backup og meta

មូលហេតុ​ឧស្សាហ៍​ភ្លេចភ្លាំង ទាំង​ខ្លួន​នៅ​ក្មេង មិន​ទាន់​ចាស់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Jan 26, 2023

    មូលហេតុ​ឧស្សាហ៍​ភ្លេចភ្លាំង ទាំង​ខ្លួន​នៅ​ក្មេង មិន​ទាន់​ចាស់

    គ្នាយើង​ធ្លាប់អត់ ពេល​ត្រូវ​ធ្វើ​អី​មួយ បែរ​ជា​ភ្លេចភ្លាំង​រក​នឹក​ថា​ត្រូវ​ធ្វើ​អី​មិន​ឃើញ​សោះ? បញ្ហានេះ អាច​កើត​ឡើង​ជា​ប្រចាំ​ ប៉ុន្តែ​បើ​កើត​យូរ​ពេក (ឧស្សាហ៍​ភ្លេច) នឹង​ប៉ះពាល់​ការងារ​មិន​ខាន។ ឧស្សាហ៍​ភ្លេច ទាំង​ខ្លួន​មិន​ទាន់​ចាស់​ផង​នោះ អាច​បណ្ដាល​មក​ពី​បញ្ហា​ធំៗ​ខាង​ក្រោម។ បើ​ចង់​ដោះ​ស្រាយ សូម​ស្វែង​យល់​ឫសគល់​របស់​វា និង​ដំណោះ​ស្រាយ​ដូច​ខាង​ក្រោម៖

    ១- ស្មុគពេក (ស្ត្រេស)

    គ្នា​​យើង​​ភាគ​ច្រើន​ប្រឈម​​មិន​​លស់​​ទេ ព្រោះ​​ការងារ ឬ​បញ្ហា​ឈឺ​ក្បាល​ដោះស្រាយ​មិន​ចេញ ​គិត​រឿង​ច្រើន​ក្នុង​ពេល​តែ​មួយ ហើយ​ពេល​ខ្លះ ថែម​ទាំង​ធ្វើ​ឲ្យ​យើង​ឧស្សាហ៍​​ភ្លេច​​។

    ​បង្ខំ​ចិត្ត​​ធ្វើ​រឿង​អី​មួយដែល​​ខ្លួន​មិន​ស្រលាញ់ ក៏​​អាច​ជា​ស្ត្រេស​ដែរ។ ខ្លះ​ទៀត ចេះ​តែ​គិត​ខ្លួន​ឯង​ថាមាន​កំហុស តប់​ប្រមល់ ​មួម៉ៅ​ច្រើន មិន​ស្រឡះ​ក្នុង​ខ្លួន។ មិន​មែន​​ធម្មតា​ទេ កត្តាស្មុគស្មាញ​លើស​ប្រមាណ​នេះ អាច​ជះឥទ្ធិពល​អាក្រក់​ បំផ្លាញ​ការងារ ឬ​បង្អាក់​ភាព​សម្រេច​ផ្លែ​ផ្កា​ល្អ និង​ការងារ​ផ្សេងទៀត។

    រោគសញ្ញា​បញ្ជាក់​ថា​យើង​កំពុង​ស្មុគខ្លាំង មាន៖

    – សុញគំនិត

    – ​គេង​មិន​ងា​យ​លក់

    – ឧស្សាហ៍​​ឈឺក្បាល ឬ​ចុករួយសាច់ដុំ

    – មានអារម្មណ៍​ហត់ ​និង​​ពិបាក​ប្រមូល​​អារម្មណ៍​​ផ្ដោត​អី​មួយ។

    បើ​គិត​ថា​ខ្លួន​ឯងមាន​បញ្ហាដូច​បញ្ជាក់​ខាង​លើ ដំណោះស្រាយ​បន្ទាន់​គឺឆ្លៀត​​ហាត់​ប្រាណ កាត់​បន្ថយ​ជាតិ​អាល់កុល ​និងកាហ្វេអុីន ​ឆាប់ចូល​គេង កុំ​ទម្លាប់​នៅ​យប់​ជ្រៅ​ពេក។ បើ​ធ្ងន់​ធ្ងរ ទៅជួប​ពេទ្យ​​។

    គណនា​រង្វាស់ចង្វាក់បេះដូង

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ២- បញ្ហាផ្ចង់អារម្មណ៍ (ADHD​)

    ពេល​ពិបាក​ផ្ចង់​អារម្មណ៍ ធ្វើឲ្យពិបាក​ដល់​ការ​សម្រេច​ចិត្ត ឬ​បញ្ចប់​ការងារ​តាម​ការ​កំណត់។ បញ្ហា​​ធ្ងន់ធ្ងរ​មាន​អ្នក​ជំងឺ​ខ្លះ មិន​អាច​សូម្បី​តែ​យក​ចិត្តទុក​ដាក់​សកម្មភាព​​ខ្លួនឯង ឬ​សកម្មភាព​អ្នក​ជុំវិញ​ខ្លួន ឬ​ហៅ​ថា​ភ្លឹក។

    អាការៈ​​បញ្ហា​ផ្ចង់អារម្មណ៍ ឬ​ហៅ​ថា ADHD​ មាន ​ស្រមើស្រមៃ ​បែក​អារម្មណ៍ ​ធ្វេសប្រហែស ​ប្រថុយប្រថាន​ និង​ថប់​បារម្ភ ឬអន្ទះអន្ទែង។ អ្នក​ជំងឺ​ត្រូវប្រើ​ថ្នាំតាមវេជ្ជបញ្ជា​ពីពេទ្យ​ជំនាញ។

    បញ្ហាស្ត្រេសលើយុវវ័យ

    ៣- ថប់បារម្ភ

    ចេះ​តែ​គិត​រឿង​មិន​ល្អ ព្រោះ​អាម្មណ៍​មិន​មូល ចេះ​តែ​គិត​ផ្ដេសផ្ដាស​ ចេះ​តែ​នឹក​ថាមាន​រឿង​អាក្រក់​អាច​កើត​ឡើង បារម្ភ​ពេក​ពី​បញ្ហា​​គ្រួសារ ​បញ្ហា​លុយកាក់ សុខភាព ​ការងារ​ប្រចាំថ្ងៃ។ គិត​ច្រើន​បែប​នេះ គេង​មិន​សូវ​លក់ ហើយ​ចេះ​តែ​អស់​កម្លាំង មិន​រហ័សរហួន​ ឆាប់ខឹង ឬ​ឈឺ​​សាច់ដុំ។

    មធ្យោបាយ​​បន្ធូរ​​បញ្ហា​ថប់​បារម្ភ​ ព្យាយាម​​ដក​ដង្ហើម​វែងៗយឺតៗឲ្យ​បាន ​១០ ដង ពេល​មាន​អារម្មណ៍​ពិបាក​ក្នុង​ខ្លួន​។ គួរ​កាត់​បន្ថយ​ការ​គិត​មិនល្អ ទាំង​ដែល​មិនទាន់​កើត។ ព្យាយាម​គិត​អី​ល្អៗ គិត​វិជ្ជមាន​ សម្រាក​ឲ្យ​បាន​ច្រើន ​ចែក​ពេល​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ ​ហើយ​​ញុំាឲ្យ​ទៀង​ពេល។

    ៤- ខ្សោយ

    បើសិនគេងអត់គ្រប់ (តិចជាង ៦ ម៉ោង) ខួរក្បាលយើងនឹងចុះខ្សោយ ដូច្នេះយើងអាចភ្លេចភ្លាំងកិច្ចការយើងត្រូវ ឬចង់ធ្វើ។ បើមានបញ្ហានេះ គួរគេងឲ្យបានគ្រប់គ្រង​ ជាការស្រេច។

    អត្ថបទគួរអាន៖

    ៥- បាក់ទឹកចិត្ត

    មិនមែន​គ្រាន់​តែ​ជាអារម្មណ៍​ទេ តែវា​ក៏​អាច​ផ្លាស់ប្តុរសារធាតុគីមីក្នុងខួរក្បាលដែរ។ ពេល​បាក់​ទឹកចិត្ត យើង​អាច​​មានអារម្មណ៍​ខ្ជិល ហើយ​ចង់​បោះបង់​អី​ទាំង​អស់ ក្រោយ​មាន​អារម្មណ៍​បរាជ័យ​ ​​លែង​ចង់​បាន​ជំនួយ ឬ​លែង​មាន​អ្នក​ជួយ មាន​តែ​អ្នក​បង្អាប់ ឬ​ចាំ​តែ​​ចាប់កំហុស។

    រឿង​មួយ​ដក់​ជាប់​ក្នុង​ចិត្ត​មិន​ដាច់ ​គឺ​មានអារម្មណ៍​ថា​ដូច​ទូល​ទុក្ខ​ប៉ុន​ភ្នំ ធំ​ជាង​អ្វី​ទាំង​អស់​ដែល​កំពុង​មាន ឬ​នៅ​ជុំវិញ​ខ្លួន លែង​មាន​​អារម្មណ៍​ឃ្លាន​អី ចាប់ផ្តើម​ស្រក​ទម្ងន់ ឬ​កាន់​តែ​ឆេវឆាវ​ឆាប់ខឹង។ អ្នកបាក់ទឹក​ចិត្ត​ ​អាច​គិត​ដល់​ការធ្វើអត្តឃាត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ Jan 26, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម