backup og meta

តិចនិក ៨ យ៉ាងជួយថែទាំភ្នែកឲ្យមានសុខភាពល្អ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ May 26, 2021

    តិចនិក ៨ យ៉ាងជួយថែទាំភ្នែកឲ្យមានសុខភាពល្អ

    ភ្នែកយើង​ងាយនឹងរងគ្រោះហើយក៏អាចចុះខ្សោយដោយសារបញ្ហាជាច្រើនដែលយើង​មិនចាប់អារម្មណ៍។ យើង​មានភ្នែកតែ​មួយ​គូ​ប៉ុណ្ណោះ​ក្នុងមួយ​ជីវិត ហេតុនេះ​ពិតជាមានសារៈសំខាន់ណាស់ដែលយើង​មិនត្រូវ​លេង​សើច​ ធ្វេសប្រហែសចំពោះ​សុខ​ភាព​ភ្នែកពិសេស​ពេល​មាន​បញ្ហា​ណាមួយ​កើតឡើង​នោះទេ។

    ១.ញុំាអាហារជំនួយ​ភ្នែក

    ភ្នែកអាចទទួលបានផលប្រយោជន៍យ៉ាងច្រើនពីរបបអាហារដែលសម្បូរ​ទៅដោយអាស៊ីដខ្លាញ់ omega-3 លូទីន ស័ង្កសីនិងវីតាមីនC និងE ខណៈ​វីតាមីនE អាចមាននៅ​ក្នុង​បន្លែ​ ប្រេង​បន្លែ​ ផ្លែឈើ​ សាច់​សត្វ​​ គ្រាប់​ធញ្ញជាតិ​ ស៊ុត​ និង​ប្រេង​ស្រូវ​សាឡី​ព្រម​ទាំង​មាន​ជា​អាហារ​បំប៉ន​ផង​ដែរ។ សារធាតុចិញ្ចឹមទាំងនេះមិនត្រឹមតែជួយរក្សាការមើលឃើញច្បាស់ស្របពេលដែលយើង​មាន​វ័យកាន់តែចាស់ទេ ថែមទាំងជួយ​បង្ការជំងឺភ្នែកជាច្រើនថែមទៀត។

    អាហារចម្រុះពណ៌

    ២.បោះបង់ការជក់បារី

    ការជក់បារីគឺបណ្ដាលឲ្យមានជំងឺភ្នែកជាច្រើនរួមមានជំងឺភ្នែកឡើងបាយ ខូចសរសៃប្រសាទអ៊ុបទិច និងវិបត្តិកែវភ្នែក ជំងឺជរា។ ការ​ផ្ដាច់បារីពិតជាពិបាកណាស់សម្រាប់​គ្នា​យើង​មួយចំនួន​ ដោយ​មនុស្សភាគច្រើនគឺមិនទទួលបានជោគជ័យក្នុងការសាកល្បងលើកដំបូង​។ តួយ៉ាងនៅពេលដែលយើង​សាកល្បងកាន់តែច្រើន ឱកាសជោគជ័យក៏មានកាន់តែខ្ពស់។

    ៣.ប្រើ​វ៉ែនតាការពារកម្ដៅថ្ងៃ

    វ៉ែនតាការពារកម្ដៅល្អគឺការពារភ្នែកយើង​ពីកាំរស្មីUV និងជំងឺភ្នែកឡើងបាយព្រមទាំងវិបត្តិកែវភ្នែករបស់អ្នកជំងឺ​ ដោយសារការប៉ះពាល់លើសលប់នឹងកាំរស្មីUV។ យើង​គួរទិញវ៉ែនតាការពារកម្ដៅថ្ងៃ​ដែលអាចបាំងកាំរស្មី UVAនិងUVB បាន១០០%។ លែនដាក់​ក្នុង​ភ្នែក​ខ្លះក៏ផ្ដល់នូវការពារពីកាំរស្មីUVផងដែរ ប៉ុន្តែការពាក់វ៉ែនតាការពារកម្ដៅថ្ងៃត្រូវបានណែនាំឲ្យប្រើប្រាស់ច្រើនជាង​ប្រើលែន​នេះ។

    ៤.ហាមភ្លេចពាក់របស់ការពារភ្នែក

    ប្រសិនបើយើង​ធ្វើការដែលប៉ះពាល់ជាមួយសារធាតុពុល ឬភាគល្អិតតូចៗយើង​ត្រូវពាក់វ៉ែនតាការពារគ្រប់ពេល។ សកម្មភាពផ្សេងទៀតដែលត្រូវការការពារភ្នែកគឺការលេងកីឡាដែលមានគ្រោះថ្នាក់ដូចជាកីឡា hockey racquetball និងlacross

    ៥.កំណត់ពេលលើកញ្ចក់អេឡិចត្រូនិច

    ការមើលទៅលើកញ្ចក់កុំព្យូទ័រដែលមានរយៈពេលយូរ​អាចធ្វើឲ្យើងយចុករោយភ្នែក ស្រវាំងស្ងួតភ្នែក ឈឺក្បាល កញ្ចឹងក និងខ្នង។ សាកល្បងសម្រាករាល់២០នាទីម្ដងដោយងាកមើលវត្ថុនៅ​ឆ្ងាយ​ផ្សេងជំនួស​វិញ​ហោចណាស់២០វិនាទី។ រាល់២ម៉ោងម្ដងយើង​គួរ​តែសម្រាកមួយភ្លែតពីកញ្ចក់កុំព្យូទ័រ។

    ៦.​រៀបកាលវិភាគសម្រាប់ពិនិត្យភ្នែកឲ្យបានទៀងទាត់

    យោងទៅតាមតម្រូវការភ្នែក​គឺយើង​អាចត្រូវទៅជួបអ្នកឯកទេសភ្នែក ឬគ្រូពេទ្យភ្នែកក្នុងការពិនិត្យ។ គ្រូពេទ្យភ្នែកគឺជាវេជ្ជបណ្ឌិតដែលបានហាត់រៀនពិសេសក្នុងការថែទាំភ្នែក។ គ្រូពេទ្យ​គឺធ្វើការថែទាំភ្នែកទូទៅ និងព្យាបាលជំងឺភ្នែកព្រមទាំងវះកាត់ភ្នែកផងដែរ។ សម្រាប់អ្នកឯកទេសភ្នែកវិញ គឺជាអ្នកដែលរៀនជំនាញ៤ឆ្នាំក្រោយចប់ថ្នាក់វិទ្យាល័យដែលអាចធ្វើការងារសឹងទាំងអស់ដូចគ្រូពេទ្យភ្នែកលើកលែងតែការវះកាត់ប៉ុណ្ណោះ។

    ៧.ប្រុងប្រយ័ត្នជាមួយខ្យល់បរិយាកាស

    ខ្យល់ស្ងួតអាចជះឥទ្ធិពលអាក្រក់មកលើភ្នែករបស់​យើង​បាន​។ ប្រសិនបើយើង​រស់នៅក្នុងកន្លែងដែលស្ងួតគួរតែមានម៉ាស៊ីន​humidifier​ (ម៉ាស៊ីនផ្ដល់សំំណើម) តាមខ្លួនដើម្បីកុំឲ្យភ្នែកស្រកាំដោយសារភាពស្ងួតក្នុងបរិយាកាស។

    នៅពេលដែលនិយាយដល់សុខភាពភ្នែកការបង្ការគឺជាវិធីល្អ១០០ដងជាងការព្យាបាល។ យើង​ត្រូវតែសកម្មជាទីបំផុតក្នុងការថែរក្សាភ្នែកមិនគួរចាំរហូតទាល់តែមានបញ្ហាទើបដោះស្រាយនោះទេ ព្រោះថា​អាចយឺតពេលក៏ថាបាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ May 26, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម