backup og meta

អាថ៌កំបាំងសុខភាពពីការរួមភេទទាំង ៥ យ៉ាង គ្នា​យើង​គួរ​ដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Jun 19, 2020

    អាថ៌កំបាំងសុខភាពពីការរួមភេទទាំង ៥ យ៉ាង គ្នា​យើង​គួរ​ដឹង

    និយាយរឿងរួមភេទអាចថាគ្នា​យើង​មានការខ្មាសអៀនបន្តិច ពិសេសស្រីៗ ប៉ុន្តែត្រូវចាំថាការរួមភេទជារឿងធម្មជាតិ  និង​ក៏ជាវិធីដើម្បីបង្កកំណើតដែរ​។ ហេតុនេះយើង​មិនគួរ​ខ្មាសអៀនពេក​នៅពេលនិយាយដល់រឿងនេះទេ។ ក្រៅពីបំពេញសេចក្តីសុខក្នុងជីវិត ការរួមភេទក៏មានគុណប្រយោជន៍សុខភាពជាច្រើន ដែល​គ្នាយើងមិនសូវជាបានដឹង។ អត្ថបទខាងក្រោមនេះ អាចបញ្ជាក់ប្រាប់គ្នា​យើង​បាន។

    ១- រួមភេទជួយកាត់បន្ថយស្ត្រេស និងបញ្ហាថប់បារម្ភ

    យោងតាមការសិក្សាចេញផ្សាយលើសារព័ត៌មានវេជ្ជសាស្ត្រាផ្លូវភេទនៅអាមេរិក (The Journal of Sexual Medicine) ក្រោយពេលរួមភេទរួច កម្រិតអ័រម៉ូនករទីសុល ( Cortisol) នឹងធ្លាក់ចុះ ខណៈអ័រម៉ូននេះ បញ្ចេញដើម្បីឆ្លើយតបទៅនឹងអារម្មណ៍ស្ត្រេសរបស់រាងកាយ ហើយបើវាមានកម្រិតទាបយើងក៏មានអារម្មណ៍ធូរស្រាលដែរ។

    ដោយឡែក អង់ឌូហ្វីន (Endorphin) គឺជាអ័រម៉ូនមួយផ្សេងទៀត ដែលនឹងបញ្ចេញច្រើនអំឡុងពេលយើងកំពុងរួមភេទ។ អ័រម៉ូន​នេះ​មានទំនាក់ទំនង​ជួយការ​បង្កើនភាពសប្បាយរីករាយ ជឿជាក់ និងថាមពល មានន័យថា ដូចជាការហាត់ប្រាណដែរ អ័រម៉ូននេះ ប្រហែលអាចជួយជំរុញអារម្មណ៍យើងឲ្យពុះកញ្ជ្រោលបើទោះជាយើងបាក់ទឹកចិត្ត ឬថប់បារម្ភខ្លាំងក៏ដោយ។

    អ្នកឯកទេសផ្លូវភេទដ៏ល្បីល្បាញនៅអាមេរិក លោក Barb Depree, MD និងជាស្ថាបនិកក្រុមហ៊នលក់អនឡាញ Middlesex MD បាននិយាយថា «យើងដឹងថា មនុស្សដែល​ជាធម្មតាចូលចិត្តរួមភេទ តែង​មានបញ្ហាថប់បារម្ភ និងស្ត្រេសក្នុងកម្រិតទាបប៉ុណ្ណោះ​​»។

    អត្ថបទពាក់ព័ន្ធ៖

    ២- រួមភេទជួយបង្កើនភាពស្និទ្ធស្នាល និងចំណង់ផ្លូវភេទ

    អុកស៊ីតូស៊ីន(Oxytocin) គ្នាយើងស្គាល់ហើយថាវាជាអ័រម៉ូនស្នេហា ដែលបញ្ចេញច្រើនអំឡុងពេលយើងកំពុងប្រតិបត្តិការក្តៅសាច់ ហើយវាក៏មានទំនាក់ទំនងទៅនឹងការបង្កើនអារម្មណ៍ជឿជាក់ និងយល់ចិត្តគ្នាទៅវិញទៅមក ដែលជាកត្តាចម្បងអាចជួយពង្រឹងទំនាក់ទំនងយើងនឹងដៃគូកាន់តែរឹងមាំ។

    បើគ្នាយើងមានអារម្មណ៍ថាដៃគូយើងកាន់តែទាក់ទាញខ្លាំង អារម្មណ៍យើងចង់រួមភេទជាមួយដៃគូក៏កើនឡើង​ នោះមាន​ន័យ​ថា​ចំណង់ផ្លូវភេទយើងកំពុងតែកើនឡើងហើយ។

    នៅពេលចំណង់ផ្លូវភេទ និងការយល់ចិត្តគ្នាកាន់តែខ្លាំងឡើងជាមួយនរណាម្នាក់ អាចជាកត្តាសំខាន់គាំទ្រដល់សុខភាពយើងទាំងផ្លូវចិត្ត និងផ្លូវកាយផងដែរ។

    ៣- រួមភេទអាចជួយឲ្យគេងលក់ស្រួល

    ការបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីនកាន់តែច្រើន នោះ​បន្ទាប់ពីរួមភេទរួចអ័រម៉ូននេះនឹងធ្វើឲ្យយើងកាន់តែគេងស្រួល​។

    លោក Depree បញ្ជាក់ថា «អ្វីពិសេសបំផុតនោះ នៅពេលស្រីៗឈានដល់ចំណុចកំពូល ធម្មតានឹងកាន់តែជំរុញបង្កើនកម្រិតអ័រម៉ូនអុកស៊ីតូស៊ីនច្រើនថែមទៀត នាំឲ្យជះឥទ្ធិពលទៅលើខួរក្បាល មានអារម្មណ៍ធូរស្រាល និងចង់គេង»។

    លើសពីនេះ យោងតាមសមាគមវេជ្ជសាស្ត្រផ្លូវភេទអន្តរជាតិ (International Society for Sexual Medicine) កម្រិតអ័រម៉ូនអុកស៊ីតូស៊ីន អ័រម៉ូនប្រូឡាក់ទីន ( Prolactin) នឹងកើនឡើងក្រោយពេលរួមភេទ ឬដល់ចំណុចកំពូល។ អ័រម៉ូនទាំងនេះ នឹងបង្កើនអារម្មណ៍ងងុយគេង ធូរស្រាលខ្លួន ដែល​អាចជួយយើងកាន់តែគេងលក់ស្រួលពេញមួយយប់។

    ៤- រួមភេទអាចប្រហែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំថែមទៀត

    កាលពីឆ្នាំ២០១៨ ការស្រារជ្រាវសុខភាពផ្លូវភេទមួយចុះផ្សាយលើកាសែតវេជ្ជសាស្ត្រ រកឃើញពីទំនាក់ទំនងរវាងការរួមភេទ ដោយមានដៃគូតែម្នាក់ អាចពង្រឹងប្រព័ន្ធភាពស៊ាំក្នុងខ្លួនយើងបាន។

    ក្រុម​អ្នកស្រាវជ្រាវ បានប្រៀបធៀបទៅលើភាពស្រើបស្រាលរបស់មនុស្សស្រី ជាមួយនឹងស្រីៗដែលតែងរួមភេទយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ ដោយរកឃើញថា សកម្មភាពរួមភេទចំពោះស្រីៗ បានធ្វើឲ្យកើននូវកម្រិត Immunoglobin A នៅក្នុងទឹកមាត់របស់ស្រីៗ ស្របពេលភាពស៊ាំទាំងនេះ គឺដើរតួយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងជំងឺផ្សេងៗ ពិសេសជំងឺផ្លូវដង្ហើម និងក្រពះពោះវៀន។

    លើសពីនេះ អ្នកស្រាវជ្រាវរកឃើញទៀតថា ការសម្រេចកាមខ្លួនឯង ក៏អាចជួយជំរុញប្រព័ន្ធភាពស៊ាំ និងពង្រឹងសុខភាពទូទៅពេញរាងកាយផង​ដែរ​។

    ៥- រួមភេទអាចជួយពង្រឹងសុខភាពបេះដូង

    សកម្មភាពរួមភេទ ដូចគ្នាទៅនឹងការហាត់ប្រាណអ៊ីចឹងដែរ ដោយការស្រាវជ្រាវរកឃើញថា ជាមួយការចំណាយពេលបញ្ចេញសកម្មភាពក្តៅសាច់ប្រមាណ​៣០នាទីនៅលើគ្រែ ជាមធ្យមអាចដុតកាឡូរីបានជាង៨៥កាឡូរី។

    ការហាត់ប្រាណ គឺមានហេតុផលជាច្រើនអាចជួយនាំឲ្យយើងមានសុខភាពល្អ ប៉ុន្តែក៏ជាវិធីសាស្ត្រល្អបំផុតដើម្បីបញ្ចុះសម្ពាធឈាម ក៏ដូចជាបង្ការហានិភ័យវិវត្តទៅរកជំងឺបេះដូង។

    យោងតាមលោក Depree រួមភេទ មានគុណប្រយោជន៍ផ្ទាល់ទៅលើការបញ្ចុះសម្ពាធឈាម មានន័យថា រួមភេទអាចជួយទ្វេដងទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ការ​មានកម្រិតស្ត្រេស និងថប់បារម្ភទាប សុទ្ធតែជាប់ពាក់ព័ន្ធនឹងសម្ពាធឈាមទាបដូចគ្នា ដែលទាំងនេះសុទ្ធតែអាចកាត់បន្ថយហានិភ័យជំងឺបេះដូងបាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ Jun 19, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម