backup og meta

ធូលី ឬសត្វល្អិតចូលភ្នែក កុំញីឲ្យសោះ ត្រូវធ្វើតាមវិធីទាំងនេះ

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 30, 2019

    ធូលី ឬសត្វល្អិតចូលភ្នែក កុំញីឲ្យសោះ ត្រូវធ្វើតាមវិធីទាំងនេះ

    គ្នាយើង​ប្រហែល​ជាធ្លាប់​ជួប​ហើយ បញ្ហា​ភាគល្អិត​នៃ​ធូលី ឬសត្វ​ល្អិត​ចូលភ្នែក ហើយ​តាម​ទម្លាប់ ភ្លាមៗយើង​តែងតែ​យក​ដៃ​ញីភ្នែក ឬយក​កន្សែង​ផ្ដិតចេញ​វិញ។ ប៉ុន្ដែទម្លាប់​ទាំងនេះ អាច​បណ្ដាល​ឲ្យ​យើងហូរទឹកភ្នែក ភ្នែកឆ្លង​មេរោគ​ពីដៃ ឬកន្សែង ដែល​ប៉ះពាល់​​ភ្នែក​របស់​យើង។

    ១. ដំណាក់កាល​ដំបូង

    មុនចាប់ផ្ដើម មាន​រឿង​មួយចំនួនដែល​ត្រូវចងចាំ៖

    • កុំញីភ្នែក ព្រោះវាអាចបណ្ដាល​ឲ្យ​ធូលី ឬសត្វល្អិត កោស​នឹង​ផ្ទៃកែវភ្នែក ហៅថា Corneal Abrasion
    • កុំប្រើសំឡី ឬវត្ថុស្រួច ដូចជា ប្រដាប់ដកសក់ ឬរោម ទៅ​ប៉ះនឹង​គ្រាប់ភ្នែក
    • លាងដៃឲ្យ​ស្អាត មុន​ប៉ះពាល់​កែវភ្នែក
    • ប្រសិនយើង​ពាក់​ឡែន យើង​ត្រូវដោះវា​ចេញសិន។

    ២. វិធី​ពិនិត្យ​ភ្នែក

    • បើកភ្នែក​ឲ្យធំ នៅ​មុខកញ្ចក់
    • ទាញត្របកភ្នែក​ខាងក្រោម ចុះក្រោម និង​ពិនិត្យ​មើល​នៅលើ​កញ្ចក់
    • រុញ​ត្របកភ្នែក​ខាងលើឡើង​លើ និង​ពិនិត្យ​មើល​នៅ​លើកញ្ចក់។

    ៣. វិធី​យក​ធូលី ឬសត្វល្អិត ចេញពី​ភ្នែក

    ប្រសិនបើ​យើង​ឃើញធូលី ឬ​សត្វល្អិត នៅ​ក្នុងភ្នែក មាន​វិធី​មួយ​ចំនួន ដែល​យើង​អាច​យក​វា​ចេញ​បាន។

  • ប្រសិនបើ​វាជាប់​នៅ​ក្នុង​ត្របកភ្នែក​ខាងលើ ទាញត្របក​ភ្នែក​ខាងលើ ចុះមកក្រោម លើ​ត្របកភ្នែក​ខាងក្រោម។ នៅពេល​យើងលែង​ត្របកភ្នែក ឲ្យត្រឡប់​ទៅវិញ ធូលី និង​សត្វល្អិត នឹង​ចេញមក​ក្រៅ។
  • ប្រសិនបើ​វាជាប់​នៅ​ក្នុង​ត្របកភ្នែក​ខាងក្រោម ទាញ​ត្របកភ្នែកចុះក្រោម និង​សង្កត់​ឲ្យជាប់ ដូច្នេះ​យើង​អាច​ឃើញ​ផ្នែក​ពណ៌​ផ្កាឈូក នៅក្នុង​ត្របក​ភ្នែក។ ប្រសិនបើយើង​ឃើញ​ធូលី ឬសត្វល្អិត យើងអាច​ប្រើដុំ​សំឡី ដើម្បី​ផ្អិត ឬជូត​ចេញ​បាន។
  • ករណីខ្លះ យើងត្រូវប្រើ​ទឹកស្អាត ឬសេរ៉ូមប្រៃ ដើម្បី​ជួយ​សម្អាត និង​យក​ធូលី ចេញពី​ភ្នែក។ ករណី​ទាំង​នោះ មាន​ដូចជា៖

    • ពេល​ធូលី​ក្នុងភ្នែក មិនចេញ​មកខាងក្រៅ
    • ពេលមាន​ធូលី​ច្រើនជាប់​នៅ​ក្នុង​ភ្នែក
    • ពេល​សារធាតុ​គីមី ចូល​ក្នុង​ភ្នែក។

    ៤. ករណី​ធ្ងន់ធ្ងរ ត្រូវ​ជួបគ្រូពេទ្យ

  • ពេល​សារធាតុ​គីមី​គ្រោះថ្នាក់ ចូលក្នុង​ភ្នែក
  • ពេល​យើង​មិនអាច​យក​ធូលី ឬ​សត្វល្អិតចេញពី​ភ្នែក
  • ប្រសិន​យើងមាន​អារម្មណ៍ថា ​ធូលី និង​សត្វល្អិត ស្ថិតនៅ​ក្នុង​ភ្នែក​របស់​យើង ទោះយើង​បាន​យក​វាចេញ​ហើយ​ក៏ដោយ
  • ពេល​ភ្នែក​ចេញឈាម
  • ពេល​ភ្នែក​របស់​យើង​ប្រែទៅ​ជា​ស្រវាំងជាងមុន។
  • ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 30, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម