backup og meta

ចូលចិត្តសកម្មភាពបែបនេះ បញ្ជាក់ថាញៀនសិចមែនទេ?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Apr 19, 2021

    ចូលចិត្តសកម្មភាពបែបនេះ បញ្ជាក់ថាញៀនសិចមែនទេ?

    ការ​វាយ​តម្លៃ​ សម្គាល់​ទៅ​លើ​បញ្ហា​ញៀន​សិច ជា​ប្រធាន​បទ​ក្តៅ​គគុក​ ត្រូវ​គេ​លើក​យក​មក​ពិភាក្សា​ច្រើន​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​ដោយ​សារ​ចំណង់​ចំណូល​សិច​យើង​ម្នាក់ៗខុស​ប្លែក​ពី​គ្នា អាច​ធ្វើ​ឲ្យ​ងាយ​ច្រឡំ ឬ​វាយ​តម្លៃ​ខុស ថា​យើង ឬ​នរណា​ម្នាក់​ជា​មនុស្ស​ញៀន​សិចណាស់។​សព្វ​ថ្ងៃ​ មាន​ចំណុច ៥ ងាយ​ធ្វើ​ឲ្យ​ច្រឡំថា មនុស្ស​ម្នាក់​ញៀន​សិចណាស់ ដែលការ​ពិត គឺ​មិន​មែនទាល់​តែ​សោះ ហេតុនេះ “Hello គ្រូពេទ្យ’ នឹង​បក​ស្រាយ​កក្នុង​អត្ថបទ​នេះ។

    ១- ញៀន​សិច គឺមាន​តែ​រឿង​​រួមភេទមួយមុខប៉ុណ្ណោះ?

    ​ញៀន​​សិច មិន​មែន​ផ្ដោត​តែ​លើ​រឿង​លើ​គ្រែ​​មួយមុខ​នោះ​ទេ។ វា​កើត​ឡើង​ដោយ​សារ​តែ​មិន​អាច​គ្រប់​គ្រង​​អត្ត​ចរិត​ផ្លូវ​ភេទ​ខ្លួន​បាន។ ញៀន​ជាមួយ​សិច មិន​មែន​មាន​ន័យ​ថា​ គ្រាន់​តែ​ចង់​រួម​ភេទ​តែ​មួយ​មុខ​នោះ​ទេ វា​អាច​មាន​មូល​ហេតុ​ទាក់​ទង​ផ្លូវ​ចិត្ដ​ជា​ច្រើន​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​អត្ត​ចរិត​ផ្លូវ​ភេទ ដូច​ជា​ ស្ត្រេស ជំងឺ​ថប់​បារម្ភ បាក់ទឹកចិត្ត​ ឬ​អៀន​ខ្មាស ជា​ដើម។ អាការៈញៀន​​សិច​ ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ជាច្រើន​ដល់​គ្នា​យើង ​អាច​នឹង​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ ទាំងសកម្មភាព​ និងការ​​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​មជ្ឈដ្ឋាន​ខាង​ក្រៅ។ ចំពោះ​បញ្ហា​នេះ មាន​អ្នក​ជំនាញ​មួយ​ចំនួន ​ចូលចិត្ត​ប្រើ​ពាក្យ បញ្ហា​ចង់​រួម​ភេទខ្លាំង (Hypersexual disorder) ជា​ជាង​ពាក្យ​ថា​ ញៀន​សិច (Sex addiction)។

    ២- ចូលចិត្ដសម្រេចកាមដោយខ្លួនឯង ជាមនុស្សញៀនជាមួយសិច?

    ជា​ការ​ពិត​ សម្រេច​កាម​ច្រើន​ពេក ​អាច​ជា​សញ្ញា​ដំបូងនៃបញ្ហា​ញៀន​សិច​ ប៉ុន្តែ​បើ​ការ​សម្រេច​កាម​ មិន​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ទេ​នោះ​ មាន​ន័យ​ថា យើង​​មិនបាន​​ញៀន​​សិចដូច​ការ​លើក​ឡើង​នោះ​ទេ។ ​ផ្ទុយ​មក​វិញ ​សម្រេច​កាម​ញឹក​ញាប់ ​អាច​ផ្ដល់​គុណ​សម្បត្តិ​ជា​ច្រើន​ដល់​សុខភាព ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ដ។ ម្យ៉ាង​វិញ​ទៀត បញ្ហាញៀន​សិច ​គឺ​មិន​មែនសំដៅ​លើ​រឿង​​សម្រេច​កាម​តែ​មួយ​មុខនោះ​ទេ វា​អាច​មាន​ទម្រង់​ជា​ច្រើន​បែប​ទៀត ​ដូច​ជា ញៀន​ជាមួយ​ភាព​យន្ដ​អាសអាភាស ចូល​ចិត្ត​ទៅ​ផ្ទះ​បន ការ​បង្ហាញ​ប្រដាប់​ភេទ​ជា​សារធារណៈ ចូល​ចិត្ដ​លួច​មើលគេ​រួមភេទ និង​សកម្មភាព​មួយ​ចំនួន​ទៀត ​ដូចជា​មាន​ដៃ​គូ​រួម​ភេទ​ច្រើន បៀត​បៀន​ផ្លូវ​ភេទអ្នក​ដទៃ ចាប់​រំលោភ និង​សកម្មភាព​​ច្រើន​ផ្សេង​ទៀត។

    ញៀនរួមភេទ

    ៣- ចូល​ចិត្តផិតក្បត់ស្នេហា ជាមនុស្សញៀនសិច?

    ពិតណាស់ បើ​មាន​បញ្ហាញៀន​សិច អាច​នឹង​​មាន​អំពើ​ក្បត់​លួច​លាក់​កើត​ឡើង​ច្រើន​ដង ​អាច​ប្ដូរ​ដៃ​គូ​រួមភេទ​ច្រើន ហើយគ្នា​យើង​ស្ថិត​ក្នុង​ជំពូក​នេះ ក៏​មិន​មែន​ជា​មនុស្ស​ស្មោះ​មួយ​នឹង​មួយដែរ។ យ៉ាង​ណា ក៏យើង​មិន​អាច​ចាត់​ទុក​គ្នា​យើង ដែល​ក្បត់​ប្ដី ​ឬ​ប្រពន្ធ​ខ្លួន​ឯង ជា​មនុស្ស​ញៀន​សិច​បានដែរ។ គ្នា​យើង​ មាន​បញ្ហា​ញៀន​​សិច ​ភាគ​ច្រើន​មាន​អារម្មណ៍​ថា​ធ្វើ​ខុស ខ្មាស​រាល់​សកម្មភាព​បាន​ធ្វើ និង​ព្យាយាម​ចង់​បញ្ឈប់​ កាត់​បន្ថយ ឬ​​គ្រប់​គ្រង​សកម្មភាព​ប្រថុយប្រថាន​​បែប​នេះ​ទៀត។ គ្នា​យើង​​ញៀន​សិច មាន​ការ​ពិបាក​ក្នុង​ការ​គ្រប់​គ្រង​ចំណង់​ផ្លូវ​ភេទ​ ប៉ុន្តែ​ចំពោះ​គ្នា​យើង​ក្បត់​ប្ដី ក្បត់​ប្រពន្ធ​​វិញ ​ចូល​ចិត្ដ​ទាក់​ទង​ជាមួយ​ដៃ​គូ​ខ្លួន​តាម​រយៈ​ផ្ញើសារ​បែប​ញ៉ែ​ ផ្ញើ​សារ​តាម​អន​ឡាញ​ ឬ​ទូរសព្ទ​ទៅ​ញ៉ែ​គ្នា​ជា​ដើម។

    អត្ថបទ​ពាក់​ព័ន្ធ៖

  • បើសង្ស័យថាខ្លួនកំពុងញៀនរួមភេទមិនដឹងខ្លួន ចម្លើយមានក្នុងអត្ថបទនេះ
  • នេះជាមូលហេតុ និងវិធីព្យាបាលបញ្ហាញៀនរួមភេទ
  • ៤- មើលរឿងអាសអាភាព ជាមនុស្សញៀនសិច?

    ចំណុច​នេះ គឺខុស​ទាំង​ស្រុងតែ​ម្តង ព្រោះ​ការ​ពិត​ទៅ​ រឿង​អាស​អាភាស​ មាន​អត្ថ​ប្រយោជន៍​ច្រើន ដោយ​សារអាចជួយ​ឲ្យ​យើង​​បាន​រៀន​ និង​ស្វែង​យល់​ពី​ផ្លូវ​ភេទ​​កាន់​តែ​ច្បាស់។ យើង​​អាច​ចាត់​ទុករឿង​អាស​អាភាស ​ជា​ប្រភពមួយ ​ជួយ​ឲ្យយើង​​រៀនចេះពី​តិច​និក ក៏​ដូច​ជា​គំនិត​ថ្មី​ៗ​ដើម្បី​​យក​មក​អនុវត្ដ​ក្នុង​ជីវិត​ផ្លូវ​ភេទ​យើង​ផ្ទាល់។ មើល​រឿង​សិច​ដើម្បី​រំសាយ​អារម្មណ៍​ បង្កើន​ភាព​ស្រើប​ស្រាល និង​រៀន​ពី​អ្វី​ដែល​ថ្មីគ្មាន​ទាក់​ទង​គ្នា​ ជាមួយ​បញ្ហា​ញៀន​សិច​ឡើយ ​បើ​​សកម្មភាព​នេះ​ មិន​បាន​គំរាម​កំហែង​ដល់​ទំនាក់​ទំនង ឬ​ជីវិតប្រ​ចាំ​ថ្ងៃ​យើង​នោះ។

    ៥- មាន​តែ​ប្រុសៗ​ទើប​ញៀន​សិច?

    គ្មាន​ការ​សិក្សា​ណា​ អាច​បញ្ជាក់​ថា​ ភេទ​ណា​មួយ​ញៀន​សិច​ច្រើន​ជាង​ភេទ​ណា​មួយ​នោះ​ឡើយ។ អ្នក​ជំនាញ​បាន​លើក​ឡើង​ថា ​ទាំង​​ប្រុសទាំង​ស្រី សុទ្ធ​​អាច​ញៀន​សិច​ស្មើ​គ្នា។ ប៉ុន្តែ​​ប្រុសៗ​ច្រើន​ញៀន​​រួម​ភេទ ឬ​សម្រេច​កាម​ច្រើន ចំណែក​ឯ​​ស្រីៗ​វិញ ​ចូល​ចិត្ដ​រួមភេទ​បែប​ចម្រុះ ទទួល​ក្ដី​ស្រលាញ់ និង​មាន​ភាព​រ៉ូមែន​ទិក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Apr 19, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម