backup og meta

នេះហើយ​មូលហេតុស្រីៗអត់ដល់កំពូលពេលអីៗម្ដងៗ តែអត់ហ៊ានប្រាប់ខាងប្រុស

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Apr 28, 2022

    នេះហើយ​មូលហេតុស្រីៗអត់ដល់កំពូលពេលអីៗម្ដងៗ តែអត់ហ៊ានប្រាប់ខាងប្រុស

    ដឹង​ហើយ​រឿង​លើ​គ្រែ ជា​ធម្មជាតិ​មនុស្ស​លោក គ្មាន​អី​ត្រូវ​ខ្មាស​អៀន​ទេ ប៉ុន្តែ​សម្រាប់​ស្រីៗ​​ខ្លះ ទោះ​ឡើង​លើ​សមរភូមិ​ ​មាន​ឆាក​ប្រយុទ្ធ​ក្តៅ​រោល​រាល​ប៉ុណ្ណា តែ​នៅ​មិន​សម្រេច​គោល​ដៅស្រណុក​ស្រួល ច្បាស់​ជា​អន់​ចិត្ត​មិន​ខាន ទាំង​មិន​អាច​និយាយ​ចេញ​មក​ក្រៅ​ទៀត​ផង។ អារម្មណ៍​នេះ មាន​តែ​ស្រីៗ​គ្នាយើង​ទេយល់​ច្បាស់ បើ​អ៊ីចឹង​ ចាំ “Hello គ្រូពេទ្យ” ប្រាប់​មូល​ហេតុ និង​វិធី​ព្យាបាល។

    បញ្ហា​នេះ ពាក្យ​បច្ចេកទេស​ហៅ​ថា Anorgasmia ឬមិន​អាច​ឈាន​ដល់​ចំណុច​កំពូល ភាគ​ច្រើន​កើត​លើ​ស្រីៗ​គ្នា​យើង​តែ​ម្តង ដោយ​ស្ត្រី ២​នាក់ ក្នុង​ចំណោម ៣នាក់ អាច​ជួប​បញ្ហា​មួយ​នេះ។

    ១- មូលហេតុមិនអាចឈានដល់ចំណុចកំពូល

    មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​អំឡុងពេល​កំពុង​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ពុះ​កញ្ជ្រោល អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ជា​ច្រើន ដូច​ជា៖

    – អៀន​ខ្មាស​ច្រើន

    – បញ្ហា​ទំនាក់​ទំនង​ជាមួយ​ដៃ​គូ

    បញ្ហា​ស្ត្រេស

    – មិន​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង

    – ធ្លាប់​មាន​បញ្ហា​រោគ​ស្រ្តី​ពី​មុន (​កាត់​ស្បូន​ជា​ដើម)

    – អាយុ​កាន់​តែ​ច្រើន

    – មាន​ជំងឺ​ទឹក​នោម​ផ្អែម

    – ថ្នាំ​មួយ​ចំនួន ដូច​ជា (SSRIs) (ថ្នាំជំងឹផ្លូវចិត្ត)

    – បញ្ហា​ស្មារតី ដូច​ជា ជំងឺ​បាក់ទឹក​ចិត្ត ឬ​ថប់​បារម្ភ

    – ធ្លាប់​រង​ការ​បៀត​បៀន​ផ្លូវ​ភេទ

    – វប្បធម៌ ឬ​ជំនឿ​សាសនា (គិត​ថា​ការ​រួម​ភេទជា​កំហុស)

    ករណី​មួយ​ចំនួន​ទៀត ស្រីៗ​រង​គ្រោះ​ដោយ​សារ​បញ្ហា​ផ្សេង ក៏អាច​នឹង​ពិបាក​ឈាន​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ ឬ​មាន​អារម្មណ៍​បាក់​ស្បាតតែម្តង។

    ២- ធ្វើម៉េចទើបដឹងមានបញ្ហាមិនអាចឈានដល់ចំណុចកំពូល?

    សញ្ញា​ចម្បង គឺ​បញ្ហា​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល ឬ​មិន​ទទួល​អារម្មណ៍​ស្រណុក​សុខ​ស្រួល​ក្រោយ​ ឬ​អំឡុង​ពេល​រួម​ភេទ ទោះ​ជា​អារម្មណ៍​ពុះ​កញ្រ្ជោល ឬ​រំញោច​រោលរាល​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ។ គ្នា​យើង​មាន​បញ្ហា​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល មិន​សំដៅ​​តែ​ពេល​រួម​ភេទ ឬសម្រេច​កាម​ដោយ​ខ្លួន​ឯងទេ ហើយបញ្ហានេះ ត្រូវ​ចែក​ចេញ​ជា ៤ ក្រុម៖

    – Primary anorgasmia៖ គ្នា​យើង​ស្ថិត​ក្នុង​ក្រុម​នេះ គឺ​មិន​ដែល​ឈាន​ដល់​ចំណុច​កំពូល​ទាល់​តែ​សោះ។

    – Secondary anorgasmia៖ សម្រាប់​គ្នា​យើង​នៅ​ក្នុង​ក្រុម​នេះ អាច​ធ្លាប់​ឈាន​ដល់​ចំណុច​កំពូល​យ៉ាង​ហោច​ណាស់​ម្តង​ ប៉ុន្តែ​បច្ចុប្បន្ន មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​បាន​ទៀត​ឡើយ។

    – Situational anorgasmia៖ សម្រាប់​ក្រុម​នេះ​អាច​ឈាន​ដល់​ចំណុច​កំពូល គឺ​អាស្រ័យ​លើ​កាលៈទេសៈ​ពិសេស​ណា​មួយ អាច​រំញោច​ឲ្យ​យើង​ឈាន​ដល់​ចំណុច​កំពូល​ប៉ុណ្ណោះ។

    – General anorgasmia៖ ​​គ្នាយើងមិន​អាច​ឈាន​ដល់​ចំណុច​កំពូល កើត​ឡើងដោយ​សារ​តែ​ស្ថានភាព​ ឬកាលៈ​ទេសៈ​រំខានអ្វី​មួយ។

    ទម្លាប់ងាយៗប្រុសៗគួរធ្វើ បើចង់ឲ្យដៃគូមិនអាចដកចិត្ដបាន

    ទម្លាប់ងាយៗប្រុសៗគួរធ្វើ បើចង់ឲ្យដៃគូមិនអាចដកចិត្ដបាន

    ការរួមភេទគឺជាពេលវេលាដ៏មានក្ដីសុខរបស់មនុស្សពីរនាក់ ដែលតែងតែធ្វើឡើងដោយការព្រមព្រៀងគ្នាគ្មានការបង្ខិត​បង្ខំពីភាគីណាមួយ។ ភាពរីករាយក្នុងពេលរួមភេទមិនត្រឹមតែជាក្ដីសុខរាងកាយត្រឹមតែរយៈពេលខ្លីនោះទេ តែក៏ជាពេលវេលាមួយប្រកបដោយក្ដីសុខទាំងផ្លូវចិត្ដ និង ភាពស្រស់ស្រាយទាំងស្មារតី

    ការរួមភេទដើម្បីឲ្យឈានទៅដល់អារម្មណ៍កំពូល និងអាចប្រើប្រាស់ពេលវេលាឲ្យមានប្រសិទ្ធភាព ក្នុងនោះត្រូវតែចាប់ផ្ដើមពីខ្លួនយើងជាបុរសជាមុន ត្រូវដឹងពីតាក់តិចផ្សេងៗដែលគួរប្រើប្រាស់ក្នុងពេលនោះ។ តើមានវិធីសាស្ដ្រអ្វីខ្លះដែលប្រុសៗយើងគួរដឹង និងអនុវត្ដដើម្បីបំពេញតម្រូវការក្ដីសុខដៃគូមិនឲ្យដកឃ្លាបានសូម្បីតែ១នាទីនោះ?

    ប្រាកដជាមាន ខាងក្រោមគឺជាវិការណែនាំ​មួយ​ចំនួន អាចសាកល្បងប្រើប្រាស់បានប្រសិនជាចង់ឲ្យដៃគូស្រលាញ់យើងដកចិត្ដមិនបាន។

    ១.ស្វែងយល់ពីអារម្មណ៍

    ការស្វែងយល់ពីអារម្មណ៍ដៃគូជាមុនគឺជារឿងសំខាន់ដែលបុរសៗត្រូវធ្វើ មិនថាតែពេលចាប់ផ្ដើម ឬកំពុងប្រតិបត្ដិការក៏ដោយក្ដី។ ការស្វែងយល់ពីអារម្មណ៍ បុរសៗយើងអាចចាប់ផ្ដើមអនុវត្ដក្នុងចន្លោះពេល និងមុនប្រតិបត្ដិការ ដោយសង្កេតមើលតាម ឥរិយាបថ កាយវិការ ទឹកមុខដៃគូរបស់យើង ថាតើបានត្រៀមលក្ខណៈនឹងចូលរួម​សម​រភូមិជាមួយយើងហើយឬនៅ។ បើភាគីខាង​ស្រីបានត្រៀមរួចរាល់ហើយ នោះគ្មានអ្វីត្រូវពិបាកទៀតនោះទេ យើងអាចប្រតិបត្ដិការ​បានតែម្ដង។ ប៉ុន្ដែបើមិនទាន់បានត្រៀមលក្ខណៈនោះទេ គឺអាចពិបាកដល់យើងជាប្រុសបន្ដិច គឺត្រូវចំណាយពេលវេលាដើម្បីលួងលោមទាញចិត្ដខាងស្រីឲ្យមកនៅជាមួយយើងបានពេញលេញ។ ពុំដូច្នោះទេ យើងនឹងមិនទទួលបានក្ដីសុខពេញលេញពីការរួមភេទឡើយ ហើយដៃគូក៏អាចនឹងអស់អារម្មណ៍ជាមួយយើងក្នុងរយៈពេលខ្លី។

    ៣- ធ្វើរោគវិនិច្ឆ័យ និងព្យាបាល

    គ្រូពេទ្យ​អាច​សួរ​នាំ​អំពី​ប្រវត្តិ​រួម​ភេទ និង​ពិនិត្យ​ដើម្បី​រក​មើល​មូល​ហេតុ​​ នាំ​ឲ្យ​គ្នា​យើង​មាន​បញ្ហា​ទាំង​នេះ។ យើង​ត្រូវ​​ណាត់​ជួប​គ្រូពេទ្យ​រោគ​ស្ត្រី​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​តាម​ដាន​ស្ថាន​ភាព​បញ្ហា។

    បើ​បញ្ហាបណ្ដាល​មក​ពី​បញ្ហា​សុខភាព​ ឬ​ជំងឺ​ណា​មួយ គ្រូពេទ្យ​នឹង​ព្យាបាល​បញ្ហា​សុខភាព ឬជំងឺ​នោះ ហើយ​ក្រោយ​ជា​សះ​ស្បើយ យើង​នឹង​អាច​​ឈាន​ដល់​ចំណុច​កំពូល​ឡើង​វិញ។ បើ​មូល​ហេតុ បណ្តាល​មក​ពី​ថ្នាំ​ព្យាបាល​ជំងឺ​បាក់ទឹក​ចិត្ត នោះ​គ្រូពេទ្យ​ប្រហែល​ជា​ប្ដូរ​ថ្នាំ​ផ្សេង​ជំនួស​វិញ។ វិធី​ព្យាបាល​បែបចិត្ត​សាស្ត្រ ឬ​ព្យាបាល​តាម​បែប​ផ្លូវ​ភេទ ប្រហែល​ជា​អាច​ជួយ​បាន​ច្រើន។

    ពេល​ខ្លះ​បញ្ហា​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល ក៏​អាច​បណ្ដាល​មក​ពីទំនាស់​ក្នុង​ក្រុម​គ្រួសារ​ដូចគ្នា។ បើ​គ្នា​យើង​មាន​បញ្ហា​នេះ គួរ​​ពិភាក្សា​គ្នា​ជា​មួយ​ដៃ​គូ និងស្វែង​រក​វិធី​ដោះ​ស្រាយ​បញ្ហា​ទាំងអស់​គ្នា។

    ប្រើ​អរម៉ូន​អឺស្រ្តូសែន ក៏ជា​វិធី​ព្យាបាល​មួយ​សម្រាប់​កែខៃ​បញ្ហា​នេះ​ផងដែរ។ ពេល​អ័រម៉ូន អឺស្រ្តូហ្សែន កើន​ឡើង ​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ផ្លូវ​ភេទ អាច​ជួយ​ឲ្យ​សរសៃ​ឈាម​រត់​ទៅ​កាន់​សរីរាង្គ​ភេទ​​កាន់​តែ​ល្អ។ យើង​អាច​លេប ថ្នាំ​គ្រាប់ ប្រើ​កៅ​អៀក ឬ​ជែល​លាប​លើ​ប្រដាប់​ភេទ។

    មាន​ស្រីៗជា​ច្រើន អាច​ធ្វើ​ឲ្យ​ជីវិត​ផ្លូវ​ភេទ​ប្រសើរ​ឡើង​វិញ ក្រោយ​ពេល​ទិញ​ថ្នាំ ឬ​ប្រើ​អាហារ​បំប៉ន​ត្រឹម​ត្រូវ​ពី​ឱសថ​ស្ថាន។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ស្រីៗ​គ្នា​យើង​គួរ​តែ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន មុន​ពេល​ទិញ​ថ្នាំ​ទាំង​នោះ​ដោយ​ខ្លួន​ឯង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Apr 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម