backup og meta

ឆ្ងល់​អត់​? កើត​មុន​លើ​បបូរ​ទ្វារ​មាស​​មក​ពី​​មូលហេតុ​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 11, 2022

    ឆ្ងល់​អត់​? កើត​មុន​លើ​បបូរ​ទ្វារ​មាស​​មក​ពី​​មូលហេតុ​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ពិត​ណាស់ បញ្ហា​មុន​ជា​កង្វល់​ដ៏​ធំ​មួយ​​របស់​ស្រី​ៗ​គ្នា​យើង ហើយ​​ជា​ទូទៅ​ មុន​តែងតែ​លេច​ឡើង​នៅ​លើ​ផ្ទៃ​មុខ ដែល​ធ្វើ​ឲ្យ​យើង​បាត់បង់​ទំនុក​ចិត្ត​លើ​សម្រស់​ខ្លួន​ឯង​។ យ៉ាង​ណា​មិញ ​មុន​ក៏​អាច​កើត​លើ​បបូរ​ទ្វារ​មាស​ផង​ដែរ​។ តើ​មូលហេតុ​អ្វី​ខ្លះ ដែល​បណ្ដាល​​ឲ្យ​ស្រី​ៗ​មួយ​ចំនួន​ កើត​មុន​នៅ​លើ​តំបន់​ពិសេស​ដូច​នេះ​?

    មូលហេតុ​នៃ​ការ​កើត​មុន​លើ​បបូរ​ទ្វារ​មាស​

    ១. រលាក​គល់​រោម

    ការ​កើត​មុន​នៅ​បរិវេណ​ទ្វារ​មាស​ អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​នៃ​គុល​រោម​ ដោយ​សារ​បាក់តេរី​។ ជាក់​ស្ដែង ការ​កោរ​រោម​បរិវេណ​ទ្វារ​មាស​​អាច​បង្ក​ជា​បញ្ហា​រលាក​គុល​រោម។ ម្យ៉ាង​វិញ​ទៀត នៅ​ពេល​ដែល​រោម​នៅ​បរិវេណ​នោះ​ដុះ​ចេញ​មក​ និង​កោង​ចូល​ទៅ​ក្នុង​សាច់​វិញ វា​ក៏​អាច​នាំ​ឲ្យ​មាន​ការ​រលាក​ និង​កើត​​មុន​ដូច​គ្នា​។

    ២. ជំងឺ​រលាក​ស្បែក

    ​​កន្ទួល ឬ​មុន​​កើត​ឡើង​នៅ​ពេល​ដែល​ស្បែក​ប៉ះពាល់​នឹង​សារធាតុ​បង្ក​អាលែកហ្ស៊ី ឬ​រលាក​ ដូចជា​សារធាតុ​គីមី​ធ្ងន់ធ្ងរ​ ដែល​រួម​មាន​​សាប៊ូ​ដុស​ខ្លួន​ ទឹក​អប់​ ម្សៅ​ហ៊ុយ​ សំឡី​អនាម័យ​ ស្រោម​អនាម័យ​ ឬ​ទឹក​រម្អិល​ជា​ដើម។

    មុនលើទ្វារមាស

    ​៣. ការ​បង្ក​រោគ​លើ​ស្បែក​

    ជាមួយ​គ្នា​នេះ​ដែរ ការ​បង្ក​រោគ​លើ​ស្បែក​ បង្ក​ឡើង​ដោយ​វីរុស​Poxvirus។ ជា​លទ្ធផល​ វា​នាំ​ឲ្យ​កើត​​មុន​នៅ​លើ​ទ្វារ​មាស ក៏​ដូចជា​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​។ ប៉ុន្តែ បញ្ហា​ស្បែក​មួយ​នេះ ឆ្លង​​តាម​រយៈ​ការ​ប៉ះពាល់​នឹង​អ្នក​ជំងឺ ឬ​វត្ថុ​ដែល​មាន​មេរោគ​ប៉ុណ្ណោះ​។

  • ជៀសវាង​ពាក់​ខោ​ទ្រនាប់​រឹប​ពេក និង​​គួរ​ជ្រើសរើស​ខោ​​ទ្រនាប់​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល​ ដែល​ធ្វើ​ពី​កប្បាស​ជំនួស​វិញ​
  • គួរ​​រក្សា​បរិវេណ​នោះ​ឲ្យ​ស្ងួត​ល្អ
  • ងូត​ទឹក​នៅ​ពេល​ដែល​បែក​ញើស​ច្រើន​ជ្រុល​
  • ជៀសវាង​ប្រើប្រាស់​ផលិតផល​ដែល​មាន​សារធាតុ​គីមី​នៅ​​ក្នុង​ទ្វារ​មាស​ ដូចជា​ម្សៅ​ហ៊ុយ ទឹក​អប់​ ឬ​ផលិតផល​ដែល​ជួយ​ឲ្យ​មាន​ក្លិន​ក្រអូប ពីព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​​អាការៈ​រមាស់​ និង​​កើត​មុន​
  • ជៀសវាង​កោរ​រោម​នៅ​ជុំវិញ​ទ្វារ​មាស​។
  • អានបន្ថែម៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 11, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម