backup og meta

តំបន់​ពិសេស​ស្រី​ៗ​មាន​ពណ៌​​ខ្មៅ​បណ្ដាល​មក​ពី​អ្វី​?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 29, 2022

    តំបន់​ពិសេស​ស្រី​ៗ​មាន​ពណ៌​​ខ្មៅ​បណ្ដាល​មក​ពី​អ្វី​?

    សម្បុរ​ស្បែក​មិន​ស៊ី​គ្នា​កើត​ឡើង​នៅ​បរិវេណ​ផ្សេង​ៗ​នៃ​រាងកាយ​ ដែល​បញ្ហា​​ខ្លះ​បណ្ដាល​មក​ពី​ការ​កើត​មុន និង​ការ​បន្សល់​ស្លាកស្នាម​ជា​ដើម​។ យ៉ាង​ណា​មិញ បញ្ហាបរិវេណ​ប្រដាប់​ភេទ​ខ្មៅ​ ជា​ប្រភេទ​នៃ​ពណ៌​ស្បែក​មិន​ស៊ី​គ្នា ដែល​​កើត​ឡើង​ជា​ញឹកញយ​ចំពោះ​ស្រី​ៗ​យើង​។

    អ្វី​ទៅ​​ធ្វើ​ឲ្យ​ស្បែក​បរិវេណ​នោះ​មាន​ពណ៌​ខ្មៅ?

    មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ស្បែក​នៅ​តំបន់​ពិសេស​មាន​ពណ៌​មិន​ស៊ី​គ្នា​៖

    • កង្វះ​អនាម័យ​នាំ​ឲ្យ​កើត​មាន​ផ្សិត និង​បូស​
    • បែកញើស​ច្រើន​ជ្រុល​
    • ប្រើប្រាស់​ផលិតផល​មិន​ស័ក្ដិសម​នឹង​ស្បែក​ត្រង់​តំបន់​ទ្វារ​មាស
    • ការ​កម្ចាត់​រោម​ (បក​រោម​​ ឬ​ប្រើ​ក្រែម​ជម្រុះ​រោម​)។

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ​បញ្ហា​តំបន់​ពិសេស​​​ពណ៌​ខ្មៅ​អាច​បាត់​ទៅ​វិញ​ទេ​?

    ស្បែក​នៅ​បរិវេណ​នោះ​ងាយ​នឹង​ប្រតិកម្ម​ ហើយ​ក៏​ប្រឈម​នឹង​ការ​កកិត​ដូច​គ្នា។ ស្នាម​ខ្មៅ​ក្បែរ​ទ្វារ​មាស​ អាច​បណ្ដាល​មក​ពី​ការ​កកិត ដោយ​សារ​តែ​ការ​ប្រើ​សំឡី​អនាម័យ​ សំលៀកបំពាក់​ និង​ភាព​សើម​នៅ​ពេល​ប្រើប្រាស់​បន្ទប់​ទឹកជាដើម។ កត្តា​ទាំង​នេះ​ប៉ះពាល់​ដល់​​បាក់តេរី​ល្អ​នៃ​ស្បែក​នៅ​បរិវេណ​នោះ ហើយ​ពណ៌​មិន​ស៊ី​គ្នា​នៃ​ស្បែក​នេះ អាច​នឹង​នៅតែ​មាន​ជា​រៀង​រហូត​។

    ទ្វារមាសខ្មៅ

    ​តំបន់​ពិសេស​ឡើង​ខ្មៅ​អាច​បង្ការ​បាន​អត់​?

    ស្រី​ៗ​យើង​អាច​អនុវត្ត​វិធានការ​មួយ​ចំនួន​ ដើម្បី​បញ្ចៀស​បញ្ហា​ទ្វារ​មាស​ខ្មៅ​​តាំង​ពី​ពេល​ដំបូង​។ ជា​ពិសេស​ គឺ​រក្សា​អនាម័យ​នៅ​បរិវេណ​ទ្វារ​មាស​ឲ្យ​បាន​​ខ្ជាប់ខ្ជួន។ ចូរ​ជ្រើសរើស​ប្រភេទ​ទឹក​អនាម័យ​ដែល​អាច​ជួយ​ឲ្យ​កម្រិតpH​មាន​តុល្យភាព​។ លើស​ពី​នេះ យើង​គប្បី​​ថែទាំ​រោម​នៅ​បរិវេណ​ប្រដាប់​ភេទ ដោយ​ការ​កាត់​តម្រឹម​ កោរ​ ឬ​ការ​ប្រើ​ឡាស៊ែរ ដើម្បី​គ្រប់គ្រង​ការ​ដុះ​រោម​ច្រើន​ជ្រុល​ជា​ជាង​ការ​ប្រើ​ក្រែម​ជម្រុះ​រោម​ ឬ​ការ​បក​រោម​នៅ​លើ​ស្បែក​។

    អត្ថបទគួរអាន៖

    ​យើង​អាច​កម្ចាត់​បញ្ហា​ស្បែក​ខ្មៅ​ត្រង់​តំបន់​ពិសេស​ដោយ​វិធី​ណា​ ទើប​មាន​សុវត្ថិភាព​?

    ប្រសិនបើ​ស្បែក​នៅ​ជុំវិញ​ទ្វារ​មាស​មាន​សភាព​ខ្មៅ ការ​ប្រើប្រាស់​ក្រែម​ ឬ​ឡេ​ដែល​បង្កើត​ឡើង​សម្រាប់​ស្បែក​​បរិវេណ​នោះ​​ អាច​មាន​គុណប្រយោជន៍​ច្រើន​ក្នុង​ការ​កម្ចាត់​ស្បែក​ខ្មៅ​។ ប៉ុន្តែ បើ​យើង​ប្រើប្រាស់​ផលិតផល​​សម្រាប់​ផ្នែក​ផ្សេង​នៃ​រាងកាយ​ជំនួស​វិញ វា​អាច​មាន​អាស៊ីដ​ខ្ពស់​ ដែល​នាំ​ឲ្យ​ស្បែក​កាន់​តែ​ខ្មៅ និង​ងាយ​ប្រតិកម្ម​ខ្លាំង​ជាង​មុន​ថែម​ទៀត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 29, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម