាក់​បេះដូង ពេល​ម៉ាស៊ីន (ECG) ​មិន​អាច​ដឹង​ពី​ការញ័រ​ទ្រូង។

– ប្រសិន​បើ Holter Monitor មិន​អាច​ចាប់​សញ្ញា ញ័រ​ទ្រូង បាន​ នោះ​គ្រូ​ពេទ្យ​នឹង​តម្រូវ​ឲ្យប្រើ Even recorder វិញ។

– ត្រូវ​ពាក់ Even recorder អោយ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន និង​ត្រូវ​ចុច​ប៊ូតុង លើ​ម៉ាស៊ីន​ដែលយើងពាក់​នៅ​ក្រវាត់​ចង្កេះ ដើម្បី​កត់​ត្រា​ចង្វាក់​បេះដូង​ពេល​ដែល​មាន​រោគសញ្ញា។ ប្រហែល​ជា​ត្រូវ​ពាក់​ឧបករណ៍​នេះ​ជា​ច្រើន​សប្ដាហ៍។

–  វិធីតេស្ត​អាច​មាន​បញ្ចូល​ទាំង​អេកូ​បេះដូង ដើម្បី​ប្រាប់​ពត៌មាន​លម្អិត​មុខងារ​បេះដូង​និង​រចនាសម្ព័ន្ធ​របស់​វា។

៨- ព្យាបាលដោយវិធីណា?

ការ​ព្យាបាល​ធ្វើ​ឡើង​លុះត្រា​តែ គ្រូ​ពេទ្យ​រក​ឃើញ​ថា​មានជំងឺ​បេះដូង​ ហើយបើ​រក​មិន​ឃើញ​សញ្ញា​ជំងឺ​បេះដូង​ទេ ​គ្រូពេទ្យ​នឹង​ណែនាំ​វិធីបង្ការកុំ​ឲ្យ​វា​កើត​ឡើង​ជា​ថ្មី។

អត្ថបទគួរអាន៖

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– កាត់​បន្ថយ​ស្ត្រេស៖ សម្រួល​អារម្មណ៍ តាំង​សមាធិ ហាត់​យូហ្គា ឬដក​សង្ហើម​មួយ​ៗ។

– ចៀស​វាង​សារ​ជាតិ​ភ្ញោច​អារម្មណ៍៖ ដូចជា កាហ្វេអ៊ីន នីកូទីន ថ្នាំ​ផ្តាសាយ​ខ្លះ ភេសជ្ជះ​ប៉ូវ​កម្លាំង។

– កុំ​ប្រើ​ថ្នាំ​ញៀន​ ជា​ពិសេស​ថ្នាំ​ញៀន​កូកាអ៊ីន និង​អំហ្វេតាម៉ីន។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Jul 26, 2022

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម