ស្រីៗគ្នាយើងមួយចំនួនតូច មានឈាមរដូវពណ៌ផ្កាឈូកក្នុងអំឡុងពេលមករដូវណាមួយ។ នេះច្រើនតែកើតមានជាទូទៅនៅដើម ឬចុងបញ្ចប់នៃរយៈពេលមករដូវ។ ឈាមរដូវពណ៌ផ្កាឈូកគ្មានអ្វីដែលត្រូវព្រួយបារម្ភទេ។ ជាធម្មតា វាគ្រាន់តែជាឈាមដែលត្រូវបានលាយចូលគ្នាជាមួយទឹករម្អិលប៉ុណ្ណោះ។
ជាធម្មតា ឈាមរដូវមានសភាពក្រាស់ជាងការហូរឈាមធម្មតាដោយសារជាលិកាដែលវាផ្ទុក។ ប៉ុន្តែ ប្រសិនបើឃើញដុំពកធំ ឬកំណកឈាមច្រើន នោះអាចជាសញ្ញាបង្ហាញថាយើងអាចមានជំងឺដុំស្បូន។ មួយវិញទៀត អ្វីដែលយើងគួរតាមដាននោះគឺលំហូរនៃឈាម ប្រសិនបើយើងហូរឈាមច្រើន រហូតយើងត្រូវប្ដូរសម្លីអនាម័យញឹកញាប់ (លើសពីម្ដង/ម៉ោង) គួរទៅពិគ្រោះជាមួយគ្រូពេទ្យ។