backup og meta

ជំងឺប្រមេះ! ឮតែឈ្មោះ តើវាអាចបង្កគ្រោះថ្នាក់ដល់ជីវិតទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jul 19, 2023

    ជំងឺប្រមេះ! ឮតែឈ្មោះ តើវាអាចបង្កគ្រោះថ្នាក់ដល់ជីវិតទេ?

    បើនិយាយទៅដល់ជំងឺប្រមេះ គឺចែកចេញជាពីរ ប្រមេះទឹកបាយ និង ប្រមេះទឹកថ្លា ហើយជំងឺនេះមិនងាយបង្កគ្រោះថ្នាក់ដល់ជីវិតនោះទេ ប៉ុន្ដែវាអាចបង្កដោយប្រយោល ដោយការរាលដាលទៅជាជំងឺផ្សេងទៀត មកបំផ្លាញជីវិតអ្នកជំងឺបាន។ បើដូច្នេះនៅតែជារឿងមួយគួរឲ្យភ័យខ្លាចបើ​សិន​គ្មានវិធានការព្យាបាលឲ្យទាន់ពេលវេលានោះ។

    ជាទូទៅហើយ ដែលជំងឺប្រមេះឆ្លងតាមការរួមភេទដោយមិនបានការពារឲ្យត្រឹមត្រូវ អ្នកចម្លងជំងឺភាគច្រើនមិនដឹងឡើយថា ខ្លួនមានផ្ទុកជំងឹនេះ ហើយបានឆ្លងពីភពណាឲ្យប្រាកដ ឬកើតជំងឺដោយខ្លួនឯងក៏មិនបានដឹង។ ជំងឺប្រមេះអ្នកចាប់ផ្ដើមកើតដំបូង​មិនបង្ហាញរោគ​សញ្ញាអ្វីនោះទេ ទើបជាហេតុបង្កការចម្លងទៅកាន់ដៃគូយ៉ាងងាយ ដោយការរួមភេទមិនបានការពារ។ មាន​អ្នកជំងឺខ្លះអាចត្រូវចំណាយពេលយូទើបងបង្ហាញរោគសញ្ញា ភាគច្រើនពួកគេ និយាយថា គឺគ្មានអារម្មណ៍ថាកើតទាល់តែសោះ បើមិនបានពិនិត្យធ្វើតេស្ដស្វែងរក។

    អត្ថបទគួរអាន៖

    ផលអាក្រក់ដែលអ្នកជំងឺប្រមេះបង្ហាញរោគសញ្ញា ចំពោះស្រី គឺមានធ្លាក់ស ពិបាកនោម ធ្លាក់ឈាមខុសពីធម្មតាពេលមករដូវ និង ភាគច្រើនទៀតអាចមានការហូរខ្ទុះចេញពីមាត់ស្បូន តាម​ទ្វារមាស។ បើចំពោះបុរសវិញគឺ មានសភាព នោមក្ដៅឆួល ក្រហាយ មានខ្ទុះនៅចុងលិង្គពេលនោមហើយ ទឹកនោមក្ដៅមានពណ៌ល្អក់ បើធ្ងន់ធ្ងរបន្ដិចអាចឈានទៅដល់ការហើមនៅតំបន់​ពងស្វាស ក៏មាន។

    រោគសញ្ញាទាំងនេះស្ថិតក្នុងដំណាក់កាលដំបូង អ្នកជំងឺមិនថាបុរសឬស្ដ្រីនោះទេ​គឺ ភាគច្រើនមិនសូវចាប់អារម្មណ៍ ពិនិត្យធ្វើតេស្ដនោះទេ ពួកគេតែងតែគិតថា គឺជាជំងឺដែលកើតឡើងស្រាលធម្មតា អាចនឹងបាត់ទៅវិញពេលណាមួយ។ ដូច្នេះការណ៍ដែលមិនបានយកចិត្ដទុកដាក់ ព្យាបាល ឬបណ្ដោយទុកឲ្យយូរនោះនឹងបង្ក​ហារ​និភ័យដូចជា៖ វាអាចបង្កឲ្យកើតជំងឺ រលាកអាងត្រគាក ឈឺអាងត្រគាករ៉ាំរ៉ៃ ប៉ះពាល់សមត្ថភាពបង្កកំណើត ការអាប់សែក្រពេញ Bartholin និងអាចឈានទៅដល់មហារីកមាត់ស្បូន។​ ចំពោះបុរសវិញ អាចបង្កឲ្យអសមត្ថភាព​បង្កកំណើត រលាកពងស្វាស រលាកក្រពេញប្រូស្ដាត ត្បៀតបំពង់បង្ហួរនោម ជាដើម។

    ប្រមេះ

    សរុបមកការកើតជំងឺប្រមេះ ថ្វីត្បិតតែវាមិនអាចធ្វើឲ្យយើងគ្រោះថ្នាក់ដល់ជីវិតភ្លាមៗ ប៉ុន្ដែវាក៏​តែងតែបង្កការរំខានដល់ក្ដីសុខរស់នៅ រហូតដល់ពេលមួយដែលវានឹងបង្កទៅជំងឺថ្មីផ្សេងទៀត ដែលអាចគំរាមកំហែងដល់ជីវិត។ ក្នុងស្ថានដែលគ្នាយើងជួបប្រទះនឹងរោគសញ្ញមិនប្រក្រតី ដូចដែលបានបង្ហាញខាងលើ គួរតែប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ដែលនៅក្បែរឲ្យបាន​លឿន ដើម្បីទទួលការធ្វើរោគវិនិច្ឆ័យ ព្យាបាលឲ្យទាន់ពេលវេលា ជៀសវាងជំងឺកាន់តែធ្ងន់ធ្ងរ។

    ចង់គណនា BMR ចុចទីនេះ!

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jul 19, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម