backup og meta

អត់​ធ្លាក់​ទឹក​រម្អិល​តែ​រមាស់​ទ្វារ​មាស​​​ ​អាច​មក​ពី​កត្តា ​​៥​យ៉ាង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 07, 2022

    អត់​ធ្លាក់​ទឹក​រម្អិល​តែ​រមាស់​ទ្វារ​មាស​​​ ​អាច​មក​ពី​កត្តា ​​៥​យ៉ាង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​ពេល​ខ្លះ ការ​ធ្លាក់​ទឹក​រម្អិល​តិចតួច ឬ​​ច្រើន​ជ្រុល​ អាច​ជា​សញ្ញា​នៃ​​ការ​ឆ្លង​មេរោគ​តាម​ទ្វារ​មាស​ ដូចជា​បាក់តេរី​ទ្វារ​មាស​ ជំងឺ​កាមរោគ ឬ​ការ​ឆ្លង​មេរោគ​ផ្សិត​ជា​ដើម​។ យ៉ាង​ណា​មិញ ប្រសិនបើ​តំបន់​ទ្វារ​មាស​​ចេះ​តែ​រមាស់​ជាប់​រហូត ដោយ​មិន​មាន​ការ​ធ្លាក់​ទឹក​រម្អិល​នោះ ​អាច​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួន​ខាង​ក្រោម​នេះ​។

    មូលហេតុ​ទ្វារ​មាស​រមាស់​ ដោយ​មិន​មាន​ធ្លាក់​ទឹក​រម្អិល

    ១. ការ​រលាក​ដោយ​ការ​កោរ​រោម​

    ពិត​ណាស់ ការ​កោរ​រោម​នៅ​តំបន់​ពិសេស អាច​នាំ​ឲ្យ​មាន​ការ​រលាក​ និង​ដុំ​ពក​។ ស្រី​ៗ​យើង​អាច​នឹង​​សង្កេត​ឃើញ​ស្បែក​បរិវេណ​នោះ​ ហើម​ និង​ក្រហម​ រួម​ជា​មួយ​នឹង​ដុំ​ពក​តូច​ៗ​ដែល​រមាស់​។ លើស​ពី​នេះ យើង​អាច​នឹង​ក្រហាយ​នៅ​ពេល​ប៉ះ​។ ជាក់​ស្ដែង ផ្លែ​ឡាម​​អាច​កម្ចាត់​ស្បែក​ស្រទាប់​ខាង​លើ​ ហើយ​បាក់តេរី​​ក៏​អាច​ជ្រាប​ចូល​ទៅ​​ក្នុង​ទ្វារ​មាស ជា​ហេតុ​បង្ក​ឲ្យ​មាន​​អាការៈ​រមាស់​ទ្វារ​មាស​ដោយ​មិន​ដឹង​ខ្លួន​​។

    ២. បែក​ញើស​

    ​​ក្រពេញ​ញើស​នៅ​បរិវេណ​ប្រដាប់​បន្ត​ពូជ​ ​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​ក្រពេញ​ញើស​នៅ​ក្លៀកដែរ​​។ នៅ​ពេល​ដែល​ប្រូតេអ៊ីន​​ចេញ​ពី​ញើស​ប៉ះពាល់​នឹង​បាក់តេរី​លើ​ស្បែក​ វា​នឹង​បង្ក​ជា​ក្លិន​មិន​ល្អ​ ហើយ​នៅ​ពេល​ដែល​ញើស​ស្ងួត​ បរិវេណ​តំបន់​ពិសេស​យើង​ក៏​ចាប់ផ្ដើម​រមាស់​ផង​ដែរ​។

    ៣. ជំងឺ​Lichen planus

    ជំងឺ​ស្បែក​ដូចជា​Desquamative vaginitis និងLichen planus ​ជា​កន្ទួល​ពណ៌​ស​ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​ស្ដើង​ ស្លេក​ និង​ជ្រីវជ្រួញ ​ព្រម​ទាំង​បង្ក​ជា​អាការៈ​រមាស់​ខ្លាំង។ មូលហេតុ​ជាក់លាក់​នៃ​បញ្ហា​សុខភាព​នេះ នៅ​មិន​ទាន់​​បាន​ដឹង​ច្បាស់​ក៏​ពិត​មែន​ ប៉ុន្តែ​វា​អាច​​បណ្ដាល​មក​ពីជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង ។

    ៤. ជំងឺ​ត្រអក​

    ​​​​ទន្ទឹម​នឹង​នេះ​ដែរ ជំងឺ​ត្រអក​​ជា​ជំងឺ​រលាក​ស្បែក​ដែល​នាំ​ឲ្យ​យើង​មាន​អាការៈ​រមាស់​ និង​ក្រហម​ស្បែក​។ ជំងឺ​ត្រអក​ក្នុង​ប្រដាប់​ភេទ​ស្ត្រី​ក៏​អាច​បង្ក​ជា​ការ​ព្រួយ​បារម្ភ និង​ប៉ះពាល់​ដល់​ទ្វារ​មាស​ ក៏​ដូចជា​នាំ​ឲ្យ​យើង​មាន​អាការៈ​​រមាស់​ទ្វារ​មាស​ខាង​ក្រៅ ដោយ​ពុំ​មាន​ការ​ធ្លាក់​ទឹក​រម្អិល​។

    ៥. រើម​ប្រដាប់​ភេទ​

    ​​រើម​ប្រដាប់​ភេទ ជា​ជំងឺ​កាមរោគ​​ទូទៅ ដែល​មាន​រោគសញ្ញា​ដូចជា​ឈឺ​ចាប់​ ដំបៅ ​រមាស់​ប្រដាប់​ភេទ​ ក្ដៅ​ខ្លួន​ ឈឺ​ក្បាល​ និង​ហើម​កូន​កណ្ដុរ។ ជំងឺ​កាមរោគ​ឆ្លង​តាម​​សារធាតុ​រាវ​នៅ​ក្នុង​រាងកាយ​ រួម​មាន​ ​ការ​បញ្ចេញ​ទឹក​រម្អិល​ទ្វារ​មាស​ និង​ទឹក​កាម​។

    អានបន្ថែម៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 07, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម