backup og meta

ម៉េច​បាន​ស្រីៗ​រលុង​ប្រដាប់​ភេទ? គួរដោះស្រាយបែបណា?

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន · សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត


អត្ថបទ​ដោយ ណៃ ទូច · កែ May 12, 2023

    ម៉េច​បាន​ស្រីៗ​រលុង​ប្រដាប់​ភេទ? គួរដោះស្រាយបែបណា?

    បញ្ហា​រលុង​ទ្វារ​មាស ជា​កត្តា​វិវត្ត​បែប​ធម្មតា​ចំពោះ​ស្រីៗ​យើង​ ក្រោយ​មាន​គ្រួសារ ពិសេស​ក្រោយ​ពេល​សម្រាល​កូន តែ​យ៉ាង​ណា បញ្ហា​នេះ​ធ្វើ​ឲ្យ​ស្រីៗ​មិន​តិច​ទេ ខ្វាយ​ខ្វល់ ព្រោះ​ខ្លាច​ប្តី​លែង​បេតី​ខ្លួន។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​មូល​ហេតុ និង​វិធី​កែខៃ​បញ្ហា​នេះឲ្យ​​យើង​បាន​ដឹង ក្រែង​​លោ​ស្ងប់​ចិត្ត​ខ្លះ។

    ១- បញ្ហា​រលុង​ទ្វារមាស

    គ្រូពេទ្យ​​ផ្នែក​រោគ​ស្រ្តី ភាគ​ច្រើន​តែង​​ប្រាប់ស្រីៗ​ទើប​ផ្តល់​កំណើតកូន​រួចថា ទ្វារ​មាស​យើង​នឹង​ត្រឡប់​ដូច​ដើម​វិញ​ក្រោយ​សម្រាល ប៉ុន្តែ​គ្រប់​យ៉ាង​ហាក់​មិន​ដូច​ពេទ្យ​និយាយ​នោះទេ។ ជា​ទូទៅ ទំហំ​ទ្វារ​មាស​ធម្មតា​របស់​មនុស្ស​ស្រី គឺ​ស្មើ​គ្នា​ជា​មួយ​ទំហំ​លិង្គ​មនុស្ស​ប្រុស។ ប៉ុន្តែ ​ទ្វារ​មាស​​ស្រីៗ​នឹង​ប្រែ​ប្រួល ពិសេស​ក្រោយ​ពី​យើង​ធ្លាប់​សម្រាលកូន​បាន​ម្តង។

    ពេល​សម្រាល​ ទ្វារ​មាស​យឺត​ធំ​ខ្លាំងលើស​ពី​ធម្មតា។ បន្ទាប់​ពី​ជា​សះ​ស្បើយ​ពី​មុខ​របួស សាច់​ដុំ​ទ្វារ​មាស​នឹង​ខ្លាំង​ជាង​មុន ទំហំ​របស់​ក៏​ធំ​ជាង​មុន​ដែរ ពោល​ធំ​ជាង​ទំហំ​លិង្គ​ប្រុសៗ​តែ​ម្តង។ សម្រាប់​ស្រីៗ​មួយ​ចំនួន ហៅ​បញ្ហា​មួយ​នេះ​ថា រោគ​សញ្ញា​រលុង​ទ្វារ​មាស (VRS)។

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ២- ធ្វើ​ម៉េច​ទើប​ដឹង​ថា​យើង​មាន​បញ្ហារ​លុងទ្វារ​មាស​?

    រោគ​សញ្ញា​អាច​ប្រាប់​ថា​យើង​ឲ្យ​ដឹង​ច្បាស់ កំពុង​មាន​បញ្ហា​រលុង​ទ្វារ​មាស ហើយ​ជា​ធម្មតា​អាច​ដឹង​បាន ​អំឡុង​ពេល៖

    – ពេល​រួម​ភេទ ​មាន​អារម្មណ៍​ទ្វារ​មាស​រលុង និង​ធំ​ជាង​មុន

    – មិន​មាន​អារម្មណ៍​កកិត អំឡុង​ពេល​រួម​ភេទ

    – អារម្មណ៍​ពេល​រួម​ភេទ ខុស​ពី​មុន​ ពេល​សម្រាលកូន​រួច។

    បើ​​យើង​​មាន​សញ្ញា​ទាំង​អស់​នេះ មាន​ន័យ​ថា យើង​មាន​បញ្ហា​រលុង​ទ្វារ​មាស​ហើយ។ បញ្ហា​ទាំង​អស់​នេះ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​ផ្លូវ​ភេទ​យើង​ទៀត​ផង។

    បញ្ហា​រលុង​ទ្វារ​មាស

    ៣- មូលហេតុ​នាំឲ្យមានបញ្ហារលុងទ្វារមាស

    ស្រីៗ​គ្រប់​រូប មិន​មែន​កើត​មក​មាន​បញ្ហា​រលុង​ទ្វារមាស​ទាំង​អស់​នោះ​ទេ ហើយ​បញ្ហា​ក៏​មិន​មែន​បណ្ដាល​មក​ពី​រួម​ភេទ​នោះ​ដែរ។ ករណី​ប៉ះ​ទង្គិច​ទ្វារ​មាស គឺ​ជា​បញ្ហា​ចម្បង​ ហើយ​មូល​ហេតុ​ការ​ទង្គិច​ទាំង​នោះ គឺ​សម្រាលកូន​នេះ​ឯង។ បើ​យើង​ធ្លាប់​សម្រាល​កូន​ច្រើន​លើក ច្បាស់​ជា​ប្រឈម​ខ្ពស់​ជា​មួយ​ការ​ប៉ះ​ទង្គិច​ទ្វារ​មាស និង​បញ្ហារលុង​ទ្វារមាស។

    ករណី​វះ​កាត់​​កាត់​ស្បូន​ចេញ វះ​កាត់​នៅ​ក្នុង​អាង​ត្រគាក ក៏​ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​មាន​របួស​នៅ​ទ្វារ​មាស​ដូច​គ្នា។ ប៉ុន្តែ ​មូល​ហេតុ​ទាំង​អស់​នោះ កម្រ​កើត​ឡើង​ណាស់ បើ​ធៀប​ជា​មួយ​អ្នក​ធ្លាប់​សម្រាល​កូន​តាម​ផ្លូវ​ធម្មជាតិ។

    អត្ថបទគួរអាន៖

    ៤- កង្វល់​ធំ​របស់​ស្រីៗ ពេល​មាន​បញ្ហា​រលុង​ទ្វារមាស

    ពេល​ទ្វារ​មាស​រីក​ធំ​ជាង​មុន មិន​មាន​ន័យ​ថា ទ្វារ​មាស​យើង​មាន​បញ្ហា​ទាំង​អស់​នោះ​ដែរ ព្រោះ​មាន​ស្រីៗជា​ច្រើន នៅ​អាច​តែ​បន្ត​រីក​រាយ​ជា​មួយ​ជីវិត​ផ្លូវ​ភេទ ទោះ​ធ្លាប់​សម្រាល​កូនដោយ​ធម្ម​ជាតិ​ក្តី។ យ៉ាង​ណា បញ្ហា​មួយ​នេះ​នៅ​តែ​មាន ហើយ​អាច​នឹង​ក្លាយ​ជា​ក្តី​បារម្ភ​ធំ​មួយ​របស់​ស្រីៗ​​យើង​មិន​ខាន។

    យើង​ប្រហែល​ជា​គិត​ច្រើន និង​បារម្ភ​ខ្លាច​ប្តី​មិន​ចាប់​អារម្មណ៍។ ការ​ពេល​គិត​បែប​នេះ ធ្វើ​ឲ្យ​យើង​ប្រហែល​ប្រឹង​ខ្ជឹប​ទ្វារ​មាស​ឲ្យ​តឹង​ណែន​អំឡុង​ពេល​រួម​ភេទ​ម្តងៗ ដើម្បី​ធ្វើ​ឲ្យ​ប្តី​​អារម្មណ៍​ថា ទ្វារ​មាស​យើង​នៅ​តែ​តឹង​ដដែល។ ប៉ុន្តែ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឲ្យ​ស្រីៗ​បាត់​បង់​អារម្មណ៍​ស្រើប​ស្រាល​នៅ​ពេល​រួម​ភេទ​ទៅ​វិញ។

    ៥- វិធី​ព្យាបាលបញ្ហា​រលុង​ទ្វារមាស

    រហូត​មក​ដល់​ពេល​នេះ វិធី​ព្យាបាល​បញ្ហា​រលុង​ទ្វារមាស មាន​ប្រសិទ្ធ​ភាព​បំផុត នៅ​តែ​ជា​ការ​វះ​កាត់​កែ​លំអ ដោយ​ពេទ្យនឹង​វះ​កាត់​ផ្នែក​ខាង​មុខ និង​ខាង​ក្រោយ​របស់​ទ្វារ​មាស។ ផល​វិបាក​អាច​កើត​ឡើង បន្ទាប់​ពី​ការ​វះ​កាត់​រួច យើង​អាច​មាន​អារម្មណ៍​មិន​ពេញ​ចិត្ត​ជាមួយ​លទ្ធ​ផល​វះ​កាត់​ក៏​មាន។

    មធ្យោបាយ​ព្យាបាល​បញ្ហា​ស្វិត​កោសិកា​ប្រដាប់​ភេទ ដោយ​សារ​អស់​រដូវ តាម​រយៈ​ព្យាបាល​ដោយ​អ័រម៉ូន អាច​យក​មក​ព្យាបាល​កែ​ខៃ​បញ្ហា​រលុង​ទ្វារ​មាស​ដូច​គ្នា។

    ជាមួយ​គ្នា​នេះ IntimaLase គឺ​ជា​វិធី​ព្យាបាល​មាន​ប្រសិទ្ធ​ភាព​ជាង​គេ ដោយ​ប្រើ​ឡាសែរ​បាញ់​កម្តៅ​ទៅ​កាន់​កូឡា​ជែន នៅ​តាម​ជញ្ជាំង​ទ្វារ​មាស ដើម្បី​ធ្វើ​ឲ្យ​កូឡា​ជែន​ទាំង​នោះ​រីក​លូត​លាស់​សាជា​ថ្មី។ លទ្ធ​ផល​ព្យាបាល​ដោយ​វិធី​មួយ​នេះ គឺ​ធ្វើ​ឲ្យ​ជញ្ជាំង​ទ្វារ​មាស​ឡើង​ក្រាស់ និង​តឹង​ជាង​មុន។ វិធី​នេះ​ត្រូវ​ចាត់​ទុក​ជា​វិធី​មាន​ប្រសិទ្ធ​ភាព​ជាង​គេ ដោយ​វា​មាន​ភាព​ងាយ​ស្រួល មិន​តម្រូវ​ឲ្យ​វះ​កាត់ និង​មិន​ឈឺ​ចាប់ ពិសេសជា​វិធី​មាន​សុវត្ថិភាព​ជាង​គេ។

    ចំណុចសំខាន់

    រោគ​សញ្ញា​អាច​ប្រាប់​ថា​យើង​ឲ្យ​ដឹង​ច្បាស់ កំពុង​មាន​បញ្ហា​រលុង​ទ្វារ​មាស ហើយ​ជា​ធម្មតា​អាច​ដឹង​បាន ​អំឡុង​ពេល៖
    • ពេល​រួម​ភេទ ​មាន​អារម្មណ៍​ទ្វារ​មាស​រលុង និង​ធំ​ជាង​មុន
    • មិន​មាន​អារម្មណ៍​កកិត អំឡុង​ពេល​រួម​ភេទ
    • អារម្មណ៍​ពេល​រួម​ភេទ ខុស​ពី​មុន​ ពេល​សម្រាលកូន​រួច។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

    សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន

    សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត


    អត្ថបទ​ដោយ ណៃ ទូច · កែ May 12, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម