backup og meta

ធ្លាយរន្ធទ្វារមាសបណ្តាលមកពីកត្តាអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 15

    ធ្លាយរន្ធទ្វារមាសបណ្តាលមកពីកត្តាអ្វី? មានរោគសញ្ញាអ្វីខ្លះ?

    ​ចំណាយពេល​យូរ​ក្នុង​ការ​សម្រាល​កូន ជំងឺ​មហារីក​ និង​ការ​វះកាត់​អាង​ត្រគាក​ សុទ្ធ​តែ​អាច​បង្ក​ទៅ​ជា​ការ​ធ្លាយ​រន្ធ​ទ្វារ​មាស ដែល​កើត​ឡើង​នៅ​ពេល​​ជាលិកា​ទ្វារ​មាសជាប់​ និង​បង្កើត​បាន​ជា​រន្ធ​ចន្លោះ​ទ្វារ​មាស​ និង​សរីរាង្គ​នៅ​ប្រព័ន្ធ​ទឹក​នោម​ ឬ​ប្រព័ន្ធ​រំលាយ​អាហារ។ ការ​ធ្លាយ​រន្ធ​ទ្វារ​មាស​ដែល​កើត​មាន​ជា​ទូទៅ គឺ​នៅ​ចន្លោះ​ទ្វារ​មាស​ និង​ប្លោក​នោម​ ហើយ​ដើម្បី​កែខៃ​បញ្ហា​នេះ​ យើង​ចាំបាច់​ត្រូវ​ធ្វើ​ការ​វះកាត់​។

    បញ្ហា​ធ្លាយ​រន្ធ​ទ្វារ​មាស​កើត​ឡើង​ញឹកញាប់​ប៉ុនណា​?

    យោង​ទៅ​តាម​អង្គការ​សុខភាព​ពិភពលោក​បាន​ប៉ាន់​ប្រមាណ​ថា ស្ត្រី​​ទូទាំង​​ពិភពលោក​ចំនួន​៥០ ០០០នាក់​ ទៅ​១០០ ០០០​នាក់​បាន​ជួប​បញ្ហា​ធ្លាយ​រន្ធ​ទ្វារ​មាស​ជា​រៀង​រាល់​ឆ្នាំ។ ពិត​ណាស់ បញ្ហា​ទ្វារ​មាស​មួយ​នេះ ច្រើន​តែ​កើត​ឡើង​ក្នុង​ចំណោម​ស្ត្រី​ដែល​រស់នៅ​ក្នុង​ប្រទេស​ដែល​មាន​​​បច្ចេកទេស​សុខាភិបាល​នៅ​មាន​កម្រិត។ សម្ពាធ​នៅ​ពេល​ទារក​រុញ​ច្រាន​ប្រឆាំង​នឹង​ជញ្ជាំង​ទ្វារ​មាស អាច​កាត់​ផ្ដាច់​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​ជាលិកា​ទ្វារ​មាស ដែល​បង្ក​ជា​ការ​ធ្លាយ​រន្ធ​ទ្វារ​មាស។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ​​​​កត្តា​បង្ក​ឲ្យ​ធ្លាយ​រន្ធ​ទ្វារ​មាស

    ជា​ទូ​ទៅ កង្វះ​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​ជាលិកា​ទ្វារ​មាស​ អាច​បណ្ដាល​ឲ្យ​ជាលិកា​ទ្វារ​មាស​ងាប់​ និង​​នាំ​ឲ្យ​ធ្លាយ​រន្ធ​ទ្វារ​មាស។​ ការ​ធ្លាយ​នេះ​អាច​វិវត្ត​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ ឬ​ច្រើន​ឆ្នាំ​។ យ៉ាង​ណា​មិញ កម្រ​មាន​ស្ត្រី​ដែល​កើត​មក​មាន​បញ្ហា​ធ្លាយ​រន្ធ​ទ្វារ​មាស​ពី​កំណើត​​ណាស់​។

    មូលហេតុ​បង្ក​ឲ្យ​ធ្លាយ​រន្ធ​ទ្វារ​មាស​ រួម​មាន​៖

    • ការ​ប្រើ​ពេល​សម្រាល​កូនក្នុង​​រយៈពេល​យូរ​
    • ការ​ដាច់​រលាត​ទ្វារ​មាស​អំឡុង​ពេល​សម្រាល​កូន​
    • ការ​វះកាត់​ពោះ ឬ​អាង​ត្រគាក រួម​ទាំង​ការ​វះកាត់​សម្រាល​កូន​
    • ជំងឺ​មហារីក​នៅ​បរិវេណ​អាង​ត្រគាក ដូចជា​មហារីក​មាត់​ស្បូន​ ឬ​ពោះវៀន​ធំ។
    • ជំងឺ​រលាក​ពោះវៀន​
    • ការ​ឆ្លង​មេរោគ​ពោះវៀន
    • ការ​ព្យាបាល​ដោយ​កាំរស្មី​នៅ​តំបន់​អាង​ត្រគាក។

    ធ្លាយទ្វារមាស២

    ​រោគសញ្ញា​នៃ​ការ​ធ្លាយ​រន្ធ​ទ្វារ​មាស​

    ជាមួយ​គ្នា​នេះ​ដែរ ការ​ធ្លាយ​រន្ធ​ទ្វារ​មាស​​​នៅ​ចន្លោះ​ទ្វារ​មាស​ និង​សរីរាង្គ​ប្រព័ន្ធ​ទឹក​នោម​ អាច​បណ្ដាល​ឲ្យ​៖

    • ការ​លេច​ធ្លាយ​ទឹក​នោម​​ជាប់​រហូត​
    • ទឹក​នោម​មាន​ក្លិន​ស្អុយរ៉ាំរ៉ៃ
    • រលាក​ស្បែក​នៅ​ក្នុង​ទ្វារ​មាស​ ឬ​នៅ​បរិវេណ​ចន្លោះ​ទ្វារ​មាស​ និង​រន្ធ​គូថទ
    • ឈឺចាប់​នៅ​ពេល​រួម​ភេទ​
    • ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ​តម្រង​នោម​ ឬ​ទ្វារ​មាស​ជា​បន្តបន្ទាប់

    អត្ថបទគួរអាន៖

  • ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​?
  • ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • មក​រដូវ​ច្រើន​ និង​ឈឺចាប់​ អាច​មក​ពី​បញ្ហា​សុខភាព​មួយ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • មូលហេតុមកឈាម​រដូវ​តិច​ជាង​​ធម្មតា អាច​មក​ពី​ហេតុផល​ទាំង​នេះ
  • ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី
  • ​ចំណែក​ឯ​ការ​ធ្លាយ​រន្ធ​ទ្វារ​មាស​​​នៅ​ចន្លោះ​ទ្វារ​មាស​ និង​សរីរាង្គ​ប្រព័ន្ធ​រំលាយ​អាហារ​​ អាច​បណ្ដាល​ឲ្យ​៖

    • ឈឺ​ពោះ​
    • ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មាន​ក្លិន​ស្អុយ​
    • ហ្គាស​ ខ្ទុះ ឬ​លាមក​លេច​ចេញ​ពី​ទ្វារ​មាស​
    • ក្អួត​ និង​ចង្អោរ ឬ​រាករូស​
    • ឈឺចាប់​នៅ​ពេល​រួម​ភេទ
    • ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ​ឬ​តម្រង​នោម​​ជា​បន្តបន្ទាប់
    • ការ​ហូរ​ឈាម​តាម​រន្ធ​គូទ ឬ​ហូរ​ឈាម​តាម​ទ្វារ​មាស
    • ការ​ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុ។

    ចំណុចសំខាន់

    ការ​ប្រើ​ពេល​សម្រាល​កូន​រយៈពេល​យូរ ជំងឺ​មហារីក​ និង​ការ​វះកាត់​អាង​ត្រគាក​ សុទ្ធ​តែ​អាច​បង្ក​ទៅ​ជា​ការ​ធ្លាយ​រន្ធ​ទ្វារ​មាស ដែល​កើត​ឡើង​នៅ​ពេល​​ងាប់​ជាលិកា​ទ្វារ​មាស និង​បង្កើត​បាន​ជា​រន្ធ​ចន្លោះ​ទ្វារ​មាស​ និង​សរីរាង្គ​នៅ​ប្រព័ន្ធ​ទឹក​នោម​ ឬ​ប្រព័ន្ធ​រំលាយ​អាហារ។ ការ​ធ្លាយ​រន្ធ​ទ្វារ​មាស​ដែល​កើត​មាន​ជា​ទូទៅ គឺ​នៅ​ចន្លោះ​ទ្វារ​មាស​ និង​ប្លោក​នោម​ ហើយ​ដើម្បី​កែខៃ​បញ្ហា​នេះ​ យើង​ចាំបាច់​ត្រូវ​ធ្វើ​ការ​វះកាត់​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 15

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម