ជាការពិត ការសម្រេចកាមច្រើនពេក អាចជាសញ្ញាដំបូងនៃបញ្ហាញៀនសិច ប៉ុន្តែបើការសម្រេចកាម មិនបានធ្វើឲ្យប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃទេនោះ មានន័យថា យើងមិនបានញៀនសិចដូចការលើកឡើងនោះទេ។ ផ្ទុយមកវិញ សម្រេចកាមញឹកញាប់ អាចផ្ដល់គុណសម្បត្តិជាច្រើនដល់សុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ដ។ ម្យ៉ាងវិញទៀត បញ្ហាញៀនសិច គឺមិនមែនសំដៅលើរឿងសម្រេចកាមតែមួយមុខនោះទេ វាអាចមានទម្រង់ជាច្រើនបែបទៀត ដូចជា ញៀនជាមួយភាពយន្ដអាសអាភាស ចូលចិត្តទៅផ្ទះបន ការបង្ហាញប្រដាប់ភេទជាសារធារណៈ ចូលចិត្ដលួចមើលគេរួមភេទ និងសកម្មភាពមួយចំនួនទៀត ដូចជាមានដៃគូរួមភេទច្រើន បៀតបៀនផ្លូវភេទអ្នកដទៃ ចាប់រំលោភ និងសកម្មភាពច្រើនផ្សេងទៀត។
៣- ចូលចិត្តផិតក្បត់ស្នេហា ជាមនុស្សញៀនសិច?
ពិតណាស់ បើមានបញ្ហាញៀនសិច អាចនឹងមានអំពើក្បត់លួចលាក់កើតឡើងច្រើនដង អាចប្ដូរដៃគូរួមភេទច្រើន ហើយគ្នាយើងស្ថិតក្នុងជំពូកនេះ ក៏មិនមែនជាមនុស្សស្មោះមួយនឹងមួយដែរ។ យ៉ាងណា ក៏យើងមិនអាចចាត់ទុកគ្នាយើង ដែលក្បត់ប្ដី ឬប្រពន្ធខ្លួនឯង ជាមនុស្សញៀនសិចបានដែរ។ គ្នាយើង មានបញ្ហាញៀនសិច ភាគច្រើនមានអារម្មណ៍ថាធ្វើខុស ខ្មាសរាល់សកម្មភាពបានធ្វើ និងព្យាយាមចង់បញ្ឈប់ កាត់បន្ថយ ឬគ្រប់គ្រងសកម្មភាពប្រថុយប្រថានបែបនេះទៀត។ គ្នាយើងញៀនសិច មានការពិបាកក្នុងការគ្រប់គ្រងចំណង់ផ្លូវភេទ ប៉ុន្តែចំពោះគ្នាយើងក្បត់ប្ដី ក្បត់ប្រពន្ធវិញ ចូលចិត្ដទាក់ទងជាមួយដៃគូខ្លួនតាមរយៈផ្ញើសារបែបញ៉ែ ផ្ញើសារតាមអនឡាញ ឬទូរសព្ទទៅញ៉ែគ្នាជាដើម។