backup og meta

ចៃលើស្បែក​ម្យ៉ាងងាយ​ឆ្លងពីម្នាក់ទៅ​ម្នាក់​ពេល​រួមភេទ ឬនៅស្និទ្ធស្នាលនឹង​គ្នា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Aug 06, 2020

    ចៃលើស្បែក​ម្យ៉ាងងាយ​ឆ្លងពីម្នាក់ទៅ​ម្នាក់​ពេល​រួមភេទ ឬនៅស្និទ្ធស្នាលនឹង​គ្នា

    ១- អ្វី​ទៅ​ជា​ជំងឺ​ចៃលើស្បែក Scabies?

    Scabies សំដៅ​លើ​បញ្ហា​ស្បែក​ម្យ៉ាង ដែល​នៅ​លើ​ស្បែក​យើង​មាន​សភាព​រមាស់​ខ្លាំង ហើយ​បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​មាន​ប៉ារ៉ាស៊ីត​តូច​មួយ ឈ្មោះ​ថា Sarcoptes scabies បាន​ទម្លាក់​ពង​លើ​ស្បែក​យើង និង​ធ្វើ​ឲ្យ​រលាក​ស្រទាប់​ស្បែក​ខាងលើ នាំ​ឲ្យ​ស្បែក​រមាស់ និង​ក្រហាយ​បាន។ ដោយ​សារ​តែ​ចៃ​ទាំង​នោះ​មាន​ទំហំ​តូច​ពេក ធម្មតា​យើង​មិន​ងាយ​មើល​​ឃើញ​ដោយ​ភ្នែក​ទទេ​ឡើយ។

    ២- ជំងឺ​ចៃ​លើ​ស្បែក​ឆ្លង​តាម​វិធី​ណា?

    ចៃ​ប្រភេទ​នេះ អាច​ឆ្លង​តាម​រយៈ​ការ​ប៉ះ​ស្បែក​ជាមួយ​ស្បែក​នរណា​ម្នាក់​មាន​ផ្ទុក​ចៃប្រភេទនេះ។ ជា​ទូទៅ​ចៃលើស្បែក​នេះ​​កើត​ឡើង​​នៅ​ពេល​យើង​រួម​ភេទ និង​រស់​នៅ​ស្និទ្ធ​ស្នាល​ជាមួយ​ដៃ​គូ មាន​ផ្ទុក​ពពួក​ចៃ​ទាំង​នេះ​​ក្នុង​រយៈ​ពេល​យូរ។ ទោះ​បី​ជា​យើង​ភាគ​ច្រើន​ឆ្លង​ចៃ​ នៅ​ពេល​រួម​ភេទ​ក្ដី តែ​វា​ក៏​អាច​ឆ្លង​ដោយ​កត្តា​ផ្សេង​ទៀត​បាន​ដូច​គ្នា។

    ចៃ​នេះ អាច​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត ដែល​រស់​នៅ​ក្នុង​ផ្ទះ​ជាមួយ​គ្នា ហើយ​គេ​បាន​រក​ឃើញ​មាន​វត្តមាន​របស់​វា​នៅ​តាម​កន្លែង​មាន​​​មនុស្ស​ច្រើន ជា​ពិសេស​កន្លែង​មើល​ថែ​ទាំ​ចាស់ៗ ពន្ធនាគារ និង​កន្លែង​ថែ​ទាំក្មេង​ ជា​ដើម។ ប្រើ​ប្រាស់​របស់​រួមគ្នា ដូច​ជា ខោ​អាវ កន្សែង ឬ​គេង​គ្រែ​ជាមួយ​គ្នា​ អាច​ធ្វើ​ឲ្យ​យើង​ឆ្លង​រោគ​ចៃ​នេះពី​គ្នា​បាន​​គ្រប់​ពេល។ យ៉ាង​ណា បើ​គ្រាន់​តែ​ប៉ះ​សាច់​គ្នា​មួយ​ភ្លែតៗ ចាប់​ដៃ ឬ​ឱប​គ្នា​បន្តិច មិន​អាច​ឆ្លង​ចៃ​បាន​ទេ។ អត្រា​អាច​ឆ្លង​ចៃ​ពី​កន្លែង​បង្គន់​សាធារណៈ ក៏​មាន​កម្រិត​ទាប​ដូច​គ្នា ហើយ​ជា​ទូទៅ​យើង​ងាយ​​ឆ្លង​ចៃ​​ប្រភេទ​នេះ លុះ​ត្រា​តែ​រស់​នៅ​ស្និទ្ធ​ស្នាល​ខ្លាំង​ជាមួយ​ដៃគូ​មាន​ចៃ ពិសេស​ពេល​រួម​ភេទ​តែ​ម្តង។

    អត្ថបទពាក់ព័ន្ធ៖

    នៅ​ពេល​យើង​មាន​ឆ្លង​ចៃ​ប្រភេទ​នេះ អាច​នឹង​លេច​ចេញ​អាការៈ​មួយចំនួន​ដូច​ជា៖

  • រមាស់​ស្បែក​ខ្លាំង​នៅ​ពេល​យប់ ឬ​ក្រោយ​ពេល​ងូត​ទឹក​ក្ដៅ​រួច
  • មាន​ខ្សែ​ឆ្នូត​ពណ៌​ស​នៅ​ក្រោម​ស្បែក
  • មាន​ឡើង​ក្រហម និង​កន្ទួល​នៅ​ស្រទាប់​ស្បែក​ខាង​លើ
  • មាន​កន្ទួល​នៅ​លើ​ប្រដាប់​ភេទ ឬ​នៅ​ស្បែក​គូទ ជង្គង់ នៅ​តាម​​ចង្កេះ ដើម​ដៃ ក​ដៃ និង​នៅ​តាម​ចន្លោះ​ម្រាម​ដៃ​ជាដើម។
  • ៤- វិធី​ព្យាបាល

    វិធី​ព្យាបាល​ចៃ​ប្រភេទ​នេះ ត្រូវ​ប្រើ​ថ្នាំ Scabicide។ ថ្នាំ​នេះ​ត្រូវ​បាន​ផលិត​ឡើង​ជា​ពិសេស សម្រាប់​សម្លាប់​ចៃ​ប្រភេទ​នេះ ជា​ប្រ​ភេទ​ថ្នាំ​លាប​លើ​ស្បែក អាច​យក​មក​ដុស​តាម​ដង​ខ្លួន ហើយ​លាង​សម្អាត​ចេញ​វិញ នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ។ ក្នុង​ករណី​ខ្លះ យើង​ក៏​អាច​​ប្រើ​ថ្នាំ​គ្រាប់​បន្ថែម​បាន​ដែរ។

    ក្រៅ​ពី​ការ​ប្រើ​​ថ្នាំ ​ត្រូវ​លាង​សម្អាត ឬ​សម្ងួត​កន្លែង​គេង កន្សែង និង​ខោ​អាវ​ទុក​ចោល​នៅ​ក្នុង​ទូ។ បើ​យើង​មាន​របស់​ខ្លះ​មិន​អាច​យក​មក​លាង​សម្អាត​បាន ត្រូវ​យក​របស់​ទាំង​អស់​នោះ ច្រក​ទុក​ក្នុង​ថង់​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ក៏​៣​ ថ្ងៃ ដើម្បី​ឲ្យ​ចៃ និង​ពង​របស់​វា​ងាប់​សិន។ មិន​ចាំ​បាច់​ត្រូវ​ហៅ​ក្រុម​កម្ចាត់​សត្វ​ល្អិត នាំ​តែ​ខាត​លុយ​នោះ​ទេ ប៉ុន្តែ​ត្រូវ​បោស​សម្អាត ឬ​ប្រើ​ម៉ាស៊ីន​បឺត​ធូលី​ សម្អាត​​តាម​​កម្រាល និង​គ្រឿង​សង្ហារឹម​ក្នុង​ផ្ទះ រូច​ហើយ​យក​សម្រាម​ទាំង​អស់​ទៅ​បោះ​ចោល​ឲ្យ​បាន​ត្រឹម​ត្រូវ។

    បើ​លើស្បែក​យើង​មាន​ផ្ទុក​ចៃ ក៏​គួរ​ប្រាប់​ដៃ​គូ ឬ​សមាជិក​គ្រួសារ ជិត​ស្និទ្ធ​ជាមួយ​យើង​ទទួល​ការ​ព្យាបាល​ផង បែប​នេះ​ទើប​​អាច​ទប់​ស្កាត់​មិន​ឲ្យ​ចៃ​ឆ្លង​ទៅ​វិញ​ទៅ​មក​បាន។ មិន​គួរ​រួម​ភេទជាមួយ​ដៃ​គូ​ អំឡុង​ពេល​ដឹង ឬសង្ស័យ​ថា​យើង​មាន​ឆ្លង​ចៃ​នោះឡើយ គួរ​​រង់​ចាំ​ការ​ព្យាបាល​បាន​ចប់​សព្វ​គ្រប់​សិន។ ករណី​ខ្លះ ទោះ​ព្យាបាល​ចប់​រយៈ​ពេល ២-៣ សប្តាហ៍​ហើយ​ក្តី យើង​ប្រហែល​ជា​អាច​នៅ​​មាន​អារម្មណ៍​រមាស់ ប៉ុន្តែ​បើ​យើង​នៅ​តែ​មាន​អារម្មណ៍​រមាស់ ឬ​រមាស់​ខ្លាំង​លើស​ដើម ឬ​ឃើញ​ឡើង​កន្ទួល​នៅ​កន្លែង​ផ្សេង គួរ​​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ ដើម្បី​ទទួល​ការ​ព្យាបាល​ម្ដង​ទៀត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Aug 06, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម