ជាធម្មតា ស្រីៗយើងមករដូវជារៀងរាល់២៨ថ្ងៃម្ដង ឬនៅចន្លោះរយៈពេល២១ថ្ងៃ ទៅ៣៥ថ្ងៃ។ យ៉ាងណាមិញ ក៏មានស្រីៗជាច្រើនកំពុងតែប្រឈមនឹងការមករដូវមិនទៀង ដោយអ្នកខ្លះអាចបាត់រដូវ ឬមករដូវលឿនជាង២១ថ្ងៃ ឬយូរជាង៣៥ថ្ងៃ។ នៅពេលដែលយើងមករដូវមិនទៀង ផលវិបាកទាំងនេះ អាចនឹងកើតឡើង៖
- មករដូវច្រើនជ្រុល
- មករដូវតិចជ្រុល
- ចុកពោះ ឬឈឺចាប់ខ្លាំង
- ចង្អោរ ឬក្អួត
- ធ្លាក់ឈាមនៅចន្លោះពេលមករដូវ
- ធ្លាក់ឈាមតិចតួច ក្រោយរួមភេទ