backup og meta

បើរួមភេទបាន ១ដង/សប្ដាហ៍ អាយុកាន់តែវែង

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 06, 2019

    បើរួមភេទបាន ១ដង/សប្ដាហ៍ អាយុកាន់តែវែង

    ការរួមភេទ ជាផ្នែកមួយ នៃ​ទំនាក់ទំនងជិតស្និទ្ធិ និង​ការស្រលាញ់​។ ពាក់ព័ន្ធបញ្ហា​នេះ ការសិក្សាមួយ រកឃើញ​ថា ការរួមភេទ ១ម្ដង/សប្ដាហ៍ ជួយបង្កើន​អត្រារស់ កាន់តែយូរ រហូត​ដល់ ៣៧%។

    ការសិក្សានេះ ធ្វើឡើង​លើបុរស និង​ស្ត្រី​អ៊ីស្រាអែល ចំនួន ១.១២០​នាក់ អាយុ​ក្រោម ៦៥​ឆ្នាំ ដោយ​ចំណាយល​ពេល ២២​ឆ្នាំ។ ការសិក្សា បង្ហាញ​ថា ការរួមភេទ ជួយ​បង្កើន​អត្រា​រស់ មុន​មាន​បញ្ហា​គាំងបេះដូង ប៉ុន្ដែ​កត្តា​កាន់តែសំខាន់ គឺភាពញឹកញាប់​នៃ​ការរួមភេទ ក្រោយ​មាន​បញ្ហា​គាំងបេះដូង។

    លទ្ធផល បញ្ជាក់​ថា ក្រោយ​មាន​បញ្ហា​គាំងបេះដូង អ្នករួមភេទ លើស ១ដង/សប្ដាហ៍ មានអត្រា​រស់ ៣៣% អ្នករួមភេទ តិចជាង ១ដង/សប្ដាហ៍ មាន​អត្រារស់ ២៨% និង​អ្នក​រួមភេទ ១ដង/សប្ដាហ៍ មាន​អត្រារស់ ៣៧%។ ចំណែក​អ្នកពុំមាន​សកម្មភាព​ផ្លូវភេទ ទំនង​មាន​សម្ពាធឈាម​ខ្ពស់ ជាតិ​កូលេស្ដេរ៉ូល​ខ្ពស់ ទឹកនោមផ្អែម និង​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ផ្សេងទៀត បើធៀបជាមួយ​អ្នករួមភេទ ១ដង/សប្ដាហ៍។

    លោក Yariv Gerber សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Tel Aviv របស់​អ៊ីស្រាអែល បញ្ជាក់​ថា វា​អាចដោយសារ​សកម្មភាព​ផ្លូវភេទ​ញឹកញាប់ នាំឲ្យ​មាន​បម្រែបម្រួល​ជីវសាស្ត្រ ដែល​អាច​ជួយឲ្យ​មនុស្ស​កាន់តែ​រស់នៅ​បាន​យូរ។ ការរួមភេទ ពាក់ព័ន្ធ​ជាមួយ​បណ្ដុំ​កាន់តែ​វែង​នៅ​ចុងក្រូម៉ូសូម ហៅថា Telomeres ដែល​វាទំនង​រួញតូច តាម​អាយុ និង​ការឆ្លើយតប​ជាមួយ​បញ្ហា​ស្ត្រេស។ Telomeres កាន់តែ​វែង ពាក់ព័ន្ធ​ជាមួយ​អាយុ​កាន់តែ​វែង។

    អត្ថបទពាក់ព័ន្ធ៖ ៤​ ចំណុចពាក់ព័ន្ធសុវត្ថិភាពផ្លូវភេទ ស្រីៗគួរដឹង កុំឲ្យចាញ់បោកប្រុសៗ

    ចំណែក​លោក Andrew Steptoe សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ University College London បញ្ជាក់​ថា មិនគួរឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​ទេ ដោយសារ​មនុស្ស​ដែល​មាន​សកម្មភាព​ផ្លូវភេទ ទំនង​ស្ថិតនៅ​ក្នុង​ទំនាក់ទំនងល្អ នៅក្មេង និង​មាន​សុខភាព​ល្អ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 06, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម