សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ហើមលិង្គក្រោយរួមភេទ បណ្តាលមកពីអ្វី? ពេលណាគួរជួបគ្រូពេទ្យ?

បើ​ជួប​អាការៈ​ហើម​លិង្គ​បន្ទាប់​​ពី​រួ​ភេទ​រួច នោះ​អាច​ជា​សញ្ញា​ព្រមាន​មួយ​ដែល​ប្រុស​ៗ​យើង​មិន​គួរ​ធ្វេស​ប្រហែស​ឡើយ។ ជាក់ស្តែង​ ការ​ហើម​នេះ អាច​កើត​ឡើង​ដោយ​សារ​តែ​មូលហេតុ​ជា​ច្រើន​ មាន​ពី​​ស្រាល​ទៅ​ធ្ងន់ធ្ងរ ហើយ​អាច​មាន​រោគសញ្ញា​រួម​ផ្សំ​ ដូចជា​ស្នាម​ក្រហម​ ឈឺចាប់​ ឬ​រមាស់។ ពិត​ណាស់​ មូលហេតុ​ទូទៅ​ដែល​បណ្តាល​ឲ្យ​កើត​មាន​អាការៈ​មួយ​នេះ គឺ​ដោយ​សារ​តែ​ការ​រលាក ឬ​របួស​អំឡុង​ពេល​រួម​ភេទ ដែល​អាច​នាំ​ឲ្យ​មាន​ការ​ហើម​បណ្តោះអាសន្ន។ យ៉ាង​ណា​មិញ អាការៈ​មួយ​នេះ​​ក៏​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​សុខភាព​​ណា​មួយ​។ ក្នុង​ករណី​ដែល​គ្នា​យើង​ជួប​បញ្ហា​ហើម​ប្រដាប់​ភេទ​មិន​បាត់​ ព្រម​ទាំង​​ពិបាក​នោម​ថែម​ទៀត​នោះ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា ទាំង​នេះ​ជា​រោគសញ្ញា​មួយ​ចំនួន​ ដែល​ទាក់ទង​នឹង​​ការ​ហើម​លិង្គ​ក្រោយ​រួម​ភេទ​រួច៖ ហើម​លិង្គ​ទាំង​មូល ឬ​​ត្រឹម​តែ​ក្បាល​លិង្គ មាន​ស្នាម​ក្រហម មាន​ការឈឺចាប់ ធ្លាក់​ទឹក​រម្អិល​ដែល​មាន​សភាព​ថ្លា ឬ​ខាប់​ ពណ៌​ស ឬ​មាន​ក្លិន​មិន​ល្អ រមាស់ ពង​បែក​ ឬ​ដុំ​ពក ដែល​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​ដទៃ​ទៀត ធ្លាក់​ឈាម​ដែល​អាច​កើត​ឡើង ប្រសិនបើ​យើង​មាន​ដំបៅ​​ចំហ​ ឬ​ពក​បែក នោម​ឈឺ ឈឺចាប់​នៅ​ពេល​បញ្ចេញ​ទឹកកាម។ ​មូលហេតុ​ទូទៅ និង​កត្តា​ហានិភ័យ កត្តា​ជាក់លាក់​មួយ​ចំនួន​ ដែល​​បណ្តាល​ឲ្យ​ប្រុស​ៗ​យើង​ហើម​ប្រដាប់​ភេទ រួម​មាន​៖​ ការ​ឆ្លង​មេរោគ និង​ជំងឺ​កាមរោគ របួស​បរិវេណ​បន្ត​ពូជ​ អំឡុង​ពេល​ប្រតិបត្តិការលើ​គ្រែ​ខ្លាំង​ក្លា​ជ្រុល ក៏​អាច​នាំ​ឲ្យ​យើង​ជួប​បញ្ហា​ហើម​លិង្គ​ដូចគ្នា អាលែកហ្ស៊ី​ទៅ​នឹង​ជាតិ​ Latex​ នៃ​ស្រោម​អនាម័យ […]

ស្វែងរក សុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

រួមភេទទៀងទាត់ ស្រីៗនឹងទទួលបានគុណប្រយោជន៍សុខភាពទាំង៧នេះ

ការ​រួម​ភេទ​ មិន​ត្រឹម​តែ​អាច​ជួយ​បំបាត់​បញ្ហា​ស្រ្តេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ផ្តល់​គុណប្រយោជន៍​ជា​ច្រើន​ទៀត​ដល់​ផ្លូវ​កាយ ផ្លូវ​ចិត្ត និង​សុខុមាលភាព​ទាំង​មូល​របស់​ស្រី​ៗ​យើង​ផង​ដែរ។ ពិត​ណាស់​ ស្ត្រី​ដែល​រួម​ភេទ​ជា​ទៀងទាត់​ អាច​ទទួល​អារម្មណ៍​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​នឹង​ដៃគូ ព្រម​ទាំង​បង្កើន​កម្រិត​នៃ​សុភមង្គល​កាន់​តែ​ប្រសើរ​ជាង​មុន។ ក្រៅ​ពី​នេះ តើ​គ្នា​យើង​អាច​ទទួល​បាន​គុណប្រយោជន៍​សុខភាព​អ្វី​ខ្លះ​ទៀត? ១. បង្កើន​ភាព​ជិតស្និទ្ធ​រវាង​ដៃគូ ពិត​ណាស់​ ការ​រួម​ភេទ​ជា​ទៀងទាត់​ អាច​ជួយ​បង្កើន​ភាព​ស្និទ្ធស្នាល​ខាង​ផ្លូវ​ចិត្ត​រវាង​ដៃគូ។ អ័រម៉ូន​នៃ​ក្តី​ស្រឡាញ់ នឹង​បញ្ចេញ​អំឡុង​ពេល​រួម​ភេទ និង​នៅ​ពេល​មាន​​ការ​ប៉ះពាល់​​ខាង​រាងកាយ។ អ័រម៉ូន​នេះ ជួយ​ពង្រឹង​ទំនាក់ទំនង​ផ្លូវ​ចិត្ត និង​បង្កើន​ទំនុក​ចិត្ត ក៏​ដូចជា​ក្តី​ស្រលាញ់​រវាង​គូស្នេហ៍។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. សុខភាព​សរសៃ​ឈាម​បេះដូង ​ទន្ទឹម​នឹង​នេះ​ដែរ ការ​រួម​ភេទ​ជា​ទៀងទាត់​ អាច​ជួយ​បង្កើន​លំហាត់​ប្រាណ​សរសៃ​ឈាម​បេះដូង​កម្រិត​មធ្យម។ អំឡុង​ពេល​រួម​ភេទ ចង្វាក់​បេះដូង លំហូរ​ឈាម​ និង​ការ​ប្រើប្រាស់​អុកស៊ីហ្សែន​កើន​ឡើង ដែល​អាច​ជួយ​ឲ្យ​សុខភាព​សរសៃ​ឈាម​បេះដូង​ប្រសើរ​ឡើង។ ​​៣. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ការ​សិក្សា​បាន​បង្ហាញ​ថា ការ​រួម​ភេទ​ទៀងទាត់​ក៏​អាច​​ជះឥទ្ធិពល​វិជ្ជមាន​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ដូច​គ្នា ពីព្រោះ​ថា​ ការ​សម្រើប​ផ្លូវ​ភេទ ជំរុញ​ឲ្យ​មាន​ការ​ផលិត​សារធាតុ​ immunoglobulin A (IgA) ដែល​ជា​អង់ទីករ​ការពារ​រាងកាយ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ។ ៤. កាត់បន្ថយ​ស្រ្តេស ជាង​នេះ​ទៅ​ទៀត ការ​រួម​ភេទ​ទៀងទាត់​ក៏​អាច​ជួយ​កាត់បន្ថយ​ស្រ្តេស​ និង​ជំរុញ​ឲ្យ​ស្រី​ៗ​យើង​មាន​អារម្មណ៍​ល្អ​។ អំឡុង​ពេល​រួម​ភេទ រាងកាយ​បញ្ចេញ​អ័រម៉ូន​អារម្មណ៍​ល្អ ដែល​ជួយ​ប្រឆាំង​នឹង​ស្រ្តេស​ ការ​ថប់​បារម្ភ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរស្រាល។ ​​ [embed-health-tool-ovulation] ៥. បំបាត់​ការ​ឈឺចាប់ ការ​បញ្ចេញ​អ័រម៉ូន​ Endorphins អំឡុង​ពេល​រួម​ភេទ មិន​ត្រឹម​តែ​ជួយ​កាត់បន្ថយ​ស្រ្តេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់​បែប​ធម្មជាតិ​ដែរ។ ស្រីៗ​មួយ​ចំនួន​ […]


ការពន្យារកំណើត

ការសិក្សា៖ ថ្នាំពន្យារកំណើតអាចបន្ថយសមត្ថភាពស្រីៗក្នុងការគ្រប់គ្រងស្រ្តេស

អ្នក​ជំនាញ​ជឿ​ថា ស្ត្រី​អាច​គ្រប់គ្រង​ស្រ្តេស​បាន​ប្រសើរ​ជាង​បុរស​ដោយ​សារ​តែ​ស្ត្រី​​មាន​​​កម្រិត​អ័រម៉ូន Oxytocin (អ័រម៉ូន​នៃ​ក្តី​ស្រលាញ់​) ​ខ្ពស់​ជាង​បុរស។ អ័រម៉ូន​មួយ​ប្រភេទ​នេះ អាច​ជួយ​កាត់បន្ថយ​កម្រិត​ស្រ្តេស និងបញ្ចុះ​សម្ពាធ​ឈាម​បាន​យ៉ាង​ល្អ។ ប៉ុន្តែ ការ​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ អាច​ប៉ះពាល់​ដល់​សមត្ថភាព​ស្រីៗ​យើង​ក្នុង​ការ​គ្រប់គ្រង​ស្រ្តេស​ទៅ​វិញ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ។ ជាក់ស្តែង ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Aarhus និង​សហរដ្ឋ​អាមេរិក​ បាន​សិក្សា​ពី​​ប្រតិកម្ម​ទៅ​លើ​ស្រ្តេស​​ចំពោះ​ស្ត្រី​វ័យ​ក្មេង​ចំនួន​២​ក្រុម ដែល​មួយ​ក្រុម​កំពុង​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត។ នៅ​ពេល​វាស់​កម្រិត​អ័រម៉ូន​ស្រ្តេស ACTH​ នៅ​ក្នុង​ឈាម​​ ពួក​គេ​បាន​រក​​ឃើញ​ថា ACTH​ ប្រែប្រួល​លឿន​ជាង​អ័រម៉ូន​ Cortisol នៅ​ពេល​ស្ថិត​ក្នុង​ស្ថានភាព​ស្រ្តេស ដូច្នេះ​ហើយ ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការវិភាគ​ពី​ការ​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់​រហ័ស​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ស្រ្តេស។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! នៅ​រយៈពេល​១៥​នាទី​ក្រោយ​ពី​ចូលរួម​សកម្មភាព​សង្គម​ដូចជា​លេង​ហ្គេម និង​ច្រៀង​កម្សាន្ត​​ កម្រិត​អ័រម៉ូន​ស្រ្តេស​បាន​ថយ​ចុះ​លើ​ស្ត្រី​ដែល​មិន​ប្រើ​ថ្នាំ​ពន្យារ​កំណើត ប៉ុន្តែ​សម្រាប់​ស្ត្រី​ដែល​ប្រើ​ថ្នាំ​ពន្យារ​កំណើត​វិញ គឺ​មិន​មាន​ការ​ថយ​ចុះ​នោះ​​ទេ។ [embed-health-tool-bmi] តើ​ថ្នាំ​ពន្យារ​កំណើត​ប៉ះពាល់​ដល់​ប្រតិកម្ម​ស្រ្តេស​ដោយ​របៀប​ណា? ​​​​​​​​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​អ្នក​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ មិន​ទទួល​បាន​ការ​ថយ​ចុះ​នៃ​កម្រិត​ ACTH នៅ​ពេល​ចូលរួម​​សកម្មភាព​សង្គម ដូច​ទៅ​នឹង​ស្ត្រី​ដែល​មិន​ប្រើ​ប្រាស់​ថ្នាំ​នៅ​ឡើយ​ទេ។ យ៉ាង​ណា​មិញ អ្នក​ស្រាវជ្រាវ​បាន​សន្មត​ថា ថ្នាំ​គ្រាប់​ពន្យារ​កំណើត​អាច​ទប់ស្កាត់​ការ​ផលិត​អ័រម៉ូន​ Progesterone ដែល​អាច​ជះ​ឥទ្ធិពល​ជា​អវិជ្ជមាន​ដល់​ប្រតិកម្ម​ទៅ​នឹង​ស្រ្តេស។ ទោះ​ជា​យ៉ាង​នេះ យើង​ចាំបាច់​ត្រូវ​ការ​ការ​ស្រាវជ្រាវ​បន្ថែម​ ដើម្បី​ឲ្យ​កាន់​តែ​យល់​ច្បាស់​ពី​ទំនាក់ទំនង​រវាង​កម្រិត​អ័រម៉ូន​ និង​​ប្រតិកម្ម​ទៅ​នឹង​ស្រ្តេស ក៏​ដូចជា​យន្តការ​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត។ អត្ថបទគួរអាន៖ អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច ស្រីៗ​សម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែ​បើសម្អាតដោយវិធីនេះនឹង​គ្រោះធំមិនខាន […]


គន្លឹះសុខភាពផ្លូវភេទ

ខានរួមភេទយូរ អាចប្រឈមនឹងផលប៉ះពាល់ទាំង ៥ យ៉ាងនេះ

ការ​រួម​ភេទ​ ដើរ​តួនាទី​យ៉ាង​សំខាន់​​ក្នុង​ការ​ថែទាំ​សុខុមាលភាព​ទូទៅ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ឈប់​រួម​ភេទ ឬ​ខាន​រួម​ភេទ​រយៈពេល​​យូរ នោះ​អាច​ធ្វើ​ឲ្យ​រាងកាយ​ និង​ផ្លូវ​ចិត្ត ជា​ពិសេស​គឺ​សុខភាព​ផ្លូវ​ភេទ​​​តែ​ម្តង និង​ការ​​​ប្រឈម​នឹង​ផល​ប៉ះពាល់​មួយ​ចំនួន។ តើ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​យើង​ឈប់​រួម​ភេទ? ជាក់ស្តែង មាន​ផល​ប៉ះពាល់​ចំនួន​៥ ដែល​អាច​កើត​ឡើង​នៅ​ពេល​ដែល​យើង​មិន​បាន​រួម​ភេទ​រយៈពេល​យូរ។ ផល​ប៉ះពាល់​ទាំង​នោះ​រួម​មាន​៖ ១. ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ ការ​រួម​ភេទ​​ជា​ទៀងទាត់ អាច​ជួយ​រក្សា​ចំណង់​ផ្លូវ​ភេទ​របស់​យើង​បាន​ល្អ។ យ៉ាង​ណា​មិញ នៅ​ពេល​ដែល​យើង​ខាន​រួម​ភេទ​រយៈពេល​យូរ នោះ​ចំណង់​ផ្លូវ​ភេទ​ក៏​ធ្លាក់​ចុះ ព្រម​ទាំង​​ធ្វើ​ឲ្យ​យើង​ពិបាក​​ដាស់​អារម្មណ៍ ​ឬ​ពិបាក​​ទទួល​អារម្មណ៍​ស្រើបស្រាល។ ២. លិង្គ​មិន​ឡើង​រឹង និង​មាន​អាការៈ​ថប់​បារម្ភ​អំឡុង​ពេល​ប្រតិបត្តិការ​លើ​គ្រែ ចំពោះ​បុរស នៅ​ពេល​ដែល​អសកម្មភាព​ផ្លូវ​ភេទ​រយៈពេល​យូរ គឺ​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​លិង្គ​មិន​ឡើង​រឹង។ កង្វះ​ការ​រំញោច​ផ្លូវ​ភេទ​ជា​ទៀងទាត់ អាច​ប៉ះពាល់​ដល់​លំហូរ​ឈាម​ទៅ​កាន់​លិង្គ​ និង​សមត្ថភាព​ក្នុង​ការ​ធ្វើ​ឲ្យ​លិង្គ​ឡើង​រឹង​បាន​យូរ។ បន្ថែម​ពី​នេះ ប្រុស​ៗ​ក៏​អាច​មាន​បញ្ហា​ថប់​បារម្ភ​អំឡុង​ពេល​ប្រតិបត្តិការ​ផង​ដែរ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ៣. ស្ងួត​ទ្វារ​មាស និង​ឈឺចាប់​នៅ​ពេល​រួម​ភេទ ចំណែក​ស្រី​ៗ​វិញ អាច​ជួប​ប្រទះ​នូវ​បញ្ហា​ស្ងួត​ទ្វារ​មាស​​នៅ​ពេល​ដែល​ខាន​រួម​ភេទ​យូរ។ ពិត​ណាស់​ ការ​រួម​ភេទ​ជា​ប្រចាំ អាច​ជួយ​បង្កើត​ការ​ផលិត​ជាតិ​រម្អិល​ធម្មជាតិ​ ដែល​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​កាត់បន្ថយ​អារម្មណ៍​ឈឺចាប់​នៅ​ពេល​ស៊ក​បញ្ចូល និង​ជួយ​ឲ្យ​ស្រីៗ​មាន​អារម្មណ៍​សុខ​ស្រួល។ [embed-health-tool-ovulation] ៤. សាច់ដុំ​អាង​ត្រគាក​ចុះ​ខ្សោយ ទន្ទឹម​នឹង​នេះ​ដែរ ការ​​រួម​ភេទ​ជា​ទៀងទាត់​ ​អាច​ជួយ​ពង្រឹង​សាច់ដុំ​អាង​ត្រគាក​បាន​ល្អ។ សាច់​ដុំ​ទាំង​នេះ ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​ការ​គ្រប់គ្រង​ប្លោក​នោម​ ទ្រទ្រង់​សរីរាង្គ​អាង​ត្រគាក និង​បង្កើន​អារម្មណ៍​សុខ​ស្រួល​អំឡុង​ពេល​រួម​ភេទ។ ប៉ុន្តែ ប្រសិនបើ​យើង​ខាន​រួម​ភេទ​យូរ​ពេក​ នោះ​សាច់ដុំ​អាង​ត្រគាក​ក៏​ចុះ​ខ្សោយ​ ព្រម​ទាំង​បង្កើន​ហានិភ័យ​នៃ​ការ​លេច​នោម​​ដោយ​មិន​ដឹង​ខ្លួន។ ៥. បញ្ហា​ផ្លូវ​អារម្មណ៍ និង​ទំនាក់ទំនង ភាព​ស្និទ្ធស្នាល​នៃ​​ការ​រួម​ភេទ មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ផ្លូវ​អារម្មណ៍ និង​មនោសញ្ចេតនា​រវាង​គូស្នេហ៍។ ផ្ទុយ​ទៅ​វិញ […]


គន្លឹះសុខភាពផ្លូវភេទ

ជំងឺថប់អារម្ភប៉ះពាល់ដល់ជីវិតលើគ្រែយ៉ាងម៉េចខ្លះ? គ្រប់គ្រងដោយវិធីណា?

ជំងឺថប់​បារម្ភ អាច​ជះឥទ្ធិពល​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​គ្នា​យើង​ រួម​ទាំង​ជីវិត​ផ្លូវ​ភេទ​ផង​ដែរ។ ជាក់ស្តែង ជំងឺនេះ​ អាច​បង្ក​ជា​​អារម្មណ៍​ភិតភ័យ មិន​ស្រណុក​ក្នុង​ខ្លួន និង​តានតឹង ដែល​ចំណុច​នេះ​ ​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជា​មួយ​នឹង​​ដៃគូ ក៏​ដូចជា​បង្អាក់​អារម្មណ៍​សុខ​ស្រួល​អំឡុង​ពេល​ប្រតិបត្តិការ​​លើ​គ្រែ។ សញ្ញា​បង្ហាញ​ថា​ការ​ថប់​បារម្ភ​កំពុង​តែ​ប៉ះពាល់​ដល់​ជីវិត​ផ្លូវ​ភេទ ១. ខ្វះ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង អ្នក​ដែល​មាន​អាការៈ​ថប់​បារម្ភ អាច​បាត់បង់​ទំនុក​ចិត្ត​​មក​លើ​ខ្លួន​ឯង​ ជា​ពិសេស​ចំពោះ​រូបរាង​កាយ​ និង​សម្រស់​ ដែល​កត្តា​នេះ អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវ​ភេទ​យ៉ាង​ខ្លាំង។ ២. គេច​វេច​ការ​រួម​ភេទ គ្នា​យើង​ណា​ខ្លះ​​ដែល​​មាន​អារម្មណ៍​អន្ទះអន្ទែង​នៅ​ពេល​ដែល​នៅ​ជិត​ដៃគូ? ជាក់ស្តែង ការ​រួម​ភេទ​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​អន្ទះអន្ទែង ជា​ពិសេស​ប្រសិនបើ​យើង​ធ្លាប់​ឆ្លងកាត់​​រឿងរ៉ាវ​តក់ស្លុត​នៅ​អតីតកាល។ ដូច្នេះ​ហើយ​ យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​អ្នក​ជំនាញ ក្នុង​ករណី​ដែល​យើង​ជួប​បទពិសោធន៍​មិន​ល្អ​ពាក់ព័ន្ធ​នឹង​ការ​រួម​ភេទ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. មិន​សូវ​ទំនាក់ទំនង​ជាមួយ​ដៃគូ ការ​ទំនាក់ទំនង​មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​ជីវិត​គូស្នេហ៍​។ ដូច​នេះ​ យើង​គួរ​ពិភាក្សា​ជាមួយ​ដៃគូ​ប្រសិនបើ​យើង​មាន​អារម្មណ៍​តានតឹង អន្ទះអន្ទែង ឬ​​មិន​មាន​ផាសុកភាព​អំឡុង​ពេល​នៅ​ជាមួយ​គ្នា។ ៤. មិន​អាច​ឈាន​ដល់​ចំណុច​កំពូល ការ​សិក្សា​បាន​បង្ហាញ​ថា ជំងឺ​ថប់​បារម្ភ​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ឈាន​ដល់​ចំណុច​កំពូល ពីព្រោះ​​តែ​បញ្ហា​មួយ​នេះ ​ធ្វើ​ឲ្យ​យើង​គិត​ផ្តេសផ្តាស​ច្រើន​ ព្រម​ទាំង​បង្អាក់​អារម្មណ៍​ស្រើបស្រាល។ [embed-health-tool-bmi] ៥. ប្រើប្រាស់​ថ្នាំ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​ថ្នាំ​ជាក់លាក់​ដើម្បី​គ្រប់គ្រង​ជំងឺ​​ថប់បារម្ភ ក៏​អាច​ផ្តល់​ផល​អវិជ្ជមាន​ដល់​ជីវិត​ផ្លូវ​ភេទ​ដូច​គ្នា។ ប្រភេទ​ថ្នាំ​មួយ​ចំនួន​ ដូចជា​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត (Antidepressants) អាច​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​របស់​យើង​ធ្លាក់​ចុះ។ អត្ថបទគួរអាន៖ អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច ស្រីៗ​សម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែ​បើសម្អាតដោយវិធីនេះនឹង​គ្រោះធំមិនខាន ស្រីៗគួរដឹង នេះជាមូល​ហេតុនិង​រោគសញ្ញារលាកទ្វារមាសដោយបាក់តេរី​ ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ […]


គន្លឹះសុខភាពផ្លូវភេទ

សម្រេចកាមដោយខ្លួនឯង ប៉ះពាល់សុខភាពដែរអត់?

សម្រេចកាមដោយខ្លួនឯងគឺជាសកម្មភាពផ្លូវភេទមួយធម្មតា ដែលអាចអនុវត្ដទាំងបុរស និងស្រ្ដីដោយខ្លួនឯង បានដើម្បីដោះស្រាយចំណង់ផ្លូវភេទមួយគ្រា។ ហើយសកម្មភាពបែបនេះ នៅមិនទាន់មានរបាយការណ៍ណាបង្ហាញពីផលប៉ះពាល់ដល់សុខភាពនោះឡើយ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ការសម្រេចកាមដោយខ្លួនឯងមានច្រើនប្រភេទ អាស្រ័យលើចំណូលចិត្ដមនុស្សយើងម្នាក់ៗ។ តែទោះជាយ៉ាងនេះក្ដី ចំនួនដងនៃការសម្រេចកាមដោយខ្លួនឯង នៅតែជាសំណួរ និងក្ដីបារម្ភរបស់មនុស្សមួយចំនួនដោយសារតែវាអាចទាក់ទងនឹងសុខភាពរាងកាយ ផ្លូវចិត្ត និងទំលាប់ប្រចាំថ្ងៃ។ តើគួរសម្រេចកាមដោយខ្លួនឯងញឹកញាប់ប៉ុណ្ណា? មកទល់ពេលនេះ ក៏មិនទាន់មានចំនួនណាបញ្ជាក់ឲ្យបានច្បាស់លាស់ថាតើត្រូវការសម្រេចកាមដោយខ្លួនឯងគួរមានប៉ុន្មានដងក្នុងមួយថ្ងៃ មួយអាទិត្យ ឬមួយខែ។ ដូចនេះយើងពុំគួរព្រួយបារម្ភពីសកម្មភាព​នេះខ្លាំងពេកដែរ លើកលែងតែវាធ្វើឲ្យអ្នកអស់កម្លាំង ចុះខ្សោយ ឬមានអារម្មណ៍តានតឹង ពេលដែលធ្វើវាមិនដូចរាល់ដង។ ចំណុចគួរកត់សម្គាល់មួយទៀត ប្រសិនបើការសម្រេចកាម បង្កើតជាទម្លាប់ ធ្វើឲ្យយើងតែងតែចង់ធ្វើការសម្រេចកាមដោយខ្លួនឯង ចង់រួមភេទខ្លាំង ចង់រួមភេទជាមួយមិត្តភក្ដិ និងដៃគូខ្លាំង នោះយើងអាចនឹងមានបញ្ហាគួរទៅជួបជាមួយគ្រូពេទ្យហើយ។ អត្ថប្រយោជន៍នៃការសម្រេចកាមដោយខ្លួនឯង ការសម្រេចកាមដោយខ្លួនឯង ថ្វីដ្បិតគេមិនទាន់បានរកឃើញពីផលប៉ះពាល់ធ្ងន់ធ្ងរនៅឡើយទេ ប៉ុន្ដែវាក៏អាចផ្ដល់អត្ថប្រយោជន៍ខ្លះមកយើងវិញដែរដូចជា៖ ជួយកាត់បន្ថយស្ដ្រេស មិនបារម្ភរឿងមានផ្ទៃពោះ មិនប្រឈមជំងឺឆ្លង ជួយឲ្យគេងលក់ស្រួល និង ក៏ជំនួយដល់សុខភាពខួរក្បាលផងដែរ។ ចំណុចសំខាន់ សម្រេចកាមដោយខ្លួនឯងគឺជាសកម្មភាពផ្លូវភេទមួយធម្មតា ដែលអាចអនុវត្ដទាំងបុរស និងស្រ្ដីដោយខ្លួនឯង បានដើម្បីដោះស្រាយចំណង់ផ្លូវភេទមួយគ្រា។ ហើយសកម្មភាពបែបនេះ នៅមិនទាន់មានរបាយការណ៍ណាបង្ហាញពីផលប៉ះពាល់ដល់សុខភាពនោះឡើយ។ អត្ថបទគួរអាន៖ អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច ស្រីៗ​សម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែ​បើសម្អាតដោយវិធីនេះនឹង​គ្រោះធំមិនខាន ស្រីៗគួរដឹង […]


គន្លឹះសុខភាពផ្លូវភេទ

ទឹកឃ្មុំក៏មានចំណែកជំនួយដល់សុខភាពផ្លូវភេទបុរសដែរ

ទឹកឃ្មុំត្រូវបានគេចាត់ទុកជាឱសថធម្មជាតិ ជួយព្យាបាលជំងឺច្រើនមុខ ជំនួយដល់សុខភាពរាងកាយ មិនតែប៉ុណ្ណោះក៏មានចំណែកជួយដល់សុខភាពផ្លូវភេទបុរសផងដែរ។ តាមការសិក្សាបានបង្ហាញថា ទឹកឃ្មុំអាចផ្ដល់អត្ថប្រយោជន៍៤យ៉ាងសំខាន់ៗដល់សុខភាពផ្លូវភេទបុរស ដូចជា៖ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.បង្កើនថាមពលផ្លូវភេទ ទឹកឃ្មុំផ្ដល់អត្ថប្រយោជន៍ចំពោះរាងកាយ ជំនួយដល់ប្រព័ន្ធរំលាយអាហារ ជំនួយឆ្អឹង បង្កើនម៉ាសសាច់ដុំ ប្រឆាំងអុកស៊ីតកម្ម ប្រឆាំងមហារីក ការពារពីការគាំងបេះដូង មិនតែប៉ុណ្ណោះក៏ជួយ បង្កើនថាមពលផ្លូវភេទឲ្យខ្លាំងរឹងមាំ។ ព្រោះនៅក្នុងទឹកឃ្មុំសម្បូរសារជាតិចិញ្ចឹមច្រើន មានពពួកវីតាមីនB ជាតិរ៉ែ និង ប្រូតេអ៊ីន។ ដូច្នេះបុរសៗបើចង់បានសុខភាពផ្លូវភេទរឹងមាំ អាចសាកល្បងញ៉ាំទឹកឃ្មុំ យ៉ាងហោចមួយស្លាបព្រារកាហ្វេរាល់ថ្ងៃ ជាមួយទឹកក្ដៅឧណ្ហៗ ឬទឹកតែ ដើម្បីជំនួយថាមពលផ្លូវភេទ។ ២.ជំនួយសរសៃឈាម ទឹកឃ្មុំមានរសជាតិផ្អែមពីធម្មជាតិ ក៏សម្បូរទៅដោយ វីតាមីន B និង Nitric oxide ដែលសារធាតុទាំងនេះមានមុខងារជំនួយដល់ចរន្ដឈាមក្នុងរាងកាយទាំងមូល បូករួមទាំងចរន្ដឈាមក្នុងប្រព័ន្ធ​បន្ដ​ពូជ។ កាលណាចរន្ដឈាមដំណើរការល្អ ក្នុងនោះក៏ជួយធ្វើសុខភាពផ្លូវភេទ ដំណើរការល្អប្រសើរដូចគ្នា។ អត្ថប្រយោជន៍នេះ មិនត្រឹមតែល្អសម្រាប់សុខភាពផ្លូវភេទបុរសនោះទេ តែក៏ល្អសម្រាប់ស្ដ្រីផងដែរ។ ៣.ជំនួយអ័រម៉ូនតេស្ដូស្ដេរ៉ូន ទឹកឃ្មុំក៏មានចំណែកជួយបង្កើនដល់ការផលិតអ័រម៉ូន តេស្ដូស្ដេរ៉ូន ដែលជាអ័រម៉ូនក្នុងប្រព័ន្ធបន្ដពូជរបស់បុរស ហើយក៏ជាអ័រម៉ូនសំខាន់ខ្លាំងផងដែរ។ អ័រម៉ូនតេស្ដូស្ដេរ៉ូន អាចជួយឲ្យបុរស មានចំណង់ផ្លូវភេទ លិង្គរឹងមាំ និង ជួយឲ្យរួមភេទទៅដល់គោលដៅ ដូច្នេះអ័រម៉ូននេះសំខាន់ខ្លាំងណាស់សម្រាប់សុខភាពផ្លូវភេទបុរស។ ការសិក្សាបានបង្ហាញថា គ្រាន់តែបង្កើតទម្លាប់ញ៉ាំទឹកឃ្មុំ ជាមួយទឹកក្ដៅឧណ្ហៗរាល់ពេលព្រឹកមួយកែវ […]


គន្លឹះសុខភាពផ្លូវភេទ

៥សំណួរសំខាន់ៗ អំពីសុខភាពផ្លូវភេទ​ដែលមានអ្នកសួរច្រើន!

១.តើការលេបទឹកកាមអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពដែរទេ? ដោយសារតែទឹកកាម គឺជាល្បាយនៃសារធាតុរាវក្នុងខ្លួនរបស់មនុស្សប្រុស ក្នុងនោះមានផ្ទុកសារធាតុផ្សេងៗជាច្រើន ដែលរាប់ទាំងស្ពែមផងដែរ។ ពេលមនុស្សប្រុសបាញ់ទឹកកាមចេញមកក្រៅ ក្នុងទឹកកាមនោះមានផ្ទុកប្រូតេអ៊ីន និងស្ពែម ដូច្នេះការលេបទឹកកាមមិនបង្កផលប៉ះពាល់សុខភាពនោះទេ។ ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២.តើវិធីពន្យារកំណើតបន្ទាន់ អាចប៉ះពាល់ដល់ការមករដូវដែរទេ? វិធីពន្យារកំណើតបន្ទាន់ (ថ្នាំ៧២ម៉ោង) អាចបង្កការរំខាន និងប៉ះពាល់ដល់ការមករដូវប្រចាំខែបានដែរ។ ថ្នាំពន្យារកំណើតបន្ទាន់ ជាប្រភេទថ្នាំអ័រម៉ូនមានមុខងាររារាំងការផលិតពងអូរ៉ុល(មេជីវិតញី) ដូច្នេះការប្រើប្រាស់វិធីនេះគឺពិតជាអាចប៉ះពាល់ដល់វដ្ដរដូវប្រចាំខែពិត​មែន។ វា​នឹងបណ្ដាលឲ្យការមករដូវអាចយឺតជាង ឬ លឿនជាងធម្មតា មិនតែប៉ុណ្ណោះ ក៏បណ្ដាលឲ្យស្ដ្រីប្រឈមការឈឺចុកចាប់ខ្លាំងក្នុងអំឡុងមករដូវ។ សូម្បីតែ អង្គការសុខភាពពិភពលោក ក៏បានលើកឡើងអំពីផលរំខាននេះផងដែរ។ ៣.តើការរមាស់ប្រដាប់ភេទមិនបាត់អាចជារោគសញ្ញានៃជំងឺកាមរោគដែរទេ? ការរមាស់ត្រង់បរិវេណប្រដាប់ភេទ មិនថាបុរសឬស្ដ្រី អាចជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដទៃទៀតនៃជំងឺកាមរោគ ដែលទាមទារឲ្យមានប្រុងប្រយ័ត្ន។ ជំងឺកាមរោគដែលលេចចេញពីរោគសញ្ញារមាស់នេះមានដូចជា ជំងឺប្រមេះទឹកថ្លា ជំងឺទ្រីកូម៉ូនីញ៉ាស៊ីស ជំងឺពងបែកលើប្រដាប់ភេទ និង ជំងឺដុះសាច់លើប្រដាប់ភេទជាដើម។ ដូច្នេះប្រសិនបើមានរោគរមាស់គួរឲ្យកត់សម្គាល់ ពិសេសក្រោយពេលរួមភេទ គួរតែទៅជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យ និង តាមដានអាការៈ។ [embed-health-tool-heart-rate] ៤.តើការម៉ាស្សាឲ្យដៃគូមុនពេលរួមភេទ អាចជួយបង្កើនអារម្មណ៍ដៃគូដែរទេ? ការម៉ាស្សា ពិសេសម៉ាស្សាបែបស្រើបស្រាលមុនពេលចាប់ផ្ដើមរួម​ភេទ គឺអាចជួយបង្កើនអារម្មណ៍ផ្លូវភេទដៃគូឲ្យកាន់​តែពុះកញ្ជ្រោកខ្លាំងបាន​។ ដៃគូអាចសាកល្បងដោយប្រើដៃ ម៉ាស្សាទៅ​លើ​រាងកាយទាំងមូល កន្លែងសំខាន់ៗដៃគូ ជាមួយនឹងប្រេងម៉ាស្សា ដើម្បីបង្កើនកម្ដៅរាង​កាយលើស​ពីការម៉ាស្សា​បែបធម្មតា។ ការម៉ាស្សាបែបនេះ មិនត្រឹមតែបង្កើនចំណង់ផ្លូវភេទទេ ថែមទាំងផ្ដល់អត្ថប្រយោជន៍ដល់សុខភាពរាងកាយផងដែរ។ ៥.តើការរួមភេទដោយភាពរីករាយ ផ្ដល់គុណប្រយោជន៍អ្វីខ្លះ? ការរួមភេទដោយរីករាយ គឺជាការព្រមព្រៀងគ្នាទាំងសងខាង ទាំងកាយ​ទាំងចិត្ដ គ្មានការបង្ខិតបង្ខំ ពោលគឺការកើតឡើងនូវចំណង់ផ្លូវភេទទាំងពីរដោយក្ដីរីករាយ […]


ផ្លូវភេទនិងការការពារ

សម្រាលកូនហើយប៉ុន្មានសប្តាហ៍ ទើបអាចរួមភេទវិញបាន?

រយៈពេលសម្រាប់ការរួមភេទលើកដំបូងបន្ទាប់ពីសម្រាលកូន គឺនៅមិនទាន់មានរបាយការណ៍ណាមួយបង្ហាញឲ្យបានច្បាស់លាស់នៅឡើយទេ ប៉ុន្ដែតាមការណែរនាំរបស់គ្រូពេទ្យភាគច្រើន ដៃគូគួរតែរង់ចាំយ៉ាងហោចឲ្យបានចន្លោះ៨ ទៅ ១២សប្ដាហ៍ក្រោយសម្រាល។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! សុខភាពម្ដាយក្រោយពេលសម្រាល មានភាពទន់ខ្សោយមិនទាន់រឹងមាំល្អនោះទេ ម្យ៉ាងទៀតកម្រិតអ័រម៉ូនក្នុងរាងកាយ អារម្មណ៍ និង បម្រែបម្រួលទម្រង់សុខភាពផ្លូវភេទក៏មិនទាន់វិលត្រលប់ទៅរកស្ថានភាពល្អប្រសើរនោះដែរ ដូច្នេះត្រូវការពេលវេលាមួយរយៈសិន អាចចន្លោះយ៉ាងហោចពី៨ ទៅ ១២សប្ដាហ៍ក្រោយពេលសម្រាល។ តើការរួមភេទក្រោយពេលសម្រាលអាចប្រឈមបញ្ហាអ្វីខ្លះ? ការរួមភេទក្រោយពេលសម្រាលមុន៨សប្ដាហ៍ អាចប្រឈមបញ្ហាកើតឡើងដូចជា៖ ១.ទ្វារមាសមានសភាពស្ងួត ស្ដ្រីក្រោយពេលសម្រាល សុខភាពផ្លូវភេទនៅមិនទាន់ល្អប្រសើរទាំងស្រុងនោះទេ ពិសេសប្រែបម្រួលអ័រម៉ូនក៏ស្ថិតក្នុងស្ថានភាពមិនប្រក្រតីជាកត្ដារំខានមិនអាចបញ្ចេញទឹករំអិលបម្រើការរួមភេទបាន ធ្វើទ្វារមាសមានសភាពស្ងួត ហើយនេះក៏ជាហេតុធ្វើឲ្យគាត់មិនទាន់មានអារម្មណ៍បង្កើតបរិយាកាសរីករាយជាមួយស្វាមីបាននោះដែរ។ ខណៈនោះប្រសិនបើដៃគូចង់បង្កើតបរិយាកាសរីករាយមែន ក៏អាចប្រើប្រាស់ទឹករំអិលជំនួយបាន។ ២.ទ្វារមាសរលុង ក្រោយពេលសម្រាល ទ្វារមាសស្ដ្រីនឹងមានការប្រែប្រួលទម្រង់ និងទំហំក៏រីកធំជាងមុន បណ្ដាលដៃគូរួមភេទមានអារម្មណ៍ថារលុង ហើយក៏មិនសូវមានអារម្មណ៍កក់ក្ដៅដូចកាលពីមិនទាន់មានកូននោះទេ។ ប៉ុន្ដែចំណុចនេះមិនមែនជាបញ្ហានោះទេ ឲ្យដៃគូទាំងពីររីករាយ និងយល់ពីគ្នា។ ៣.ការឈឺចាប់ ការរួមភេទក្រោយពេលសម្រាល ស្ដ្រីអាចមានការឈឺចាប់ ប៉ុន្ដែករណីនេះមិនទាំងអស់នោះទេ ព្រោះស្ដ្រីមួយចំនួនក្នុងកំលុងសម្រាល អាចប៉ះពាល់ដល់ទ្វារ ដូចជាការដាច់រលាត់ ខូចខាតទ្រង់ទ្រាយដើម បូករួមទាំងករណីខ្លះទ្វារមាសមានសភាពស្ងួតជាដើម។ ប្រសិនបើការសម្រាល មិនប៉ះពាល់ទ្វារមាសគាត់ទេ នោះការរួមភេទនឹងមិនបង្កការឈឺចាប់នោះទេ។ ៤.ប្រឈមឆ្លងមេរោគ ការរួមភេទក្រោយពេលសម្រាល ជាការណែរនាំគួរតែប្រើប្រាស់ស្រោមអនាម័យ ដែលជាជម្រើសល្អបំផុត។ ការប្រើប្រាស់ស្រោមអនាម័យ អាចការពារបានទាំងខាងស្វាមី និង ខាងភរិយា ព្រោះអាចការពារពីពពួកបាក់តេរី ដែលយើងសម្អាតមិនបានស្អាតល្អមុនពេលរួមភេទ និងងាយបង្កទៅជាមេរោគ ប៉ះពាល់សុខភាព ពិសេសស្ដ្រីតែម្ដង ខណៈដែលសុខភាពស្បូននៅមិនទាន់រឹងមាំល្អ ងាយរងគ្រោះជាងខាងបុរស។ វិធីល្អៗគួរអនុវត្ដប្រសិនបើចង់រួមភេទក្រោយពេលសម្រាល សម្រាប់បុរសៗ ប្រសិនជាមានអារម្មណ៍ហើយនោះ […]


គន្លឹះសុខភាពផ្លូវភេទ

របបអាហារទាំងនេះអាចរំញោចដល់ចំណង់ផ្លូវភេទស្ដ្រីឲ្យប្រសើរឡើងវិញ

របបអាហារមានតួនាទីសំខាន់ជួយទ្រទ្រង់រាងកាយមានសុខភាពល្អ មិនតែប៉ុណ្ណោះក៏មានចំណែកជួយបង្កើនអារម្មណ៍ចំណង់ផ្លូវភេទផងដែរ ពិសេសសម្រាប់ស្ដ្រីៗតែម្ដង។ យើងធ្លាប់បានដឹងខ្លះមកហើយ ថាសុខភាពផ្លូវភេទស្ដ្រីមានការលំបាកថែទាំជាងបុរស បូករួមទាំងការបង្កើតចំណង់ និង សេចក្ដីសុខកំលុងរួមភេទ ក៏ពិបាកទទួលបានពេញលេញខ្លាំងណាស់ដែរ។ ដូច្នេះខាងក្រោមនេះគឺជាប្រភេទអាហារដែលអាចជួយ រំញោចអារម្មណ៍ផ្លូវភេទងើបឡើងវិញ និង ធ្វើឲ្យការរួមភេទឆាប់ទៅដល់គោលដៅ៖ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ស្លឹក Ginkgo Biloba Ginkgo Biloba ជាស្លឹកឈើមួយប្រភេទដែលមានកំណើតនៅប្រទេសចិន។ ស្លឹកឈើនេះ ត្រូវបានច្នៃជា ឱសថ និង តែសម្រាប់ឆុងញ៉ាំ ប៉ុន្ដែមិនអាចញ៉ាំស្រស់ ឬ ដុតនោះទេ។ វាមានមុខងារជួយ​សម្រួល​អារម្មណ៍ ពង្រឹងប្រព័ន្ធប្រសាទ និងធ្វើឲ្យចរន្ដឈាមដំណើរការល្អ ពាសពេញរាងកាយ បូករួមទាំងសរីរាង្គរាងភេទផងដែរ។ ការណ៍នេះធ្វើឲ្យសុខភាពផ្លូវភេទល្អប្រសើរឡើងវិញ និង ធ្វើការរួមភេទឆាប់ដល់គោលដៅ។ ស្លឹក​ឈើ​​នេះ មាន​អត្ថប្រយោជន៍ស្រដៀងគ្នា​នឹង​ យិនសិន ដែលមានប្រភពចេញពីប្រទេសចិនដូចគ្នា។ ២. ស្រាក្រហម ស្រាក្រហម ក៏ជាចំណែកមួយជួយបង្កើនចំណង់ផ្លូវភេទបានដែរ។ ញ៉ាំស្រាក្រហមត្រឹមមួយកែវ អាចជួយសម្រួលដល់សរសៃឈាមដំណើរការល្អ និង បង្កើនកម្ដៅក្នុងរាងកាយ។ ការសិក្សាក្នុងឆ្នាំ២០០៩ បានបង្ហាញថា ការញ៉ាំស្រាក្រហមត្រឹមមួយកែវ ជួយបង្កើនអារម្មណ៍ និងបំពេញមុខងារផ្លូវភេទបានល្អ។ ៣.ផ្លែប៉ោម ញ៉ាំផ្លែប៉ោមត្រឹមមួយផ្លែរាល់ថ្ងៃ ក៏ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពផ្លូវភេទផងដែរ ពិសេសសម្រាប់ស្ដ្រីៗតែម្ដង។ តាមការសិក្សាបានបង្ហាញថា ផ្លែប៉ោមអាចជួយប្រឆាំងនឹងអុកស៊ីតកម្ម ជំនួយសរសៃឈាម […]


គន្លឹះសុខភាពផ្លូវភេទ

រឿងសំខាន់ៗដែលគួរធ្វើ ក្រោយពេលរួមភេទជាមួយដៃគូ

មិនថាតែបុរស ឬស្ដ្រីនោះទេ ក្រោយពេលរួមភេទហើយក៏ត្រូវគិតគូពីសុខភាពផង ពិសេសការសម្អាត និងអនាម័យប្រដាប់ភេទឲ្យបានល្អ ជៀសវាងការបង្កជាមេរោគផ្សិត ប៉ះពាល់សុខភាព។ ខាងក្រោមជាគន្លឹះផ្សេងៗ ដែលដៃគួរអនុវត្ដបន្ទាប់ពី ឡើងគ្រែហើយ៖ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ១.ទៅនោម ការរួមភេទដែលមិនបានការពារ អាចបណ្ដាលឲ្យពពួកបាក់តេរី ឬ មេរោគតោងជាប់ក្នុងប្រដាប់ភេទ ក៏អាចបង្កទៅជាជំងឺរលាកផ្លូវបង្ហួរនោម ករណីនេះកើតឡើងញឹកញាប់ចំពោះស្ដ្រី។ ការនោមក្រោយពេលរួមភេទ អាចជួយបញ្ចេញពពួកបាក់តេរី ហើយក៏ជួយការពារពីមេរោគផងដែរ។ ២.ញ៉ាំទឹក ការរួមភេទគឺស្រដៀងគ្នាទៅនឹងការហាត់ប្រាណ ដែលរាងកាយយើងប្រើប្រាស់ថាមពល ច្រើន ពិសេសការប្រឈមថយចុះជាតិទឹកក្នុងរាងកាយនៅពេលយើងបញ្ចេញញើស។ វិធីល្អបំផុត ក្រោយពេលរួមភេទត្រូវញ៉ាំទឹកឲ្យបាន ១កែវចំណុះ២០០ ទៅ ២២០មិល្លីលីត្រ ដើម្បីរក្សាជាតិទឹកក្នុងរាងកាយបានល្អ។ ៣.លាងសម្អាត ដៃគូទាំងសងខាង ត្រូវលាងសម្អាតប្រដាប់ភេទឲ្យបានស្អាតល្អក្រោយពេលរួមភេទហើយ។ ការលាងសម្អាតប្រដាប់ភេទបានល្អ អាចជួយកម្ចាត់ពពួកបាក់តេរី ដែលតោងជាប់ប្រដាប់ភេទ ដែលងាយបង្កឲ្យកើតមានជំងឺសើស្បែកផ្សេងៗ ប៉ះពាល់សុខភាពផ្លូវភេទ។ ត្រូវលាងសម្អាតនៅបរិវេណប្រដាប់ភេទផ្នែកខាងក្រៅ បន្ថែមពីនេះ ដៃ ក៏គួរតែលាងសម្អាតជាមួយគ្នាផងដែរ។ ៤.ស្លៀកសំលៀកបំពាក់ធូរលុង បន្ទាប់ពីរួមភេទ យើងអាចស្លៀកសម្លៀកបំពាក់ដែលមាន ភាពស្ដើង និង ធូរលុង អាចឲ្យមានខ្យល់ចេញចូលបានល្អ ឬក៏អាចគេងដោយគ្មានខោអាវក៏បានដែរ។ តើបន្ទាប់ពីរួមភេទហើយអាចទៅងូតទឹកបានទេ? ការសិក្សាបានបង្ហាញថា បន្ទាប់ពីរួមភេទហើយគឺអាចងូតទឹកបានធម្មតា មិនចាំបាច់ងូតទឹកក្ដៅ ឬ ត្រាំក្នុងអាងទឹកក្ដៅនោះទេ ព្រោះការងូតទឹកក្ដៅអាចបណ្ដាលឲ្យប៉ះពាល់ដល់ស្បែកពិសេសក្រោយពេលបញ្ចេញញើសហើយ។ យើងអាចងូតទឹកផ្កាឈូកក្នុងស៊ីតុណ្ហភាពល្មម ត្រឹមលាងសម្អាតរាងកាយ ថែមទាំងជួយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ។ [embed-health-tool-ovulation] ចំណុចសំខាន់ ខាងក្រោមជាគន្លឹះផ្សេងៗ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស