backup og meta

ការរួមភេទដោយភាពរីករាយ ផ្ដល់គុណប្រយោជន៍អ្វីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 10, 2022

    ការរួមភេទដោយភាពរីករាយ ផ្ដល់គុណប្រយោជន៍អ្វីខ្លះ?

    ការរួមភេទដោយរីករាយ គឺជាការព្រមព្រៀងគ្នាទាំងសងខាង ទាំងកាយ​ទាំងចិត្ដ គ្មានការបង្ខិតបង្ខំ ពោលគឺការកើតឡើងនូវចំណង់ផ្លូវភេទទាំងពីរដោយក្ដីរីករាយ។ ភាពស្និទ្ធស្នាលជាមួយនឹងដៃគូ គឺជារឿងសំខាន់បំផុត និងផ្ដល់​អត្ថប្រយោជន៍ច្រើន ចំពោះសុខភាពរាងកាយ ជាពិសេសមិត្ដភាពដៃគូតែម្ដង។ ខាងក្រោមជាអត្ថប្រយោជន៍សំខាន់ៗ​ដែលទទួលបានដោយក្ដីរីករាយ។

    បំបាត់ស្រេ្ដស៖ ការរួមភេទប្រកបដោយភាពរីករាយ និង ក្ដីស្រលាញ់ពីដៃគូ មិនត្រឹមតែផ្ដល់ក្ដីសុខដល់រាងកាយ​តែប៉ុណ្ណោះទេ តែក៏ផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពផ្នែកស្មារតីផងដែរ។ ការរួមភេទដោយក្ដីរីករាយ បង្ហាញចេញ​ដោយស្នាមញញឹម គឺជាក្ដីប្រាថ្នារបស់ដៃគូគ្រប់រូបត្រូវការខ្លាំងបំផុត។

    ភាពស្និទ្ធស្នាល៖ គ្មានអ្វីដែលត្រូវឆ្ងល់ទៀតនោះទេ អំពីភាពរីករាយនៃទំនាក់ទំនងផ្លូវភេទ គឺជាគន្លឺះយ៉ាងសំខាន់បង្ហាញពីការពង្រឹងទំនាក់ទំនងប្រចាំថ្ងៃរវាងដៃគូកាន់តែមានក្ដីសុខ មិនត្រឹមតែប៉ុណ្ណោះក៏លើកកម្ពស់ទាំងការ​ជឿទុកចិត្ត និងការយល់ចិត្តគ្នាទៅវិញទៅមកផងដែរ។

    ពង្រឹងប្រព័ន្ធភាពស៊ាំ៖ ការរួមភេទដល់ចំណុចកំពូលជាប្រចាំ ១ទៅ ២ដងក្នុងមួយសប្ដាហ៍ដោយក្ដីរីករាយ ផ្ដល់អត្ថប្រយោជន៍​ជួយពង្រឹងប្រព័ន្ធភាពសាំងក្នុងរាងកាយ។ ភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំក្នុងរាងកាយ អាចបញ្ជៀសខ្លួនយើងចេញ​ពីជំងឺផ្សេងៗបាន។

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

    សុខភាពបេះដូង៖ ក្ដីស្រលាញ់មិនមែនគិតត្រឹមតែភាពរីករាយផ្លូវចិត្ដនោះទេ តែជាក្ដីសុខផ្នែកសុខភាពរាងកាយផងដែរ។ ការរួមភេទដោយរីករាយ ប្រៀបដូចជាការហាត់ប្រាណរយៈពេលខ្លី មានអត្ថប្រយោជន៍អាចគ្រប់គ្រងតុល្យ​ភាពអ័រម៉ូន Estrogen (ស្ត្រី) និងអ័រម៉ូន Testosterone (បុរស) ដែលអ័រម៉ូនទាំងពីរមានសារៈសំខាន់ចំពោះសុខភាពបេះដូង។ ជាក់ស្ដែង ការរួមភេទប្រកបដោយភាពរីករាយ ក៏រួមចំណែកកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់ផងដែរ។

    សុខភាពបន្ដពូជ៖  ការរួមភេទឲ្យបានទៀងទាត់ និងរីករាយ អាចជំរុញឲ្យដៃគូសងខាង ងាយឈានទៅដល់ចំណុចកំពូល។ សុខភាពបន្ដពូជរបស់មនុស្សប្រុស កាលដែលបញ្ចេញទឹកកាមបានល្អ យ៉ាងហោច២១ដងក្នុងមួយ​ខែអាចជៀសផុតពីហានិភ័យជំងឺមហារីកក្រពេញប្រូស្ដាត នេះបើយោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Harvard។ ដូចគ្នាទៅនឹងការលើកឡើងរបស់វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រី ក៏បានលើកឡើងដែរថា បុរសដែលបញ្ចេញទឹកកាមច្រើនជាង ២១ ដង/ខែ ថយចុះការប្រឈមមុខនឹងជំងឺមហារីកដល់ទៅ ៣១%។ វ័យដែលត្រូវបញ្ចេញទឹកកាមច្រើនដងគឺចន្លោះ ២០-២៩ ឆ្នាំ។ ចំណែកស្ដ្រីវិញ សកម្មភាពផ្លូវ​ភេទ ក៏ជួយពង្រឹងទៅដល់សុខភាពប្លោកនោម។ ការរួមភេទឲ្យបានទៀងទាត់ ឈានដល់ចំណុចកំពូល ជួយធ្វើឱ្យទ្វារមាសរបស់ស្ត្រីបញ្ចេញទឹករម្អិលបានទៀងទាត់។

    អត្ថបទគួរអាន៖

    រួមភេទ

    គេងលក់ស្រួល៖ ការរួមភេទដោយរីករាយ និងដល់ចំណុចកំពូល អាចធ្វើឲ្យរាងកាយយើង បញ្ចេញអ័រម៉ូន សម្រួលដល់ចរន្ដឈាម និង ចង្វាក់បេះដូងដំណើរការបានល្អ។ ជាពិសេសនៅពេលរួមភេទដល់ចំណុចកំពូល ខួរក្បាល​ក៏បានបញ្ចេញអ័រម៉ូន Oxytocin ។ អ័រម៉ូនOxytocin ជួយជំរុញអារម្មណ៍របស់យើងពេលរួមភេទ ដែលអ្នកខ្លះ​ហៅ​អ័រម៉ូននេះថាជាអ័រម៉ូនក្ដីស្រឡាញ់ (Love Hormone)។ មួយវិញទៀត អ័រម៉ូន Oxytocin ក៏បានទៅជួយកាត់បន្ថយកម្រិត​អ័រម៉ូន​ស្រ្តេស​cortisol ហើយជំរុញឲ្យយើងគេងលក់ស្រួល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 10, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម