backup og meta

​ដឹងអត់ តើមេ​ជីវិត​ឈ្មោល​អាច​រស់នៅ​ក្នុង​ទ្វារ​មាស​​យូរ​ប៉ុណ្ណា​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន · សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 16, 2022

    ​ដឹងអត់ តើមេ​ជីវិត​ឈ្មោល​អាច​រស់នៅ​ក្នុង​ទ្វារ​មាស​​យូរ​ប៉ុណ្ណា​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​មេ​ជីវិត​ឈ្មោល​​​អាច​រស់នៅ​​ក្នុង​ទ្វារ​មាស​រយៈពេល​យូរ​ ប្រសិនបើ​វា​មាន​សុខភាព​ល្អ​។ ​ដូច្នេះ​ហើយ​ ប្រសិនបើ​យើង​រួម​ភេទ​ដោយ​មិន​​មាន​ការ​​ការពារ​ទេ​នោះ​ ទោះ​បី​ជា​យើង​នោម​ ឬ​លាង​សម្អាត​ទ្វារ​​មាស​ក៏​ដោយ​ ក៏​មាន​ឱកាស​មាន​ផ្ទៃពោះ​​ខ្ពស់​ដែរ​។​

    ​នៅ​ក្នុង​ករណី​មាន​​គភ៌​តាម​ធម្មជាតិ​ ​គឺ​ចាំបាច់​ត្រូវ​មាន​ប៉ារ៉ាម៉ែត្រ​មេ​ជីវិត​ឈ្មោល​ធម្មតា​ ហើយ​មេ​ជីវិត​ឈ្មោល​រាប់​លាន​ចាំបាច់ជួបជាមួយ​នឹង​ស៊ុត​ញី​​មួយ​។​ ​ក្នុង​​មួយ​ស្លាបព្រា​កាហ្វេ​មាន​​មេ​ជីវិត​ឈ្មោល​ប្រមាណ​១០០-៦០០​​លាន​។​ ទោះ​បី​ជា​​មេ​ជីវិត​ឈ្មោល​មាន​ចំនួន​ច្រើន​ក៏​ពិត​មែន​ ប៉ុន្តែ​ឱកាស​នៃ​ការ​មាន​គភ៌​ ត្រូវ​ពឹងផ្អែក​ទៅ​លើ​៖

    • ចំណុះ​​
    • ​ចំនួន​
    • ចលនា​
    • រូបរាង

    ប្រសិនបើ​ប៉ារ៉ាម៉ែត្រ​ណា​មួយ​​ខូច​ទ្រង់ទ្រាយ​ វា​​អាច​​ប៉ះពាល់​ដល់​ការ​មាន​ផ្ទៃពោះ​។​ ដូច្នេះ​ហើយ​ ក្នុង​ករណី​នេះ​ យើង​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​អ្នក​ជំនាញ​ ដើម្បី​ស្វែង​រក​មូលហេតុ​ និង​វិធី​ដោះស្រាយ​។​

    តើ​មេ​ជីវិត​អាច​រស់នៅ​ក្នុង​ និង​ក្រៅ​ទ្វារ​មាស​រយៈពេល​យូរ​ប៉ុណ្ណា​?

    ជាក់​ស្ដែង​ ក្នុង​ចំណោម​មេ​ជីវិត​រាប់​លាន​នេះ​ មាន​តែ​១០​ទៅ​២០​ប៉ុណ្ណោះ ដែល​អាច​ទៅ​ដល់​​ស៊ុត​ញី​​ ហើយ​មេ​ជីវិត​ឈ្មោល​អាច​រស់​នៅ​ខាង​ក្រៅ​រាងកាយ​ប្រហែល​ជា​២០​ទៅ​៣០​នាទី​។​ នៅ​ក្នុង​បរិយាកាស​ក្ដៅ​ វា​អាច​រស់​នៅ​​បាន​ត្រឹមតែ​ពីរ​បី​វិនាទី​ដល់​ពីរ​បី​នាទី​។​ ​​

    មេជីវិតឈ្មោល២

    ក្រោយ​បញ្ចេញ​ទឹក​កាម​រួច​ មេ​ជីវិត​ឈ្មោល​អាច​រស់​នៅ​ប្រហែល​៣​ទៅ​៥​ថ្ងៃ​នៅ​ក្នុង​​ផ្លូវបន្ត​ពូជ​ស្ត្រី​ ។​ ទឹករំអិលបញ្ចេញ​ពី​ប្រដាប់​បន្ត​ពូជ​ស្ត្រី ផ្ដល់​ជីវជាតិ​ដល់​មេ​ជីវិត​ឈ្មោល​។​ ចាប់​ពី​​ការ​បញ្ចេញ​មេ​ជីវិត​ឈ្មោល​នៅ​ក្នុង​ទ្វារ​មាស​ មេ​ជីវិត​ឈ្មោល​​ធ្វើ​ចលនា​ឆ្លង​កាត់​​សារធាតុ​រាវ​នៅ​មាត់​ស្បូន​ ហើយ​បន្ទាប់​មក​ទៅ​កាន់​​បំពង់ដៃស្បូន ​ដើម្បីជួប​​ជាមួយ​នឹង​ស៊ុត​ញី​។​ ដូច្នេះ​ហើយ​ ភាគ​រយ​នៃ​ការ​ធ្វើ​ចលនា​បាន​​លឿន​ មាន​សារសំខាន់​ណាស់​​ក្នុង​ការ​បង្ក​កំណើត​។​

    ដើម្បី​​អាច​មាន​ផ្ទៃពោះ​ មេ​ជីវិត​ឈ្មោល​​ត្រូវ​មាន​វត្តមាន​នៅ​ក្នុង​ផ្លូវបន្ត​ពូជស្រ្តី នៅ​ពេល​ដែល​បញ្ចេញ​មេជីវិតញីពីព្រោះ​អាយុកាល​នៃ​ស៊ុត​ញី​គឺ​ខ្លី​ណាស់​ (ចន្លោះពី១២​ទៅ​២៤ម៉ោង​) បើ​ប្រៀបធៀប​ទៅ​នឹង​មេ​ជីវិត​ឈ្មោល​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

    សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន

    សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 16, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម