backup og meta

សើម​ទ្វារ​មាស​ញឹកញាប់​ អាច​​មក​ពី​បញ្ហា​សុខភាព​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 19, 2021

    សើម​ទ្វារ​មាស​ញឹកញាប់​ អាច​​មក​ពី​បញ្ហា​សុខភាព​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​វា​ជា​រឿង​ធម្មតា​សម្រាប់​ស្រី​ៗ​យើង​ដែល​ជួប​​បញ្ហា​សើម​ទ្វារ​មាស ប៉ុន្តែ​ប្រសិនបើ​វា​កើត​ឡើង​គ្រប់​ពេល​ ​វា​អាច​មិន​មែន​ជា​រឿង​ធម្មតា​ឡើយ​។​ ពិត​ណាស់​ ទ្វារ​មាស​យើង​​​​​មាន​​លក្ខណៈ​ខុស​ប្លែក​គ្រប់​ពេល​ ដូច្នេះ​ហើយ​​​ដើម្បី​ដឹង​ថា​ទ្វារ​មាស​មាន​ភាព​​ប្រក្រតី​ឬ​អត់​នោះ វា​​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​។

    មូលហេតុ​ទ្វារ​មាស​សើម​

    ​ទ្វារ​មាស​សើម​មិន​មែន​​កើត​ឡើង​តែ​​​នៅ​ពេល​រួម​ភេទ​នោះ​​ទេ។​ តាម​ពិត​ទៅ ទ្វារ​មាស​បញ្ចេញ​ទឹក​រម្អិល​​ដោយ​ខ្លួន​ឯង​ជា​ប្រចាំ​។ វា​កើត​ឡើង​ដោយ​សារ​តែ​សារធាតុ​រាវ​ដែល​ផលិត​ដោយ​កោសិកា​នៅ​ក្នុង​ជញ្ជាំង​ទ្វារ​មាស។​ សារធាតុ​រាវ​នៃ​ទ្វារ​មាស​​មាន​សារសំខាន់​​ក្នុង​ការ​​រក្សា​ទ្វារ​មាស​ឲ្យ​មាន​សុខភាព​ល្អ​ ដើម្បី​​ឲ្យ​សកម្មភាព​ផ្លូវ​ភេទ​កាន់​តែ​រលូន​ និង​សុខ​ស្រួល​។

    ​ទ្វារ​មាស​សើម​​​​ជា​រឿង​ធម្មតា​ដែរ​ឬ​ទេ​?

    បរិមាណ​ជាតិ​សំណើម​ដែល​ទ្វារ​មាស​ផលិត​ដើម្បី​​ឲ្យ​ទ្វារ​មាស​មាន​សុខភាព​ល្អ អាច​មាន​ភាព​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ ប៉ុន្តែ​​វា​មិន​អាច​សើម​ជ្រុល​ឡើយ។ ភាព​សើម​ និង​សំណើម​អា​ស្រ័យ​លើ​កត្តា​មួយ​ចំនួន​ ជា​ពិសេស​កម្រិត​ និង​ការ​ប្រែប្រួល​អ័រម៉ូន​។ យ៉ាង​ណា​មិញ ការ​ផលិត​បរិមាណ​សារធាតុ​រាវ​ច្រើន​ជ្រុល​អាច​ជា​សញ្ញា​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​ទ្វារ​មាស​។ ក្រៅ​ពី​នេះ អំឡុង​ពេល​រួម​ភេទ​ ប្រសិនបើ​ការ​ផលិត​សារធាតុ​រាវ​កើត​ឡើង​ខុស​ប្រក្រតី វា​​អាច​មក​ពី​មូលហេតុ​ផ្សេង​ៗ​ដូចជា​ការ​មក​រដូវ​ ឬ​ឥទ្ធិពល​នៃ​ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​។

    មូលហេតុ​ខាង​ក្រោម​នេះ​ ធ្វើ​ឲ្យ​បរិមាណ​សំណើម​នៅ​ក្នុង​ទ្វារ​មាស​កើន​ឡើង និង​​បណ្ដាល​ឲ្យ​ទ្វារ​មាស​សើម​គ្រប់​ពេល​​​៖

    ១. ការ​មក​រដូវ​

    ការ​ផ្លាស់ប្ដូរ​នៃ​វដ្ដ​រដូវ​ ក៏​អាច​ប៉ះពាល់​ដល់​កម្រិត​អ័រម៉ូន​នៅ​ក្នុង​រាងកាយ​របស់​យើង​ដែរ​។ ដោយ​សារ​តែ​​មូលហេតុ​នេះ វា​អាច​បណ្ដាល​ឲ្យ​មាន​ការ​បញ្ចេញ​ទឹក​រម្អិល​ច្រើន​លើសលប់​នៅ​ពេល​​ចាប់ផ្ដើម​ និង​នៅ​ពេល​អស់​រដូវ​។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ

    ២. បាក់តេរី​នៅ​ទ្វារ​មាស​​​​

    ជាមួយ​គ្នា​នេះ​ដែរ បាក់តេរី​នៅ​ទ្វារ​មាស​គឺ​ជា​ប្រភេទ​ការ​ឆ្លង​មេរោគ​លើ​ទ្វារ​មាស ប៉ុន្តែ​វា​មិន​មែន​ជា​ជំងឺ​កាមរោគ​ឡើយ​។ ការ​ឆ្លង​បាក់តេរី​នៅ​ទ្វារ​មាស​មាន​កម្រិត​ខ្ពស់​​ ប្រសិនបើ​យើង​មាន​ដៃគូ​ច្រើន​។ បាក់តេរី​នៅ​ក្នុង​ទ្វារ​មាស​កើតឡើង​ដោយសារតែ​អតុល្យភាព​រវាង​បាក់តេរី​ល្អ និង​បាក់តេរី​មិន​ល្អ​នៅ​ក្នុង​ទ្វារ​មាស ហើយ​វា​ក៏​អាច​នាំ​ឲ្យ​​ចេញ​ទឹក​រម្អិល​ពី​ទ្វារ​មាស​​​ផង​ដែរ​។

    ៣. ឈឺ​ស្បូន​រ៉ាំរ៉ៃ​​

    មួយ​វិញ​ទៀត ការ​ប្រឈម​នឹង​បញ្ហា​សើម​ទ្វារ​មាស​គ្រប់​ពេល​ក៏​អាច​បង្ក​ឡើង​ដោយ​ការ​​ឈឺ​ស្បូន​រ៉ាំរ៉ៃ​ដែរ​។ វា​អាច​បណ្ដាល​​មក​ពី​ប្លោក​នោម​​រលាក​ ការ​ធ្លាក់​ឈាម​រដូវ​មិន​ប្រក្រតី និង​ការ​ចេញ​ទឹក​រម្អិល​ពី​ទ្វារ​មាស​ ដែល​​ធ្វើ​ឲ្យ​ឈាម​​ច្របាច់​នៅ​ក្នុង​សរសៃ​ឈាម ​និង​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ​ជុំវិញ​ទ្វារ​មាស​របស់​យើង នាំ​ឲ្យ​កើត​ជា​បញ្ហា​សើម​ទ្វារ​មាស​។ អាការៈ​នេះ​ក៏​អាច​​​អម​មក​ជាមួយ​​ការឈឺចាប់​នៅ​ក្នុង​ស្បូន​ ​និង​ទ្វារ​មាស។

    ទ្វារមាសស្ងួត២

    ៤. មាន​ខ្ទុះ​ស្អុយ​នៅ​ទ្វារ​មាស

    ​​​អាការៈ​មាន​ខ្ទុះ​នៅ​ទ្វារ​មាស​កើត​ឡើង​នៅ​ពេល​ដែល​ការ​ផ្លាស់ប្ដូរ​​កោសិកា​នៅ​ក្នុង​ទ្វារ​មាស​ខ្ពស់​ពេក​ ហើយ​ស្រទាប់​ទ្វារ​មាស​​រលាក​។ នៅ​ក្នុង​ករណី​​មាន​ខ្ទុះ​ស្អុយ​នៅ​ក្នុង​ទ្វារ​មាស​ ស្រី​ៗ​យើង​អាច​ប្រឈម​នឹង​ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​លឿង​​ស្អិត​ និង​គ្មាន​ក្លិន​។ បរិវេណ​ទ្វារ​មាស​អាច​មាន​ពណ៌​ក្រហម​ រលាក​ និង​រមាស់​ ហើយ​វា​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឈឺចាប់​នៅ​ពេល​រួម​ភេទ​​ដូច​គ្នា​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 19, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម