backup og meta

ពិតអត់ រើមអាច​ឆ្លង​តាមការថើបគ្នា?​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Feb 09, 2021

    ពិតអត់ រើមអាច​ឆ្លង​តាមការថើបគ្នា?​

    គ្នា​យើង​ធ្លាប់​ដឹង​អត់​ថា​​យើង​អាចឆ្លង​រើម​ពី​អ្នក​ផ្សេង​បាន? រើម​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​បាន​តាមរយៈ​ការ​ប៉ះ​ស្បែក និង​ស្បែក ឬ​តាម​រយៈ​ទឹក​មាត់។ ដូច​នេះ​ហើយ​ គ្រាន់តែ​ការ​ថើប​គ្នា​ក៏​អាច​ឆ្លង​រើម​បាន​ដែរ បើ​សិន​ជា​ដៃ​គូ​របស់​យើង​មាន​ផ្ទុក​វីរុស​រើម។ វីរុស​រើម​អាច​ចម្លង​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត​ទាំង​ពេលមិន​ទាន់ចេញ​រោគសញ្ញា និង​នៅពេល​មាន​ចេញ​ជា​​ពង​តូច​ៗលើ​ស្បែក គឺ​រឹត​តែ​ងាយ​ចម្លង​ទៅ​អ្នក​ផ្សេងទៀត។

    វីរុសរើម​មាន​ពី​រប្រ​ភេទ​គឺ​ HSV-1 និង​HSV-2។ ភាគ​ច្រើន​​វីរុស​រើម​ដែល​អាចឆ្លង​តាម​រយៈ​មាត់​ គឺ​ជា​ប្រភេទ​វីរុសHSV-1 ។ វីរុស​ប្រភេទ​មួយ​នេះ​ឆ្លង​តាម​រយៈ​ការ​ថើប​គ្នា ឬ​តាម​រយៈ​ការ​រួមភេទ​តាម​មាត់​ ពេល​ដៃគូ​របស់​យើង​មាន​ផ្ទុក​វីរុស​នេះ។ ចំណែក​ឯ​វីរុស​រើម​​ប្រភេទ HSV-2 ភាគ​ច្រើន​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ ​ហើយ​អាច​កើត​នៅ​លើ​ប្រ​ដាប់​ភេទ ឬ​បរិវេណ​រន្ធ​គូទ។

    ចុះ​រើម​អាច​ឆ្លង​តាម​ការ​ប្រើ​ប្រាស់​របស់​រួម​គ្នា​ឬអត់?

    ពិត​ណាស់ ​ឱកាស​ដែល​រើម​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​កាន់​មនុស្ស​ម្នាក់ទៀត​តាម​រយៈ​ការ​ប្រើ​ប្រាស់​របស់​រួម​គ្នា​ពិត​ជា​មាន។ ប៉ុន្តែ​ការ​ចម្លង​នេះ​អាច​កើត​មាន​ទៅ​បាន​លុះ​ត្រាតែ​មាន​ទឹក​មាត់​អ្នក​កើត​រើម​ ជាប់​នៅ​នឹង​របស់​របរ​ប្រើ​ប្រាស់​ទាំងនោះ ហើយ​អ្នក​ផ្សេង​បាន​ទៅ​ប៉ះ​នឹង​ទឹក​មាត់​ជាប់​​លើ​របស់​របរ​ទាំង​នោះ​ដែរ។​

    ទោះ​យ៉ាង​ណា បើ​តាម​ CDC អាមេរិក​យើង​មិន​អាច​ឆ្លង​រើម​ពី​អ្នក​ផ្សេង​តាម​រយៈ​ការ​ប្រើ​បង្គន់​រួម​គ្នា កា​រ​ប្រើ​អាង​ហែល​ទឹក ឬសាប៊ូ រួម​គ្នា​នោះទេ។​

    ដូច​នេះ​បើសិនជា​គ្នា​យើង​មាន​កើត​រើម ឬមានដៃគូ​កើត​រើម​​ យើង​គួរ​ចៀសវាង​ចំណុច​ខាងក្រោម​នេះ​ដើម្បី​កុំ​ឲ្យ​ចម្លង​ទៅ​កាន់​ដៃគូ​របស់​យើង៖

  • ចៀស​វាង​ការ​ថើប​គ្នា
  • ចៀសវាង​ការរូមភេទ​តាមមាត់
  • ហាមប្រើ​របស់របរ​ណា​ដែល​អាច​មាន​ជាប់​ទឹកមាត់ ដូច​ជា​ក្រេមលាបមាត់ រួមគ្នា​ជាដើម
  • ចៀស​វាង​ការ​រួម​ភេទ បើ​មាន​កើត​រើម​នៅ​ប្រ​ដាប់​ភេទ ឬបរិវេណ​រន្ធគូទ។
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Feb 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម