backup og meta

តែ ជា​ភេសជ្ជៈ​មួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាចធ្វើ​ឲ្យ​នោម​ញឹកញាប់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 08, 2021

    តែ ជា​ភេសជ្ជៈ​មួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាចធ្វើ​ឲ្យ​នោម​ញឹកញាប់

    មាន​អាហារ​មួយ​ចំនួន​​អាច​ធ្វើ​ឲ្យ​ប្លោក​នោម​រលាក​ រួម​ទាំង​ភេសជ្ជៈ​មួយ​ប្រភេទ​ គឺ​តែ។​ ​ជាក់​ស្ដែង ​តែ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប្លោក​នោម​រលាក​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​​វា​ក៏​មាន​ផ្ទុក​សមាសធាតុ​​បញ្ចុះ​ទឹក​នោម​ ដែល​ធ្វើ​ឲ្យ​យើង​នោម​ញឹក​ញាប់​ផង​ដែរ​។

    អាហារ​​ធ្វើ​ឲ្យ​ប្លោក​នោម​រលាក​

    តែ​គឺ​ជា​ក្រុម​ភេសជ្ជៈ​ដែល​មាន​​ផ្ទុក​សារធាតុ​គីមី​ ឬ​សារធាតុ​ផ្សំ​ដែល​ធ្វើ​ឲ្យ​ប្លោក​នោម​រលាក​ ដោយ​វា​មាន​ផ្ទុក​កាហ្វេអ៊ីន​ និង​ថ្នាំ​បញ្ចុះ​ទឹក​នោម​​ធម្មជាតិ​។​ ​សមាសធាតុ​ផ្សំ​ទាំង​២​នេះ​ អាច​ធ្វើ​ឲ្យ​យើង​នោម​ញឹកញាប់​។​ អាហារ​ដទៃ​ទៀត​ដែល​ធ្វើ​ឲ្យ​ប្លោក​នោម​រលាក​ រួម​មាន​៖

  • កាហ្វេ​
  • ប៉េងប៉ោះ​
  • គ្រឿង​ស្រវឹង​
  • ​ទឹក​ខ្មេះ
  • ​​ផ្លែឈើ​មាន​ជាតិ​អាស៊ីដ​ និង​ទឹក​ផ្លែឈើ​
  • សូកូឡា​
  • ភេសជ្ជៈ​ដែល​មាន​ជាតិ​កាបូន​
  • ប្រសិនបើ​យើង​នោម​ញឹកញាប់​ ឬ​​មាន​បញ្ហា​ទាក់ទង​នឹង​ប្លោក​នោម​ ដូចជា​រលាក​​ប្លោក​នោម​ យើង​គប្បី​កាត់​បន្ថយ​អាហារ​ដែល​បណ្ដាល​ឲ្យ​រលាក​មួយ​រយៈ​​។​ ​​​ការ​រលាក​ប្លោក​នោម​​នឹង​ថយ​ចុះ​នៅ​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ។​ នៅ​ពេល​ដែល​ប្លោក​នោម​​លែង​​រលាក​ យើង​ក៏​មិន​នោម​ញឹកញាប់​ដូច​គ្នា។​ បន្ថែម​ពី​នេះ​ គ្នា​យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ប្រសិនបើ​មាន​រោគ​សញ្ញា​រលាក​ប្លោក​នោម​។​

    ជាតិ​កាហ្វេអ៊ីន​ និង​ការ​នោម​

    ​តែ​ជា​ច្រើន​​​មាន​ផ្ទុក​ជាតិ​​កាហ្វេអ៊ីន​ ដែល​ជា​ថ្នាំ​បញ្ចុះ​ទឹក​នោម​ធម្មជាតិ​​។​ ​ខណៈ​ដែល​តែ​មាន​​បរិមាណ​កាហ្វេអ៊ីន​ខុស​ៗ​គ្នា​ ​បរិមាណ​ណា​មួយ​ក៏​អាច​ធ្វើ​ឲ្យ​យើង​នោម​ញឹក​ញាប់​​ដែរ​។​ ​យោង​តាម​Cleveland Clinic កាហ្វេអ៊ីន​ធ្វើ​ឲ្យ​​ប្លោក​នោម​កន្ត្រាក់​ញឹកញាប់ ហើយ​​​ការ​កន្ត្រាក់​នេះ​​ធ្វើ​ឲ្យ​យើង​ឈឺ​នោម​។​ ការ​កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​នៅ​ក្នុង​របប​អាហារ​អាច​ជួយ​កាត់​បន្ថយ​ការ​នោម​ញឹកញាប់​បាន​។​

    ថ្នាំ​បញ្ចុះ​ទឹក​នោម​ធម្មជាតិ​

    ផលិតផល​តែ​ធម្មជាតិ​​ជា​ច្រើនប្រភេទ ក៏​​​​មិន​មាន​ជាតិ​កាហ្វេអ៊ីន​ដែរ​​ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​យើង​នោម​ញឹកញាប់​ ពីព្រោះ​វា​​ផលិត​ចេញ​ពី​ថ្នាំ​បញ្ចុះ​ទឹក​នោម​ធម្មជាតិ​។​ ជាក់​ស្ដែង​ ​តែ​បៃតង​ គឺ​ជា​ភេសជ្ជៈ​សុខភាព​ដ៏​ពេញ​និយម​ និង​​​​គ្មាន​​ជាតិ​កាហ្វេអ៊ីន​ ប៉ុន្តែ​​វា​ក៏​អាច​​ធ្វើ​ឲ្យ​យើង​នោម​ញឹកញាប់​។

    នោមច្រើន២

    មូលហេតុ​ដទៃ​ទៀត​​ធ្វើ​ឲ្យ​​នោម​ញឹកញាប់

    ​​​​​​ខណៈ​ដែល​ការ​ញ៉ាំ​តែ​អាច​បណ្ដាល​ឲ្យ​យើង​នោម​ញឹកញាប់​ ​មូលហេតុ​ដទៃ​ទៀត​ក៏​​​​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​នោម​ញឹកញាប់​នេះ​​ដែរ​ ប៉ុន្តែ​វា​​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូចជា៖

    • ទឹក​នោម​ផ្អែម
    • ជាតិ​កាល់ស្យូម​ច្រើន​ពេក​ និង​តិច​ពេក​នៅ​ក្នុង​រាងកាយ
    • ការ​បង្កររោគ​លើ​ផ្លូវ​ទឹក​នោម
    • ខូចតម្រង​នោម​
    • ក្រពេញ​ប្រូស្តាត​រីក​ធំ
    • ការ​ប្រើប្រាស់​ថ្នាំ​ដែល​មាន​សារធាតុ​បញ្ចុះ​ទឹក​នោម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 08, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម