backup og meta

សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 09, 2021

    សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ

    សុខភាព​ផ្លូវ​ភេទ ជា​ផ្នែក​សំខាន់​មួយ​នៃ​សុខភាព​ទូទៅ​ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង ហើយ​សុខភាព​ផ្លូវ​ភេទ​នៅ​តែ​ជា​ប្រធាន​បទ​មួយ​ដែល​មនុស្ស​មួយ​ចំនួន​មិន​ទាន់​ហ៊ាន​និយាយ​ចំ​ៗ​នៅ​ឡើយ​ដោយ​សារ​ភាព​អៀន​ខ្មាស។ ប៉ុន្តែ​យើង​ត្រូវ​ដឹង​ថា ការ​ដែល​យល់​ដឹង​បាន​ច្រើន​ពី​បញ្ហា​សុខភាព​ផ្លូវ​ភេទ យើង​អាច​រួច​ផុត​ពី​ជំងឺ​ឆ្លង និង​សកម្មភាព​ផ្លូវ​ភេទ​ប្រថុយប្រថានណា​ដែល​ងាយ​បង្ក​ហានិភ័យ​ដល់​យើង។

    កម្មវិធីពិនិត្យ​សុខភាពក្រពេញប្រូស្តាតអនឡាញ

    អ្វី​ទៅ​ជា​សកម្មភាព​​ផ្លូវ​ភេទ​ប្រថុយ​ប្រថាន?

    អាកប្បកិរិយា​ ឬសកម្មភាព​ផ្លូវ​ភេទ​ប្រថុយ​ប្រថាន ជា​សកម្មភាព​​បង្កើន​ហានិភ័យ​ដែល​មនុស្ស​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កាម​រោគ មាន​ផ្ទៃ​ពោះ​ដោយ​មិន​បាន​គ្រោង​ទុក ឬ​ចូល​ប្រលូក​នឹង​រឿង​ផ្លូវ​ភេទ​មុន​គ្រប់​អាយុ។ ចំពោះ​បញ្ហា​អាកប្ប​កិរិយា​ផ្លូវ​ភេទ​ប្រថុយ​ប្រថាន​នេះ ក្មេង​ៗ​វ័យ​ជំទង់ និង​មនុស្ស​ពេញ​វ័យ​ងាយ​ប្រឈម​នឹង​ផល​វិបាក​ច្រើន​ជាង​គេ។

    ឧទាហរណ៍​នៃ​សកម្មភាព​​ផ្លូវ​ភេទ​ប្រថុយ​ប្រថាន​ដែល​មាន​ហានិភ័យ​ខ្ពស់​រួម​មាន៖

  • រួម​ភេទ​ដោយ​មិន​ការពារ (មិន​ប្រើ​ស្រោម​អនាម័យ) លើក​លែង​តែ​ក្នុង​ទំនាក់​ទំនង​ដៃ​គូ​តែ​មួយ​យូរ​អង្វែង
  • រួម​ភេទ​ដោយ​ប្រើ​មាត់ នឹង​ប្រដាប់​បន្ត​ពូជ​ដោយ​មិន​បាន​ការពារ
  • រួម​ភេទ​ដោយ​មាន​ដៃ​គូ​ច្រើន​នាក់
  • សកម្មភាព​ផ្លូវ​ភេទ​មុន​គ្រប់​អាយុ (១៨​ឆ្នាំ)
  • មាន​ដៃ​គូ​រួម​ភេទ​ដែល​មាន​ហានិភ័យ​ខ្ពស់ (អ្នក​ដែល​មាន​ដៃ​គូ​រួម​ភេទ​ច្រើន ឬ​កត្តា​ហានិភ័យ​ផ្សេង​ទៀត)
  • រួម​ភេទ​តាម​រន្ធ​គូទ
  • មាន​ដៃ​គូ​រួម​ភេទ​ដែល​ប្រើ​ប្រាស់​គ្រឿង​ញៀន (ពិសេស​ចាក់​ថ្នាំ​ញៀន​ចូល​ខ្លួន)
  • ការប្រកប​របរ​ផ្លូវ​ភេទ​ជា​ដើម​។
  • សកម្មភាព​​ផ្លូវ​ភេទ​ប្រថុយ​ប្រថាន អាច​មាន​ផល​វិបាក​អវិជ្ជមាន​ជា​ច្រើន ដែល​ប៉ះពាល់​ដល់​ខ្លួន​យើង​ និង​អ្នក​ស​ដទៃ​ទៀត។ អាកប្បកិរិយា​ផ្លូវ​ភេទ​ប្រថុយ​ប្រថាននេះ​ ក៏​អាច​បំផ្លាញ​ដល់​ការ​គោរព​ខ្លួន​ឯង មុខ​របរ​ការងារ សុខភាព និង​ងាយ​ឆ្លង​មេរោគ​អេដស៍ ជំងឺ​រលាក​ថ្លើម ការ​ឆ្លង​ជំងឺ​កាម​រោគផ្សេង​ទៀត​ ឬ​អាច​ចម្លង​ទៅ​ដៃ​គូ។

    ការ​យល់​ដឹង​ពី​សុខភាព​ផ្លូវ​ភេទ​មាន​ឥទ្ធិពល​វិជ្ជមាន ដែល​គ្នា​យើង ពិសេស​ក្មេងៗ​វ័យ​ជំទង់​គួរ​ស្វែង​យល់​កាន់​តែ​ច្បាស់ ដើម្បី​ជា​ប្រយោជន៍​ដល់​សុខភាព​បន្ត​ពូជ។ ការ​អប់រំ​ផ្លូវ​ភេទ ទាំង​នៅ​ក្នុង និង​ក្រៅ​សាលារៀន មិន​បង្កើន​ចំណង់​ធ្វើ​សកម្មភាព​ផ្លូវ​ភេទ​ដូច​ដែល​មនុស្ស​ភាគ​ច្រើន​គិត​ឡើយ។

    អាកប្បកិរិយា​ផ្លូវ​ភេទ​ប្រថុយ​ប្រថាន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម