backup og meta

ស្រីៗចូលចិត្តញ៉ាំចំណីចំណុកផ្អាប់ ប្រយ័ត្នទ្វារមាសមានបញ្ហាមួយនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 22, 2020

    ស្រីៗចូលចិត្តញ៉ាំចំណីចំណុកផ្អាប់ ប្រយ័ត្នទ្វារមាសមានបញ្ហាមួយនេះ

    ការ​ប្រែប្រួល​អ័រម៉ូន ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ធ្លាក់​ស​ច្រើន​ជាង​ស្ត្រី​ធម្មតា ហើយ​ប្រភេទ​ស​ដែល​ស្ត្រី​ពពោះ​ជួប​ប្រទះ​ញឹក​ញាប់ គឺ​ធ្លាក់​ស​ដោយ​ពពួក​ផ្សិត។ ធ្លាក់ស​ដោយសារ​ពពួក​ផ្សិត​នេះ ក៏​អាច​បណ្តាល​មក​ពី​ស្ត្រីៗ​ចូលចិត្ត​ញ៉ាំ​អាហារ​ផ្អាប់​ ដូចជាផ្អក ម៉ាំ ជ្រក់ ដែរ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី​វេជ្ជបណ្ឌិត ថៃ សុវណ្ណរ៉ា បម្រើ​ការងារ​នៅ Singapore Medical Center។

    លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី​រូបនេះ​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ធ្លាក់ស​ដោយ​ពពួក​ផ្សិត ឡើង​ដុំ​ក្រាស់ៗ​ដូច​តៅហ៊ូ ប៉ុន្តែ​ស​ប្រភេទ​នេះ​មិន​ធុំ​ក្លិន​នោះ​ទេ តែ​វា​ធ្វើ​ឲ្យ​រមាស់ និង​រលាក​ទ្វារមាស។ កាលណា​ទ្វារមាស​ស្ត្រី​មាន​ឆ្លង​ពពួក​មេរោគ​ផ្សិត គឺ​ចាំបាច់​ទាល់​តែ​ប្រើ​ថ្នាំ​ព្យាបាល​ទើប​ជា មិន​អាច​លាង​ទឹក​អនាម័យ​ជា​នោះ​ទេ។

    ចំពោះ​ស្ត្រី​ធ្លាក់​ស​ធម្មតា​វិញ លោកស្រី​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ជ្រើស​រើស​ទឹក​អនាម័យ​ណា​ដែល​មាន​កម្រិត pH ទាប ត្រឹម ៣,៥ និង​លាង​តែ​នៅ​ផ្នែក​ខាង​ក្រៅ​ប៉ុណ្ណោះ មិនត្រូវ​​លូក​លាង​ទៅ​ដល់​ខាង​ក្នុង​ទ្វារមាស​នោះ​ទេ។

    “នៅ​ទ្វារមាស​របស់​ស្ត្រី ជា​ធម្មជាតិ​មាន​បាក់តេរី​ល្អ ធ្វើ​ឲ្យ​កំហាប់ pH នៅ​ទ្វារមាស​មាន​លំនឹង ៤,៥ បើ​សិន​ជា​យើង​ចង់​ប្រើ​ទឹក​អនាម័យ យើង​ត្រូវ​ជ្រើស​រើស​ទឹក​អនាម័យ​ណា​ដែល​មាន​កម្រិត pH ទាប ត្រឹម ៣,៥ និង​លាង​តែ​នៅ​ផ្នែក​ខាង​ក្រៅ​ប៉ុណ្ណោះ មិន​ត្រូវ​លូក​លាង​ទៅ​ដល់​ខាង​ក្នុង​ទ្វារមាស​នោះ​ទេ”

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម