backup og meta

ត្រឹម ៩០ នាទី នៅជាមួយធម្មជាតិ​ក៏ជួយសុខភាពខួរក្បាលដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jun 29, 2021

    ត្រឹម ៩០ នាទី នៅជាមួយធម្មជាតិ​ក៏ជួយសុខភាពខួរក្បាលដែរ

    ដើរ​​កម្សាន្ត​តាម​ទី​កន្លែង​ធម្មជាតិ​​មិន​ថា​ក្នុង​ស្រុក​ ឬ​ក្រៅ​ស្រុក​​ ជា​ទំនោរ​ថ្មី​​ទៅ​ហើយ​សម្រាប់​គ្នា​យើង។ ការ​ដើរ​កម្សាន្តជាមួយ​ធម្មជាតិ​មិន​ត្រឹម​តែ​​ជា​ការ​កម្សាន្ត​ លំហែ​អារម្មណ៍​ សម្រាក​កាយ​ប៉ុណ្ណោះទេ ក្រៅពីនោះ​ការ​ដើរ​កម្សាន្ត​នៅ​តាម​ទី​ធម្មជាតិ​ស្រស់​ស្អាត​​នោះ ក៏នឹង​​ជួយ​ទៅ​ដល់​សុខភាព​ខួរ​ក្បាល​យើង​ឱ្យ​ប្រសើរ​ផង​ដែរ​ នេះ​បើ​ផ្អែក​តាម​លទ្ធ​​ផលរបស់​ក្រុម​អ្នក​ស្រាវជ្រាវ​យក​មក​បង្ហាញ​។

    នៅ​ក្នុង​ការ​ស្រាវជ្រាវ​​​ចំនួន​ពីរ​ផ្សេង​​គ្នា បាន​បង្ហាញ​​ចេញ​នូវ​លទ្ធផល​ដូច​គ្នា​ថា ការ​ដើរ​លេង​តាម​ទី​កន្លែង​ធម្មជាតិ​​ មិន​​ថា​​ព្រៃ​​ភ្នំ ទឹក​​ជ្រោះ​​នានា ពិត​ជា​ជួយ​សុខភាព​​ខួរ​ក្បាល​បាន​ប្រសើរ​។

    អត្ថបទពាក់ព័ន្ធ៖

  • ដើរ​ព្រៃបោះតង់ ផ្ដល់អត្ថប្រយោជន៍ទាំងផ្លូវកាយ និង​ផ្លូវ​ចិត្ត
  • ចំណាយ ២០​នាទី ជាមួយ​ធម្មជាតិ ជួយបន្ថយ​បញ្ហា​ស្ត្រេសយ៉ាងល្អ
  • លទ្ធផល​ស្រាវជ្រាវ​របស់​​ក្រុម​ស្រាវជ្រាវ នៃ​សាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដឹក​នាំ​ដោយ​​លោក​​សាស្រ្តាចារ្យ​ Greg Bratman ដែល​​បាន​​ធ្វើ​​ពិសោធ​ទៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​៣៨​នាក់។ អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​នោះ​ ត្រូវ​បាន​ស្កេន​ខួរ​ក្បាល​​​ពិនិត្យ​​មើល​កម្រិត​​ស្រេ្តស​ នៅ​មុន និង​ក្រោយ​​ការ​​ដើរ​​កម្សាន្ត​​។ បន្ទាប់​ពី​នោះ ពួក​​គេ​ខ្លះ​ត្រូវ​បាន​​​ឱ្យ​ជ្រើស​រើស​ដើរ​កម្សាន្ត​តាម​​​ចំណូល​​ចិត្ត​ ដោយ​​មាន​​ក្រុម​ខ្លះ ទៅ​តាម​តំបន់​​ធម្មជាតិ ព្រៃ​ភ្នំ ដែល​មាន​ដើម​ឈើ​ធំ​ៗ ទឹក​ជ្រោះ តំបន់​សមុទ្រ​ នៅ​ក្នុង​រយៈ​​ពេល​​៩០​​នាទី និង​អ្នក​​មួយ​​ចំនួន​​ទៀត​ ទៅ​ដើរ​លេង​នៅ​តាម​តំបន់​ទី​ប្រជុំ​ជន​មមា​ញឹក​នៅ​​តាម​​ទី​ក្រុង​​។

    ដើរក្រោយបាយ

    អត្ថបទពាក់ព័ន្ធ៖

    នៅ​ក្រោយ​ពេល​ដំណើរ​កម្សាន្ត​រួច លទ្ធផល​បាន​បង្ហាញ​ថា អ្នក​ដែល​បាន​ដើរ​កម្សាន្ត​នៅ​តាម​ទី​​កន្លែងធម្មជាតិ គឺ​​មិន​​គ្រាន់​​តែ​មាន​​កម្រិត​​អារម្មណ៍​​តាន​តឹង​ធ្លាក់​ចុះ​ទាប​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ថយ​នូវ​អារម្មណ៍​ក្រៀម​ក្រំ សោក​ស្តាយ និង​​តប់​​ប្រមល់​ ព្រម​ទាំង​​ឃើញ​​ថា​​ខួរ​ក្បាល​​មាន​​ភាព​​ស្រស់​ថ្លា​ឡើង​​វិញ​។ លទ្ធផល​នេះ​ គឺ​​ល្អ​ជាង​ បើ​ប្រៀប​នឹង​អ្នក​ដើរ​កម្សាន្ត​តាម​ទី​ប្រជុំ​ជន​​ក្នុង​​ទី​​ក្រុង​​។ លើស​​ពី​​នេះ​ ក្រុម​អ្នក​ស្រាវជ្រាវ​​ដដែល​​ក៏​​បាន​​បន្ថែម​​ថា​ ការ​ដើរ​​កម្សាន្ត​នៅ​តំបន់​ធម្មជាតិ​ ជួយ​កាត់​បន្ថយ​​ការ​​ប្រឈម​​នឹង​​ជំងឺ​​​ផ្សេង​ៗ​ ដែល​​ទាក់​​ទង​​នឹង​ខួរ​ក្បាល​ផង​​ដែរ​។

    ដោយ​ផ្អែក​លើ​លទ្ធផល​​ស្រាវជ្រាវ​មួយ​ទៀត​ នៅ​សាកលវិទ្យាល័យ​ Edge Hill ប្រទេស​អង់គ្លេស ​ក៏​​បាន​​រក​​ឃើញ​​លទ្ធផល​​ដូច​​គ្នា​ ដោយ​​ឃើញ​​ថា​​ ការ​​ដើរ​​កម្សាន្ត​​នៅ​ទី​នោះ បាន​​ធ្វើ​​ឱ្យ​អារម្មណ៍​​អ្នក​​ដើរ​​កម្សាន្ត​បាន​​ស្ងប់​ និង​ស្មឹង​ស្មាធិ៍។ ជា​មួយ​គ្នា​នោះ លោក​ស្រី​សាស្រ្តាចារ្យ​ផ្នែក​វេជ្ជសាស្រ្ត Sara Warber មក​ពី​សាកលវិទ្យាល័យ Michigan បាន​ឱ្យ​យោបល់​​ថា យើង​​គួរ​មាន​ពេល​វេលា​ដើរ​លំហែ​តាម​​កន្លែង​ធម្មជាតិ​ខ្លះ មិន​ត្រឹម​តែ​មាន​​ផល​ប្រយោជន៍​ដល់​រាង​កាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​​​ដល់​​សុខ​ភាព​​ផ្លូវ​ចិត្ត បំបាត់​​ស្រ្តេស​ ហើយ​​ពិត​​ជា​​ជួយ​​ឱ្យ​​ខួរ​ក្បាល​​បាន​​ប្រសើរ​៕​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Jun 29, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម