backup og meta

ឮសំឡេងដូចផោមចេញពីទ្វារមាសពេលរួមភេទ អាចមកពីបញ្ហាមួយនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 08, 2022

    ឮសំឡេងដូចផោមចេញពីទ្វារមាសពេលរួមភេទ អាចមកពីបញ្ហាមួយនេះ

    សំឡេង​ដូច​ផោម​ចេញ​ពី​ទ្វារ​មាស​ ឬ​ហ្គាស​​ចេញ​ពី​ទ្វារ​មាស​ កើត​ឡើង​នៅ​ពេល​ដែល​ខ្យល់​បញ្ចេញ​មក​ក្រៅ​តាម​ទ្វារ​មាស។ ជា​ទូទៅ ហ្គាស​ចេញ​ពី​ទ្វារ​មាស​មិន​មាន​ក្លិន​អ្វី​ទាំង​អស់​ ប៉ុន្តែ​សំឡេង​ដូច​ផោម​នេះ អាច​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​មាន​អារម្មណ៍​អៀនខ្មាស​ ជា​ពិសេស​នៅ​ពេល​មាន​អីៗ​ជាមួយ​នឹង​ដៃគូ។ ជា​ទូទៅ អាការៈ​នេះ កើត​ឡើង​នៅ​ពេល​ដែល​យើង​បញ្ចេញ​សកម្មភាព​រាងកាយ​ ដូចជា​ហាត់​យូហ្គា ឬ​រួម​ភេទ​។ ម្យ៉ាង​វិញ​ទៀត​ ក្រោយ​សម្រាល​កូន​រួច​ ម៉ាក់​ៗ​ក៏​អាច​​​​បញ្ចេញ​ហ្គាស​ពី​ទ្វារ​មាស​ដូច​គ្នា​ ដោយ​សារ​តែ​​សាច់​ដុំ​អាង​ត្រគាក​ចុះ​ខ្សោយ អំឡុង​ពេល​ពពោះ​។

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ហ្គាស​ចេញ​ពី​ទ្វារ​មាស​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ឬ​អត់?

    ​ក្នុង​ករណី​ខ្លះ ​ហ្គាស​ចេញ​ពី​ទ្វារ​មាស​អាច​ជា​រោគសញ្ញា​​នៃ​បញ្ហា​សុខភាព​​ធំ​ៗ​ចំនួន​២​គឺ បាត​អាង​ត្រគាក​មិន​ដំណើរការ (Pelvic floor dysfunction) និង​ធ្លាយ​រន្ធ​ទ្វារ​មាស (Vaginal fistulas)។ ​​ពិត​ណាស់​ ​ការ​ពពោះ​ ​អាច​បណ្ដាល​ឲ្យ​​ស្ត្រី​ភាគ​ច្រើន​ជួប​ប្រទះ​បញ្ហា​បាត​អាង​ត្រគាក​ចុះ​ក្រោយ ដោយ​​ការ​នោម​ញឹកញាប់​ និង​អាច​​បញ្ចេញ​ខ្យល់​តាម​ទ្វារ​មាស​ច្រើន​ជាង​ធម្មតា​។ យ៉ាង​ណា​មិញ យើង​​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ តាម​រយៈ​ការ​​ធ្វើ​លំហាត់​ប្រាណ​ពង្រឹង​អាង​ត្រគាក។

    ហ្គាសទ្វារមាស

    ចំណែក​ឯ​ក្នុង​ករណី​ធ្លាយ​រន្ធ​ទ្វារ​មាស​ ស្រី​ៗ​យើង​ចាំបាច់​​ត្រូវ​ទទួល​ការ​ព្យាបាល​ផ្នែក​វេជ្ជសាស្ត្រ។ រោគសញ្ញា​នៃ​​ការ​ធ្លាយ​រន្ធ​ទ្វារ​មាស​មាន​ដូចជា​ បញ្ចេញ​ហ្គាស​តាម​ទ្វារ​មាស​ញឹកញាប់​ រលាក​ទ្វារ​មាស (Vaginal inflammation) ការ​បង្ក​រោគ​ផ្លូវ​ទឹក​នោម​ញឹកញាប់​ រាករូស​ ឈឺចាប់​នៅ​ពេល​រួម​ភេទ ឈឺ​ពោះ ឬ​ឈឺចាប់​នៅ​តំបន់​ទ្វារ​មាស​ ឬរន្ធ​គូទ។

    អត្ថបទគួរអាន៖

    ​​​​​​គន្លឹះ​បង្ការ​ការ​បញ្ចេញ​ហ្គាស​ពី​ទ្វារ​មាស​?

    ទោះ​បី​ជា​ការ​បញ្ចេញ​ហ្គាស​ពី​ទ្វារ​មាស​នេះ​ ជា​រឿង​​ធម្មតា និង​ពិបាក​ក្នុង​ការ​បង្ការ​ក៏​ពិត​មែន​ ប៉ុន្តែ​គ្នា​យើង​អាច​អនុវត្ត​គន្លឹះ​ជាក់លាក់​មួយ​ចំនួន​ ដើម្បី​បញ្ចៀស​បញ្ហា​មួយ​នេះ​​បាន​ ដោយ​ កាត់បន្ថយ​ការ​ស៊ក​បញ្ចូល​​​លិង្គ​​​ញឹកញាប់​ពេក​ និង​ត្រូវប្រើប្រាស់​ទឹក​រម្អិល​ក្នុង​បរិមាណ​សមល្មម។ លើស​ពី​នេះ​​យើង​គួរ​តែ​ហាត់​ប្រាណ​ពង្រឹង​អាង​ត្រគាក​ជា​ទៀងទាត់​ ទើប​ជា​ការ​ប្រសើរ​។

    ចំណុចសំខាន់

    សំឡេង​ដូច​ផោម​ចេញ​ពី​ទ្វារ​មាស​ ឬ​ហ្គាស​​ចេញ​ពី​ទ្វារ​មាស​ កើត​ឡើង​នៅ​ពេល​ដែល​ខ្យល់​បញ្ចេញ​មក​ក្រៅ​តាម​ទ្វារ​មាស។ ជា​ទូទៅ ហ្គាស​ចេញ​ពី​ទ្វារ​មាស​មិន​មាន​ក្លិន​អ្វី​ទាំង​អស់​ ប៉ុន្តែ​សំឡេង​ដូច​ផោម​នេះ អាច​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​មាន​អារម្មណ៍​អៀនខ្មាស​ ជា​ពិសេស​នៅ​ពេល​មាន​អីៗ​ជាមួយ​នឹង​ដៃគូ។ ជា​ទូទៅ អាការៈ​នេះ កើត​ឡើង​នៅ​ពេល​ដែល​យើង​បញ្ចេញ​សកម្មភាព​រាងកាយ​ ដូចជា​ហាត់​យូហ្គា ឬ​រួម​ភេទ​។ ម្យ៉ាង​វិញ​ទៀត​ ក្រោយ​សម្រាល​កូន​រួច​ ម៉ាក់​ៗ​ក៏​អាច​​​​បញ្ចេញ​ហ្គាស​ពី​ទ្វារ​មាស​ដូច​គ្នា​ ដោយ​សារ​តែ​​សាច់​ដុំ​អាង​ត្រគាក​ចុះ​ខ្សោយ អំឡុង​ពេល​ពពោះ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 08, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម