គ្នាយើងភាគច្រើន តែងមានអារម្មណ៍គិតពីរឿងមួយ “អ្នកដទៃរួមភេទញឹកញាប់ ឬរួមភេទតិចជាងខ្លួន’។ កុំខ្វាយខ្វល់ពីអារម្មណ៍មួយនេះខ្លាំងពេក ព្រោះការសិក្សានៅអាមេរិកបង្ហាញថា ប្ដីប្រពន្ធរៀបការច្រើនឆ្នាំ ហើយរួមភេទ ១-២ ដង/សប្ដាហ៍ ជួយឲ្យសុខភាពល្អ មិនសូវឈឺស្កាត់ ឆាប់មានផ្ទៃពោះ ក៏ដូចជាមិនសូវជួបបញ្ហាស្ត្រេសដោយសាររឿងលុយកាក់ជាដើម។ ចំពោះប្ដីប្រពន្ធទើបរៀបការថ្មីថ្មោង អាចរួមភេទញឹកញាប់បន្តិច ប៉ុន្តែគ្នាយើង ក៏នឹងចាប់ផ្ដើមកាត់បន្ថយបន្តិចម្ដងៗ តាមពេលវេលានៃជីវិតអាពាហ៍ពិពាហ៍យើងដូចគ្នា។
៣- ពេលយើងចង់រួមភេទ គួរប្រាប់ដៃគូដោយវិធីណា?
ត្រូវចាំថា ដៃគូយើង ទាំងសង្ហា ឬប្តីប្រពន្ធ មិនមែនជាគ្រូទាយ ចេះមើលទឹកមុខ ដឹងថាយើងចង់បានអ្វីឲ្យប្រាកដនោះទេ ហេតុនេះ បើយើងមានអ្វីចង់និយាយ ឬចង់បាន ត្រូវនិយាយជាមួយគ្នា។ ត្រូវនិយាយត្រង់ៗ មិនត្រូវប្រកាន់ច្រើនពេកទេ ហើយព្យាយាមប្ដូរពីអ្វីយើងចង់បានពីដៃគូ ឲ្យក្លាយទៅជាការសរសើរវិញ។ មិនថាប្រុសៗ ឬស្រីៗ បើយើងចូលចិត្ដតិចនិកបបោសអង្អែលអាចនិយាយ “អូនសម្លាញ់ យប់មិញពេលអូនបបោសអង្អែលបង មុនពួកយើងចាប់ផ្តើម អារម្មណ៍បងពិតជាអស្ចារ្យខ្លាំងណាស់ បងចូលចិត្តអូនធ្វើបែបនេះ អូនពិតមិនយល់ចិត្តបង ស្រលាញ់បង បងមិនដែលមានអារម្មណ៍ពិសេសដូចយប់មិញទេ’។ នៅពេលយើងប្រើសម្តីបែបនេះ នោះដៃគូយើង នឹងបន្ដប្រើវិធីដដែលនេះកាន់តែច្រើនជាមួយយើង មុនពេលប្រតិបត្តិការ។
ពេលខ្លះមិនចាំបាច់និយាយអ្វីទាំងអស់ អាចបង្ហាញពីសកម្មភាពណាមួយធ្វើឲ្យយើងពេញចិត្ដ។ ត្រូវចាំក្នុងចិត្ដថា ដៃគូ មិនចង់បានអ្វីក្រៅពីក្រៅពីមានសេចក្ដីសុខជាមួយគ្នានោះទេ ហេតុនេះបើមានអ្វីមួយកើតឡើង គួរនិយាយជាមួយគ្នា។
៤- អត់សូវមានអារម្មណ៍ដូចមុន មកពីមូលហេតុអីទៅ?
ចំណង់ផ្លូវភេទថយចុះ ច្រើនកើតឡើងនៅពេលយើងមានអាយុកាន់តែច្រើន ហើយចំពោះស្រីៗ អាចកើតមានអំឡុងពេលបម្រែបម្រួលអ័រម៉ូនក្រោយអស់រដូវ។ បើគ្នាយើងបាត់ចំណង់ផ្លូវភេទ ជំហានដំបូង ត្រូវរកមូលហេតុឲ្យឃើញជាមុន អាចពិគ្រោះជាមួយគ្រូពេទ្យឲ្យបានញឹកញាប់ និងធ្វើតេស្ដឈាមមួយចំនួន ដើម្បីរកមើលបម្រែបម្រួលអ័រម៉ូន។ ត្រូវប្រាកដថា ចំណង់ផ្លូវភេទថយចុះ អាចបណ្ដាលមកពីប្រសិទ្ធភាពថ្នាំពេទ្យណាមួយដែរអត់? ត្រូវគេងឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណជាប្រចាំ និងញ៉ាំអាហារល្អៗសម្រាប់សុខភាព។ បន្ទាប់មក ពិនិត្យមើលកម្រិតស្ត្រេសយើងកំពុងមានផងទៅ បើស្ត្រេសខ្លាំង ហើយត្រូវការរកជំនួយ ត្រូវក្លាហានស្វែងរកប្រឹក្សាឲ្យបានឆាប់រហ័ស។ ជាចុងក្រោយ ត្រូវមានពេលសម្រាប់ខ្លួនឯង ធ្វើរឿងសប្បាយយើងខ្លួនចង់ធ្វើ។