backup og meta

នៅ​សុខ​ៗ​ថយចុះ​ចំណង់​ផ្លូវ​ភេទ ​អាច​មក​ពី​​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 19, 2023

    នៅ​សុខ​ៗ​ថយចុះ​ចំណង់​ផ្លូវ​ភេទ ​អាច​មក​ពី​​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​ពិត​ណាស់​ ​ការ​រួម​ភេទ ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព។ យ៉ាង​ណា​មិញ ប្រសិនបើ​នៅ​សុខ​ៗ​ យើង​ស្រាប់​តែ​​មិន​ទទួល​បាន​អារម្មណ៍​សុខ​ស្រួល​ ឬ​មិន​ចង់​រួម​ភេទ​ញឹកញាប់​ដូច​មុន​ ​នេះ​អាច​មក​ពី​ចំណង់​ផ្លូវ​ភេទ​របស់​យើង​ធ្លាក់​ចុះ​ ដែល​ចំណុច​នេះ​ អាច​​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ដៃគូ ក៏​ដូចជា​ធ្វើ​ឲ្យ​យើង​បាក់​ទឹកចិត្ត​ និង​បាត់បង់​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង​។

    ១. ហត់នឿយ​ខ្លាំង​

    ពិត​ណាស់​ នៅ​ពេល​ដែល​យើង​ហត់នឿយ​ខ្លាំង​ យើង​ច្បាស់​ជា​គ្មាន​អារម្មណ៍​ផ្លូវ​ភេទ​នោះ​ទេ​។ ម្យ៉ាង​វិញ​ទៀត យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ការ​គេង​មិន​គ្រប់គ្រាន់​ក៏​ជះ​ឥទ្ធិពល​អវិជ្ជមាន​លើ​ចំណង់​ផ្លូវ​ភេទ​របស់​យើង​ដូច​គ្នា​។

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ២. ស្ត្រេស​

    ទន្ទឹម​នឹង​នេះ​ដែរ​ សម្ពាធ​ការងារ​​ ឬ​បញ្ហា​នៅ​ក្នុង​គ្រួសារ​ អាច​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​Cortisol កើន​ឡើង​ ​​ដែល​បណ្ដាល​មក​ពី​​បញ្ហា​ស្ត្រេស​។ ជាក់​ស្ដែង អ័រម៉ូន​Cortisol​នេះ អាច​ធ្វើ​ឲ្យ​​យើង​អស់​អារម្មណ៍ និង​រារាំង​ដល់​ការ​ផលិត​អ័រម៉ូន​ Testosterone (​អ័រម៉ូន​​ផ្លូវ​ភេទ​របស់​បុរស​​) ​និង​ការ​ផលិត​អ័រម៉ូន​ដទៃ​ទៀត​។

    ៣. កង្វះ​ជាតិ​ទឹក​

    បញ្ហា​កង្វះ​ជាតិ​ទឹក​ក៏​អាច​បំផ្លាញ​ចំណង់​ផ្លូវ​ភេទ​របស់​យើង​ដែរ​ ពីព្រោះ​កង្វះជាតិ​ទឹក​អាច​បង្ក​ជា​អាការៈ​ឈឺ​ក្បាល​​ ឬ​បញ្ហា​ស្ងួត​ទ្វារ​មាស​ជា​ដើម​។ ដូច​នេះ​ គ្នា​យើង​គប្បី​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ពេញ​មួយ​ថ្ងៃ​ ទើប​ជា​ការ​ប្រសើរ​។

    បាត់បង់ចំណង់ផ្លូវភេទ

    ៤. បាក់​ទឹក​ចិត្ត​

    នៅ​ពេល​ដែល​សុខភាព​ផ្លូវ​ចិត្ត​របស់​យើង​មាន​បញ្ហា យើង​ច្បាស់​ជា​មិន​ចង់​ធ្វើ​អ្វី​ទាំង​អស់​ រួម​ទាំង​​រឿង​ប្រតិបត្តិការ​លើ​គ្រែ​ជាមួយ​ដៃ​គូ។ ប្រសិនបើ​យើង​​មាន​រោគ​សញ្ញា​នៃ​ការ​បាក់​ទឹក​ចិត្ត​ ឬ​​បញ្ហា​ផ្លូវ​ចិត្ត​ដទៃ​ទៀត ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។

    ​​​​​​​​​​៥. កង្វះ​លំហាត់​ប្រាណ​

    កង្វះ​ការ​ធ្វើ​លំហាត់​ប្រាណ​ក៏​អាច​ធ្វើ​ឲ្យ​​ចំណង់​ផ្លូវ​ភេទ​របស់​យើង​ថយ​ចុះ​យ៉ាង​ខ្លាំង ពីព្រោះ​កត្តា​នេះ​ប៉ះពាល់​ដល់​អ័រម៉ូន​។ តួ​យ៉ាង​ នៅ​ពេល​ដែល​យើង​អសកម្ម ទម្ងន់​​​នឹង​កើន​ឡើង ប្រឈម​នឹង​ស្រ្តេស បញ្ហា​ផ្លូវ​ចិត្ត​ ដែល​អាច​​នាំ​ឲ្យ​ប្រែប្រួល​ការ​ផលិត​អ័រម៉ូន​ ជា​ពិសេស​គឺ​អ័រម៉ូន​​បង្កើន​អារម្មណ៍​ផ្លូវ​ភេទ​តែ​ម្ដង​​។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 19, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម