backup og meta

៤យ៉ាងជួយរក្សាសុខភាពមាត់ធ្មេញបានល្អ នៅជិតអ្នកដទៃដោយជឿជាក់

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Jul 09, 2019

    ៤យ៉ាងជួយរក្សាសុខភាពមាត់ធ្មេញបានល្អ នៅជិតអ្នកដទៃដោយជឿជាក់

    ប្រសិនបើ​មិន​បាន​ចាប់អារម្មណ៍​ថែរក្សា និង​ស្អាត​មាត់​ធ្មេញ​ឲ្យ​បាន​ជា​ប្រចាំ​ទេ យើង​អាច​មិន​សូវ​ជឿជាក់​លើ​ខ្លួនឯង ពេល​ទៅ​និយាយ​ជាមួយ​អ្នក​ដទៃ។ មាត់​ធ្មេញ​មាន​សុខភាព​ល្អ អាច​ធ្វើឲ្យ​ខ្យល់​ដកដង្ហើម​ស្រស់​ថ្លា ហើយ​នរណា​ក៏​ចង់​នៅ​ជិត​ដែរ។ ​អ្នក​ជំនាញ​សុខភាព​មាត់​ធ្មេញ​ ទន្ត​បណ្ឌិត សាន ដាណេត នៅ​​គ្លីនិក​ធ្មេញ​ប៊ូទិក ប្រាប់​មក​កាន់ Helloគ្រូពេទ្យ ​ថា មាន​រឿង ៤ យ៉ាង​សំខាន់​ៗ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​រក្សា​សុខភាព​មាត់​ធ្មេញ​ឲ្យ​ល្អ៖

    ១- វិធី​ដុសធ្មេញ និង​ប្រើ​ទឹកខ្ពុរមាត់

    ការ​ដុស​សម្អាត​ធ្មេញ​ត្រូវ​ធ្វើ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ២ ដង/ថ្ងៃ គឺ​ព្រឹក​ម្ដង និង​យប់​ម្ដង ហើយ​គួរតែ​ស្វែង​យល់​ពី​របៀប​ដុស​ធ្មេញ​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះតែ​​ធ្មេញ​មាន​ជាប់​កាកសំណល់ ធ្វើ​ឲ្យ​មាន​ក្លិន​មាត់។ ដំបូង​ត្រូវ​​ជ្រើសរើស​ថ្នាំ​ដុស​ធ្មេញ​ល្អ និងដឹង​​របៀប​ដុស​ធ្មេញ​ត្រឹមត្រូវ​ ដោយ​ដុស​ពី​លើ​ចុះ​មក​ក្រោម ទើប​អាច​ជ្រៀត​ចូល​ចន្លោះ​ធ្មេញ តែ​មិនមែន​ដុស​បញ្ច្រាស​ធ្មេញទេ ហើយ​ដុស​ឲ្យ​បាន​គ្រប់​គន្លិកគន្លាក់។ បន្ទាប់ពី​ដុស យើង​គួរតែ​មាន​ទឹក​ខ្ពុរ​មាត់ ដើម្បី​បន្ថែម​ខ្យល់​ដង្ហើម​ស្រស់​ស្រាយ​ដល់​ខ្លួនឯង និង​អ្នក​ដទៃ។

    អត្ថបទពាក់ព័ន្ធ៖ ​

  • ជំងឺ​មាត់​ធ្មេញ​ ២ ប្រភេទ​​គួរឲ្យ​បារម្ភ​បំផុត បើ​មាន​ឆាប់​ទៅ​ព្យាបាល​ឲ្យ​លឿន
  • ចង់បានធ្មេញស​ស្អាត ត្រូវ​កែទម្លាប់​អាហារ​អាក្រក់​ទាំង​នេះជាមុន
  • សុខភាពមាត់ធ្មេញHello_គ្រូពេទ្យ

    ២- ជ្រើសរើស​ច្រាស់​ដុសធ្មេញ

    ការ​ជ្រើសរើស​ច្រាស់​ដុសធ្មេញ ជា​កត្តា​សំខាន់។ យើង​​ត្រូវ​ជ្រើសរើស​ច្រាស់​ណា​ដែល​ទន់ និង​ត្រូវ​ផ្លាស់ប្ដូរ​ជា​រៀងរាល់​ខែ តែ​បើ​មិនបាន​​រាល់​ខែ ​ក៏យ៉ាងហោចណាស់ ៣ ខែ​/ម្តង​ដែរ។

    ៣- ប្រើ​សរសៃ​ហ្លុស

    ការ​ដុសធ្មេញ​តែ​មួយ​មុខ គឺ​មិន​អាច​សម្អាត​ចន្លោះ​ធ្មេញ​បាន​ល្អ​ទេ ហើយ​ជម្រើស​មួយ​ទៀត​គឺ​ត្រូវ​ប្រើ​សរសៃ​ហ្លុស​បន្ថែម ទើប​អាច​សម្អាតបាន​គ្រប់​ជ្រុង​ជ្រោយ និង​នៅ​តាម​ចន្លោះ​ធ្មេញ​បាន​ប្រសើរ​មួយ​កម្រិត​ទៀត។

    ៤. ពិនិត្យ​ធ្មេញ​ជាមួយ​ទន្តបណ្ឌិត​ជំនាញ

    ដើម្បី​ច្បាស់​ពី​បញ្ហា​មាត់​ធ្មេញ​នេះ យើង​គួរ​តែ​ទៅ​ពិនិត្យ​ជាមួយ​ទន្តបណ្ឌិត​រៀងរាល់ ៦ ខែ​/ម្ដង បើ​ទោះ​ជា​យើង​គ្មាន​អាការៈ​ឈឺ​ធ្មេញ​ក៏​ដោយ ទើប​ច្បាស់​ថា​សុខភាព​មាត់​ធ្មេញ​ល្អ​ប្រសើរ​ជា​ប្រចាំ និង​សម្អាត​កំណក​កំបោរ​លើ​អញ្ចាញ​​ធ្មេញ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ Try Ravi · កែ Jul 09, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម