backup og meta

ប្រុសៗឆាប់ចេញទឹកកាម ពេលរួមភេទអាចមកពីរឿងទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 09, 2023

    ប្រុសៗឆាប់ចេញទឹកកាម ពេលរួមភេទអាចមកពីរឿងទាំងនេះ

    បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ជា​កង្វល់​ទូទៅ​មួយ​សម្រាប់​មនុស្ស​ប្រុស​ និង​ដៃគូ​។ បញ្ហា​ឆាប់​ចេញ​ទឹក​កាម​កើត​ឡើង​នៅ​ពេល​ទឹក​កាម​ចេញ​លឿន​ជា​អ្វី​ដែល​បុរស និង​ដៃគូ​របស់​ខ្លួន​​រំពឹង​ទុក​។ បញ្ហា​នេះ​អាច​កើត​មាន​លើ​បុរស​ម្នាក់​ក្នុង​ចំណោម​បី​នាក់​ តែ​ថា​បញ្ហា​នេះ​ក៏​មិន​បង្ក​ជា​កង្វល់​ខ្លាំង​ពេក​ដែរ​បើ​វា​យូរ​កើត​ឡើង​ម្ដង​។

    យ៉ាងណា ការ​ឆាប់​ចេញ​ទឹក​កាម​ពេល​រួម​ភេទ​អាច​ធ្វើ​ឲ្យ​ប្រុសៗ​ និង​ដៃគូ​មិន​សប្បាយ​ចិត្ត មិន​អាច​រីក​រាយ​នឹង​ក្ដី​សុខ​លើ​គ្រែ​បាន​ដូច​ការ​រំពឹង​ទុក និង​អាច​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ដែរ​។ ប្រុសៗ​យើង​គួរ​តែ​ស្វែង​រក​ការ​ព្យាបាល​បើ​សិន​ជា​មាន​ករ​ណី​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ​៖

  • តែង​តែ ឬ​ស្ទើរ​តែ​គ្រប់​ពេល​​​រួម​ភេទ​ទឹក​កាម​ចេញ​​ក្នុង​រង្វង់​ត្រឹម​មួយ​នាទី
  • មិន​អាច​ពន្យារ​ពេល​ចេញ​ទឹក​កាម​គ្រប់​ពេល ឬ​ស្ទើរ​តែ​គ្រប់​ពេល​រួម​ភេទ
  • ធ្វើ​ឲ្យ​មាន​អារម្មណ៍​មួម៉ៅ​ និង​មាន​ចេតនា​មិន​ចង់​រួម​ភេទ​តទៅទៀត
  • ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ១. មូលហេតុ​បង្ក

    មូល​ហេតុ​បង្ក​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ តែ​មាន​ការ​សន្និដ្ឋាន​ថា​បញ្ហា​នេះ​អាច​កើត​ចេញ​ពី​សុខភាព​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​រួម​បញ្ចូល​គ្នា​។​

    សេរ៉ូតូនីន

    ថ្វី​បើ​គេ​មិន​ទាន់​ដឹង​ថា​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​បង្ក​ដោយ​មូល​ហេតុអ្វី​ពិត​ប្រាកដ​ សារធាតុ​គីមី​ធម្មជាតិ​​ក្នុង​រាង​កាយ​ម្យ៉ាង​ឈ្មោះ​ថា​សេរ៉ូតូនីន​ អាច​ដើរ​តួ​សំខាន់​លើ​រឿង​នេះ​។ បរិមាណ​ច្រើន​នៃ​សេរ៉ូតូនីន ក្នុង​ខួរ​ក្បាល ជួយ​បង្កើន​រយៈពេល​នៃ​ការ​ចេញ​ទឹក​កាម ហើយ​បើ​បរិមាណ​នេះ​តិច​អាច​ធ្វើ​ឲ្យ​រយៈពេល​ចេញ​ទឹក​កាម​ក៏​ខ្លី នាំ​ឲ្យ​មាន​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​។

    ឆាប់ទិញទឹកកាម

    កត្តា​ផ្លូវ​ចិត្ត​

    កត្តា​ផ្លូវ​ចិត្ត​មួយ​ចំនួន​ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​នេះ​ដែរ​៖

    • មិន​សប្បាយ​ចិត្ត​នឹង​រូប​រាង​កាយ
    • ឆាប់​ប្រឡូក​នឹង​ការ​រួមភេទ​នៅ​វ័យ​ក្មេង​ពេក
    • បញ្ហា​ថប់បារម្ភ
    • ចេះ​តែ​បារម្ភ​ពី​បញ្ហា​ឆាប់​ចេញ​ទឹកកាម
    • បាត់​បង់​ទំនុក​ចិត្ត​
    • ទំនាក់​ទំនង​ដៃគូ​មិន​សូវ​ល្អ​
    • ​​កត្តា​សុខភាព​​រាងកាយ

    កត្តា​​សុខ​ភាព​រាង​កាយ​មួយ​ចំនួន​ក៏​អាច​រួម​ចំណែក​ក្នុង​បញ្ហា​ឆាប់​ចេញ​ទឹកកាម​នេះ​ដែរ​៖

    • កម្រិត​អ័រម៉ូន​ខុស​ធម្មតា​
    • មាន​បញ្ហា​រលាក​ ឬ​ឆ្លង​រោគ​នៅ​ក្រពេញ​ប្រូស្តាត ឬ​បង្ហួរ​នោម
    • បញ្ហា​តំណពូជ​

    អត្ថបទគួរអាន៖

    ២. កត្តា​ប្រឈម​

    កត្តា​ផ្សេងៗ​មួយ​ចំនួន​អាច​បង្កើន​ហានិភ័យ​​កើត​មាន​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ រួម​មាន​៖

    បញ្ហា​ខ្សោយ​លិង្គ៖ ប្រុសៗ​យើង​អាច​មាន​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​បើ​សិន​ជា​ម្ដង​ម្កាល ឬ​ជា​ញឹក​ញាប់​ជួប​បញ្ហា​ពិបាក​រក្សា​ភាព​រឹង​របស់​លិង្គ ឬ​លិង្គ​មិន​ងាយ​ឡើង​រឹង​។ ការ​បារម្ភ​ពី​បញ្ហា​លិង្គ​ឆាប់​បាត់​បង់​ភាព​រឹង​នាំឲ្យ​ប្រុសៗ​ប្រញាប់​ប្រញាល់​ក្នុង​សកម្ម​ភាព​​រួមភេទ​។​

    ស្ត្រេស​៖ រាល់​បញ្ហា​ផ្លូវ​ចិត្ត​ក្នុង​ទម្រង់​ណា​មួយ​សុទ្ធ​តែ​អាច​មាន​ឥទ្ធិ​ពល​លើ​បញ្ហា​ឆាប់​ចេញ​ទឹក​កាម អាច​កម្រិត​សមត្ថភាព​គ្រប់​គ្រង​ការ​បញ្ចេញ​ទឹកកាម និង​បាត់​បង់​ការ​ផ្ដោត​អារម្មណ៍​ពេល​រួម​ភេទ​ដែរ​។​

    ៣. ផលវិបាក

    បញ្ហា​ឆាប់​ចេញ​ទឹកកាម​អាច​បង្ក​ជា​បញ្ហា​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​ដែរ រួម​មាន​៖

    ស្ត្រេស​ និង​បញ្ហា​ទំនាក់​ទំនង​៖ ផលវិបាក​ទូទៅ​មួយ​របស់​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​គឺ​ទំនាក់​ទំនង​ដៃ​គូ​ល្អក់​កករ​​។

    បញ្ហា​បង្ក​កំណើត​៖ បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ជួន​កាល​អាច​ធ្វើ​ឲ្យ​គូ​ស្វាមី​ភរិយា​ចង់​បាន​កូន​ ពិបាក​នឹង​មាន​កូន បើ​សិន​ជា​ការ​ចេញ​ទឹក​កាម​មិនបាន​ចូល​ក្នុង​ទ្វារមាស​ដៃគូ​បាន​ត្រឹម​ត្រូវ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Aug 09, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម