backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Kidney Stones (ជំងឺ​ក្រួសក្នុង​តម្រង​នោម)


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Nov 09, 2021

Kidney Stones (ជំងឺ​ក្រួសក្នុង​តម្រង​នោម)

និយមន័យ

១- អ្វី​ទៅ​ជា​ជំងឺ​ក្រួសក្នុង​តម្រងនោម​?

ក្រួសក្នុង​តម្រង​នោម សំដៅ​លើ​​កំណក​ក្នុង​តម្រង​នោម ​ដែល​ជា​សារធាតុ​ផ្សំ​របស់​ទឹក​នោម​។ ក្រួស​ក្នុង​តម្រង​នោម ​អាច​មាន​ពី​តូច​ទៅ​ធំ ​តាម​ទំហំ​របស់​វា ក្រួសធំ​ៗ ​អាចនឹង​​បិទ​ជិត​រន្ធ​បង្ហូរ​ទឹក​នោម​ដែល​ចេញ​ពី​តម្រងនោម​ទៅ​ប្លោក​នោម ​ឬ​អាច​ ហៅ​ថា ​ក្រួស​មាន​រូបរាង​ដូច​ផ្កាយ​។

២- ជំងឺ​ក្រួសក្នុង​តម្រង​នោម​កើតឡើង​ញឹកញាប់ដែរទេ?

ជំងឺ​នេះ កើត​មាន​ជា​ញឹកញាប់​ ហើយ​ភាគ​ច្រើន​លើ​អ្នក​ជំងឺ​ដែល​មាន​វ័យ​ចាប់​ពី​ ៤០ ​ឆ្នាំ​ឡើង​ទៅ។ ប៉ុន្តែ​យើង​អាច​កាត់​បន្ថយ​អត្រាប្រឈមកើត​ជំងឺ​បាន។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។

រោគ​សញ្ញា

៣- ​រោគ​សញ្ញា​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម​មាន​អ្វី​ខ្លះ?

មួយ​ភាគ​បី​ ក្នុង​ចំណោម​មនុស្ស​ទូទៅ​ គឺ​អាច​មាន​ក្រួសក្នុង​តម្រងនោម នា​ប៉ុន្តែ​តែ​ពាក់​កណ្ដាល ​ក្នុង​ចំណោមគ្នា​យើង​មាន​ក្រួស មិន​អាច​លេច​ចេញ​នូវ​រោគ​សញ្ញា។ ទោះ​ជា​មិន​មាន​រោគ​សញ្ញា​ក៏​ដោយ​ ក៏​ក្រួសនោះ​ អាច​បង្ក​បញ្ហា​បាន​ដែរ​ដូចជា​ ការ​ក​រោគ​ និង​ធ្វើ​ឲ្យ​ស្ទះ​លំហូរ​​ទឹកនោម និង​ចេញ​សញ្ញា​នៅ​ពេល​ក្រួស​គាំង​ស្ទះ​នៅ​បំពង់​បង្ហូរ​ទឹកនោម។

រោគ​សញ្ញា​ជួប​ញឹកញាប់​ជាង​គេ​ គឺ​ឈឺ​ចង្កេះ​ខ្លាំង​ ​រាល​ដាល​ទៅ​ផ្នែក​ខាង​ក្រោម​ខ្នង​ និង​ផ្នែក​​ខាង​ក្រោម​ពោះ។ សញ្ញា​ដទៃ​ទៀត​មាន​ដូចជា​៖

– ឈឺ​ខ្នង​ ភ្លៅ​ ក្រលៀន ​និង​ប្រដាប់​ភេទ

– ទឹកនោម​មាន​លាយ​ឈាម

– ក្អួត​ ឬ​ចង្អោរ

បើ​គ្រាប់​ក្រួស​បង្ក​ឲ្យ​មាន​ការ​ក​រោគ អាច​នឹង​មាន​​សញ្ញា​ផ្សេង​ទៀត​ ដូចជា ​ព្រឺ​រងា ក្ដៅ​ខ្លួន ឈឺ​ចាប់​ នោម​ញឹក​ និង​បែក​ញើស​ជាដើម។ ​បើ​​មាន​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ ​សូម​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ។

៤- ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​នៅ​ពេល​ណា?

ឆាប់​ទៅ​ជួប​ពេទ្យ​ នៅ​ពេល​​មាន​សញ្ញា​ដូច​ខាង​ក្រោម៖

– ក្អួត​ខ្លាំង ឈឺ​ចាប់​ទ្រាំ​មិន​បាន

– ឈឺ​ចាប់ ជាមួយ​ក្អួត ​ឬ​ចង្អោរ

– ឈឺ​ចាប់ ជាមួយ​ក្ដៅ​ខ្លួន ​និង​ព្រឺ​រងា

– ទឹកនោម​លាយ​ឈាម

– ពិបាក​នោម។

មូលហេតុបង្ក

៥- អ្វីខ្លះ​ជា​មូលហេតុបង្ក​ឲ្យ​មាន​ក្រួស​ក្នុង​តម្រងនោម?

ក្រួសក្នុងតម្រងនោម​ អាច​ក​កើត​បាន ​នៅ​ពេល​ទឹកនោម​មាន​សារធាតុ​គីមី​ ដូចជា ​កាល់ស្យូម​ អាស៊ីត​អ៊ុយរិច ស៊ីស្ទីន ​ឬ​ស្ត្រូវីត (​ល្បាយ​ចូល​គ្នា​រវាង​ធាតុ​ផូស្វាត ម៉ាញេស្យូម​ និង​អាម៉ូនីញ៉ូម) ច្រើន​។ របប​អាហារមាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ ព្រម​ទាំង​ខ្វះ​ជាតិ​ទឹក ​ក៏​អាច​បង្ក​ឲ្យ​មានក្រួសក្នុង​តម្រងនោម​ដូច​គ្នា។ ៨៥%​ នៃ​គ្រួស​តម្រងនោម​ គឺ​មាន​ធាតុ​ផ្សំ​ជាមួយ​កាល់ស្យូម។ អាស៊ីដ​អ៊ុយរិច ​អាច​កើត​មាន​ប្រសិន​បើ​អ្នក​ជំងឺ​មាន​លើស​ជាតិ​អាស៊ីដនេះ។ គ្រួស​ប្រភេទ​ស្ត្រូវីត ​កើត​ច្រើន​ពេល​មាន​ការ​ក​រោគ។

អត្ថបទ​ពាក់​ព័ន្ធ៖

  • មហារីកបំពង់បង្ហូរនោម (Ureteral cancer)
  • ទល់នោម (Urinary Retention)
  • កត្តា​ប្រឈម

    ៦- អ្វីជាកត្តា​ប្រឈម​ឲ្យ​កើត​ក្រួស​​ក្នុង​តម្រងនោម?

    វា​អាច​មាន​កត្តា​ជា​ច្រើន​ដូចជា​៖

    – ប្រវត្តិ​ជំងឺ​ក្នុង​គ្រួសារ​ និង​ខ្លួន​ឯង​ផ្ទាល់

    – ខ្វះ​ជាតិ​ទឹក

    – របប​អាហារ​មួយ​ចំនួន ដូចជា ​​ញ៉ាំ​ជាតិ​សាច់​ច្រើន ​សូដ្យូម ​និង​ស្ករ​ច្រើន​ បង្កើន​អត្រា​កើត​ក្រួស​​​ច្រើន​ប្រភេទ

    – លើស​ទម្ងន់

    – ធ្លាប់​​វះកាត់​ពោះវៀន ត​ក្រពះ​ ជំងឺ​រលាក​ភ្នាស​ពោះ​វៀន​រ៉ាំរ៉ៃ រាក​ជា​ប្រចាំ សុទ្ធតែ​​អាច​ធ្វើ​ឲ្យ​មាន​គ្រោះ​ ដោយ​សារ​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើ​ការ​មិន​បាន​ល្អ​ការ ​ស្រូប​ក៏​មិន​បាន​ល្អ​ គឺ​នៅ​លើ​ជាតិ​កាល់​ស្យូម ​និង​ទឹក​តែ​ម្ដង​ ជា​ការ​បង្កើនកំណកគ្រាប់​ក្រួស​ក្នុង​តម្រងនោម។

    – មាន​ជំងឺ​ដទៃ​ទៀត​ ជា​កត្តា​ជះ​ឥទ្ធិពល​ធ្វើ​ឲ្យ​មាន​ក្រួស​ក្នុង​តម្រងនោម ដូចជា ជំងឺ​លើស​ជាតិ​អាស៊ីដ​ដោយសារ​បំពង់​ក្នុង​តម្រងនោម​ខូចខាត ទឹកនោម​មាន​ជាតិ​ស៊ីស្ទីន​ច្រើន​ កើន​សមត្ថភាព​ក្រពេញ​អម​ទីរ៉ូអ៊ីត​ និង​ការ​ប្រើ​ប្រាស់​ថ្នាំ​ រួម​ទាំង​ករណី​ក​រោគ​តាម​ផ្លូវ​នោម។

    រោគវិនិច្ឆ័យ​ និង​ការ​ព្យាបាល

    ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

    ៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

    ពេទ្យ​នឹង​សាក​សួរ​ពី​ប្រវត្តិ​ជំងឺ​ទូទៅ​ ពិនិត្យ​កាយ​សម្បទា​ និង​ធ្វើ​តេស្ត​ទឹក​នោម​ជា​ដើម។ ការ​ថត​កាំ​រស្មី ​និង​ឆ្លុះអេកូ​សរីរាង្គ​ក្នុង​ពោះ​ ​ជា​រឿង​​ចាំ​បាច់​ត្រូវ​ធ្វើ។ ​ធ្វើ​តេស្ត​ទាំង​នេះ​ អាច​រក​មើល​គ្រាប់​ក្រួស (កាល់ស្យូម ស៊ីស្ទីន ​និង​ស្ត្រូវីត)។​ថត​កាំ​រស្មី ​មិន​អាច​មើល​ឃើញក្រួស​ដែល​បង្ក​ដោយ​​អាស៊ីដ​អ៊ុយ​រិច ​និង​ក្រួស​តូច​ៗ​នោះ​ទេ។ ការ​ថត​ដោយ​ CT Scan​ លើ​​ផ្លូវ​ទឹកនោម ​ជា​វិធីល្អ​បំផុត​សម្រាប់​រក​មើល​គ្រាប់​ក្រួស និង​វិបត្តិ​ផ្សេង​ទៀត​ស្រដៀង​​ជំងឺ​នេះ។

    ករណី​កម្រ​បំផុត​ គេ​ប្រើ​កាំ​រស្មី​ថត​តាម​សរសៃ​វ៉ែន ​សម្រាប់​កំណត់​រោគ​វិនិច្ឆ័យ។ ​ការ​ធ្វើ​តេស្ត​នេះ ត្រូវ​​ជាតិ​ពណ៌​ដើម្បី​រក​មើល​ក្រួសពេល​ថត។

    ៨- ព្យាបាល​ដោយ​វិធី​ណា?

    វិធី​ព្យាបាល​ ​អាស្រ័យ​លើ​កត្តា​ជា​ច្រើន​ ដូចជា​ទំហំក្រួស ​និង​ចំនួន​ ទីតាំង​ រួម​ទាំង​​ការ​ក​រោគ​ ដែល​អាច​កើត​មាន។ ក្រួស​ក្នុង​​តម្រង​នោម​ភាគ​ច្រើន​ ធ្លាក់​ចេញ​មក​ក្រៅ​ដោយ​មិន​បាច់ព្យាបាល​នោះ​ទេ ខណៈវិធីងាយ​បំផុត​ ​ធ្វើ​ឲ្យ​គ្រាប់​ក្រួស​តូច​ៗ ​ឆាប់​ធ្លាក់ ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ​ព្រោះ​ថា​ថ្នាំ​គ្រាន់​តែ​សម្រួល​ការ​ឈឺ​ចាប់​ប៉ុណ្ណោះ​ ហើយ​ថ្នាំ​ផ្សះ​ ក៏​ប្រើ​តែ​នៅ​ពេល​មាន​ការ​ក​រោគ​លេច​ឡើង​ដែរ។

    គ្រាប់ក្រួសដែល​រឹង​ក្បាល​មិន​ព្រម​ធ្លាក់ ​គឺ​ត្រូវ​ការ​ជំនួយ​ពី​ពេទ្យ​ឯកទេស​តម្រង​នោម​ មាន​​​ជំនាញ​ជាមួយ​​ជំងឺ​ប្រភេទ​នេះ​ហើយ​អាច​ប្រើ​ឧបករណ៍​វែង ​ឬ​ខ្លី​សម្រាប់​ចាប់​យក​ក្រួសនោះ​ចេញ។ ពេល​ខ្លះ​ការ​បំបែក​ក្រួសដោយ​រលក​សំឡេង​ ដើម្បី​ឲ្យ​ទៅ​ជា​គ្រាប់​តូច​ៗ​ងាយ​ធ្លាក់​មក​ក្រៅ ក៏​ត្រូវ​ប្រើ​ដូច​គ្នា។ ហើយ​នៅ​ពេល​ខ្លះ​ទៀត ​ការ​វះកាត់​ អាច​ធ្វើ​ឡើង​ ដើម្បី​យកក្រួសមិន​ធ្លាក់​ចេញ​មក​ដោយ​ឯកឯង។

    ផ្លាស់​ប្តូរទម្លាប់រស់នៅ

    ៩- ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ

    ទម្លាប់​​រស់នៅ​ និង​វិធី​ព្យាបាល​នៅ​ផ្ទះ​ខ្លះ អាច​ទប់ទល់​ បង្ការ នឹង​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម​​បាន ​ដូច​ជា៖

    – ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា

    – អនុវត្ត​តាម​ការ​ណែនាំ​របស់​ពេទ្ យ​ពី​របប​អាហារ​​ត្រូវ​ញ៉ាំ

    – ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ២-​៣​ លីត្រ​/​ថ្ងៃ

    – បើ​អាការៈកាន់​តែ​ធ្ងន់ធ្ងរ​ សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Nov 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម