backup og meta

តិចនិក​​ដោះស្រាយបញ្ហា​ឈឺចាប់​ទ្វារ​​​មាស​ក្រោយ​រួមភេទ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 16, 2022

    តិចនិក​​ដោះស្រាយបញ្ហា​ឈឺចាប់​ទ្វារ​​​មាស​ក្រោយ​រួមភេទ​

    ​ពិត​ណាស់​ ក្រោយ​ប្រតិបត្តិការ​លើ​គ្រែ​ដ៏​ខ្លាំង​ក្លា​ជាមួយ​នឹង​ដៃគូ ស្រីៗ​គ្នា​យើង​អាច​ជួប​​ប្រទះ​បញ្ហា​ឈឺ​ទ្វារ​មាស​ ហើយ​បញ្ហា​នេះ​ក៏​អាច​កើត​ឡើង​សម្រាប់​អ្នក​ដែល​ទើប​តែ​រួម​ភេទ​ជា​លើក​ដំបូង​ដែរ។ ខណៈ​ពេល​ដែល​​ការ​រួម​ភេទ​ដ៏​ខ្លាំង​ក្លា​អាច​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង ហត់នឿយ​ និង​ឈឺចាប់​ ​យើង​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​តំបន់​ពិសេស ​ដោយ​ធ្វើការ​ព្យាបាល​តាម​វិធី​ខាង​ក្រោម​នេះ​។

    ​​​​១. ស្អំ​ទឹកកក

    ការ​ស្អំ​ទឹក​កក​​ផ្ដល់​ភាព​ត្រជាក់​ស្រួល និង​ដោះស្រាយ​បញ្ហា​ឈឺចាប់​នៅ​បរិវេណ​ទ្វារ​មាស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ដូច្នេះ​ហើយ ស្រីៗ​យើង​​អាច​ស្អំ​ទឹក​កក​រយៈពេល​ពី​៥​ទៅ​១០​នាទី​ក្នុង​មួយ​ដង​ និង​មិន​ត្រូវ​​ដាក់​ទឹកកក​​នៅ​លើ​​ទ្វារ​មាស​ដោយ​ផ្ទាល់​ឡើយ។

    ២. ប្រើប្រាស់​ទឹក​រម្អិល​

    មិន​ថា​យើង​ប្រើប្រាស់​ទឹក​រម្អិល​នៅ​អំឡុង​ពេល​រួម​ភេទ ឬ​អត់​ឡើយ​ ប៉ុន្តែ​ដើម្បី​ដោះស្រាយ​បញ្ហា​ឈឺ​ទ្វារ​មាស​ ស្រី​ៗ​យើង​អាច​​លាប​វា​នៅ​បរិវេណ​តំបន់​ពិសេស​។ ទឹក​រម្អិល​អាច​ផ្ដល់​សំណើម​ និង​ជួយ​​ព្យាបាល​ការ​ឈឺ​ចាប់​នៅ​ត្រង់​ទ្វារ​មាស​បាន​យ៉ាង​ឆាប់​រហ័ស​។

    ជាមួយ​គ្នា​នេះ​ដែរ ប្រសិនបើ​យើង​នៅ​ផ្ទះ អាច​ជៀសវាង​ប្រើប្រាស់​ខោ​ទ្រនាប់​ជា​បណ្ដោះអាសន្ន​សិន​ និង​​ស្លៀក​រ៉ូប​ដែល​ផលិត​ពី​កប្បាស​ជំនួស​វិញ។ ជា​ទូ​ទៅ ខោ​ទ្រនាប់​តឹង​​​ពេក​អាច​ធ្វើ​បរិវេណ​​​តំបន់​ពិសេស​របស់​យើង​សើម​ រមាស់​ និង​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ​ផង​ដែរ​។

    ៤. ជៀសវាង​​ការ​កកិត​បន្ថែម​ទៀត

    ដើម្បី​ឲ្យ​ទ្វារ​មាស​ជា​សះ​ស្បើយ​ទាំង​ស្រុង​ ស្រី​ៗ​យើង​គប្បី​ជៀសវាង​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង ឬ​ការ​រួម​ភេទ​​មួយ​រយៈ​សិន​។

    បញ្ហារួមភេទ

    ​៥. ជៀសវាង​ភ្នាក់ងារ​បង្ក​ការ​រលាក និង​ការ​អេះ​

    បន្ថែម​ពី​នេះ យើង​គប្បី​ជៀសវាង​ការ​ប្រើប្រាស់​ទឹក​អនាម័យ​​នៅ​បរិវេណ​ទ្វារ​មាស រហូត​ដល់​អាការៈ​បាន​ធូរ​ស្បើយ​ជា​មុន​សិន​។ ជាក់​ស្ដែង សារធាតុ​គីមី​នៅ​ក្នុង​ផលិតផល​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​រលាក ឬ​ក្រហាយ​ទ្វារ​មាស​កាន់​តែ​ខ្លាំង ក៏​ដូចជា​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​យ៉ាប់យ៉ឺន។ មួយ​វិញ​ទៀត ​យើង​​ក៏​មិន​គួរ​អេះ​​នៅ​បរិវេណ​នោះ​ដែរ ពីព្រោះ​វា​អាច​បង្ក​ជា​ស្នាម​ជាំ និង​ការ​ឈឺចាប់​ ជា​ពិសេស វា​ក៏​អាច​បង្ក​ជា​ការ​ឆ្លង​មេរោគ​​បាន​ដូច​គ្នា​។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 16, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម