backup og meta

ពេល​វេលាចង់រួមភេទរវាង​ប្រុសៗ និង​ស្រីៗ ដូចគ្នាឬខុសគ្នា​?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ សន សុភា · កែ Apr 12, 2021

    ពេល​វេលាចង់រួមភេទរវាង​ប្រុសៗ និង​ស្រីៗ ដូចគ្នាឬខុសគ្នា​?

    រួមភេទ​និយាយ​ទៅ​គ្នា​យើង​តាំង​ធ្វើ​អៀន​ហើយ តែ​តាម​ពិត​នេះគឺ​ជា​ផ្នែក​មួយ​ក្នុង​ជីវិត​យើង។ រួម​ភេទ អាច​ជួយ​យើង​មាន​សុខភាព​ល្អ ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ហើយ​ក៏​ជា​វិធី​បង្ក​កំណើត​តាម​ធម្មជាតិ​របស់​មនុស្ស​យើង​ដែរ។ យ៉ាងណា គ្នា​យើង​ខ្លះ​ ចូល​ចិត្ត​រួមភេទ​ពេល​ព្រឹក ខ្លះ​ទៀត​ពេល​យប់ តាម​ចំណូល​ចិត្ត​ ប៉ុន្តែ​កត្តា​សំខាន់​ក្នុង​អត្ថបទ​នេះ អាច​បញ្ជាក់​ពី​មូល​ហេតុ​ប្រុសៗ និង​ស្រីៗ​មាន​អារម្មណ៍​ផ្លូវ​ភេទ​នៅ​ម៉ោង​ខុសគ្នា។​

    ១- ពេល​វេលា​ណា​ល្អ​បំផុត​សម្រាប់​រួមភេទ?

    រួមភេទ​ពេល​ព្រឹក ពេល​ព្រលប់ ពេល​យប់​ក្តី គឺ​អាស្រ័យ​ទៅ​លើ​ចំណូល​ចិត្ត និង​វ័យ ប៉ុន្តែ​ការពិត​គឺ​ថា ចំណង់​ផ្លូវភេទ​របស់​ស្រីៗ និង​ប្រុសៗ ​បញ្ច្រាស​ពេល​វេលា​គ្នា​។

    ជា​ធម្មតា លិង្គ​ប្រុសៗ តែង​ងើប​ឡើង​នៅ​ពេល​ព្រឹក ហេតុនេះ​ពេល​ព្រឹក ជា​ពេល​ពិសេស​បំផុត​សម្រាប់​ប្រុសៗ​បើ​ការ​ប្រយុទ្ធ។ ប៉ុន្តែចំពោះ​ស្រីៗវិញ ធម្មតា​តែង​មាន​អារម្មណ៍​ផ្លូភេទ​នៅ​ពេល​ព្រលប់ នៅ​ពេល​ដែល​ខ្លួន​បាន​សម្រាក​បន្តិច​ពី​ការ​នឿយ​ហត់​ពេញ​មួយ​ថ្ងៃ។ កត្តា​នេះ ​គឺ​កើត​ឡើង​ដោយ​សារ​ស្ថានភាព​អ័រម៉ូន​ដូច​ខាង​ក្រោម៖

    – ភាព​ខុស​គ្នា​នៃ​អ័រម៉ូន​តេស្តូស្តេរ៉ូន៖ ប្រុសៗ​ជា​ទូទៅ កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន នឹង​ឡើង​ដល់​កំពូល​នៅ​ពេល​ព្រឹក ចន្លោះ​ពី​ម៉ោង ៦-៩ ដែល​នាំ​ឲ្យ​នេះ​ជាពេល​វេលា អស្ចារ្យ​បំផុត​ជួយ​ឲ្យ​លិង្គ​ងាយ​ឡើង​រឹង។ ជាអកុសល ចំពោះ​ស្រីៗ ពេល​ព្រឹក ជា​ពេល​អ័រម៉ូន​តេស្តូស្តេរ៉ូន ធ្លាក់​ចុះ​ទាប​បំផុត ដោយ​អ័រម៉ូននេះ​​នឹង​កើន​ឡើង​ខ្ពស់​វិញ​នៅ​ពេល​ល្ងាច។

    – ភាព​ខុស​គ្នា​នៃ​ដំណើរ​វដ្ត​អ័រម៉ូន៖ ជា​រៀងរាល់ព្រឹក​កម្រិត​អ័រម៉ូនតេស្តូស្តេរ៉ូន​របស់​បុរស កើន​ឡើង​មិន​ទៀង​ទាត់​ទេ អាច​ខុស​គ្នា​ចន្លោះ ២៥-៥០ ភាគរយ ជា​ហេតុនាំ​ឲ្យ​មាន​ចំណង់​ផ្លូវ​ភេទ​ខ្លាំង ខណៈ​ស្រីៗ ទោះ​ជា​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​ប្រចាំ​ថ្ងៃ មិន​មាន​ការ​ប្រែ​ប្រួល​ខ្លាំង​ ក៏​ពិត​មែន ប៉ុន្តែ​ជា​រៀង​រាល់​ខែ​នៃ​វដ្ត​រដូវ កម្រិត​អ័រម៉ូន​នេះ នឹង​កើន​ឡើង​ខ្ពស់​នៅ​ចន្លោះ​ពាក់​កណ្តាល​វដ្ត​រដូវ ក៏​ជា​ពេល​ដែល​អូវ៉ុល​ត្រូវ​ទុំជ្រុះ​ដើម្បី​បង្ក​កំណើត​ដូច​គ្នា។

    – ការ​លាង​សម្អាត៖ ស្រីៗ​ភាគ​ច្រើន តែង​លាង​សម្អាត​ប្រដាប់​ភេទ​របស់​ខ្លួន​មុន​ពេល​រួមភេទ ជាហេតុ​នាំ​ឲ្យ​ស្រីៗ​គិត​ថា ខ្យល់​ដង្ហើម​ពេល​ព្រឹក ក្លិន​ញើស និង​ក្លិន​មិន​ល្អ​នៅ​ត្រង់​ប្រដាប់​ភេទ អាច​បំផ្លាញ​សកម្មភាព​រួម​ភេទ​បាន។ នេះ​ក៏​ជា​បញ្ហា​មួយ​ក្នុង​ចិត្ត​ប្រុសៗ​ជាច្រើន ព្រោះ​ប្រុសៗ​មាន​អារម្មណ៍​កាន់​តែ​កកក្តៅ ស្និទ្ធស្នាល ពេល​រាង​កាយ​ដៃ​គូ​ខ្លួនមាន​ក្លិន​ក្រអូប។

    វីតាមីនជំនួយ​ផ្លូវភេទ

    អត្ថបទ​ពាក់ព័ន្ធ៖

  • ឈប់រួមភេទ ឬខានរួមភេទយូរ រាងកាយអាចនឹងប្រែប្រួលបែបណាខ្លះ?
  • នៅក្មេងសោះតែរឿងលើគ្រែធ្លាក់ចុះ អាចមកពី​មានជំងឺមុខងារក្រពេញទីរ៉ូអ៊ីត
  • ២- តិច​និក​ជំរុញ​ចិត្តចង់​រួម​ភេទ​នៅ​ពេល​ព្រឹក

    ចំណុច​នេះ ជា​អ្វី​ដែលចង់​បាន ហើយ​តែង​ជួប​បញ្ហា មិន​ដឹង​ដោះ​ស្រាយ​ដោយ​វិធី​ណា។ គ្មាន​អ្វី​ដែល​មិន​អាច​ដោះ​ស្រាយ​បាននោះ​ឡើយ ហើយ​បើ​ចង់​ឲ្យ​ដៃ​គូ​យើង​មាន​អារម្មណ៍​រួម​ភេទ​ពេល​ព្រឹក​ដែរ ត្រូវ​ដឹង​ពី​ចំណុច​ខាង​ក្រោម។

    – គុណប្រយោជន៍៖ ត្រូវ​ចាំ​ថា ក្រោយ​ពេល​បើក​ប្រតិបត្តិការ​រួច អ័រម៉ូន Vasopressin  នឹង​កើន​ខ្លាំង ធ្វើ​ឲ្យ​ប្រុសៗ មាន​អារម្មណ៍​ថា​ទទួល​បានអ្វី​ដ៏​អស្ចារ្យ​សម្រាប់​ខ្លួន​ឯង។

    – ចាប់​ផ្តើម​សន្សឹមៗ៖ ពេល​ព្រឹក​ គ្នា​យើង​ទាំង​សងខាង អាច​មាន​ពេល​ច្រើន​ដើម្បី​អោប​ថើប និយាយ​អ្វី​ស្រស់ស្រាយ មុន​ចាប់​ផ្តើម​ប្រតិបត្តិការ។ អ្នក​ឯក​ទេស​រោគ​ស្ត្រី​នៅ​អង់គ្លេស លោក Gabrielle Downey បង្ហើប​ថា សត្រូវ​ធំ​នៃ​ចំណង់​ផ្លូវភេទ​របស់​មនុស្ស​ស្រី គឺ​ជា​ស្ថានភាព​រាង​កាយ​របស់​នាង ហេតុ​នេះ សំខាន់​បំផុត​នៅ​ពេល​ព្រឹក​ប្រុសៗ​គួរ​ធ្វើ​ជា​អ្នក​​ចាប់​ផ្តើមមុន ដោយ​ត្រូវ​ចេះ​បបោស​អង្អែល និង​និយាយ​ទៅ​កាន់​ដៃគូ​យើង ថា​យើង​ពេញ​ចិត្ត​នឹង​រាង​កាយ​នាង​នៅ​ពេល​នេះ។

    – ចូល​​គេង​ពី​ព្រលប់៖ គេង​មិន​បាន​គ្រប់​គ្រាន់ ទាំង​ប្រុសៗ ទាំង​ស្រីៗ សុទ្ធតែ​នាំ​ឲ្យ​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​ថយ​ចុះ។ គេង​បាន​គ្រប់​គ្រាន់ ជា​គន្លឹះ​ពង្រឹង និង​គ្រប់​គ្រង​កម្រិត​អ័រម៉ូន​ឲ្យ​មាន​តុល្យភាព ហើយ​ក៏​អាច​គ្រប់គ្រង​អ័រម៉ូនស្ត្រេស​ឲ្យ​ស្ថិត​ក្នុង​កម្រិត​ទាប​ដូច​គ្នា ជា​កត្តា​ជួយ​ជំរុញ​ចំណង់ផ្លូវ​ភេទ មិនថា​ប្រុស មិន​ថា​ស្រី។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៣- តិចនិក​ជំរុញ​ចិត្ត​ចង់​រួម​ភេទ​នៅ​ពេល​ព្រលប់

    ក្នុង​ចំណុច​នេះ​ដែរ ប្រុសៗ​ និង​ស្រីៗគួរ​តែ​ដឹង​ដូច​គ្នា ដើម្បី​អាច​ឲ្យ​មាន​ការ​រួម​ភេទ​នៅ​ពេល​ព្រលប់​មាន​ភាព​អស្ចារ្យ និង​ត្រេក​ត្រអាល។

    មើល​កីឡា​បែប​ប្រកួត​ប្រជែង៖ អ្នក​ស្រាវជ្រាវ​រកឃើញ​ថា មើល​ប្រភេទ​កីឡា​បែប​នេះ អាច​ជួយ​ឲ្យ​អារម្មណ៍​មនុស្ស​ប្រុស​ពុះ​កញ្ជ្រោល​ខ្លាំង ជំរុញ​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​ឡើង​កាន់​តែ​ខ្ពស់។

    សកម្មភាពប្រចាំ​ថ្ងៃ៖ ត្រូវ​កត់​សម្គាល់​សកម្មភាព​យើង​ធ្វើ​ពេញ​មួយ​ថ្ងៃ​ទាំង​អស់​គ្នា នឹង​ទាញ​យក​ប្រយោជន៍​ពី​កម្រិត​អ័រម៉ូនកើន​​ឡើង​ក្នុង​ខ្លួន​ស្រីៗ​តិច​តួច យក​មក​ធ្វើ​ជា​ប្រយោជន៍ ដូច​ជា​ផ្ញើ​សារ​បង្ហាញ​ពី​ក្តី​ស្រលាញ់​ទៅ​ដៃគូ ធ្វើ​ឲ្យ​អារម្មណ៍​យើង​ទាំង​ពីរ​នៅ​ក្បែរ​គ្នា ដែល​ចំណុច​នេះ នឹង​ជួយ​ឲ្យ​អ័រម៉ូនតេស្តូស្តេរ៉ូន ឡើង​ខ្លាំង​ដូច​គ្នា។

    – ហាត់​ប្រាណ​ជាមួយ​គ្នា៖ ក្រោយ​បំពេញ​ការងារ​ពេញ​មួយ​ថ្ងៃ គ្នា​យើង​អាច​ចំណាយ​ពេល​ខ្លះ​ ហាត់​ប្រាណ​ជាមួយ​ដៃគូ ប្រមាណ ៣០-៤០ នាទី ក៏​ល្អ​ដែរ ព្រោះ​អាច​ជួយ​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​ឡើង​ខ្លាំង​បាន។ ក្រោយ​ចំណាយ​ពេល​ហាត់​ប្រាណ​ប្រមាណ ៣០នាទី​មក គ្នា​យើង​នឹង​ប្រទះ​ខ្លួន​ឯង​មាន​អារម្មណ៍​ស្រើប​ស្រាល​ខុស​ពី​ធម្មតា​មិន​ខាន។

    អត្ថបទ​ពាក់ព័ន្ធ៖

    ត្រូវ​ប្រយ័ត្ន​ផង ពេល​វេលា​យើង​សម្រេច​ចិត្ត​ចង់​រួម​ភេទ អាច​ជះ​ឥទ្ធិពល​ដល់​ផ្លូវ​អារម្មណ៍​យើង​បាន។ ក្នុងន័យ​នេះ អ្វី​សំខាន់​ ត្រូវ​តែ​និយាយ​គ្នា​ដោយ​ស្មោះ​ត្រង់ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ផ្លូវភេទ​យើង​ឲ្យ​មាន​ផាសុកភាព។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ សន សុភា · កែ Apr 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម