បញ្ហាហើមភ្នែកក្រោយក្រោកពីគេង អ្នកណាៗក៏ជួបដែរ មិនរើសពេលទេឲ្យតែទើបក្រោយពីគេង ព្រឹកក៏ដោយ ឬថ្ងៃក៏ដោយ។ ការហើមភ្នែកនេះ មិនមានជាបញ្ហាអីធំដុំទេ ប៉ុន្តែវាអាចធ្វើឲ្យយើងបាក់សម្រស់ មើលទៅមិនសូវឃើញស្អាត។ តាមកញ្ញា ឆឹង ច័ន្ទមុន្នីរស្មី តារាម៉ូដែលកម្ពុជាយើងម្នាក់ បានចែករំលែកឲ្យដឹងថា “និយាយពីរឿងហើមភ្នែកហ្នឹង ពិបាកណាស់សម្រាប់ខ្ញុំ ព្រោះខ្ញុំត្រូវថតច្រើន អ៊ីចឹងហើយបើភ្នែកហើម គឺថតមិនស្អាតតែម្ដង។” ដូចនេះ កញ្ញាបានណែនាំតិចនិកខ្លះៗ ដែលប្រើជាប្រចាំដើម្បីបំបាត់បញ្ហាភ្នែកហើមនេះដូចជា៖