backup og meta

ហេតុផលទាំងនេះហើយ ទើបពេលខ្លះអារម្មណ៍ផ្លូវភេទឡើងខ្លាំង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 16, 2021

    ហេតុផលទាំងនេះហើយ ទើបពេលខ្លះអារម្មណ៍ផ្លូវភេទឡើងខ្លាំង

    គ្នា​យើង​ខ្លះ​ធ្លាប់​សម្គាល់​ខ្លួន​ឯង​ទេ ថា​ហេតុ​អ្វី​ចេះ​តែ​មាន​អារម្មណ៍​ចង់​រួម​ភេទ​ញឹក​ញាប់? ការ​មាន​អារម្មណ៍​ចង់​រួម​ភេទ​​គឺ​មាន​លើ​មនុស្ស​យើង​ភាគ​ច្រើន​នៅ​ពេល​ឈាន​ដល់ពេល​ពេញ​វ័យ​ ហើយ​រឿង​នេះ​ជា​ធម្មជាតិ​របស់​​មនុស្ស​យើង​​តែ​ប៉ុណ្ណោះ​។​

    និយាយ​រួម​ទៅ​ចំណង់​ផ្លូវ​ភេទ​ជា​រឿង​ធម្មតា​សម្រាប់​មនុស្ស​យើង តែ​ក៏​អាច​មាន​កត្តា​មួយ​ចំនួន​ធ្វើ​ឲ្យ​យើង​មាន​ចំណង់​នេះ​កើត​ឡើង​​ដែរ​។

    ​​​. អ័រម៉ូន​ប្រែ​ប្រួល​

    គ្នា​យើង​ដឹង​ហើយ​ថា​ការ​ប្រែ​ប្រួល​អ័រម៉ូន​បាន​ដើរ​តួ​យ៉ាង​សំខាន់​លើ​ចំណង់​ផ្លូវ​ភេទ​របស់​មនុស្ស​យើង​។ នៅ​ពេល​កម្រិត​អ័រ​ម៉ូន​តេស្តូស្តេរ៉ូន​កើន​ឡើង អាច​ធ្វើ​ឲ្យ​យើង​​មាន​ចំណង់​ផ្លូវ​ភេទ។​ ដូច​គ្នា​ដែរ អ្នក​ដែល​​បង្ហាញ​កាយវិការ​ចង់​រួម​ភេទ គឺ​កំពុង​មាន​កម្រិត​អ័រ​ម៉ូន​តេស្តូស្តេរ៉ូន​ខ្ពស់​ដែរ​។កម្រិត​អ័រ​ម៉ូន​មាន​ផ្សេង​ៗ​គ្នា​នៅ​ក្នុង​ដំណាក់​កាល​នៃ​ជីវិត​របស់​យើង​នីមួយៗ ពិសេស​ពេល​យើង​ចាប់​ផ្ដើម​ពេញ​វ័យ និង​ពេល​ស្រីៗ​អស់​រដូវ​។ ការ​ប្រែ​ប្រួល​កម្រិត​អ័រ​ម៉ូន​នេះ​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ក៏​កើន​ឡើង​ដែរ​។

    . អាហារ

    អាហារ​ជាក់​លាក់​មួយ​ចំនួន​អាច​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​របស់​មនុស្ស​យើង​បាន។​ អាហារ​ទាំង​នោះ​​មាន​ដូច​ជា​ផ្លែបឺរ ស្វាយ ផ្កា​ខាត់ណា​ខៀវ និង​គ្រាប់​អាល់​ម៉ុន​ ជា​ដើម​សុទ្ធ​តែ​មាន​ឥទ្ធិ​ពល​លើ​ចំណង់​ផ្លូវ​ភេទ​របស់​យើង​។ ការ​ញ៉ាំ​អាហារ​ទាំង​នេះ​ជា​ប្រចាំ អាច​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​។​

    រួមភេទ

    . គ្រឿង​ស្រវឹង

    តើ​​ពេល​ផឹក​ស្រា​ក្រហម​មួយ​កែវ ធ្វើ​ឲ្យ​គ្នា​យើង​នឹកដល់​រឿង​រួម​ភេទ? មិន​ចម្លែក​ទេ អ្នក​ផ្សេង​ក៏​អាច​មាន​អារម្មណ៍​បែប​នេះ​ដែរ​។ ថ្វី​បើ​គ្រឿង​ស្រវឹង​អាច​រំខាន​ដល់​សកម្មភាព​លើ​គ្រែ​មែន តែ​វា​ក៏​អាច​ដាស់​អារម្មណ៍​ឲ្យ​យើង​ពុះ​កញ្ជ្រោល​បាន​ដែរ​។ ការ​សិក្សា​មួយ​បាន​កត់​សម្គាល់​ថា​គ្រឿង​ស្រវឹង​មាន​ឥទ្ធិ​ពល​លើ​ចំណង់​ផ្លូវ​ភេទ អារម្មណ៍​ស្រើប​ស្រាល និង​ភាព​រីករាយ​។

    . វដ្ដ​រដូវ

    សម្រាប់​ស្រីៗ​វិញ​អារម្មណ៍​ផ្លូវ​ភេទ អាច​កើត​មាន​ឡើង​ដោយ​សារ​ការ​ប្រែ​ប្រួល​អ័រ​ម៉ូន​នៅ​ក្នុង​វដ្ដ​រដូវ​ដែរ​។ កម្រិត​អ័រម៉ូន​អឺស្រ្តូហ្សែន និង​ប្រូតេស្តូស្តេរ៉ូន​ប្រែប្រួល ក៏​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ប្រែ​ប្រួល​ ដោយ​អាច​ពេល​ខ្លះ​មាន​ចំណង់​ខ្លាំង និង​ពេល​ខ្លះ​មិន​មាន​ចំណង់​ក៏​មាន​។ ស្រីៗ​អាច​មាន​ចំណង់​ផ្លូវ​ភេទ​ខ្លាំង​នៅ​ថ្ងៃ​អាច​​បង្ក​កំណើត​បាន​ក្នុង​វដ្ដ​រដូវ​របស់​ខ្លួន​។ ការ​ណ៍​នេះ​មិន​មែន​អ្វី​ដែល​ត្រូវ​ខ្មាស​អៀន​នោះ​ទេ តែ​វា​បាន​បញ្ជាក់​ថា​ស្រីៗ​យើង​មាន​សុខភាព​ប្រព័ន្ធ​បន្ត​ពូជ​ល្អ​ទៅ​វិញ​ទេ​។

    . ទើប​មានទំនាក់​ទំនង​ថ្មីៗ

    ជា​ការពិត​ណាស់ ការ​ទើប​មាន​ទំនាក់​ទំនង​នឹង​គ្នា​ថ្មីៗ ពិត​ជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រំភើប និង​តែង​មក​ជាមួយ​នឹង​អារម្មណ៍​ចង់​រួម​ភេទ​ជាមួយ​ដៃគូ​ដែរ​។ ដូច​គ្នា​ដែរ វា​នឹង​កាន់​តែ​ងាយ​មាន​អារម្មណ៍​ផ្លូវ​ភេទ​​នៅ​ពេល​ដែល​ដៃគូ​ទាំង​ពីរ​​នៅ​ជិត​គ្នា​នៅ​ពេល​បន្ត​បន្ទាប់​។

    . មាន​ផ្ទៃ​ពោះ​

    ការ​មាន​ផ្ទៃ​ពោះ​អាច​នឹង​ផ្ដល់​នូវ​រឿង​ប្លែកៗ​ដល់​ស្រីៗ​គ្នា​យើង​ដែរ ក្នុង​នោះ​ក៏​អាច​ធ្វើ​ឲ្យ​ស្រីៗ​យើង​ខ្លះ​មាន​ចំណង់​ផ្លូវ​ភេទ​ខ្លាំង​ដែរ ដែល​នេះ ក៏​បណ្ដាល​មកពី​ការ​ប្រែ​ប្រួល​អ័រ​ម៉ូន​ពេល​មាន​ផ្ទៃ​ពោះ​នេះ​ឯង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Mar 16, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម