ការថែទាំមាត់

ការថែទាំ​មាត់​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​ការថែទាំ​មាត់​​​​ ​​ការការពារ​ និង​ការ​ព្យាបាល ប្រសិន​បើ​មាន​បញ្ហា​មាត់ធ្មេញ

ចំណេះដឹងទូទៅ

ការថែទាំមាត់

ស្វែងយល់! អាហារគួរញ៉ាំ និងមិនគួរញ៉ាំពេលឈឺធ្មេញ

ឈឺធ្មេញ គ្នាយើងភាគច្រើនប្រហែលធ្លាប់បានឆ្លងកាត់រួចមកហើយ គឺធ្វើឲ្យយើងពិបាកទ្រាំខ្លាំងណាស់ ពិសេសចង់ញ៉ាំអីក៏មិនបានស្រួលដូចចិត្ដនោះដែរ។ ការឈឺធ្មេញមានច្រើនមូលហេតុដូចជា ធ្មេញមានបញ្ហាបែក ស្រាំ ធ្មេញពុក ហើមអញ្ចាញ ធ្មេញសឹក ឬឈឺថ្គាមទាល់ជាដើម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ការឈឺធ្មេញថ្វីដ្បិតវាមិនប៉ះពាល់សុខភាពយើងធ្ងន់ធ្ងរ ប៉ុន្ដែវាបង្កការរំខានដល់ការរស់នៅប្រចាំថ្ងៃ ធ្វើឲ្យយើងពិបាកទ្រាំ និង ពិបាកញ៉ាំអាហារទៀតផង។ ដូច្នេះហើយយើងគួរយល់ច្បាស់ពីប្រភេទអាហារដែលយើងអាចញ៉ាំបាន ស្រួលទំពារ និង ងាយរំលាយបានល្អ។ អាហារទាំងនោះមានដូចជាផ្លែប៉ោម ដំឡូងបារាំង ដំឡូងជ្វា យ៉ាអ៊ួ (មិនត្រជាក់) និង នំប៉័ងធ្វើពីស្រូវសាលី ពោលប្រភេទអាហារដែលទន់ៗ មិនដាក់សម្ពាធលើធ្មេញយើងអាចញ៉ាំបាន។ បន្ថែមពីនេះទៅទៀត យើងគួរតែច្នៃអាហារទាំងនោះជាចំណែក ឬដុំតូចៗ មុនពេលញ៉ាំគឺកាន់តែប្រសើរ។ ប្រភេទអាហារមិនគួរញ៉ាំពេលឈឺធ្មេញ ក្នុងខណៈដែលយើងកំពុងឈឺធ្មេញ ឬកំពុងព្យាបាលធ្មេញ អាហារមួយចំនួន យើងគួរតែកាត់បន្ថយ ឬអាចកុំញ៉ាំសោះកាន់តែល្អ ដូចជា ពពួកអាហារត្រជាក់ពេក (អាហារកក) អាហារក្ដៅពេក ផ្លែឈើមានជាតិជូរខ្លាំង គ្រាប់ធញ្ញជាតិ អាហារហឹរ អាហារផ្អែមពេក អាហារមានជាតិកាត់ខ្ពស់ និងពពួកភេសជ្ជៈផ្អែមៗគ្រឿងកំប៉ុងតែម្ដង។ ការញ៉ាំអាហារមិនបានត្រឹមត្រូវល្អអាចបណ្ដាលអាការៈឈឺធ្មេញកាន់តែធ្ងន់ធ្ងរ មិនតែប៉ុណ្ណោះការព្យាបាលកាន់តែយូរ។ ដូច្នេះការជ្រើសរើសអាហារញ៉ាំបានត្រឹមត្រូវ ក៏អាចជួយកាត់បន្ថយការឈឺចាប់ និងការព្យាបាលកាន់តែមានប្រសិទ្ធភាព។ អត្ថបទគួរអាន៖ […]

ស្វែងរក ការថែទាំមាត់

ការថែទាំមាត់

សុខភាពមាត់ធ្មេញ មានទំនាក់ទំនងទៅបញ្ហាសុខភាពទូទៅច្រើនជាងការគិត

សុខភាព​មាត់​ធ្មេញ អាច​ជាភ្នាក់​ងារ​ចង្អុល​សំខាន់​មួយ​ប្រាប់​ពី​សុខភាព​ទូទៅ សុខុមាលភាព​ និង​គុណភាព​ជីវិត​របស់​យើង។ សុខភាព​ទូទៅ​ក៏​អាច​មាន​ទំនាក់​ទំនង​ជាមួយ​មាត់​ធ្មេញ ព្រោះ​សុខភាព​មាត់​ធ្មេញ​ក៏​ជា​ចំណែក​បង្ក​ជា​ជំងឺ​មួយ​ចំនួន​​លើ​រាងកាយ​យើង​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អង្គការ​សុខភាព​ពិភពលោក (WHO)។ តើ​លក្ខខណ្ឌ​សុខភាព​បែប​ណា​ខ្លះ​ពាក់​ព័ន្ធ​នឹង​សុខភាព​មាត់? សុខភាព​មាត់​របស់​យើង អាច​រួម​ចំណែក​ដល់​ជំងឺ និង​ស្ថានភាព​សុខភាព​ផ្សេង​ៗ​រួម​មាន៖ ជំងឺ​រលាក​ស្រោម​បេះដូង៖ ការ​បង្ក​រោគ​នៃ​ស្រទាប់​ខាង​ក្នុង​បេះដូង ឬ​សន្ទះ​បិទ​បើកកើត​ឡើង​ជា​ធម្មតា​នៅ​ពេល​បាក់តេរី ឬ​មេរោគ​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​របស់​យើង​ដូច​ជា មាត់ ដែល​រាលដាល​តាម​ចរន្ត​ឈាម និង​ភ្ជាប់​ទៅ​នឹង​​តំបន់​មួយ​ចំនួន​ក្នុង​បេះ​ដូង។ ជំងឺ​សរសៃ​ឈាម​បេះដូង៖ ទោះបីជា​ទំនាក់​ទំនង​រវាង​សុខភាព​មាត់​ធ្មេញ និង​ជំងឺ​នេះ​មិន​ទាន់​យល់​ច្បាស់​ពេល​លេញ​ក៏​ដោយ ក៏​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះ​ដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​អាច​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​រលាក និង​ឆ្លង​មេរោគ​មេរោគ​បង្ក​ឡើង​ដោយ​បាក់តេរី​ក្នុង​មាត់។​ បញ្ហា​មុន និង​ក្រោយ​សម្រាល៖ ជំងឺ​អញ្ចាញ​ធ្មេញ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​បញ្ហា​កូន​កើត​មុន​ខែ និង​កូន​ទម្ងន់​មិន​គ្រប់​ស្តង់ដារ។ ជំងឺ​រលាក​សួត៖ បាក់តេរី​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​មាត់ អាច​ធ្លាក់​ចូល​ទៅ​ក្នុង​សួត បណ្ដាល​ឲ្យ​កើត​ជា​ជំងឺ​រលាក​សួត ឬ​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេងៗ។ បន្ថែម​ពី​លើ​នេះ ស្ថានភាព​សុខភាព​មួយ​ចំនួន​ទៀត​ក៏​អាច​ប៉ះពាល់​ទៅ​ដល់​សុខភាព​មាត់​ធ្មេញ​យើង​ដែរ​ដូចជា ជំងឺ​ទឹកនោមផ្អែម ជំងឺ​អេដស៍ និង​ជំងឺ​ពុក​ឆ្អឹង​ជាដើម។ តិចនិក​ការពារ​សុខភាព​មាត់​ធ្មេញ​បាន​ល្អ ដើម្បី​ការពារ​សុខភាព​មាត់​ធ្មេញ​យើង​ឲ្យ​បាន​ល្អ មិន​ត្រូវ​រំលង​ទម្លាប់​ថែទាំ​មាត់​ធ្មេញ​ដូច​ខាង​ក្រោម​នេះ​ទេ​រួម​មាន៖ -ដុស​ធ្មេញ​យ៉ាង​តិច២ដង/ថ្ងៃ ជាមួយ​ច្រាស់​ស្ដើង ទន់​ល្មម និង​ថ្នាំ​ដុស​ធ្មេញ​ផ្ទុក​ជាតិ ​flouride -សម្អាត​កាក​សំណល់​ក្នុង​ធ្មេញ​ជាមួយ​សរសៃ​អំបោះ​ជា​ប្រចាំ -ប្រើ​ទឹក​ខ្ពុរ​មាត់​ក្រោយ​សម្អាត​កាក​សំណល់​រួច -ញ៉ាំ​របប​អាហារ​ត្រឹមត្រូវ និង​កាត់​បន្ថយ​អាហារ​ផ្អែម -ផ្លាស់ប្ដូរ​ច្រាស់​ដុស​ធ្មេញ​១ដង/៣ខែ -ចៀស​វាង​ការ​ជក់​បារី -ណាត់​ជួប​គ្រូពេទ្យ និង​ពិនិត្យ​មាត់​ធ្មេញ​ឲ្យ​បាន​ទៀងទាត់។


ការថែទាំមាត់

កំហុសទាំង៦ អាចកើតឡើងទាក់ទងនឹង​ការថែទាំធ្មេញ

ស្នាម​ញញឹម​ស្រស់​ស្អាត នឹង​ធ្វើ​ឲ្យ​គ្នា​យើង​កាន់​តែ​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ ក៏​ដូចជា​មាន​ភាព​ទាក់ទាញ​កាន់​តែ​ខ្លាំង​។​ ពិត​ណាស់​ ការ​​​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​ជា​ទៀងទាត់​គឺ​ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ថែទាំ​សុខភាព​មាត់​ធ្មេញ​។​ យ៉ាង​ណា​មិញ​ ការ​​ថែទាំ​អនាម័យ​មាត់​ធ្មេញ​ឲ្យ​បាន​​ត្រឹមត្រូវ​ដោយ​ខ្លួន​ឯង គឺ​ជា​រឿង​ដែល​យើង​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ​។​ ដូច្នេះ​ហើយ​ ដើម្បី​ធានា​ថា​​ធ្មេញ​​របស់​យើង​មាន​សភាព​ស​ស្អាត​​ និង​មាន​សុខភាព​ល្អ​ ចូរ​ជៀសវាង​កំហុស​ឆ្គង​ក្នុង​ការ​ដុស​ធ្មេញ​ទាំង​៦​នេះ​។ ១. ​​ដុស​ធ្មេញ​មិន​ត្រឹមត្រូវ​ ​​​​​​​ការ​​ដុស​សម្អាត​ធ្មេញ​ត្រឹមត្រូវ​​ គឺ​ជា​គន្លឹះ​ក្នុង​ការ​​​ការពារ​​ជំងឺ​ពុក​ធ្មេញ​ និង​​ប្រហោង​ធ្មេញ​។​ ​គ្នា​យើង​គប្បី​​ប្រើ​ថ្នាំ​ដុស​ធ្មេញ​ទំហំ​ប៉ុន​គ្រាប់​សណ្ដែក​ និង​ដុស​​សម្អាត​ធ្មេញ​ថ្នម​ៗ​​ជា​រង្វង់​ចុះ​ឡើង។​ ​បន្ថែម​ពី​នេះ​ ​ចូរ​ខ្ជាក់​​​ថ្នាំ​ដុស​ធ្មេញ​ដែល​នៅ​សល់​​ចេញ​ ប៉ុន្តែ​មិន​ចាំបាច់​ខ្ពុរ​មាត់​ជាមួយ​នឹង​ទឹក​ឡើយ​ ពីព្រោះ​​​​វា​អាច​នឹង​ធ្វើ​ឲ្យ​ជាតិ​ផ្លអូរ៉ាយ​​​ដែល​នៅ​សល់​​​ដើម្បី​ជួយ​ការពារ​កុំ​ឲ្យ​ខូច​ធ្មេញ​ ត្រូវ​​បាន​បាត់បង់​។ ២. ប្រើប្រាស់​ច្រាស​​ដុស​ធ្មេញ​រយៈពេល​យូរ​ ជាមួយ​គ្នា​នេះ​ដែរ​ ច្រាស​ដុស​ធ្មេញ​មិន​អាច​ប្រើប្រាស់​រយៈ​ពេល​យូរ​បាន​ឡើយ​។​ បន្ទាប់​ពី​យើង​ប្រើ​វា​ចំនួន​២០០​ដង​ សរសៃ​ច្រាស​នឹង​ចាប់ផ្ដើម​សឹក​ ​និង​រីកមុខ​​។​ ច្រាស​ភាគ​ច្រើន​មាន​អាយុកាល​ប្រហែល​៣​ខែ​ប៉ុណ្ណោះ​។​ ដូច​នេះ​ហើយ​ យើង​គប្បី​ផ្លាស់ប្ដូរ​ច្រាស់​ដុស​ធ្មេញ​ នៅ​ពេល​ដែល​យើង​សង្កេត​ឃើញ​ថា​​សរសៃ​ច្រាស​ចាប់ផ្ដើម​រីក​មុខ​​ ​ពីព្រោះ​​នៅ​ពេល​ដែល​សរសៃ​ច្រាស​​​រីកមុខ​ វា​នឹង​មិន​អាច​ចូល​ចន្លោះ​តូច​ៗ​នៃ​ធ្មេញ​ ធ្វើ​ឲ្យ​កំណក​កំបោរ​ដែល​នៅ​ក្នុង​មាត់​ពិបាក​ក្នុង​ការ​សម្អាត​ចេញ​។​ ​បន្ថែម​ពី​នេះ​ បាក់តេរី​ និង​កម្ទេចកំទី​អាហារ​ក៏​ចាប់ផ្ដើម​កកើត​ឡើង​នៅ​លើ​​ច្រាស​ដុសធ្មេញ​​ផង​ដែរ​ ប្រសិនបើ​វា​​មាន​សភាព​ចាស់​ពេក​។ ​៣. មិន​សម្អាត​អណ្ដាត​ ​​បាក់តេរី​ដែល​​កំពុង​រស់នៅ​លើ​អណ្ដាត​របស់​យើង​ ​ជា​ហេតុ​នាំ​ឲ្យ​​មាន​ក្លិន​មាត់​មិន​ល្អ​។​ នៅ​ពេល​ដែល​យើង​​ដុស​សម្អាត​ធ្មេញ​ ចូរ​​​កោស​សម្អាត​បាក់តេរី​នៅ​លើ​អណ្ដាត​ជាមួយ​នឹង​ឧបករណ៍​​សម្អាត​​អណ្ដាត​ដាច់​ដោយ​ឡែក​ ឬ​​នៅ​លើ​ខ្នង​​ច្រាស​ដុស​ធ្មេញ​​តែ​ម្ដង​។​ ៤. មិន​ប្រើ​អំបោះ​ទាក់​ធ្មេញ បន្ថែម​ពី​នេះ​ ​​ការ​មិន​ប្រើ​អំបោះ​ទាក់​ធ្មេញ​ជា​រៀងរាល់​ថ្ងៃ​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​មាត់​ធ្មេញ​របស់​យើង​​ដូច​គ្នា។​ ​ទោះ​បី​ជា​យើង​​ព្យាយាម​ដុស​ធ្មេញ​​ឲ្យ​សព្វ​កន្លែង​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​ច្រាស់​ដុស​ធ្មេញ​មិន​អាច​ចូល​ទៅ​សម្អាត​ឲ្យ​​បាន​ស្អាត​១០០%​ឡើយ​​ ​ដែល​ធ្វើ​ឲ្យ​កំណក​កំបោរ​កកើត​ឡើង​។​ ​​ពិត​ណាស់​ កំណក​កំបោរ​អាច​​បង្ក​ជា​បញ្ហា​មាត់​ធ្មេញ​ដ៏​ធ្ងន់ធ្ងរ​ ដូចជា​រលាក​អញ្ចាញ​ធ្មេញ​ និង​ឬសប្រហោង​ធ្មេញ។​ ៥. ដុស​សម្អាត​ធ្មេញ​​ភ្លាមពេក​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ ​​​​​​​​​គ្នា​យើង​ភាគ​ច្រើន​​​តែងតែ​ដុស​ធ្មេញ​ភ្លាម​ៗ​ បន្ទាប់​ពី​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​អាស៊ីដ​រួច​។​ ​យ៉ាង​ណា​មិញ​ […]


ការថែទាំមាត់

អាស៊ីដ និងស្ករ ក្នុង​ផ្លែក្រូច​អាចធ្វើឲ្យខូចធ្មេញ ធ្វើម៉េចល្អ?​​

គ្នា​យើង​ប្រហែល​ជា​មិន​សូវ​គិត​ដល់​ទេ​ថា​ក្រូច​អាច​ធ្វើ​ឲ្យ​ធ្មេញ​យើង​មាន​បញ្ហា​បាន​។ ក្រូច​មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់ និង​សម្បូរ​ទៅ​ដោយ​វីតាមីន​ C នោះ​ទេ តែ​វា​ក៏​មាន​ផ្ទុក​អាស៊ីដ និង​ស្ករ​ផង​ដែរ​។ អាស៊ីដ និង​ស្ករ​នេះ​ហើយ​ ដែល​អាច​បង្ក​ជា​បញ្ហា​ដល់​ធ្មេញ​យើង​បាន​។ ១. ញ៉ាំ​ក្រូច​ប៉ះពាល់​ធ្មេញ​បែប​ណា?​ ​ស្ករ៖ ​នៅ​ពេល​ដែល​យើង​ដឹង​ថា​ក្រូច​ជា​ផ្លែ​ឈើ​ល្អ​ចំពោះ​សុខភាព ក្រូច​ក៏​អាច​ធ្វើ​ឲ្យ​ធ្មេញ​យើង​មាន​បញ្ហា​ដែរ​។ មូល​ហេតុ​ទី​មួយ​គឺ ថា​ក្រូច​មាន​ផ្ទុក​កម្រិត​ជាតិ​​ស្ករ​ខ្ពស់។ ក្រូច​មួយ​ផ្លែ​ទម្ងន់​ប្រហែល​១០០ក្រាម មាន​ផ្ទុក​ជាតិ​ស្ករ​ប្រហែល​៩​ក្រាម​។ អាស៊ីដ៖ ស្ករ​គ្រាន់​តែ​ជាមួយ​ផ្នែក​មួយ​នៃ​បញ្ហា​ប៉ុណ្ណោះ អាស៊ីដ​គឺ​ជា​រឿង​មួយ​ទៀត​។ ផ្លែ​ក្រូច​មាន​អាស៊ីដ​ច្រើន និង​មាន​កម្រិត​pH​ចន្លោះ​ពី៣,៧​ទៅ​៤,៣។ អាស៊ីដ​ក្នុង​ផ្លែ​ក្រូច​អាច​ធ្វើ​ឲ្យ​កាចា​ធ្មេញ ដែល​ជា​ស្រទាប់​ការពារ​ធ្មេញ​ខាងក្រៅ សឹក​រេច​រឹល​បាន​​​។ ពេល​កាចាធ្មេញ​សឹក​ អាច​ធ្វើ​ឲ្យ​យើង​ស្រៀវ​ធ្មេញ និង​ពុក​ធ្មេញ​ដែរ​។​   ២. វិធី​ញ៉ាំ​ក្រូច​ប្រកប​ដោយ​សុវត្ថិភាព​ ​​ពេល​យើង​ញ៉ាំ​ផ្លែ​ក្រូច ពិត​ណាស់​ជាតិ​ស្ករ និង​អាស៊ីដ នឹង​នៅ​ជាប់​ធ្មេញ​​របស់​យើង។ ដូច​នេះ ដើម្បី​កុំ​ឲ្យ​អាស៊ីដ និង​ស្ករ​បាន​ពី​ក្រូច​បំផ្លាញ​ធ្មេញ​ ​យើង​គួរ​៖ ផឹក​ទឹក៖ យើង​គួរ​តែ​ញ៉ាំ​ទឹក​បន្តិច​បន្ទាប់​ពី​ញ៉ាំ​ក្រូច​ហើយ​។ ទឹក​អាច​ជួយ​បន្សាប​កម្រិត​pH ដែល​មានន័យ​ថា​វា​អាច​ជួយ​បន្សាប​អាស៊ីដ​របស់​ផ្លែ​ក្រូច​ជាប់​នៅ​ក្នុង​មាត់​របស់​យើង​។ កុំ​​​ដុស​ធ្មេញ​ភ្លាមៗ៖ គ្នា​យើង​ប្រ​ហែល​ជា​អាច​គិត​ថា​ ក្រោយ​ញ៉ាំ​ផ្លែ​ក្រូច​ហើយ គួរ​ទៅ​ដុស​ធ្មេញ ដើម្បី​កម្ចាត់​ជាតិ​ស្ករ​ជាប់​ធ្មេញ។ តែ​ការ​ពិត​មិន​ដូច្នោះ​ទេ ការ​ដុស​ធ្មេញ​ភ្លាម​ៗ បន្ទាប់​ពី​ញ៉ាំ​ផ្លែ​ក្រូច មិន​មែន​ជាំ​គំនិត​ល្អ​នោះ​ទេ​ ព្រោះ​ថា​ផ្លែ​ក្រូច​មាន​ជាតិ​អាស៊ីដ​។ អាស៊ីដ​របស់​ផ្លែ​ក្រូច​ដែល​យើង​ញ៉ាំ​នឹង​ធ្វើ​ឲ្យ​កាចាធ្មេញ​ទន់ អាច​ដល់​រយៈពេល​មួយ​ម៉ោង​ឯណោះ។ បើ​សិន​ជា​យើង​ដុស​ធ្មេញ​ពេល​កាចាធ្មេញ​កំពុង​តែ​នៅ​ទន់​ យើង​អាច​ធ្វើ​ឲ្យ​ខូច​កាចាធ្មេញ​បាន​។ ដូច​នេះ ក្រោយ​ពី​ញ៉ាំ​ក្រូច​ហើយ គួរ​រង់ចាំ​ប្រហែល​មួយ​ម៉ោង​សិន​ ចាំ​ដុស​សម្អាត​ធ្មេញ​។ ៣. […]


ការថែទាំមាត់

អាហារ​​​មាន​​​​ពណ៌​ជាប់ធ្មេញ​​មិន​ងាយ​ជ្រះ​ គួរ​ដោះស្រាយ​បែប​ណា​?​​​​​​​​​​​​​​​

​គ្នា​យើង​មួយ​ចំនួន​​មាន​ការ​អៀន​ខ្មាស​មិន​ហ៊ាន​ញញឹម​ ពីព្រោះ​តែ​ធ្មេញ​មិន​ស្អាត​ និង​មាន​ពណ៌​លឿង​។​ ពិត​ណាស់​ ទោះ​បី​ជា​យើង​តែងតែ​យក​ចិត្ត​ទុកដាក់​នៅ​ក្នុង​ការ​ថែទាំ​ និង​សម្អាត​ធ្មេញ​ជា​ញឹកញាប់​​យ៉ាង​ណា​ក៏​ដោយ​ បញ្ហា​ធ្មេញ​លឿង​​នៅ​តែ​មិន​​​បាត់​សោះ​ ដែល​នេះ​គឺ​បណ្ដាល​មកពី​អាហារ​​មួយ​ចំនួន​ដែល​យើង​ញ៉ាំ​ជា​រៀង​រាល់​ថ្ងៃ​។​។ មូលហេតុ​​អាហារ​បន្សល់​​ពណ៌​ជាប់​ធ្មេញ​ ​​កាចា​ធ្មេញ​មាន​សភាព​ទន់​ខ្សោយ​ ដែល​ធ្វើ​ឲ្យ​វា​ងាយ​​ប្រឡាក់​ជាប់​ពណ៌​នៅ​ផ្ទៃ​ខាង​លើ​។​ នេះ​មាន​ន័យ​ថា​ កម្រិត​ពណ៌​នៃ​អាហារ​​​គឺ​ជា​កត្តា​ធំ​មួយ​ដែល​ធ្វើ​ឲ្យ​ធ្មេញ​ប្រែ​ទៅ​ជា​ពណ៌​លឿង​។​ បន្ថែម​ពី​នេះ អាហារ​​ដែល​​មាន​ជាតិ​អាស៊ីដ​ធ្វើ​ឲ្យ​ផ្ទៃ​ខាង​លើ​នៃ​កាចា​ធ្មេញ​ទន់​ខ្សោយ​ និង​ងាយ​ជាប់​ពណ៌​ ហើយ​បម្រែបម្រួល​សីតុណ្ហភាព​នៅ​ក្នុង​អាហារ​ដែល​យើង​ញ៉ាំ​ ក៏​អាច​បំផ្លាញ និង​ធ្វើ​ឲ្យ​ផ្ទៃ​ខាង​លើ​នៃ​កាចា​ធ្មេញ​ងាយ​ជាប់​ពណ៌​កាន់​តែ​ខ្លាំង​ឡើង។ ​អាហារ​ចម្បងៗធ្វើ​ឲ្យ​ជាប់​ពណ៌​នៅ​ធ្មេញ​​៖​​៖ កាហ្វេ​ តែ​ ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​​​ ស្រា​ក្រហម ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ទឹក​ផ្លែឈើ​ ស្ករ​គ្រាប់​ដែល​មាន​ពណ៌​ ទឹក​ស៊ីអ៊ីវ​ អាហារ​ជ្រក់​ ទឹក​ប៉េងប៉ោះ​ ពពួក​ផ្លែ​ប៊ឺរី​ ដូចជា​ប្លូប៊ឺរី ស្រ្តប៊ឺរី ឈើរី​ជា​ដើម​ សម្ល​ការី ខណៈ​ដែល​អាហារ​មួយ​ចំនួន​មាន​គុណប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​ និង​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ​ វា​ក៏​អាច​​ធ្វើ​ឲ្យ​​ប្រឡាក់​ពណ៌​ជាប់​​​ធ្មេញ​ផង​ដែរ​ ប្រសិនបើ​យើង​ញ៉ាំ​ច្រើន​ជ្រុល​។​ យ៉ាង​ណា​មិញ​ យើង​មិន​ចាំបាច់​​បោះបង់​ការ​ញ៉ាំ​អាហារ​ទាំង​នេះ​ទាំង​ស្រុង​ឡើយ​ ​ដោយ​​​ងាក​មក​អនុវត្ត​តិចនិក​មួយ​ចំនួន​ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​នៃ​អាហារ​ជំនួស​វិញ​​។​​​​​ ​​តិចនិក​ជួយ​ឲ្យ​ស្នាម​ញញឹម​មាន​ភាព​​ស្រស់​ស្អាត ប្រើ​បំពង់​បឺត​ជា​និច្ច​ នៅ​ពេល​ញ៉ាំ​ភេសជ្ជៈ​​ដែល​មាន​ពណ៌​ ដុស​ធ្មេញ​ក្នុង​រង្វង់​៣០​នាទី​ ក្រោយពី​ញ៉ាំ​អាហារ​ដូចជា​ផ្លែប៊ឺរី ឬ​កាហ្វេ​។ ប្រើប្រាស់​ថ្នាំ​ដុសធ្មេញ​ដែល​ជួយ​ឲ្យ​ធ្មេញ​ស​ភ្លឺ​ ​ត្រួតពិនិត្យ​ និង​​សម្អាត​មាត់​ធ្មេញ ​ដោយ​គ្រូពេទ្យ​ធ្មេញ​​ជា​ប្រចាំ។ ​អាហារ​មួយ​ចំនួន​ដែល​ជួយ​ឲ្យ​ធ្មេញ​ស​ស្អាត​ ​​​​ជាក់​ស្ដែង​ អាហារ​មួយ​ចំនួន​ក៏​ជា​ភ្នាក់ងារ​ជួយ​ឲ្យ​ធ្មេញ​ស​ស្អាត​បែប​ធម្មជាតិ​​ ដែល​រួម​មាន​ ផ្លែ​ប៉ោម​ ស្ពៃ​ពួយ​ឡេង​ ​ផ្កា​ខាត់​ណា​ខៀវ​ ​ម្នាស់​ ​ស្ត្រប៊ឺរី […]


ការថែទាំមាត់

ដុសធ្មេញរួចខ្ពុរមាត់ភ្លាមៗ ធ្វើឲ្យ​ធ្មេញបាត់បង់សារធាតុចាំបាច់មួយ

អ្នក​ឯកទេស​សុខ​ភាព​មាត់​ធ្មេញ​លើក​ឡើង​ថា​ក្រោយ​ដុស​ធ្មេញ​ហើយ​យើង​អាច​ខ្ជាក់​ថ្នាំ​ដុស​ធ្មេញ​ចេញ​ពី​មាត់​បាន តែ​កុំ​ទាន់​ខ្ពុរ​មាត់​ភ្លាមៗ​ ព្រោះ​ថា​អាច​កាត់​បន្ថយ​ប្រសិទ្ធភាព​របស់​ថ្នាំ​ដុស​ធ្មេញ​​ក្នុង​ការ​ការ​ពារ​ធ្មេញ​។ អ្នក​ជំនាញ​លើ​ក​ឡើង​ថា​ការ​លាង​សម្អាត​មាត់​ធ្មេញ​នឹង​ទឹក​ភ្លាមៗ​ក្រោយ​ដុស​ធ្មេញ​រួច នឹង​ធ្វើ​ឲ្យ​ធ្មេញ​មិន​បាន​ទទួល​ជាតិ​ fluoride មាន​ក្នុង​ថ្នាំ​ដុស​ធ្មេញ​នោះ​ទេ​។ ​លោក Nigel Carter OBE មាន​បទពិសោធន៍​ជា​​ទន្ត​បណ្ឌិត​ជាង​បួន​ទសវត្សរ៍​ និង​បច្ចុប្បន្ន​ជា​នាយក​ប្រតិបត្តិ​មូល​និធិសុខ​ភាព​មាត់​ធ្មេញ​នៅ​ចក្រភព​អង់គ្លេស​ បាន​លើក​ឡើង​ថា ការ​លាង​ជម្រះ​មាត់​​ភ្លាមៗ​ក្រោយ​ដុស​ធ្មេញ​រួច​ គឺមិន​ល្អ​ចំពោះ​ធ្មេញ​នោះ​ទេ ដោយ​ថា​ធ្វើ​បែប​នេះ​នាំឲ្យ​បាត់​បង់​ជាតិ fluorideដែល​មាន​នៅ​ក្នុង​មាត់​ក្រោយ​ពី​ដុសធ្មេញ​។ លោក​ថា ជាតិ fluoride គឺ​ជា​ធាតុ​សំខាន់​តែ​មួយ​គត់​នៅ​ក្នុង​គ្រឿង​ផ្សំ​របស់​ថ្នាំ​ដុស​ធ្មេញ​។ លោក​ថា​វា​ជួយ​ពង្រឹង​សុខភាព​ធ្មេញ ធ្វើ​ឲ្យ​ធ្មេញ​​រឹងមាំ​​​ធន់​នឹង​ជំងឺ​ពុក​ធ្មេញ​។ ក្រៅ​ពីនេះ fluoride នៅ​ជួយ​កាត់​បន្ថយ​បរិមាណ​អាស៊ីដ​ដែល​បញ្ចេញ​ដោយ​ពពួក​បាក់​តេរី​នៅ​លើ​ធ្មេញ​ផង​ដែរ​។ លោក​បន្ថែម​ថា យើង​អាច​ខ្ជាក់​ថ្នាំ​ដុស​ធ្មេញ​ចេញ​ពី​ក្នុង​មាត់​បាន តែ​កុំ​ទាន់​លាង​សម្អាត​មាត់​របស់​យើង​ភ្លាមៗ ដើម្បី​ឲ្យ​ប្រាកដ​ថា​ជាតិ​ fluoride បន្ត​មាន​នៅ​នឹង​ធ្មេញ និង​បន្ត​ការ​ពារ​ធ្មេញ​បាន។ ទោះ​យ៉ាងណា អ្នក​ជំនាញ​រូប​នេះ​មិន​បាន​បញ្ជាក់​ទេ​ថា​គួរ​ត្រូវ​ទុក​រយៈពេល​ប៉ុន្មាន​ក្រោយ​ដុស​ធ្មេញ​រួច ទើប​អាច​ខ្ពុរ​មាត់​ចេញ​បាន ដោយ​លោក​គ្រាន់​បញ្ជាក់​ថា​កុំ​ខ្ពុរ​មាត់​សម្អាត​ថ្នាំដុសធ្មេញ​ភ្លាម​ៗ​ក្រោយ​ដុសធ្មេញ​ប៉ុណ្ណោះ​។


ការថែទាំមាត់

ដុសធ្មេញមិនបានទៀងទាត់ អាច​នឹងមាន​អ្វីកើតឡើង?

គ្នា​យើង​ដឹង​ទេ​ថា​បើ​យើង​មិន​បាន​ដុស​ធ្មេញ​ជា​ទៀង​ទាត់​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​សុខភាព? មាត់​គឺ​ជា​ច្រក​ទ្វារ​មួយ​អាច​នាំ​បញ្ហា​សុខ​ភាព​ច្រើន​យ៉ាង​ដល់​រាង​កាយ លើស​​ពី​ការ​ឈឺ​ធ្មេញ ឬ​ពុក​ធ្មេញ​។ ខាង​ក្រោម​នេះ​ជា​បញ្ហា​សុខ​ភាព​ដែល​អាច​កើត​មាន​ចំពោះ​ធ្មេញ រាង​កាយ​យើង បើ​មិន​បាន​ដុស​ធ្មេញ​ទៀង​ទាត់​។ ១. សុខ​ភាព​មាត់​ធ្មេញ​ បើ​និយាយ​ដល់​សុខភាព​មាត់​ធ្មេញ យើង​ដឹង​ហើយ​ថា​ការ​មិន​ដុស​ធ្មេញ​បាន​ទៀង​ទាត់​មិន​ត្រឹម​តែ​អាច​ធ្វើ​ឲ្យ​មាត់​មាន​ក្លិន​មិន​ល្អ​ទេ តែ​ថែម​ទាំង​បង្ក​ឲ្យ​មាន​បញ្ហា​ពុក​ធ្មេញ ​ឈឺ​ធ្មេញ រលាក​អញ្ចាញ​ធ្មេញ​ និង​រលាក​ឫស​ធ្មេញ​ជា​ដើម។ អ្វី​ទាំង​អស់​នេះ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​ខូច​ធ្មេញ និង​បាត់​បង់​ធ្មេញ​ជា​មិន​ខាន​​​។​ ២. បញ្ហា​ពោះ​វៀន ក្នុង​មាត់​របស់​យើង​មាន​បាក់តេរី​ប្រហែល​៣០០​ទាំង​បាក់តេរី​ល្អ និង​អាក្រក់ ហើយ​វា​គ្រប់​គ្រាន់​ហើយ​ត្រឹម​តែ​បាក់តេរី​មួយ​​អាច​ធ្វើ​ឲ្យ​សុខ​ភាព​ពោះ​វៀន​យើង​មាន​បញ្ហា​។ ដូច​នេះ កុំ​ភ្លេច​សម្អាត​ធ្មេញ​យើង​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ និង​ប្រើ​អំបោះ​ទាក់​កាក​សំណល់​ចេញ​ពី​ធ្មេញ​ផង។ ៣. ជំងឺ​ភ្លេច​ភ្លាំង​លើ​មនុស្ស​ចាស់ អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​អ្នក​មាន​ជំងឺ​ភ្លេច​ភ្លាំង​លើ​មនុស្ស​ចាស់តែង​មាន​បញ្ហា​ពុក​ធ្មេញ​ក្នុង​កម្រិត​ខ្ពស់។ ដូច​គ្នា​ដែរ មាន​អ្នក​ស្រាវ​ជ្រាវ​ខ្លះ​ទាញ​ទ្រឹស្តី​បញ្ច្រាស​មក​វិញ​ថា​បញ្ហា​ពុក​ធ្មេញ​ ធ្វើ​ឲ្យ​មនុស្ស​យើង​ប្រឈម​កាន់​តែ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ភ្លេច​ភ្លាំង​លើ​មនុស្ស​ចាស់​។​​ មាត់​ធ្មេញ​មាន​សុខ​ភាព​មិន​ល្អ នាំ​ឲ្យ​មាន​កើត​ការ​រលាក​នៅ​ក្នុង​រាង​កាយ ការ​រលាក​អញ្ចាញ​ធ្មេញ និង​ការ​រលាក​នៅ​​ខួរ​ក្បាល​ដែរ ដែល​ការណ៍​នេះ​អាច​នាំ​ឲ្យ​មាន​ជំងឺ​ភ្លេច​ភ្លាំង​លើ​មនុស្ស​ចាស់។​ ៤. ជំងឺ​បេះដូង ការ​សិក្សា​មួយ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តប័ត្រEuropean Journal of Preventive Cardiology ​បាន​រក​ឃើញ​ថា​ការ​ដុស​ធ្មេញ​បាន​មួយ​ថ្ងៃ​បី​ដង អាច​បន្ថយ​ហានិភ័យ​បញ្ហា​ចង្វាក់បេះដូង​ខុស​ប្រក្រ​តី និង​ជំងឺ​ខ្សោយ​បេះ​ដូង​។ ការ​បាន​ទៅ​ពិនិត្យ​ធ្មេញ​ជាមួយ​គ្រូពេទ្យ​ធ្មេញ​បាន​ទៀងទាត់ ការសិក្សា​រក​ឃើញ​ថា​កាត់​បន្ថយ​ផលវិបាក​ផ្សេងៗ​ទាក់​ទង​នឹ​ង​សុខភាព​បេះ​ដូច​បាន​ច្រើន​​យ៉ាង។ ការសិក្សា​រក​ឃើញ​ដែរ​ថា​ ការ​ខូច​ធ្មេញ​ច្រើន មាន​ទំនាក់​ទំនង​នឹង​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​ជួប​បញ្ហា​បេះដូង ដូច​ជា​ចង្វាក់​បេះ​ដូង​ខុស​ប្រក្រតី​ដែរ​។


ការថែទាំមាត់

ក្លិនមាត់មិនល្អ អាចកើតចេញពីការញ៉ាំអាហារ ៣ប្រភេទនេះ

គ្នា​យើង​ច្រើន​បាន​ដឹង​ថា​ខ្ទឹមស និង​ខ្ទឹម​បារាំង​អាច​ធ្វើ​ឲ្យ​យើង​មាន​ក្លិន​មាត់​មិន​ល្អ​បាន។ ប៉ុន្តែ​ដឹង​ទេ​ថា​អាហារ​មួយ​ចំនួន​ផ្សេង​ទៀត ដែល​យើង​មិន​ធ្លាប់​គិត​ដល់​នោះ​ក៏​អាច​ធ្វើ​ឲ្យ​យើង​មាន​ក្លិន​មាត់​មិន​ល្អ​ដែរ​។ តើ​អាហារ​អ្វី​ខ្លះ​ទៅ? ១. សាច់ អ្នក​ជំនាញ​សុខភាព​មាត់​ធ្មេញ​ពន្យល់​ថា​បាក់តេរី​ចូល​ចិត្ត​ប្រូតេអ៊ីន​របស់​សាច់​ណាស់។ នៅ​ពេល​ដែល​បាក់តេរី​បំបែក​ប្រូតេអ៊ីន សមាធាតុ​អាម៉ូញ៉ាក់ ដែល​ធ្វើ​ឲ្យ​មាត់​មាន​ក្លិន​មិន​ល្អ​ ក៏​នឹង​ត្រូវ​បញ្ចេញ​មក​ក្រៅ​ដែរ។ ការណ៍​នេះ អាច​ធ្វើ​ឲ្យ​យើង​មាន​ក្លិន​មាត់​មិន​ល្អ​បាន​។ ២. ផលិតផល​ធ្វើ​ពី​ទឹក​ដោះ ពិត​ណាស់​ថា​ទឹក​ដោះ​គោ​មាន​ប្រយោជន៍​ល្អ​ចំពោះ​រាង​កាយ តែ​ក៏​អាច​ធ្វើ​ឲ្យ​មាត់​យើង​មាន​ក្លិន​មិន​ល្អ​ដែរ​។ បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​បាក់តេរី​នៅ​ក្នុង​មាត់​យើង​រស់​នៅ​បាន​ដោយ​សារ​អាមីណូ​អាស៊ីដ​ក្នុង​ទឹក​ដោះ​គោ ឬ​ឈីស ដែល​នាំ​ឲ្យ​មាត់​មាន​ក្លិន​អាក្រក់​។​​ ៣. កាហ្វេ​ បើ​និយាយ​ដល់​កាហ្វេ​ មនុស្ស​ជាច្រើន​មិន​អាច​អត់​កាហ្វេ​ពេលព្រឹក​បានទេ តែ​ថា​ការ​ផឹក​កាហ្វេ​ក៏​អាច​ធ្វើ​ឲ្យ​មានក្លិន​មាត់​ដែរ​។ កាហ្វេ​មាន​ផ្ទុក​កម្រិត​អាស៊ីដ​ខ្ពស់​ ស្រប​ពេល​ដែល​បាក់តេរី​ក្នុង​មាត់​យើង​​ចូល​ចិត្ត​អាស៊ីដ​ទៀត គឺ​ត្រូវ​គ្នា​តែ​ម្ដង អាស៊ីដ និង​បាក់តេរី​ទាំងនេះ​ធ្វើ​ឲ្យ​មាត់​យើង​មាន​ក្លិន​។ ដូច​គ្នា​ដែរ កាហ្វេ​អាច​ធ្វើ​ឲ្យ​យើង​ស្ងួត​មាត់​ផង​ដែរ ដែល​ការ​ស្ងួត​មាត់​នេះ​ក៏​អាច​ធ្វើ​ឲ្យ​មាត់​យើង​មាន​ក្លិន​មិន​ល្អ​ដែរ​។​​ វិធី​កម្ចាត់​ក្លិន​មាត់​ក្រោយ​ញ៉ាំ​អាហារទាំង​នេះ​ បើ​គ្នា​យើង​សង្កេត​ឃើញ​ថា យើង​មាន​ធុំ​ក្លិន​មាត់​ក្រោយ​ញ៉ាំ​អាហារ​ទាំង​បី​ប្រភេទ​ខាង​លើ យើង​អាច​កម្ចាត់​ក្លិន​មាត់​នេះ​បាន​ដោយ​វិធី​ដុស​សម្អាត​ធ្មេញ ឬ​ប្រើ​ទឹក​ខ្ពុរ​មាត់​ក៏​បាន​​​។ ដូច​គ្នា​ដែរ បើ​យើង​មិន​បាន​ដុស​ធ្មេញ យើង​អាច​ទំពារ​ស្ករ​កៅ​ស៊ូគ្មាន​ជាតិ​ស្ករ​ ដើម្បី​បង្កើន​ទឹក​មាត់​ ដើម្បី​រួ​ម​ចំណែក​កម្ចាត់​ក្លិន​មាត់​មិន​ល្អ។ ប៉ុន្តែ​គ្នា​យើង​ត្រូវ​ចាំ​ថា​បើ​បញ្ហា​ក្លិន​មាត់​កើត​មាន​ជា​ប្រចាំ គួរ​ពិភាក្សា​ជាមួយ​ទន្តពេទ្យ ព្រោះ​ថា​នេះ​អាច​មកពី​បញ្ហា​អញ្ចាញ ឬ​បញ្ជា​ជំងឺ​ក្រពះ​ជា​ដើម។


ការថែទាំមាត់

សម្អាត អណ្ដាតរាល់ថ្ងៃ ផ្ដល់គុណប្រយោជន៍ច្រើនយ៉ាង

ពេល​និយាយ​ដល់​សុខភាព​មាត់​ធ្មេញ យើង​តែ​ង​នឹក​ដល់​ការ​ដុស​សម្អាត​ធ្មេញ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ។ ការ​ដុស​សម្អាត​ធ្មេញ​​ពិត​ណាស់​ថា​អាច​ជួយ​ការ​ពារ​ធ្មេញ​ពុក និង​បញ្ហា​អញ្ចាញ​ ដែល​កើត​ឡើង​ដោយ​សំណល់​អាហារ​ជាប់​ចន្លោះ​​ធ្មេញ និង​អាច​បង្ក​ជា​កំណកកំបោរ​នៅ​នឹង​ធ្មេញ​ជា​ដើម​។ ចុះ​បើ​និយាយ​ថា​ការ​សម្អាត​អណ្ដាត​រាល់ថ្ងៃ ក៏​ជួយ​សុខភាព​មាត់​ធ្មេញ​ដែរ គ្នា​យើង​យល់​បែប​ណា? ១. ជួយ​ឲ្យ​អណ្ដាត​ស្អាត​ ពេល​យើង​មិន​ធ្វើ​ការ​សម្អាត អណ្ដាត​យើង​នឹង​អាច​ក​ជាប់​ជាកំទេច​កំទី​ និង​ធ្វើ​ឲ្យ​មាន​ស្នាម​សៗ​នៅ​លើ​អណ្ដាត​ទៀត​ផង​។ ការ​កោស​អណ្ដាត​ជាមួយ​ឧបករណ៍​សម្អាត​អណ្ដាត អាច​ជួយ​ឲ្យ​អណ្ដាត​យើង​រក្សាភាព​ស្រស់​ថ្លា ស្អាត និង​មាន​ពណ៌​ផ្កា​ឈូក​ទៀតផង​។​​​ ​២. កាត់​បន្ថយ​ក្លិន​មាត់ ពេល​ខ្លះ​ទោះបីជា​​យើង​បាន​ដុស​ធ្មេញ ប្រើ​ទឹក​ខ្ពុរ​មាត់ ពីរ​ដង​ក្នុង​មួយ​ថ្ងៃ តែ​នៅ​តែ​អាច​មាន​ក្លិន​មាត់​ដដែល។ បញ្ហា​ក្លិន​នេះ អាច​មក​ពី​បាក់តេរី​ ដែល​បន្ត​មាន​វត្តមាន​នៅ​ក្នុង​មាត់ និង​បង្ក​ក្លិន​មិន​ល្អ ពេល​ដែល​យើង​មិន​បាន​សម្អាត​វា​ចេញ​ឲ្យ​បាន​រាល់​ថ្ងៃ​។ ការ​សិក្សា​បាន​រក​ឃើញ​ថា បាក់​តេរី​នៅ​អណ្ដាត​ ក៏​អាច​ធ្វើ​ឲ្យ​មាន​ក្លិន​មាត់​មិន​ល្អ​ដែរ។ ដូច​នេះ យើង​គូរ​ដុស​សម្អាត​ទាំង​ធ្មេញ និង​អណ្ដាត​ជា​ប្រចាំ។ ៣. រក្សា​សុខភាព​មាត់ បាក់តេរី​កឡើង​នៅ​អណ្ដាត​អាច​រាល​ដាល​ទៅ​ដល់​ផ្នែក​ផ្សេង​ទៀត​ក្នុង​មាត់ នាំឲ្យ​មាន​បញ្ហា​ដូច​ជា​ពុក​ធ្មេញ និង​ឆ្លង​រោគ​នៅ​អញ្ចាញ​ធ្មេញ។ ការ​សិក្សា​នៅ​ឆ្នាំ​២០០៥ រក​ឃើញ​ថា​ការ​ដុស​សម្អាត​អណ្ដាត​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​កម្ចាត់​បាក់​តេរី​មិន​ល្អនេះ​បាន និង​ធ្វើ​ឲ្យ​មាត់​មាន​សុខ​ភាព​ល្អ​។ ៤. បង្ការ​បញ្ហា​រំលាយ​អាហារ បាក់​តេរី​កឡើង​នៅ​អណ្ដាត​អាច​ឆ្លង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​រំលាយអាហារ​យើង​បាន ពេល​យើង​លេប​អាហារ ឬ​ទឹកមាត់។ ការណ៍​នេះ​ អាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​សុខភាព​ប្រព័ន្ធរំលាយ​អាហារ និង​ធ្វើ​ឲ្យ​យើង​ឡើង​ហ្គាស និង​ពិបាក​រំលាយអាហារ។ ដូច​នេះ ជា​ការ​ចាំ​បាច់​ណាស់ ដែល​យើង​ត្រូវ​កម្ចាត់​បាក់តេរី​ទាំង​នេះ​ជា​ប្រចាំ។​ បើ​គ្នា​យើង​យល់​ថា​ការ​សម្អាត​អណ្ដាត​ជា​រឿង​ល្អ និង​គួរ​ធ្វើ យើង​អាច​សម្រេច​ចិត្ត​ធ្វើ​វា​បាន​ចាប់ពី​ពេល​នេះ​ទៅ តែ​ត្រូវ​ចាំ​ថា​ធ្វើ​យ៉ាងណា កុំ​ឲ្យ​យើង​ក្អួត​ពេល​កំពុង​សម្អាត​អណ្ដាត ឬ​ប្រើ​ឧបករណ៍​សម្អាត​អណ្ដាត​ខ្លាំងៗ​ពេក​។


ការថែទាំមាត់

កុំទុកឲ្យមាត់ស្ងួត​ ប្រយ័ត្ន​ប៉ះពាល់​សុខភាព​មាត់យូរអង្វែង

បញ្ហា​ស្ងួត​មាត់​ធ្វើ​ឲ្យ​យើង​ពិបាក​ទ្រាំ​ជា​ខ្លាំង​ មិន​ថា​​វា​កើត​ឡើង​ត្រឹម​តែ​មួយ​រយៈពេល​ខ្លី ឬ​យូរ​ក៏​ដោយ​​។​ ជាក់​ស្ដែង​ មាន​កត្តា​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​យើង​ស្ងួត​មាត់​ ដូចជា​ប្រភេទ​ថ្នាំ​ជាក់លាក់​ ការ​ឆ្លង​មេរោគ​ កង្វះ​ជាតិ​ទឹក​ និង​ការ​ព្យាបាល​ជំងឺ​មហារីក​ជា​ដើម​។​ ​ការ​​ព្យាបាល​ដោយ​​កាំ​រស្មី និង​គីមី ឬ​ប្រភេទ​ថ្នាំ​មួយ​ចំនួន​ អាច​ធ្វើ​ឲ្យ​ខូច​ក្រពេញ​ទឹក​មាត់​ ដែល​ធ្វើ​ឲ្យ​យើង​ត្រូវ​ជួប​បញ្ហា​ស្ងួត​មាត់​ជា​ញឹកញាប់​។ ​​១. បញ្ហា​ស្ងួត​មាត់​ និង​​សុខភាព​មាត់ នៅ​ក្នុង​ករណី​ ដែល​យើង​ខ្វះ​ការ​ព្យាបាល​ចំពោះ​បញ្ហា​ស្ងួត​មាត់​នេះ​ វា​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ផ្សេង​ៗ​​ជា​ច្រើន​ រួម​ទាំង​៖ ​ធុំ​ក្លិន​មាត់​ (​ខ្យល់​ដង្ហើម​មិន​ល្អ​) រលាក​ប្រហោង​ឆ្អឹង​  ការ​ឆ្លង​មេរោគ​ផ្សិត​ រលាក​អញ្ចាញ​ធ្មេញ​  ​ទម្រង់​ធ្មេញ​មិន​ត្រូវ​គ្នា​​​​​​​​ ​យូរ​ៗ​ទៅ​ យើង​អាច​នឹង​មាន​ការ​ផ្លាស់ប្ដូរ​រសជាតិ​ ពិបាក​លេប​ទឹក​មាត់​ ព្រម​ទាំង​អាច​ផ្លាស់ប្ដូរ​​ការ​និយាយ​ផង​ដែរ​។​ បន្ថែម​ពី​នេះ​ ​យើង​អាច​សម្គាល់​ឃើញ​ស្នាម​ប្រេះ និង​​ស្នាម​មុត​នៅ​គែម​បបូរ​មាត់​ ឬ​​រលាក​អណ្ដាត​។ ​ស្ងួត​មាត់​អាច​នឹង​ជា​សះ​ស្បើយ​ដោយ​ខ្លួន​ឯង​នៅ​រយៈពេល​មួយ​ខែ​ទៅ​ពីរ​ខែ​បន្ទាប់​ពី​ការ​ព្យាបាល​ដោយ​ប្រើ​គីមី​ ប៉ុន្តែ​វា​ក៏​អាច​បន្ត​​ដល់​រយៈពេល​៦​ខែ​ ទៅ​១​ឆ្នាំ​បន្ទាប់​ពី​ការ​ព្យាបាល​ដោយ​កាំ​រស្មី​ទៅ​លើ​​ក្បាល​ និង​ក​។ ២. ​តិចនិក​​កម្ចាត់​បញ្ហា​ស្ងួត​មាត់​ មិន​ថា​​យើង​ស្ងួត​មាត់​ បណ្ដាល​មក​ពី​​មូលហេតុ​ណា​មួយ​ឡើយ​ យើង​ចាំបាច់​ត្រូវ​រក​វិធានការ​ដោះស្រាយ​ ហើយ​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​ គឺ​ល្អ​បំផុត​សម្រាប់​បំបាត់​អាការៈ​ស្ងួត​មាត់​នេះ​​។​​​ ញ៉ាំ​ទឹក​ឲ្យ​ច្រើន​ ​ទឹក​​មាន​សារសំខាន់​ណាស់​ចំពោះ​សុខភាព​​​​យើង​រាល់​គ្នា ហើយ​​ពិសេស​ វា​អាច​ជួយ​​កម្ចាត់​អាការៈ​ស្ងួត​មាត់​​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ​ចូរ​បំពេញ​ជាតិ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដោយ​ការ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៨​ ទៅ​១២​កែវ​ក្នុង​មួយ​ថ្ងៃ​។ ​ ទំពា​ស្ករ​​កៅស៊ូ​ ​ឬ​ជញ្ជក់​ស្ករ​គ្រាប់​ ​​​ជា​ទូទៅ​ ​ការ​ទំពា​ស្ករ​កៅស៊ូ​ ឬ​ជញ្ជក់​ស្ករ​គ្រាប់​ដែល​ពុំ​មាន​ជាតិ​ស្ករ​ អាច​​ផ្ដល់​ផល​វិជ្ជមាន​ដល់​គ្នា​យើង​មួយ​ចំនួន​។​។ ប៉ុន្តែ​ ចូរ​ជៀសវាង​​ការ​ញ៉ាំ​ស្ករ​ដែល​មាន​កាឡូរី​ និង​កាបូអ៊ីដ្រាត​​លើស​កម្រិត​​ […]


ការថែទាំមាត់

ចង់បានធ្មេញស​ស្អាត ត្រូវ​កែទម្លាប់​អាក្រក់​ទាំង​នេះជាមុន

​គ្រប់​គ្នាសុទ្ធ​តែ​ចង់​បាន​រូបរាង​ស្អាត មុខ​ស្អាត ចុះ​បើ​មុខ​ស្អាត​ រាង​ស្អាត តែ​ធ្មេញ​ខ្មៅ ធ្មេញ​លឿង ញញឹម​ទៅ​ច្បាស់​ជា​បាត់​បង់​ភាព​ទាក់​ទាញ​អស់​ហើយ។ សូម្បី​តែ​ខ្លួន​យើង​ផ្ទាល់ ក៏​បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ដែរ។ បើ​ចង់​បាន​ធ្មេញ​ស្អាត ត្រូវ​ដឹង អាហារ ទម្លាប់​អាក្រក់​អីខ្លះ​ ធ្វើ​ឲ្យ​ខូច​ធ្មេញ និងវិធី​ថែ​រក្សា​ធ្មេញ​ឲ្យ​ស​ស្អាត​ទាំង​នេះ​សិន​។ ១- អាហារភេសជ្ជៈធ្វើឲ្យធ្មេញស្រអាប់ – អាហារ និង​ផ្លែឈើ​ផ្ទុក​ជាតិ​អាស៊ីដ៖ អាហារ​ប្រភេទ​នេះ មិន​ល្អ​សម្រាប់​ធ្មេញ​ទេ ដូចជា ញ៉ាំ​ក្រូច​ឆ្មារ​ច្រើន​ពេក ឬ​អាហារ​ដែល​មាន​ទឹក​ខ្មេះ នឹង​បំផ្លាញ​ធ្មេញ​របស់​យើង។ ជាតិ​អាស៊ីដ ក្នុង​អាហារ និង​ផ្លែឈើ​ទាំង​នេះ អាច​បំផ្លាញ​កាចា​ធ្មេញ និង​ធ្វើ​ឲ្យ​ធ្មេញ​ឡើង​លឿង។ – ភេសជ្ជៈ​ត្រជាក់ៗ៖ ភេសជ្ជៈ​ត្រជាក់ ដូចជា តែ ឬ​កាហ្វេ ក៏​ធ្វើ​ធ្មេញ​ប្រែ​ទៅ​ជា​ស្រអាប់​ដូច​គ្នា។ ជាតិ​តានីន (ប៉ូលីហ្វេណុល​អាស៊ីដ) មាន​នៅ​ក្នុង​កាហ្វេ ជា​មូល​ហេតុ​ចម្បង ធ្វើ​ឲ្យធ្មេញ​ប្រែ​ពណ៌។ ដំណោះ​ស្រាយ ត្រូវ​ប្រើ​ទុយោ​ពេល​ផឹក​កាហ្វេ កុំ​ប្រើ​មាត់​ផ្ទាល់។ – ចំណី​ផ្អែម៖ របស់​ផ្អែមៗ ដូចជា នំ Cookie ស្ករ​គ្រាប់ សុទ្ធ​តែ​មិន​ល្អ​ចំពោះ​សុខភាព​ធ្មេញ។ ជាតិ​ស្ករ​នឹង​ជាប់​លើ​ធ្មេញ​យើង ហើយ​ធ្វើ​ឲ្យ​បាក់តេរី​ងាយ​លូតលាស់ បន្ទាប់​មក​បាក់តេរី នឹង​បញ្ចេញ​ជាតិ​អាស៊ីដ​ទៅ​បំផ្លាញ​ធ្មេញ នាំ​ឲ្យ​ធ្មេញ​ឡើង​ខ្មៅ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស