backup og meta

អាហារគួរ និងមិនគួរញ៉ាំ ដើម្បីកាត់បន្ថយអាការៈហើមពោះពេលមករដូវ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 21, 2023

    អាហារគួរ និងមិនគួរញ៉ាំ ដើម្បីកាត់បន្ថយអាការៈហើមពោះពេលមករដូវ

    អំឡុង​ពេល​មក​រដូវ​ ស្រីៗ​យើង​ធ្លាប់​ជួប​អាការៈ​ដូចជា​ហើម​ពោះ​​ដែរ​​អត់​? ជា​ទូទៅ​ អាការៈ​ហើម​ពោះ​ច្រើន​តែ​កើត​ឡើង​បណ្ដាល​មក​ពី​ចាល់​សារធាតុរាវ ឬ​ហ្គាស។ យ៉ាង​ណា​មិញ បញ្ហា​ហើម​ពោះ​មុន​ និង​អំឡុង​ពេល​មក​រដូវ​ អាច​បង្ក​ឡើង​ដោយ​សារ​​ការ​រំខាន​នៃ​អ័រម៉ូន​ រួម​មាន​អ័រម៉ូន​Progesterone និង​ estrogen។ ពិត​ណាស់​ រាងកាយ​យើង​ផ្ទុក​​ជាតិ​ប្រៃ និង​ទឹក​ច្រើន​ នៅ​ពេល​ដែល​អ័រម៉ូន​ទាំង​នេះ​មាន​ការ​ប្រែប្រួល។ ដូច្នេះ​ហើយ​ ទើប​កោសិកា​រាងកាយ​ចាប់ផ្ដើម​ហើម​ដោយ​សារ​ទឹក​ និង​បណ្ដាល​ឲ្យ​មាន​អាការៈ​ហើម​ពោះ។

    ​អាហារគួរញ៉ាំ និងមិនគួរញ៉ាំ ជួយ​កាត់បន្ថយ​អាការៈ​ហើម​ពោះ​ពេល​មក​រដូវ

    ស្រី​ៗ​ជា​ច្រើន​ប្រឈម​នឹង​រោគសញ្ញា​ធ្ងន់ធ្ងរ​ អំឡុង​ពេល​មក​រដូវ ហើយ​របប​អាហារ​​​​​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្លា​អំឡុង​ពេល​នេះ​។ ដូច្នេះ​ហើយ ស្រី​ៗ​យើង​គួរ​ស្វែង​យល់​ពី​ប្រភេទ​​អាហារ​ដែល​គួរ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ​អំឡុង​ពេល​មក​រដូវ​ឲ្យ​បាន​ច្បាស់លាស់។

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    អាហារ​គួរញ៉ាំ

    ១. បន្លែ​ស្លឹក​បៃតង

    ការ​ធ្លាក់​ចុះ​នៃ​កម្រិត​ជាតិ​ដែក​ ជា​រឿង​ធម្មតា​ក្នុង​អំឡុង​ពេល​មក​រដូវ ជា​ពិសេស​ប្រសិនបើ​យើង​មក​រដូវ​ច្រើន​។ មូលហេតុ​នេះ​ហើយ​ ទើប​​បណ្ដាល​ឲ្យ​ស្រី​ៗ​យើង​​មួយ​ចំនួន​អស់​កម្លាំង ឈឺចាប់​រាងកាយ និង​វិល​មុខ។ ដូច្នេះ​ហើយ​ ដើម្បី​បំពេញ​ជាតិ​ដែក​​ក្នុង​រាងកាយ​ យើង​គួរ​តែ​បញ្ចូល​បន្លែ​ស្លឹក​បៃតង​អំឡុង​ពេល​មក​រដូវ​​​។

    ២. ខ្ញី

    ​ទន្ទឹម​នឹង​នេះ​ដែរ ខ្ញី​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ការ​រលាក​ ហើយ​ក៏​អាច​​ជួយ​បំបាត់​ការ​ឈឺចាប់​សាច់ដុំ​ផង​ដែរ​។ ហេតុ​នេះ​ហើយ គ្នា​យើង​គួរ​ញ៉ាំ​តែ​ខ្ញី​អំឡុង​ពេល​មក​រដូវ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ទាំង​នេះ។

    ហើមពោះពេលមករដូវ

    អត្ថបទគួរអាន៖

    ៣. សាច់​ត្រី

    សាច់​ត្រី​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​ និង​អាស៊ីដ​​ខ្លាញ់​អូមេហ្គា​៣ ហើយ​ការ​ញ៉ាំ​ពពួក​សាច់​ត្រី​អំឡុង​ពេល​មក​រដូវ អាច​ជា​រក្សា​កម្រិត​ជាតិ​ដែក​របស់​យើង​បាន​ល្អ។

    ៤. សូកូឡា​ខ្មៅ

    មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​ សូកូឡា​ខ្មៅ​ សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​ និង​ម៉ាញ៉េស្យូម​ ដែល​មាន​គុណប្រយោជន៍​ជួយ​កាត់បន្ថយ​រោគសញ្ញា​មុន​ពេល​មក​រដូវ (Premenstrual Syndrome symptoms)។

    អាហារ​​៤ប្រភេទ គួរ​ជៀសវាង​អំឡុង​ពេល​មក​រដូវ

    • នំ​ផ្អែម
    • អាហារ​ហឹរ
    • អាហារ​កែ​ច្នៃ ដូចជា​អាហារ​កំប៉ុង និង​សាច់​កែ​ច្នៃ
    • គ្រឿង​ស្រវឹង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 21, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម