backup og meta

ដោះស្រាយបញ្ហាផ្លូវចិត្តក្នុងពេលរាតត្បាតវីរុស COVID-19 ដោយវិធីទាំងនេះ

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 11, 2020

    ដោះស្រាយបញ្ហាផ្លូវចិត្តក្នុងពេលរាតត្បាតវីរុស COVID-19 ដោយវិធីទាំងនេះ

    មួយរយៈពេលនេះ ការរាលដាលវីរុស COVID-19 នៅប្រទេសកម្ពុជាកាន់តែមានច្រើនឡើងៗ ហើយ​ដល់ដំណាក់កាលដែលមនុស្សគ្រប់គ្នាគួរព្រួយបារម្ភពីសុខភាពរៀងៗខ្លួន ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ បញ្ហាផ្លូវចិត្ត ក៏សំខាន់ដែលមនុស្សគ្រប់រូបគួរយកចិត្តទុកដាក់ឲ្យបានដិតដល់ដូចសុខភាពដទៃទៀតដែរ។

    លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ឯកទេសជំងឺផ្លូវចិត្តបានណែនាំពីវីធីមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយសម្រួលដល់បញ្ហាផ្លូវចិត្តក្នុងពេលរាលដាលវីរុស COVID-19នេះ​។ ប្រសិនបើមានភាពតានតឹងខ្លាំងអំឡុងពេលនេះ គួរធ្វើឲ្យអារម្មណ៍ល្អឡើងវិញដោយអនុវត្តវិធីដូចខាងក្រោម៖

    ទី១. ត្រូវចាំថាការដែល “ដឹងការពិត គឺវានឹងកាត់បន្ថយការភ័យខ្លាច“។ នៅពេលភ័យខ្លាំង មនុស្សម្នាក់ៗមានប្រតិកម្មផ្លូវអារម្មណ៍ ច្រើនជាងការប្រើប្រាស់ការគិតដោយសុភវិនិច្ឆ័យ។ ដូច្នេះ អ្នកគួរឆាប់រលឹកដឹងពីអ្វីដែលកើតឡើង ពិចារណ៍សិនមុនឹងបញ្ចេញប្រតិកម្មផ្លូវអារម្មណ៍។

    ទី២.​ ក្នុងករណី COVID-19 នេះ ចូរព្យាយាមអាន ឬតាមដានតែព៌ត៌មានណាដែលមាន ប្រភពច្បាស់លាស់ ដូចជាទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាល អង្គការសុភាពពិភពលោក ឬនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលជាដើម។

    ទី៣. កត្តាសំខាន់គឺយើងត្រូវកុំបោះបង់ចោលទម្លាប់ប្រចាំថ្ងៃដែលយើងមានឡើយ។ ត្រូវញ៉ាំ ឲ្យទៀងទាត់ គេង និងភ្ញាក់ពីគេងឲ្យទៀងទាត់ម៉ោងពេល។ ត្រូវហាត់ប្រាណទៀងទាត់ដែរ ព្រោះការហាត់ប្រាណវាបានបន្ថយស្រ្តេសដែលយើងកំពុងមាន។

    ទី៤. ត្រូវបន្តទំនាក់ទំនងជាមួយបងប្អូន ឬមិត្តភក្តិឲ្យបានទៀតទាត់រាល់ថ្ងៃ តាមទូរស័ព្ទ ឬ តាមបណ្តាញសង្គមផ្សេងៗ។

    បន្ថែមពីលើនេះទៀត លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា ប្រតិកម្មផ្លូវអារម្មណ៍ ផ្លូវចិត្តដែលយើងគ្រប់ៗគ្នាកំពុងមានគឺជាប្រតិកម្មជាធម្មជាតិ ឬប្រតិកម្មធម្មតា គឺមានន័យថានរណាក៏មានប្រតិកម្មបែបហ្នឹងដែរ។ វាមិននៅជាប់ជាមួយយើងរហូតទេ វានឹងបាត់វិញឆាប់ៗមិនខានឡើយ។

    អត្ថបទពាក់ព័ន្ធ៖ 

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម