៤. ចាក់វ៉ាក់សាំងបង្ការHPV
សម្រាប់ស្រីមានអាយុក្រោម២៦ឆ្នាំ មិនទាន់ឆ្លងកាត់ការរួមភេទគួរចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន HPV។ ជាការណែនាំក្មេងស្រីមានអាយុចាប់ពី១២ឆ្នាំ អាចទទួលវ៉ាក់សាំងនេះបាន។ ស្រីៗយើងបើស្ថិតក្នុងវ័យនេះ ហើយគិតថាចង់រៀបការ គួរពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីបានព័ត៌មានច្បាស់លាស់ពីការចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូននេះ។
ចំពោះស្ត្រីមានដៃគូរួមភេទវិញវិញ អាចចាក់វ៉ាក់សាំងមហារីកមាត់ស្បូនបាន លុះត្រាតែមានកៀរកោសិកាមាត់ស្បូនមកវិភាគសិន ថាតើមានមេរោគ HPV ឬអត់? ប្រសិនបើមិនមានទេ នោះបញ្ជាក់ថា យើងអាចចាក់វ៉ាក់សាំងនេះបាន ហើយត្រូវប្រាកដថាក្នុងរយៈពេល ៦ ខែ អំឡុងពេលចាក់វ៉ាក់សាំង ស្រីៗយើងមិនត្រូវមានផ្ទៃពោះឡើយ ឯប្រសិទ្ធភាពក្រោយចាក់មានប្រមាណតែ ៧០% ប៉ុណ្ណោះ