backup og meta

ចូលវ័យចំណាស់ ដាច់ខាតត្រូវពិនិត្យសុខភាព ទោះមិនឈឺអីក៏ដោយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 05, 2020

    ចូលវ័យចំណាស់ ដាច់ខាតត្រូវពិនិត្យសុខភាព ទោះមិនឈឺអីក៏ដោយ

    មនុស្ស​មួយ​ចំនួន​គិត​ថា ទោះ​អាយុ​ច្រើន​ប៉ុនណា ប៉ុន្តែបើនៅ​ដើរ​បាន ក្នុង​ខ្លួន​គ្មាន​ធ្វើ​ទុក្ខ​អី​ផង មិន​ចាំបាច់​ទៅ​ពិនិត្យ​ធ្វើ​អីនាំ​តែ​អស់​លុយ ប៉ុន្តែ​ខាង​គ្រូ​ពេទ្យ​ជំនាញ​ថា ការ​គិត​បែប​នេះ ​ខុស​ហើយ។

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ទាក់​ទង​នឹង​បញ្ហា​ពិនិត្យ​សុខភាព​ចំពោះ​មនុស្ស​ចាស់ៗ គឺ​ចាំបាច់​ណាស់ ព្រោះ​នៅ​ពេល​វ័យ​កាន់​តែ​ចាស់ ប្រព័ន្ធ​ការពារ​រាងកាយ​ក៏​កាន់​តែ​ចុះខ្សោយ មិន​ដូច​កាល​នៅ​វ័យ​ក្មេង​ទេ។ លោក​វេជ្ជបណ្ឌិត បន្ត​ថា យ៉ាង​ហោច​ណាស់ មនុស្ស​វ័យ​ចំណាស់​ត្រូវ​ទៅ​ពិនិត្យ​សុខភាពយ៉ាងហោចណាស់​ឲ្យ​បាន​១-២​ដង/ឆ្នាំ

    តើ​អាយុ​ប៉ុន្មាន​ឡើង​គួរ​ទៅ​ពិនិត្យ​សុខភាព?

    លោក​វេជ្ជបណ្ឌិត​ថា អាយុ​ប៉ុនណា​ក៏​គួរ​ទៅ​ពិនិត្យ​សុខភាព​ដែរ តែ​សម្រាប់​មនុស្ស​ចាស់ គឺ​មាន​អាយុ​ចាប់​៤០​ឆ្នាំ​ឡើង​ទៅ គួរ​តែ​ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់​។

    មនុស្ស​វ័យ​ចំណាស់ គួរ​តែ​ពិនិត្យ​មើល​ជំងឺ​ដែល​ភាគ​ច្រើន​មាន​គ្រោះ​ថ្នាក់​ដល់​វ័យ​ចំណាស់​ដូច​ជា៖

    – តាមដាន​សម្ពាធ​ឈាម

    – ពិនិត្យបេះដូង បេះដូង សួត ថ្លើម ។ល។

    – តេស្ត​មើល​ការ​ស្តាប់

    – ពិនិត្យមើល​គំហើញ

    – មើល​ជាតិ​ស្កររកមើលជំងឺទឹកនោមផ្អែម

    -ពិនិត្យមើលកំហាប់ឆ្អឹង

    – រកមើល​មហារីកគ្រប់ប្រភេទ ជាដើម។

    ការពិនិត្យសុខភាព ផ្តល់ផលប្រយោជន៍ច្រើនណាស់ចំពោះសុខភាពមនុស្សចាស់ ព្រោះការធ្វើតេស្តអាចរកឃើញពីជំងឺផ្សេងៗ មុនពេលជំងឺអាចរាលដាលធ្ងន់ធ្ងរ ដែល​អាច​នាំទុក្ខដល់អ្នកជំងឺ ក៏ដូចជាអ្នកថែទាំ ហើយ​ការពិនិត្យ​សុខភាពនេះ ក៏​អាចអោយគ្រូពេទ្យព្យាបាលជំងឺឲ្យបានទាន់ពេលវេលាផងដែរ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 05, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម