backup og meta

កើតជំងឺដុំសាច់ស្បូន ស្ត្រីប្រឈមគ្រោះថ្នាក់កម្រិតណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 28, 2022

    កើតជំងឺដុំសាច់ស្បូន ស្ត្រីប្រឈមគ្រោះថ្នាក់កម្រិតណា?

    ជំងឺ​ដុំ​សាច់​ស្បូន ឬ Uterine fibroids ជា​ពាក្យ​មួយ​ដែល​ស្ត្រី​គ្រប់​រូប​ប្រាថ្នា​មិន​ចង់​ឲ្យ​កើត​លើ​ខ្លួន​ទេ ព្រោះ​ឲ្យ​តែ​ឮ​ពាក្យ​ដុំ​សាច់​ច្បាស់​ជា​បារម្ភខ្លាំង​រហូត​គេង​មិន​លក់​ក៏​ថា​បាន។ ជំងឺ​កើត​នៅ​លើ​ស្បូន ជា​ក្ដី​ព្រួយ​បារម្ភ​មួយ​ចំពោះ​សុខភាព​ស្ត្រី​ដែល​ស្រី​ៗ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្លាំង ព្រោះ​វា​អាច​ប៉ះពាល់​ច្រើន​ដល់​សុខភាព​យើង។

    អ្វី​ទៅ​ជា​ដុំ​សាច់​ស្បូន? អាច​គ្រោះ​ថ្នាក់​ទេ?

    ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ បាន​ឲ្យ​ដឹង​ថា ជំងឺ​ដុំ​សាច់​ស្បូន ជា​ដុំ​សាច់​នៅ​នឹង​ស្បូន ដែល​កើត​ពី​កោសិកា​សាច់​ស្បូន ជា​ទូទៅ​ពុំ​មែន​ជា​ដុំ​សាច់​កាច​ទេ តែ​វា​បង្ក​ឲ្យ​មាន​ការ​រំខាន និង​មាន​លក្ខណៈ​ធ្ងន់ ឬ​ស្រាល ទៅ​តាម​សណ្ឋាន​ទីតាំង​នៃ​ដុំ​សាច់​លើ​ស្បូន​ដែល​គេ​ចែក​ចេញ​ជា​៣​ទីតាំង​ដូចជា៖

    ទី១. ដុំសាច់នៅក្នុងស្រទាប់ក្រៅស្បូន

    ទី២. ដុំសាច់នៅក្នុងសាច់ដុំស្បូន

    ទី៣. ដុំសាច់នៅក្នុងប្រហោង ឬភ្នាសក្នុងស្បូន។

    វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បន្ត​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការ​សិក្សា​ស្រាវជ្រាវ​ណា​ដែល​បញ្ជាក់​ច្បាស់លាស់​ពី​មូល​ហេតុ​បង្ក​ឲ្យ​មាន​ដុំ​សាច់​នេះ​ទេ។ ប៉ុន្តែគ្រូពេទ្យ​សង្កេត​ឃើញ​ថា ជំងឺ​ដុំ​ស្បូន​នេះ ភាគ​ច្រើន​កើត​នៅ​លើ​ស្ត្រី​ធាត់​ខ្លាំង ស្ត្រី​ជក់​បារី គ្មាន​កូន អាយុ​ច្រើន​លើស​៤០​ឆ្នាំ ឬ​មាន​ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​ដុំ​សាច់ស្បូន។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចត្រង់នេះ

    ប្រសិន​បើ​ដុំ​សាច់​នេះ​នៅ​ក្នុង​ប្រហោង​ស្បូន ហើយ​លយ​ប៉ះ​ស្រទាប់​ស្បូន​រដូវ វា​បង្ក​ឲ្យ​ធ្លាក់​ឈាម​រដូវ​ច្រើន និង​បន្ត​ការ​ធ្លាក់​ឈាម​បង្ក​ជា​វិបត្តិ​វដ្ដ​រដូវ រហូត​ដល់​ស្លេកស្លាំង ដែល​ចាំបាច់​ត្រូវ​ការ​ព្យាបាល​ជា​បន្ទាន់។ ចំពោះ​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ អាច​មាន​វិបត្តិ​គ្មាន​កូន ឬ​កូន​រលូត ឬ​ទារក​កើត​មិន​គ្រប់​ខែ។

    លោក​បាន​បន្ថែម​ឲ្យ​ដឹង​ថា ក្នុង​ករណី​ដែល​អ្នក​ជំងឺ​ដឹង​ពី​អាការៈ​លឿន (ដឹង​មុន​ថា ខ្លួន​កើត​ជំងឺ​នេះ) នោះ​អ្នក​ជំងឺ​គ្រាន់​តែ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា តែ​បើ​អ្នក​ជំងឺ​ប្រើ​ពេល​យូរ​មិន​ពិនិត្យ និង​មិន​ព្យាបាល​ទាន់​ពេល​វេលា អាច​ប្រឈម​នឹង​ការ​វះកាត់ ជា​ដំណាក់​កាល​ចុង​ក្រោយ។​

    អាន៖

  • ស្ត្រីប៉ុន្មានក្រុមនេះ ងាយប្រឈមនឹងកើត​ដុំសាច់ក្នុងស្បូន
  • បង្ការ​បញ្ហា​ស្រុត​ស្បូន​ក្រោយ​សម្រាល តាម​វិធីសាស្ត្រ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • មូលហេតុមួយ​ចំនួននេះ អាចបណ្តាលឱ្យកើតគីសលើទ្វារមាស
  • ស្រីៗចង់ឲ្យក្លិនកន្លែងសម្ងាត់ល្អ សាកល្បងអាហារប៉ុន្មានមុខនេះ
  • រោគសញ្ញាឆ្លងមេរោគផ្សិតប្រឈមនឹងមហារីកមាត់ស្បូន ស្រីៗគួរយកចិត្តទុកដាក់
  • ទ្វារ​មាស​​សុខភាព​ល្អ​ អាច​​សង្កេត​មើល​សញ្ញា​ទាំង​ ៤​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • មូលហេតុ​​ទាំង​​៤​​ អាច​នាំ​ឲ្យ​ទ្វារ​មាស​ស្ងួត​ ដោះស្រាយ​បែប​ណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ដុំស្បូន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម