backup og meta

កុំចេះតែប្រើថ្នាំជំនួយផ្លូវភេទផ្តេសផ្តាស បើស្ថិតក្នុងល័ក្ខខ័ណ្ឌទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 14

    កុំចេះតែប្រើថ្នាំជំនួយផ្លូវភេទផ្តេសផ្តាស បើស្ថិតក្នុងល័ក្ខខ័ណ្ឌទាំងនេះ

    ថ្នាំជំនួយផ្លូវភេទ​បុរស​ត្រូវ​គេ​ជឿ​ថា​ អាច​ជួយ​ជំរុញ​ដល់​ចំណង់​ផ្លូវ​ភេទ​ និង​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ​។ ប៉ុន្តែ មុន​នឹង​ប្រុស​ៗ​យើង​សម្រេច​ចិត្ត​ប្រើ​ថ្នាំ​ជំនួយ​ប្រភេទ​នេះ គួរ​តែ​ដឹង​ពី​ហានិភ័យ និង​គួរ​ដឹង​ថា​ត្រូវ​ប្រើ​នៅ​ពេល​ណា​ដើម្បី​សុវត្ថិភាព​។​

    ១.ថ្នាំជំនួយផ្លូវភេទ​ជា​អ្វី?

    ថ្នាំជំនួយផ្លូវភេទ​បុរស​ ជា​ប្រភេទ​អាហារ​បំប៉ន​មួយ​ប្រភេទ ដែល​គេ​ផលិត​ឡើង​ដើម្បី​ជួយ​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ ដោយ​ធ្វើ​ឲ្យ​លិង្គ​ឡើង​រឹង​បាន​យូរ​ តាម​រយៈ​ការ​បង្កើន​លំហូរ​ឈាម​ទៅ​កាន់​លិង្គ​។ ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​នេះ​ ត្រូវ​គេ​អះអាង​ថា​អាច​ជួយ​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ រួម​ភេទ​បាន​យូរ និង​មាន​ភាព​ស្រើប​ស្រាល​​។ ថ្នាំ​ប្រភេទ​នេះ ត្រូវ​ផលិត​ឡើង​ដោយ​ចម្រាញ់​សារធាតុ​ផ្សំ​ពី​ធម្ម​ជាតិ​។

    ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ភស្តុតាង​បែប​វិទ្យាសាស្រ្ត​តិច​តួច ដែល​គាំ​ទ្រ​ទៅ​នឹង​ការ​លើក​ឡើង​ថា​អាច​ជួយ​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ​នោះ​។ ប៉ុន្តែ​បាន​រក​ឃើញ​ថា​ថ្នាំ​ប្រភេទ​ខ្លះ​ដូច​ជា​ពពួក​ Viagra អាច​ផ្ទុក​សារធាតុ​បង្ក​អាលែកហ្ស៊ី​ធម្មជាតិ​មួយ​ចំនួន​ដែល​គេ​ឲ្យ​ឈ្មោះថា PDE5Is។

    ​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​ប្រភេទ​ថ្នាំ​Viagra នេះ​សម្រាប់​អ្នក​មាន​បញ្ហា​ខ្សោយ​លិង្គ​ ហើយ​ថ្នាំ​ទាំង​នេះ​មិន​មែន​មនុស្ស​ប្រុស​គ្រប់​គ្នា​អាច​ប្រើ​បាន​នោះ​ទេ​។​

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ថ្នាំជំនួយផ្លូវភេទ១

    ២. អ្នក​ណា​ខ្លះ​មិន​គួរ​ប្រើថ្នាំជំនួយផ្លូវភេទ​?

    អ្នក​មាន​បញ្ហា​សុខ​ភាព​មួយ​ចំនួន​ មិន​អាច​ប្រើ​ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​នេះ​បាន​ទេ។ ជា​វិធី​ល្អ​បំផុត មុន​នឹង​ប្រើ​ប្រាស់​ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​ណា​មួយ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន​។ អ្នក​មាន​បញ្ហា​សុខ​ភាព​ដូច​ខាង​ក្រោម​នេះ មិន​អាច​ប្រើ​ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​ផ្ដេសផ្ដាស​បាន​ទេ។

    • អ្នក​ធ្លាប់​មាន​ជំងឺ​គាំង​បេះដូង
    • អ្នក​ធ្លាប់​មាន​បញ្ហា​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​
    • អ្នក​ធ្លាប់​មាន​បញ្ហា​ចង្វាក់​បេះ​ដូង​ដើរ​ខុស​ប្រក្រតី​រយៈពេល​ប្រាំមួយ​ខែ​ចុងក្រោយ
    • អ្នក​កំពុង​ប្រើ​ថ្នាំ​នីត្រាត ឬ​ alpha-blockers
    • អ្នក​មាន​បញ្ហា​ថ្លើម និង​តម្រង​នោម​ធ្ងន់ធ្ងរ
    • អ្នក​មាន​បញ្ហា​ភ្នែក​ជាក់​លាក់​ណាមួយ​
    • អ្នក​មិន​អាច​គ្រប់​គ្រង​សម្ពាធ​ឈាម​បាន (សម្ពាធ​ឈាម​ឡើង​ខ្ពស់)
    • អ្នក​មាន​ជំងឺ​បេះដូង ដែល​គេ​ហាម​មិន​ឲ្យ​មាន​សកម្មភាព​ផ្លូវ​ភេទ​។​​​

    ការ​ទិញ​ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​ដោយ​មិន​មាន​វេជ្ជបញ្ជា​​ពី​គ្រូពេទ្យ ឬ​ទិញ​នៅ​ទីតាំង​លក់​ខុស​ច្បាប់​ណា​មួយ​ អ្នក​ទិញ​អាច​ទិញ​ប៉ះ​ផលិត​ផល​ក្លែង​ក្លាយ​។ ការ​ទិញ​ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​ត្រូវ​ធ្វើ​ឡើង​តាម​វេជ្ជបញ្ជា និង​នៅ​តាម​ឱសថ​ស្ថាន​ស្រប​ច្បាប់​ ដើម្បី​សុវត្ថិភាព​អ្នក​ប្រើ​ប្រាស់​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Mar 14

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម