backup og meta

មីញ៉ូបជិត និងមីញ៉ូបឆ្ងាយ ខុស​គ្នា ឬដូចគ្នាបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 30, 2021

    មីញ៉ូបជិត និងមីញ៉ូបឆ្ងាយ ខុស​គ្នា ឬដូចគ្នាបែបណា?

    ភ្នែកមីញ៉ូបបែងចែកជា ២ គឺមីញ៉ូបជិត និងមីញ៉ូបឆ្ងាយដែលសុទ្ធតែធ្វើឱ្យយើងមើលមិនច្បាស់ដូចគ្នា។ យើងអាចមីញ៉ូបជិត និងមីញ៉ូបឆ្ងាយនៅគ្រប់វ័យដោយ​សារការប្រែប្រួលទម្រង់គ្រាប់ភ្នែក។ តើមីញ៉ូបជិត​និងមីញ៉ូប​ឆ្ងាយ​មានភាពខុសគ្នាដូចម្តេចខ្លះ?

    អ្វីទៅគឺមីញ៉ូបឆ្ងាយ?

    មីញ៉ូបឆ្ងាយ គឺជាលក្ខខណ្ឌមួយ​ដែល​យើង​អាចមើលឆ្ងាយមិនច្បាស់ ប៉ុន្តែមើលជិតច្បាស់។ បញ្ហា​នេះអាច​បណ្តាល​មក​ពីកត្តាតំណពូជ ពន្លឺព្រះអាទិត្យ ការអានច្រើន ការ​មើលកុំព្យូទ័រ ឬទូរស័ព្ទយូរ​ដែល​បណ្តាល​ឱ្យ​គ្រាប់ភ្នែកកោង ឬវែងជាងធម្មតា ហើយធ្វើឱ្យកាំរស្មីពន្លឺមិនអាចប្រសព្វគ្នាលើស្រទាប់រ៉េទីន​ភ្នែកដោយផ្ទាល់បាន។ មីញ៉ូបឆ្ងាយអាចវិវត្តទៅជាជំងឺទឹកដក់បាតភ្នែកភ្នែកឡើង​បាយ

    អ្វីទៅគឺមីញ៉ូបជិត?

    ផ្ទុយមកវិញ មីញ៉ូបជិតគឺជាលក្ខខណ្ឌមួយ​ដែល​យើង​អាច​មើលជិតមិនច្បាស់ ប៉ុន្តែមើលឆ្ងាយច្បាស់។ បញ្ហានេះ​កើត​ឡើងដោយសារកត្តាអាយុ មានកែវភ្នែកខ្លីពីកំណើត សាច់ដុំ ciliary របស់ភ្នែកចុះខ្សោយ ឬជំងឺ​ទឹក​នោមផ្អែមដែលធ្វើឱ្យគ្រាប់ភ្នែកខ្លីជាងធម្មតា ហើយធ្វើ​ឱ្យកាំ​រស្មីពន្លឺមិនអាច​ប្រសព្វគ្នា​លើ​ស្រទាប់រ៉េទីនភ្នែក ដោយផ្ទាល់បាន។ មីញ៉ូបជិតអាចវិវដ្ដទៅជា ខ្សោយភ្នែកម្ខាង ភ្នែក​ស្រលៀង ឬមើល​ឃើញ​បែងភាគ។

    ថ្វីត្បិតតែមីញ៉ូបជិត និងមីញ៉ូបឆ្ងាយមានលក្ខណៈខុសៗគ្នា   ពួកវាមានអាការៈរួមគ្នាមួយចំនួន៖

    • មើលមិនច្បាស់
    • ឈឺក្បាល និងចុករួយគ្រាប់ភ្នែក ពេលប្រើប្រាស់ភ្នែកច្រើនដូចជា មើល​សៀវភៅ កុំព្យូទ័រ
    • ធ្វើភ្នែកព្រឹមៗ ពេលខំសម្លឹងមើល
    • មិនស្រួលក្នុងភ្នែកដូចជា ក្តៅភ្នែក ឬផ្សាភ្នែក

    ក្តៅផ្សាក្នុងភ្នែក

    អ្នកមីញ៉ូបជិត និងមីញ៉ូបឆ្ងាយអាចមើលឃើញច្បាស់ដោយពាក់វ៉ែនតា ឬពាក់​កែវ​ដាក់ក្នុងភ្នែក (contact lenses)។ កញ្ចក់​វ៉ែនតា ឬកែវដាក់ក្នុងភ្នែកនឹង​អនុញ្ញាតឱ្យពន្លឺប្រសព្វ​គ្នាលើ​ស្រទាប់​រ៉េទីន​ភ្នែក​បានដោយផ្ទាល់។​ មីញ៉ូប​ជិត និងមីញ៉ូបឆ្ងាយអាចព្យាបាលជាសះស្បើយដោយការវះកាត់ដោយកាំរស្មីឡាស៊ែរ។ ការវះកាត់នឹងផ្លាស់ប្តូរទម្រង់ស្រទាប់ស្តើងនៅខាងមុខរន្ធប្រស្រីភ្នែក (កញ្ចក់ភ្នែក) ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 30, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម