backup og meta

រាករូស​​​ក្រោយ​ផឹក​គ្រឿង​ស្រវឹង​បណ្ដាល​មក​ពី​អ្វី​? ការពារ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 20, 2021

    រាករូស​​​ក្រោយ​ផឹក​គ្រឿង​ស្រវឹង​បណ្ដាល​មក​ពី​អ្វី​? ការពារ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​ការ​ផឹក​គ្រឿង​ស្រវឹង​​​អាច​​បង្ក​ឲ្យ​មាន​​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​រាងកាយ​របស់​យើង​។​ ​ពិត​ណាស់​ ផល​ប៉ះពាល់​ទាំង​នេះ​អាច​មាន​លក្ខណៈ​​ខុស​ៗ​គ្នា​​ ដែល​មាន​ដូចជា​ការ​​ពិបាក​ក្នុង​ការ​ទប់​លំនឹង​ រហូត​ដល់​ខ្សោយ​ក្រពះ​ពោះវៀន​ ។​

    ​ជាតិ​អាកុល​​ងាយ​ស្រួល​ស្រូប​​ចូល​​ទៅ​ក្នុង​ជាលិកា​ជា​ច្រើន​នៅ​ក្នុង​រាងកាយ​។​ អាការៈ​រាក​រូស​​ក្រោយ​ផឹក​គ្រឿងស្រវឹង​អាច​ជា​លទ្ធផល​អវិជ្ជមាន​មួយ​នៃ​ការ​ផឹក​គ្រឿង​ស្រវឹង​ ហើយ​វា​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់​ជា​ច្រើន​ទៀត​ផង​ដែរ​។

    មូលហេតុ​អ្វី​បាន​ជា​​រាក​ ក្រោយ​ផឹក​គ្រឿង​ស្រវឹង​?

    ប្រសិនបើ​យើង​បាន​ញ៉ាំ​អាហារ​ទ្រាប់​ពោះ​នៅ​ពេល​ផឹក​គ្រឿង​ស្រវឹង​ អត្រា​នៃ​ការ​ស្រូប​យក​គ្រឿង​ស្រវឹង​​​មាន​​ភាព​យឺតយ៉ាវ។​ ដូច្នេះ​ហើយ​ ទើប​គ្នា​យើង​ដែល​មិន​ញាំអាហារ​ទ្រាប់ពោះ ​មាន​អារម្មណ៍ថា​​​​​​​ប៉ះពាល់​​​គ្រឿង​ស្រវឹង​លឿន​​​នៅ​ពេល​ពោះ​ទទេ​។ ជាក់​ស្ដែង​ ជាតិ​អាកុល​រំខាន​ដល់​សមត្ថភាព​​របស់​ពោះវៀន​ធំ​ក្នុង​ការ​ស្រូប​យក​ទឹក​ ដែល​ជា​លទ្ធផល​ វា​ធ្វើ​ឲ្យ​លាមក​​​ក្លាយ​ទៅ​ជា​សំបោរ​រាវ​។

    អេតាណុល​ ជា​ប្រភេទ​ជាតិ​អាកុល​ទូទៅ​ដែល​យើង​ផឹក​ ដែល​អាច​ធ្វើ​ឲ្យ​រលាក​​បំពង់​ក្រពះ​ពោះវៀន​។​ ​ការ​ក្រហាយ​ និង​ការ​រលាក​ កើត​ឡើង​បណ្ដាល​មក​ពី​សមត្ថភាព​នៃ​​​​ជាតិ​អាកុល​ក្នុង​ការ​ផលិត​អាស៊ីដ​ក្រពះ​ច្រើន​។​ ​ស្រាបៀ​ និង​ស្រា​ក្រហម​​ច្រើន​តែ​មាន​ផល​ប៉ះពាល់​នេះ​ ដែល​បណ្ដាល​ឲ្យ​យើង​រាករូស​។

    ​​​​អ្នក​ងាយ​រាក​រូស​ នៅ​ពេល​ផឹក​គ្រឿង​ស្រវឹង​

  • ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​
  • ជំងឺ​ Crohn’s (ជំងឺរលាកពោះវៀនធំមួយប្រភេទ)
  • ​ជំងឺ​ក្រពះ​ពោះវៀន​ផ្សេង​ទៀត​
  • អាលែកហ្ស៊ី​នឹង​អាហារ​មួយ​ចំនួន​
  • ទម្លាប់​ផឹក​ស្រា​ជា​ប្រចាំ​ ឬ​ផឹក​ស្រា​ច្រើន​ជ្រុល​ អាច​បង្កើន​លទ្ធភាព​នៃ​ជំងឺ​រាករូស​
  • ​ញ៉ាំ​អាហារ​ច្រើន​ពេក​ នៅ​ពេល​ផឹក​ស្រា​ អាច​បណ្ដាល​ឲ្យ​រាក​បាន​ ពីព្រោះ​​រាងកាយ​របស់​យើង​មិន​អាច​ធ្វើ​ការ​រំលាយ​អាហារ​បាន​ត្រឹមត្រូវ​​
  • គ្រឿងស្រវឹង២

    ​ការ​ព្យាបាល​​អាការៈ​រាករូស​ ក្រោយ​ផឹក​គ្រឿង​ស្រវឹង​

  • ប្រសិនបើ​យើង​ប្រឈម​នឹង​អាការៈ​រាករូស​នេះ​ ​​គប្បី​ញ៉ាំ​អាហារ​ដែល​ងាយ​រំលាយ​ដូចជា​ បាយ​ ចេក​ និង​នំប៉័ង​អាំង​
  • ប្រើប្រាស់​ថ្នាំ​បំបាត់​រាករូស​
  • ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​
  • ជៀសវាង​ញ៉ាំ​អាហារ​ដែល​ធ្វើ​ឲ្យ​រោគ​សញ្ញា​កាន់​តែ​ធ្ងន់ធ្ងរ​ ដូចជា​កាហ្វេអ៊ីន​ អាហារ​ដែល​ផលិត​ពី​ទឹក​ដោះ​គោ​ ឬ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ ជាតិ​ខ្លាញ់​ច្រើន​ និង​ហឹរ​ខ្លាំង​។
  • បញ្ចៀស​អាការៈ​រាករូស​​​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​

    • ​ផឹក​គ្រឿង​ស្រវឹង​នៅ​ក្នុង​បរិមាណ​សម​ល្មម​
    • ញ៉ាំ​អាហារ​តុល្យភាព​ មុន​ផឹក​គ្រឿង​ស្រវឹង​ដើម្បី​ពន្យឺត​​ការ​ស្រូប​យក​​ជាតិ​អាកុល​​ទៅ​​ក្នុង​រាងកាយ​
    • ផឹក​ទឹក​​ផ្លាស់​គ្នា​ ខណៈ​ពេល​ផឹក​គ្រឿង​ស្រវឹង​ ដើម្បី​រក្សា​​តុល្យភាព​នៃ​ជាតិ​ទឹក​ក្នុង​រាងកាយ​ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​រាករូស​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 20, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម